ព្រឹកថ្មី.....
ជេគមិនស្រួលខ្លួន ក្ដៅខ្លួនដូចភ្លើងហ៊ីស៊ឹងឡើងទៅប៊ូសានទៅលេងម៉ាក់បាត់ នីគីក៏មករកនាយតូច ឃើញថាគេងបែកញើសសស្រាក់ ទើបប្រញ៉ាប់ខលឪ្យរៀបចំអូប័រយកជេគទៅមន្ទីពេទ្យ។
« ជេគមិនអីទេមែនទេ?»នីគីសួរឡើងពេញឃើញជេគបើកភ្នែកឡើង
« ខ្ ខ្ញុំនៅទីណា?»
« ជេគនៅសេអ៊ូល ជេគក្ដៅខ្លួនខ្លាំងទើបខ្ញុំនាំមកពេទ្យ»
« ខ្ញុំឈឺអី?»
« គឺ......
+++++
«ឯងលាក់ជេគនៅឯណា»ស៊ុងហ៊ុនដាល់ហ៊ីស៊ឹងដួលលើដី
« យើងមិនដឹង»នាយមិនដឹង ព្រោះទើបតែមកដល់ជេជូ
« អាចង្រៃ ក្រែងគេនៅជាមួយឯងហេ៎ស?»នាយក្របួចកអាវហ៊ីស៊ឹងខឹងណាស់
« យើងប្រាប់ហើយថាមិនដឹង...»
« យើងមិនជឿ»មិនជឿ ឪ្យជឿយ៉ាងមិចបើជេគនៅជាមួយហ៊ីស៊ឹង
« យើងទើបតែមកពីប៊ូសាន មកដល់ភ្លាមឯងក៏ដាល់យើងយកៗ»ហ៊ីស៊ឹងរុញស៊ុងហ៊ុនចេញទាំងខឹង
« ឯងគិតថាយើងល្ងង់ជឿ?»
« បើឆ្លាតណាស់ តាមរកទៅ ទោះយើងប្រាប់ក៏ឯងមិនជឿ»ពោលចប់ក៏ដើរចេញទៅ ទាំងមាត់មានឈាមរឹមៗស៊ុងហ៊ុនជ្រោកសក់ធុញថប់ ធុញណាស់ជេគទៅណាមិនដឹង
+++++
« ប៉ា..អាជេយ៍»,ហ៊ីស៊ឹងមិនដឹង នាយហោះមកដល់វិមានស្រែកផ្អើលវិមានតែម្ដង
« វាស្អីឯងស៊ុងហ៊ុន»ជេយ៍ចេញមកច្រត់ចង្កេះសួរទៅប្អូន
« ជេគនៅទីណា?»
« ជេគនៅជាមួយហ៊ីស៊ឹង»
« ជេគមិននៅជេជូទេ!!»ជេយ៍ធ្វើមុខស្លឺតែម្ដង
« លោកប្ដីហ៊ីស៊ឹងខលមកថាជេគបាត់ខ្លួន»ជុងវ៉ុនរត់មកប្រាប់ជេយ៍ដែរឈរនៅក្រៅជាមួយស៊ុងហ៊ុន
« យ៉ាងមិចអូន»
« ហ៊ីស៊ឹងថា ជេគមិនឃើញនៅបន្ទប់ បុគ្គលិកក៏និយាយថាមិនបានឃើញជេគដូចគ្នា បងកូនយើង...»
« អូនទប់អារម្មណ៍សិនទៅ កូនអាចដើរលេងក៏ថាបាន»ជេយ៍អោបប្រពន្ធលួងលោម
« អាហ៊ុនទៅណា»
« ទៅរកថ្នាំជក់»នាយឡើងឡានទៅវិញ ធុញថប់ណាស់ទៅរកថ្នាំជក់វិញ គ្រួសារស្អីរញ៉េរញ៉ៃម្លេះ
++++
« កុំយំអី...យ៉ាងណាក៏ជាកូនរបស់ឯង»នីគីអោបជេគដែលគិតតែពីយំ
« នីគីជួយខ្ញុំឪ្យចាកចេញពីនេះផង»ជេគខ្លាច ខ្លាចថាពូនឹងរកគេឃើញហើយសម្លាប់កូនគេចោល ព្រោះស៊ុងហ៊ុនស្អប់ក្មេង
« អូខេ!! ឈប់យំទៅ»
« បងហ៊ីខលមក!!»
« ប្រាប់គាត់ថាមិនឃើញខ្ញុំទេ»នីគីងក់ក្បាលរួចក៏ចេញទៅនិយាយទូរស័ព្ទជាមួយហ៊ីស៊ឹងបាត់
« អត់ទេ ខ្ញុំមានការប្រញ៉ាប់ឡើងមកសេអ៊ូល»
(ជេគបាត់ខ្លួនផងឪ្យគេតាមរកហើយតែមិនឃើញ)
« បងសាកឪ្យរកជេគគ្រប់កន្លែងទៅ អាចថាគេចង់ដើរលេងកន្លែងផ្សេងៗក៏ថាបាន»
(បានសិនហើយ បងឪ្យគេតាមរកទៀតសិន)
« បាទ»ទូរស័ព្ទផ្ដាច់ នីគីក៏ចូលមករកជេគវិញដែរអង្គុយលើគ្រែអង្អែលពោះ
« ទើបតែបានមួយសប្តាហ៍ទេ »
« ជើងយន្តហោះ ម៉ោង9ព្រឹក»
« ជេគមានកូនបែបនេះ គួរតែរកកន្លែងដែរមានផាសុខភាពល្អ ដូច្នេះខ្ញុំបានឪ្យគេរៀបចំផ្ទះរបស់ខ្ញុំនៅស្វីសសម្រាប់ជេគស្នាក់នៅ»
« អរគុណណាស់ដែរតែងតែជួយខ្ញុំ»
« មិនអីទេណា»
សូមរងចាំភាគបន្ដ....
ជេគរត់ចោលហើយបាទ
Part 13 ខ្ញុំកើតអីចេះ?
Comincia dall'inizio
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)