“អ៊ីចឹងនៅរហូតអ្ហះ កុំទៅវិញឱ្យសោះ!” ជុងហ្គុក គំរាមលើកម្រាមដៃចង្អុលមុខ ថេយ៉ុង ហៅទៅផ្ទះវិញមិនព្រមទៅ នៅហ៊ានធ្វើមុខឌឺៗដាក់នាយទៀតគ្មានញិនអីបន្តិចសោះ។
“អូនមកនៅជាមួយលោកយាយលោកតាខាងម៉ាក់ហើយ!”
“បើនៅកុំមកហៅយើងថាឪ..” ជុងហ្គុក ខឹងខ្លាំងពិតមែនដល់ថ្នាក់ផ្លាស់ប្តូរសព្វនាមទៀត។
“ហៅប្តី..”
“ប្តីក៏កុំហៅ!” ជុងហ្គុក គំហក។
“អូខេហៅអ្នកផ្សេងថាប្តីក៏បាន!” ថេយ៉ុង និយាយអ៊ីចឹង ជុងហ្គុក ស្តាប់ចប់ក្តៅស្លឹកត្រចៀកខ្លាំងលើសដើមដូចភ្លើងកំពុងឆេះរោលរាលពេញប្រាណ។ មុននឹងបែរខ្នងដើរតាំងៗចាកចេញទៅមិនខ្ចីងាកបែរក្រោយធ្វើឱ្យរាងតូចដឹងថានាយខឹងសម្បើមណាស់ហើយក៏មិនខ្ចីតាមលួងរួចបែរខ្លួនចូលទៅអង្គុយលើសាឡុងលើកជើងគងអន្ទាក់ឱបដៃលើទ្រូងយ៉ាងប្រងើយ។
“ស្អប់ណាស់ ខឹងអីខឹងទៅ!”
“គេខឹងពិតមែនណាកូនទៅលលេងបែបនេះធ្វើអ្វីបើប៉ាហៅទៅផ្ទះហើយក៏ទៅៗក្រែងអាតូចនោះវាយំទាររក!” ដាលីណា និយាយសំដៅទៅលើ អ័ររីន។
“គេមិនយំរកខ្ញុំទេម៉ាក់ អ័ររីន នៅជាមួយតែម៉ែដោះ គេស្រលាញ់ម៉ែដោះជាងខ្ញុំម៉ែបង្កើតទៀត!”
“តែយ៉ាងណាយើងក៏ជាម្តាយឪពុករបស់គេ កុំទុកកូនតូចឱ្យម៉ែដោះមើលថែទាំច្រើនពេកអី គាត់ចាស់ណាស់ណាទៅហើយកូន ខ្វាយខ្វល់បារម្ភពីគាត់ផង គាត់មិនមែននៅមានកម្លាំងកំហែងពេញរហូតនោះឡើយ!” និយាយរួច ដាលីណា ដាក់បង្គុយចុះលើកដៃអង្អែលក្បាលកូនប្រុសដែលធ្វើមុខក្រញូវ មិនសូវសប្បាយចិត្ត ដ្បិតទើបតែទាស់គ្នាជាមួយនិង ជុងហ្គុក រួចមកហើយ។
“មិនអីទេម៉ាក់ ២-៣ ថ្ងៃចាំខ្ញុំទៅយកកូនមកគេងជាមួយ!”
“អ្ហឹម.. ធ្វើចិត្តឱ្យត្រជាក់ៗកូនកុំមួម៉ៅយកកំហឹងមកដោះស្រាយមួយពេល!”
“រំលោភកូនឡើងបាក់គ្រែចង់ឱ្យកូនទៅវិញ”
“ស្អីគេ?” ដាលីណា ស្តាប់ចប់ចំហមាត់ធ្លុង។
“យប់មិញគាត់រំលោភកូនខ្លាំងៗណាស់ម៉ាក់ កូនហាម កូនស្រែក គាត់អត់ស្តាប់ទេចាប់កូនអុកទាល់តែបាក់គ្រែគ្រាំងសំណាងមិនបាក់កស្លាប់ទាំងពីរនាក់!”
“ហាហា..” ដាលីណា អស់សំណើចនាងសើចឮជាងដាក់ធុងបាស់ច្រៀងទៀត កាលបើបានស្តាប់ពីមូលហេតុដែល ថេយ៉ុង ខឹងគ្រោតចំពោះ ជុងហ្គុក ធ្វើឱ្យនាងហួសចិត្តនិយាយមិនចេញក្រៅពីអង្គុយសើចតែម្យ៉ាងគត់។
“ទុកឱ្យគាត់តាមលួងកូនម្តងទៅម៉ាក់ កូនអស់ការអត់ធ្មត់ហើយ កូនស្អប់គាត់ គាត់ពូកែតែខាងធ្វើបាបកូន មិនចេះលួងលោមកូនយ៉ាងម៉េចនោះទេ!”
“អ៊ីចឹងប្រញាប់ទៅងូតទឹកញ៉ាំបាយចុះ ម៉ាក់ទៅហាងផ្កាហើយ!”
“បាទ!” សន្ទនាគ្នាចប់ ដាលីណា ហៅ អេនឌី ឱ្យជូននាងទៅហាងផ្កាខណៈ អេនឌី ក៏បានធ្វើដំណើរបង្ហួសឆ្ពោះទៅកាន់ក្រុមហ៊ុនយកតែម្តង។
ភូមិគ្រឹះ ណែលដេលី
ចាប់តាំងពីព្រឹកមក ជុងហ្គុក មកដល់ភូមិគ្រឹះវិញ។ គេរវល់រឿងរៀបចំបន្ទប់ឡើងវិញ ព្រោះកាលពីយប់មិញនោះគេបំផ្លាញរបស់របរក្នុងបន្ទប់រញេរញៃស្ទើរមើលសភាពមិនយល់។
“ប៉ា.. ប៉ាតូចកូនបាត់ទៅណាហើយ?” អ័ររីន ចាប់ផ្តើមកិកកុករក ថេយ៉ុង មួយព្រឹកដើរទៅដើរមកសួរ ជុងហ្គុក អត់ឈប់ទេ។
“ទៅណាទៅៗ..” គេឆ្លើយគំរោះគំរើយ អ័ររីន យំឈូរចេញមកហើយដើរតាំងៗទៅរកម៉ែដោះដែលកំពុងឈរសំណេះសំណាលគ្នាជាមួយនិងអ្នកជិតខាងឯណាឯណោះហើយថែមទាំងបានពរកូនរបស់អ្នកជិតខាងលើកមកឱបបីរលាក់ថើបតាមទម្លាប់ព្រោះគាត់ស្រលាញ់ចូលចិត្តក្មេង។
“អរគុណណាថ្ងៃក្រោយចាំមកលេងទៀត!” ម៉ែដោះហុចកូនតូចឱ្យទៅម្តាយរបស់គេវិញ។ រួចញញិមញញែមបែរខ្លួនដើរចូលមកខាងក្នុងបរិវេណភូមិគ្រឹះសម្លឹងមើល អ័ររីន ឈរឱបដៃជើងលោកស្រី ណែលដេលី យំហូរទឹកភ្នែកអណ្តឺតអណ្តក់មិនហ៊ានស្រែកបានត្រឹមតែខ្សឹកខ្សួរលួចពួនសំងំតូចចិត្តនិងម៉ែដោះ។
“កើតអីចៅ? យំរហេមរហាមហ្នឹង?” លោកស្រី ណែលដេលី លើកដៃអង្អែលថ្ពាល់ អ័ររីន ហើយចាប់លើកគេមកដាក់ឱ្យអង្គុយច្រកគៀវលើភ្លៅគាត់។
“ហ៊ឹកៗ..” អាល្អិតពុំឆ្លើយតបកាន់តែអណ្តឺតអណ្តក់ផ្តេកក្បាលលើដើមទ្រូងលោកយាយគួរឱ្យអាណិត។
“កើតអី?” ម៉ែដោះដាក់ខ្លួនអង្គុយលើបង់ទល់មុខលោកស្រីធំសម្លឹងមើលខ្នងតូចក្តឹបមនុស្សនោះញ័រទទ្រើក។
“ឮម៉ែដោះសួរឬអត់?”
“ហ៊ឹកៗ.. ម៉ែដោះឈប់ស្រលាញ់ អ័ររីន ហើយ!” គេកាន់តែនិយាយ ទឹកភ្នែកក៏កាន់តែហូរ ហើយយំពេបមាត់ ពេបកញ័រខ្លួនកាន់តែខ្លាំង។
“អ្ហា បែបឃើញ សូហ្វៀឯងពរកូនអ្នកណាគេមិញនោះ!” លោកស្រីធំថាចប់ ម៉ែដោះគាត់អស់សំណើចសើចខឹកៗ។
“ព្រឹកមិញត្រូវពីរដៃ!” ម៉ែដោះគាត់ឌឺអាល្អិត ហើយលូកដៃចូលទៅចាប់ទាញ អ័ររីន មកពរសម្លឹងមើលទឹកភ្នែកហូរហៀររហាមលើផែនថ្ពាល់ម៉ដ្ឋខៃដោយក្តីអាណិតណាមួយគាត់ខឹងរឿងគេយកមាន់មកពីស្រែឱ្យជាន់ចានឆ្នាំងរវល់គេឯងពេញភូមិគ្រឹះអាចម៍មាន់ប្រឡាក់គ្រប់ទីកន្លែងដើរសម្អាតទម្រាំតែជ្រះអស់គាត់គក់គេពីរដៃក្នាញ់ចរិតខូចខិលនិយាយឥតស្តាប់ទាល់តែគាត់ប្រើហិង្សាខ្លះ។
“ម៉ែដោះនៅស្រលាញ់ អ័ររីន តើស.. កុំយំខូចហ្នឹងត្រូវទៀតឥឡូវ!”
“ម៉ែដោះទៅពរអាត្រងោលនោះធ្វើអី..ហ៊ឹកៗ!”
“ងាប់ហើយលោកកើតរោគច្រណែន ហៅកូនគេអាត្រងោល..” ម៉ែដោះនិងលោកស្រីធំនាំគ្នាសើចឱ្យកក្អឹក អ័ររីន យំយែកសម្រក់ទឹកភ្នែកទឹកសំបោរអន់ចិត្តនិងពួកគាត់រួចក៏និយាយពោលពាក្យតាមអារម្មណ៍ពិតក្នុងចិត្តឱ្យពួកគាត់ស្តាប់ទាំងនឹកក្នាញ់និងពាក្យសម្តីរបស់គេ។
“ហ៊ឹកៗ.. ម៉ែដោះទៅឱបថើបកូនគេធ្វើអី ហ៊ឹកៗ.. ហ៊ឺៗ..ម៉ែដោះម៉េចមិនលួង អ័ររីន ស្រលាញ់ អ័ររីន អ័ររីន យំហើមភ្នែកហើយឃើញអត់? ម៉ែដោះអត់ថេកឃែរ អត់ស្រលាញ់ អ័ររីន អ័ររីន បានអ្នកណាស្រលាញ់ក្រៅពីម៉ែដោះ អ័ររីន ខូចចិត្ត ហ៊ឺៗ.. អ័ររីន ឈឺចិត្ត..”
“មកពី អ័ររីន ក្បាលខូច រឹងរូសអត់ស្តាប់សម្តី អ័ររីន អត់ធ្វើខ្លួនគួរឱ្យស្រឡាញ់ បានម៉ែដោះទៅស្រលាញ់កូនគេ..” ស្ត្រីចំណាស់និយាយហើយសម្លឹងមើលមុខកំប្លង់ៗដែលហូរទឹកភ្នែករលាក់បបូរមាត់ហើមស្ទីកក្រហមងាំង សូម្បីតែថ្ពាល់ប៉ោងៗក៏ក្រហមប្រណាំងនិងកែវភ្នែកតក់ទៅដោយតំណក់ថ្លាយ៉ង់ដែរ។
“ចុះម៉ែដោះអត់ប្រដៅ អ័ររីន ម៉ែដោះអត់នៅមើលថែ អ័ររីន ម៉ែដោះទុក អ័ររីន ចោល ហ៊ឹកៗ!!”
“ហើយពេលម៉ែដោះប្រដៅហ្នឹងត្រចៀកហ្នឹងយកទៅណា?”
“អ័ររីន ស្តាប់ម៉ែដោះតើ ហ៊ឹកៗ!”
“បើស្តាប់ម៉េចបានអត់ធ្វើតាម?”
“មកពី អ័ររីន ក្បាលខូច!”
“ហាហា អរដឹងខ្លួនឯងក្បាលខូចដែរ ហើយអត់មានស្តាប់តាមសម្តីម៉ែដោះផង ម៉ែដោះមិនស្រលាញ់កូនគេផ្សេង?”
“ហ៊ឹកៗ.. ហ៊ឺៗ.. អ័ររីន អត់ចង់ឱ្យម៉ែដោះឱបថើបកូនអ្នកណាក្រៅពី អ័ររីន ទេ កូនគេហ្នឹងស្រលាញ់ម៉ែដោះស្មើ អ័ររីន ស្រលាញ់ម៉ែដោះអត់ ម៉ែដោះថាមើល៍ អ័ររីន សួរអ្ហីហ្នឹងហះ!” អ័ររីន លូកម្រាមដៃទៅបេះបួយបបូរមាត់គាត់។ ម៉ែដោះក្នាញ់សម្តីគេណាស់ឱនចាប់ថ្ពាល់ អ័ររីន ច្របាច់ហើយថើបខ្ទង់ច្រមុះរបស់គេមួយដង្ហើម។
លោកស្រីធំគាត់សើចឡើងស្ងួតជើងធ្មេញ។ ដ្បិតជាយាយគេបង្កើតពិតមែនតែគាត់មើលថែថួន អ័ររីន មិនដល់ដៃម៉ែដោះនោះទេ ម៉ែដោះបញ្ចុកបាយទឹក ងូតទឹក ស្លៀកពាក់ឱ្យគេសព្វគ្រប់បែបយ៉ាង។ ប្រឡែងលេងជាមួយគេ គេងជាមួយគេរៀងរាល់យប់ទើប អ័ររីន នឹកនាតាមតែម៉ែដោះ ស្រលាញ់គាត់ តាមគាត់ជាងឪពុកម្តាយរបស់គេទៅទៀត។
“បើចង់ឱ្យម៉ែដោះស្រលាញ់កុំរឹងទៀតឮនៅ?”
“បាទ!”
“កុំបាទតែមាត់!”
“បើ អ័ររីន រឹង ម៉ែដោះវ៉ៃ អ័ររីន ទៀតមក!”
“អើរវ៉ៃហើយ វ៉ៃដូចព្រឹកមិញអ៊ីចឹង!”
“...” អាល្អិតស្ងាត់មាត់ឈប់យំលូកដៃទៅឱបរឹតកម៉ែដោះ ម៉ែដោះក៏ថើបថ្ពាល់លួងលោមគេឱ្យឈប់ងរង៉ក់ អ័ររីន ស្រលាញ់គាត់ខ្លាំងណាស់។ ព្រោះគាត់ចំណាយពេលវេលាជាមួយគេយ៉ាងច្រើន។ នៅពេលទំនេរជូនគេដើរលេង ថ្ងៃខ្លះបង្រៀនអក្សរដល់ អ័ររីន គេងនិទានរឿងឱ្យគេស្តាប់ ប្រដៅគេឱ្យរៀនចេះទម្លាប់ល្អៗ ផ្តល់ភាពកក់ក្តៅឱ្យ អ័ររីន ប្រៀបដូចជាម្តាយ ថែរក្សាថ្នាក់ថ្នមគេដូចជាកែវភ្នែករបស់គាត់សព្វគ្រប់សារពើទាំងអស់ ហើយក៏តែងតែនិយាយពាក្យថាស្រលាញ់ទៅកាន់ អ័ររីន ចម្អិនអាហារឆ្ងាញ់ៗតាមចិត្តគេកុម្មង់រាល់លើកព្រោះគាត់ស្រលាញ់គេស្មើជីវិតគាត់។ ម៉ែដោះរស់នៅប្រើជីវិតនៅទីនេះដល់ចាស់ជរាជាមួយពួកគេព្រោះគាត់គ្មានគ្រួសារទេ។ គាត់ជាក្មេងស្រីកំព្រាដែលដើរស៊ីឈ្នួលតាមផ្ទះអ្នកមាននឿយហត់ចាប់ពីតាំងបាតដៃទទេតាំងតែពីវ័យក្មេងមក។
ដល់ពេលបានមកធ្វើការនៅក្នុងភូមិគ្រឹះមក លោកស្រី ណែលដេលី និង ជុងហ្គុក ផ្តល់ឱ្យគាត់បានគ្រប់យ៉ាងទាំងដីធ្លីនិងផ្ទះសំបែងទ្រព្យសម្បត្តិធានារ៉ាប់រង់ភាពកក់ក្តៅនិងក្តីស្រលាញ់ទំនុកចិត្តព្រមទាំងសេចក្តីអាណិតមេត្តា។ ប៉ុន្តែគាត់មិនយល់ព្រមចាកចេញទៅណានោះទេគាត់នៅមើលថែក្មេងៗដែលគាត់ស្រលាញ់រហូតដល់ឃើញថាពួកគេធំធាត់ឡើងក្រោមការមើលថែថួនពីគាត់ក្លាយទៅជាមនុស្សបែបណា ល្អឬមួយក៏អាក្រក់ គាត់នៅតែរង់ចាំលះបង់ទាំងកម្លាំងកាយចិត្តនិងវិជ្ជាជីវៈដែលគាត់មានអប់រំទូន្មានប្រៀនប្រដៅពួកគេប្រៀបដូចជាម្តាយជាយាយជាបងស្រី។ មិនថាជាអ្វីក៏ដោយគាត់សូមត្រឹមតែអាចរស់នៅក្បែរក្មេងៗជាទីស្រលាញ់របស់គាត់ដល់នាទីចុងក្រោយនៃជីវិតមួយនេះគាត់បានអស់ចិត្តហើយ។
មួយសប្តាហ៍កន្លងផុតទៅ..
ថេយ៉ុង អត់ទាន់វិលត្រលប់មកភូមិគ្រឹះវិញទេ ជុងហ្គុក ក៏មិនខ្ចីខលទៅ តាមទៅនិយាយបូកសរុបជារួមមកគេខ្មើតខ្លាំងដូចដើមតែចំណែក ថេយ៉ុង វិញអន្ទៈសារក្តៅចិត្ត។ ដ្បិតលោកប៉ាអត់រវីរវល់ជាមួយគេបាត់មុខបាត់មាត់ឡើងមួយសប្តាហ៍នាយអត់មាន ស្លរឈាម កកឈាម អផ្សុកនឹកគេខ្លះផងសោះតើមែនទេ?
“គាត់គិតចង់ឱ្យខ្ញុំតាមលួងគាត់វិញដល់ពេលណាហ្នឹង?” ថេយ៉ុង ដូចអត់មានបានយកឈ្នះចិត្តអី ជុងហ្គុក មួយចុងក្រចកណាសោះធ្វើអី្វក៏ចាញ់នាយត្រូវនាយត្រួតលើរាល់លើក។
“បើគេមិនខុសផង ឱ្យគេតាមលួងកូនយ៉ាងម៉េច?” ដាលីណា កាត់ទងផ្កាដាក់ចូលថូរមួយៗតាមលំដាប់លំដោយ។
“ចិត្តគាត់សាងពីអីទៅម៉ាក់? ហេតុអ្វីក៏សាមន្យ ជូរជាតិ ចិត្តថ្លើមខ្មៅងងឹត កូនចង់តែជេរគាត់ម្តងៗទេ តែនឹកឃើញខ្លាចបាបដូចម៉ាក់ថាមែននោះ!”
“ហាហា.. ធ្វើយ៉ាងម៉េចចរិតគេតែប៉ុណ្ណឹង កាលស្គាល់ម៉ាក់ដំបូងក៏អ៊ីចឹងដែរ ពេលខ្លះម៉ាក់ខឹងគេ តែចុងក្រោយម៉ាក់តាមលួងគេដដែលហ្នឹង!” ថេយ៉ុង ធ្វើមុខងាប់ គេដូចផ្កាក្រៀមក្រោះអត់ជាតិចូវសោះ មានស្នេហានិងគេដែរ តែដូចពិបាកម្លេ៉ះ ប្រុសទុកចោលធ្វើបាបចិត្តរហូត ខំរត់ចោលប៉ុណ្ណឹងហើយ នៅអត់មានប្រុសមកតាមលួងលោមទៀត។
“បើគាត់ជាទីងមោងល្អជាង យកប្តីចាស់ពិបាកណាស់ម៉ាក់ កូនហត់មែនហ្នឹង!”
“បើចរិតគេតែបែបហ្នឹងទៅហើយ កូនទៅខឹង ទៅរករឿងធ្វើអី គូស្នេហ៍ម្នាក់ៗមិនដូចគ្នាទាំងអស់ទេកូន មនុស្សយើងរស់នៅប្រើការគិតខុសៗគ្នា!” ដាលីណា និយាយបណ្តើរដៀងក្រសៃភ្នែកសម្លឹងមើលមុខ ថេយ៉ុង ដែលស្រពាប់ស្រពោនចុះបណ្តើរ។
“គាត់ទំនងបែបអត់ស្រលាញ់កូនមែនទេដឹងម៉ាក់? មនុស្សស្រលាញ់គ្នាឯណាគេធ្វើបែបនេះដាក់គ្នានោះ?” ថេយ៉ុង នឹកគិតនិយាយដល់រឿងម្យ៉ាងនេះ ទឹកភ្នែកគេហូរចុះមកឈូរគេចេះតែគិតផ្តេសផ្តាស លួចគិតថា ជុងហ្គុក មិនបានស្រលាញ់គេពិតប្រាកដទេនាយកុហកគ្រាន់តែចង់ទទួលស្គាល់គេ នៅពេលដែលជ្រុលជ្រួសមានកូនជាមួយគ្នារួចមកហើយ គិតហើយគេយំដូចមានអ្នកណាតាមចាក់អារ.កហុតឈាមស្រស់ៗអ៊ីចឹង។
“ហ៊ើយ.. កូនឯងសុខៗម្តេចក៏គិតបែបហ្នឹង ឈប់យំទៅកូន វាមិនពិតនោះទេ!”
ង៉ឺត!!
សំឡេងហ្វ្រាំងឡានបន្លឺឡើងជាលើកទីពីបន្ទាប់ពីខកខានស្តាប់ឮមួយសប្តាហ៍មកហើយ។
ថេយ៉ុង ងើបមុខឡើងភ្លាម សម្លឹងមុខម្តាយ ហើយលួចសួរដល់ ដាលីណា..
“គាត់មកមែនទេម៉ាក់?”
“មក..” ដាលីណា ថាចប់ក្រោកដើរចេញទុកពេលវេលាឱ្យពួកគេបាននិយាយគ្នា។ រាងតូចបានចិត្ត លើកខ្នងដៃវឹបជូតតំណក់ទឹកភ្នែកចេញភ្លាម អង្គុយគងអន្ទាក់ខ្លាលេងចរិតខ្មើតវិញម្តង។
“ទៅផ្ទះ..” ជុងហ្គុក ចូលមកដល់ភ្លាម សម្លុតគំរាមហៅ ថេយ៉ុង ឱ្យទៅផ្ទះទាំងចិញ្ចើមកោងចូរគ្នាមុខងាប់គ្មានភាពផ្អែមល្ហែមសម្តីនិយាយមិនពីរោះពិសាសោះ។
“មិនទៅ..” ថេយ៉ុង ស្រដីដោយដាច់អហង្ការ។
“អ័ររីន យំរកនៅឯផ្ទះ អត់គិតបារម្ភពីកូនទេអី?” ថេយ៉ុង ដៀងកន្ទុយភ្នែកសម្លឹងមើលមុខ ជុងហ្គុក បង្ហាញពីភាពខឹងងរង៉ក់និងយំសស្រឹកសស្រាក់ខំថាធ្វើខ្លាំងទប់ទឹកភ្នែកកំសាកហើយហ្នឹង។
“អីតិចក៏បង្ខំ ហ៊ឹកៗ..” គេហ៊ានដំឡើងសរសៃកស្រែកទាំងសំឡេងស្រួយលាន់ឆ្វាច។
“គ្រាន់តែបាក់គ្រែសោះ វេចបង្វិចរត់ទៅផ្ទះម៉ែឡើងមួយអាទិត្យគិតស្អី កូនយំទារតាមរាល់ថ្ងៃ អត់គិតផងទេអ្ហេស?”
“ចុះប៉ាអត់មានគិតពីមូលហេតុថីបានអូនរត់? អូនខឹងរឿងប៉ាអាក្រក់យង់ឃ្នងដាក់អូនហ្នឹង!”
“ក្មេងវាផ្គើន ដាក់ទោសឱ្យបាក់គ្រែមានអីខុស?”
“ចាស់ឃោឃៅអាក្រក់ ក្មេងលួចរត់មានអីខុស?”
“តមាត់សម្បើម?”
“អត់ទៅវិញទេ!”
“មិនទៅអ្ហីទៅ គិតចង់ទុកកូនឱ្យម៉ែចាស់មើលដល់គាត់ដាច់ខ្យល់ស្លាប់ធ្វើទៅ!”
“ប៉ាអត់មានលួងអូនស្រលាញ់អូនអីតិចទេអ្ហេស?” ថេយ៉ុង ក្រោកឈរតន្ត្រំជើងយំស្រែកដាក់ ជុងហ្គុក។
“អ្ហីធ្វើអីខុស? សុខៗឡាំប៉ារត់ចេញមកដោយខ្លួនឯងហ្នឹង?” ជុងហ្គុក និយាយដោយលើកចិញ្ចើមខ្ជឹងគេអត់លួង អត់ថ្នាក់ថ្នមយកចិត្តអ្វីទេ ព្រោះមិនចង់ឱ្យក្មេងខូចទម្លាប់ណាមួយឥឡូវបំពង់កធំ សំឡេងឮជាងមុនហ៊ានដំឡើងសរសៃកស្រែកដាក់គេឥតក្រែងរអែងទៀត។
“ហ៊ឹកៗ.. មកពីប៉ាមិនស្រលាញ់អូន អត់ខ្វាយខ្វល់ពីអូន ទើបប៉ាមិនដែលអើពើនិងការខូចចិត្តរបស់អូន!”
“សម្រេចថាទៅផ្ទះទេ បើអត់ទៅទេ នៅយំស្រែកហ្នឹងហើយ ទុកកូនឱ្យយំដាច់ខ្យល់ស្លាប់ ទុកទៅ.. ហើយកុំថាអត់មកតាម មកហើយតែនៅបញ្ចេញនិស្ស័យរឹង នៅចុះ..” ជុងហ្គុក បែរខ្នងដើរចាកចេញទៅរកឡានបើកចេញទៅយយ៉ាងរំភើយ ថេយ៉ុង ក្តៅស្លឹកត្រចៀកចង់ចេញផ្សែងប្រុសអត់លួងទៀតហើយនឿយហត់មែនមួយជីវិតហ្នឹង។
ភូមិគ្រឹះ ណែលដេលី
ង៉ឺត!!
រថយន្តទំនើបរបស់ ថេយ៉ុង បរខ្លួនចូលមកក្នុងបរិវេណភូមិគ្រឹះវិញ ទីបំផុតគេមកដោយខ្លួនឯង មិនចាំបាច់ប្រុសចាស់នឿយហត់ទៅតាមនិយាយបញ្ចុះបញ្ចូលហៅមកវិញនាំតែហត់ចិត្តទេ។
“ប៉ាតូច..” អ័ររីន អរកខិកកខុបរត់ទៅឱប ថេយ៉ុង រាងតូចចាប់លើកគេមកពរហើយថើបថ្ពាល់កូនប្រុស ៥ ខ្សឺតដូចជានឹកខ្លាំងណាស់ដែរ ព្រោះខឹងប្រុសចិត្តសឿងហ៊ានរត់ចោលកូន។
“ប៉ាតូចទៅណា ប៉ាតូចអត់មកគេងនៅផ្ទះចឹង?”
“ប៉ាតូចទៅជួយការងារលោកយាយនៅហាងផ្កា!”
“អ្ហឺ អ័ររីន នឹកប៉ាតូចសឹងស្លាប់ហើយ!”
“អូយ សូមទោសណាសំណព្វចិត្ត.. ចុះប៉ាធំនៅឯណាទៅកូន?”
“ប៉ាធំនៅបន្ទប់!”
“អ្ហា.. ប៉ាទិញ Chocolate milk មកផ្ញើយកទៅញ៉ាំទៅ!” ថេយ៉ុង ទាញថង់យួរចេញពីក្នុងឡានហុចឱ្យ អ័ររីន អាល្អិតទទួលយកទាំងសប្បាយចិត្តរួចរត់ចាកចេញទៅអង្គុយញ៉ាំជាមួយម៉ែដោះបាត់។
ថេយ៉ុង តម្រង់ទិសដៅដើរទៅរកបន្ទប់សម្រាកមកដល់ភ្លាម ក៏ឃើញ ជុងហ្គុក ឈរជ្រែងហោប៉ាវខោនឹងមាត់ទ្វារជាមួយទឹកមុខមាំទាំមិនផ្លាស់ប្តូរដដែល។
“ប្តីអូនមកវិញហើយ!” ថេយ៉ុង បញ្ចេញចរិតរលៀម រត់វឹងទៅឱបចង្កេះ ជុងហ្គុក យ៉ាងណែនតែនាយចាប់ដៃគេបេះចេញព្រោះមិនទាន់បាត់ខឹងនៅឡើយ។
“ទម្លាប់អាក្រក់ បន្ទោសតិចតួចរត់ទៅផ្ទះម៉ែរហូត អាងចាងណាស់អ្ហេសឥឡូវ?”
“អូនរត់ទៅទៀតលូវ!”
“តាំងពីមានម៉ែមកខ្លាំងដៃណាស់!”
“កុំរអ៊ូតស់ចូលបន្ទប់ វ៉ៃមួយ!”
“កុំមកបន្លប់.. អត់ទាន់ដោះស្រាយគ្នាចប់ទេ!” ជុងហ្គុក ចាប់ដៃ ថេយ៉ុង ដែលបម្រុងរត់ចូលបន្ទប់ ចាប់ទាញមកវិញសម្លឹងមុខក្មេងក្បាលខូចដោយកែវភ្នែកក្តៅឆួល។
“ប៉ា.. អូនឈឺច្របាច់ដៃអូនខ្លាំងម្លឹងៗ?”
“មកវិញធ្វើអី បើចេញទៅហើយ កុំមកវិញ!”
“ទៅលេងលោកយាយ លោកតា.. ទៅលេងម៉ាក់ៗតើ.. មានថាទៅរហូតឯណា?” ថេយ៉ុង បកស្រាយធ្វើមុខក្រាស់ លូកដៃទៅចាប់ឱបចង្កេះ ជុងហ្គុក ម្តងទៀតតែនាយរុញគេចេញ។
“ស្អីក៏ដោយ.. កុំប៉ះ.. ថយចេញ!”
“ម៉ែដោះ!” រាងតូចកិកកុករកម៉ែដោះឱ្យជួយ ខណៈរាងក្រាស់ស្រាប់តែគំហក។
“កុំរកម៉ែដោះឱ្យជួយ ម៉ែដោះលែងជួយហើយ!”
“លោកយាយ!”
“លោកយាយក៏អត់ជួយដែរ..”
“ហ៊ឹកៗប៉ាលែងស្រលាញ់អូនហើយមែនទេ?”
“លែងស្រលាញ់ហើយ..”
“ហ៊ឹកៗប៉ា..”
“ធ្វើអីប៉ាតូចកូនហ្នឹង?” អ័ររីន ដើរតាំងៗចូលមកឮសូរសំឡេង ថេយ៉ុង ទួញយំគេស្តាប់ឮហើយបារម្ភខ្លាំងពេកស្ទុះស្ទាចូលមកភ្លាម។
“ប៉ាតូចកូនឯងខូច..” ជុងហ្គុក ឆ្លើយតបអាល្អិតលើកដៃច្រត់ចង្កេះ។
“ប៉ាតូចចូលទប់!”
“អត់ឱ្យចូលបន្ទប់ទេ!” រាងក្រាស់ឃាំង អាតូចច្រម៉ក់គ្រហឹមធ្វើមុខក្រញូវ។
“ប៉ាតូចមានអាអូនក្នុងពោះអ្ហះ ដេញប្រពន្ធទៅណា ផាច់ៗលូវ!”
ជុងហ្គុក ជ្រួញចិញ្ចើម សម្លឹងមុខ ថេយ៉ុង ដែលអេះអុញហូរទឹកភ្នែកហៀរពេញថ្ពាល់។
“មានកូនមែនអ្ហី?” នាយឈ្លេចសួរ។
“ប៉ាសួរហ្នឹង ប៉ាបារម្ភតែរឿងកូនហ្នឹង!”
“ទេបើមានកូនហើយ សម្ភោធគ្រែថ្មីម៉េចកើត?”
“មានមកពីណា អ័ររីន ចេះតែថា..”
“បើដឹងតួនាទីខ្លួនឯងហើយចូលបន្ទប់ភ្លាម អ័ររីន ទៅដេកជាមួយម៉ែដោះឱ្យឆាប់ ហាមមកបន្ទប់ប៉ា..”
“អត់កូនគេងជាមួយប៉ាតូចដែរ នឹកប៉ាតូច..”
“អ័ររីន..”
“ប៉ាតូចកូនគេងជាមួយដែរ..”
“មកៗកូន..”
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
