ទណ្ឌកម្មតណ្ហានៅលើគ្រែបានបញ្ចប់ទៅ ក្រោយយុទ្ធនាការក្តៅសាច់រាងតូចកាន់តែអស់កម្លាំងល្ហិតល្ហៃដៃជើង ព្រោះស្រែកយំយែកនិងតវ៉ាយ៉ាងរឹងរូសចំពោះលោកប៉ាមិនព្រមធ្វើតាមបំណងនាយទាល់តែនាយខឹងប្រើប្រាស់កម្លាំងបាយជិះជាន់រាងកាយតូចស្តើងខ្លាំងៗសឹងតែគ្មានពេលសម្រាក ធ្វើបាបអស់ចិត្តអស់ចង់នៅទីបំផុតនាយក៏ព្រមឈប់ដោយខ្លួនឯង។
ថេយ៉ុង គេងបែរខ្នងដោយមាន ជុងហ្គុក ឱបថើបគេពីខាងក្រោយ រាងតូចសំងំគេងលក់មិនទាន់ភ្ញាក់ពីសន្លប់រាងក្រាស់ក៏ឆាប់ក្រោកទៅរកស្លៀកពាក់ចាកចេញទៅខាងក្រៅ។ ពេលត្រលប់មកវិញក៏បានមកជាមួយអាហារនិងទឹកក្រូចរៀបចំទៅលើកូនថាសតូចមួយដាក់វាទៅលើតុ។
ជុងហ្គុក ងាកទៅសម្លឹងអ្នកដែលគេងលុងលក់ មុននឹងឱនទៅឈ្មុលថើបត្របក់ភ្នែក ថេយ៉ុង ដាស់ឱ្យរាងតូចភ្ញាក់ឡើង។
កំលោះតូចមមៃបើកត្របកភ្នែកឡើងទាំងអារម្មណ៍ភ្ញាក់ព្រើតបន្តិចរួចក៏សម្លឹងមើលលោកប៉ាដែលទាញថាសអាហារមកជិតខ្លួន។
“ក្រោកមកញ៉ាំបាយ..”
“អត់ឃ្លានទេ..” ថេយ៉ុង ងរមិនទាន់ឈប់លោកប៉ាឱនថើបថ្ពាល់ក្រពុំទាំងសងខាងរួចចាប់ទាញកដៃតូចឡើងហើយឱបចង្កេះតូចរួចចាប់ដួសអាហារឡើងមកបញ្ចុកអ្នកដែលកិកកុកធ្វើមុខស្ងួតមិនចង់ញ៉ាំអាហារ។
“ឆាប់ឡើង.. ចេះរឹងរូសមកពីណា បួនទឹកអម្បាញ់មិញស្ទើរអ្ហេស? អ៊ីចឹងតមួយទឹកទៀតបើមិនទាន់បាក់កម្លាំង..”
“ថេយ៍ ញ៉ាំខ្លួនឯងវិញ..” ថេយ៉ុង ដណ្តើមស្លាបព្រាតែ ជុងហ្គុក មិនព្រមទីបំផុតរាងតូចក៏ព្រមហាមាត់ញ៉ាំអាហារមិនពិបាកបង្គាប់ទៀតទេ។
“នៅបៀមបាយហ្នឹងហើយទំពារឱ្យម៉ាត់ៗមើល៍..”
“អួល..” ថេយ៉ុង តមាត់បើកភ្នែកសស្គុសដាក់ឪពុក។
ផាច់!!
នាយខឹងទះកំប៉េះគូទគេមួយដៃ..
“ពីតូចស្រួលនិយាយគ្នាធំឡើងតមាត់ឱ្យប៉ប៉ែះចង់ត្រូវថ្មោងអ្ហេស? កាត់ទៅរកអ្នកណា ចេះទម្លាប់អាក្រក់ហ្នឹងមកពីណា..” កំលោះតូចឱនមុខចុះ ទំពារបាយអស់ លោកប៉ាក៏បញ្ចុកគេទៀត បុរសចំណាស់សម្លឹងមើលថ្ពាល់គួរឱ្យស្រឡាញ់នោះ រួចក៏ឈ្ងោកទៅថើប ខណៈរាងតូចក៏កិកកុករើខ្លួនហាក់ដូចមិនចង់ឱ្យលោកប៉ាប៉ះពាល់ព្រោះគេនៅសង្កៀរសាច់មិនទាន់មានអារម្មណ៍ល្អទេ អារម្មណ៍មួម៉ៅដូចពេលមនុស្សស្រីមកថ្ងៃខែយ៉ាងអ៊ីចឹង។
“សឺត..”
“ហ្អឹម.. ប៉ា..” ថេយ៉ុង ប្រកែកលើកដៃកៀសផែនមុខនាយចេញ ជុងហ្គុក ជ្រួញចិញ្ចើមទាំងទឹកមុខម៉ូវ។
“ចិញ្ចឹមតាំងពីតូចដល់ធំ គ្រាន់តែថើបមួយថ្ងៃម្ភៃដង ឯងកិកកុករកស្អី?”
“ក៏ព្រោះតែខ្ញុំពេញក្រមុំហើយប៉ា..”
“ក្រមុំ? ក្រមុំឯណាមើល៍សុំចាប់លេងដោះបន្តិចមក!”
“អ្ហឺ..” រាងតូចសើចកាច់កកាច់ស្រង់ លោកប៉ាតាមចាប់ដើមទ្រូងតូចច្រមិចៗច្របាច់ឱ្យកូនប្រុសរសើបសព្វសាច់ សំឡេងក្អាកក្អាយក៏បន្លឺឡើងហ៊ឹកហ៊ាក់ពេញក្នុងបន្ទប់។ អ៊ំស្រីចំណាស់ស្តាប់ឮសូរចប់សំឡេងពួកគេប្រឡែងគ្នាគាត់ក៏អត់លួចញញិមញញែមម្នាក់ឯងមិនបាន។
“ប្រឡែងគ្នាសើចឱ្យកក្អឹក ហ៊ឹះៗ..!”
ពេលល្ងាច..
ពន្លឺពណ៌លឿងស្រស់រំលេចចេញយ៉ាងស្រស់ស្អាតពីលើចុងកំពូលភ្នំ ផ្តល់មកនូវទិដ្ឋភាពដ៏ស្រស់ស្រាយនាំឱ្យខ្យល់បរិសុទ្ធបក់ផាត់ចុះមកទាញឱ្យចុងស្មៅលាស់ខៀវខ្ចីទេរទាបទៅតាមកម្លាំងវាយោបក់បោកគួរឱ្យចង់ទស្សនា។ សត្វបក្សាបក្សីគ្រប់ប្រភេទហោះហើរជាហ្វូងរណ្តំសំឡេងស្រែករន្ថើនពីមួយទៅមួយរហូតដល់ស្ងប់សូរ។ ពពកដេរដាសរសាត់ផាត់ទៅមុខជាបន្តបន្ទាប់ ខណៈសន្ធឹកប្រអប់ជើងបុរសរាងខ្ពស់ស្រឡៈក៏បន្លឺប្រកៀករាងកាយតូចស្តើងដែលអង្គុយលើកៅអីឈើសម្លឹងមើលទស្សនីយ៍ភាពធម្មជាតិដោយភាពស្ងប់ស្ងាត់។
“ប៉ា.. មេឃស្អាតខ្លាំងណាស់!” ថេយ៉ុង លើកដៃចង្អុលទៅកាន់ផ្ទៃមេឃដែលមានពណ៌លឿងទុំ រួចញញិមដោយក្តីសុខ។ ជុងហ្គុក សម្លឹងមើលមេឃតាមការចង្អុលពីកាយតូចអ្វីដែលគេចងចាំបានបំផុតនោះគឺ ដាលីណា។
ថេយ៉ុង ដូចជាម្តាយរបស់គេបេះដាក់ខ្លាំងណាស់ ស្ទើរតែដូចជាពុម្ពតែមួយ នាងចូលចិត្តធម្មជាតិ និងបរិយាកាសស្ងប់ស្ងាត់ នាងចូលចិត្តអង្គុយមើលថ្ងៃលិច ហើយញញិមគ្រប់ពេលមិនធុញទ្រាន់។ គ្រប់កាយវិការនិងគ្រប់ទិដ្ឋភាពដែលគេបានប្រទះ ប្រៀបដូចជាគេកំពុងអង្គុយជជែកគ្នាជាមួយនិង ដាលីណា គ្រប់ពេលវេលា។
ស្លាកស្នាមអតីត..
“ជុងហ្គុក អូនចូលចិត្តមើលថ្ងៃលិច.. បងជូនអូនទៅមើលថ្ងៃលិចបានទេ?”
មនុស្សស្រីស្ថិតក្នុងរ៉ូបពណ៌ផ្ទៃមេឃស្រដីឡើង ព្រមទាំងបានចាប់អង្រួនដើមដៃមាំទាំតាមដោយទឹកមុខញញិមស្រស់ស្រាយនិងស្នាមញញិមដ៏ស្រទន់ធ្វើឱ្យបេះដូងប្រុសកំលោះបែរជាទន់ជ្រាយល្អូកនិងមានអារម្មណ៍រំភើបរីករាយគ្រប់ពេលរាល់ពេលដែលបាននៅជិតនាង។
“បានតើសតស់បងជូនអូនទៅ..”
ប្រអប់ដៃមាំចាប់យាន្តជំនិះតូចនោះគឺកង់ ហើយឌុបស្រីស្រស់ជិះឆ្លងកាត់ដីចម្ការទំពាំងបាយជូរឆ្លងកាត់ទៅកាន់ភ្នំដើម្បីឡើងទៅអង្គុយមើលថ្ងៃលិចជាមួយគ្នា។
“ស្អាតខ្លាំងណាស់.. ជុងហ្គុក បងដឹងអត់? ថាបរិយាកាសធម្មជាតិនាពេលល្ងាចអាចជួយធ្វើឱ្យអារម្មណ៍របស់យើងប្រសើរឡើងបានច្រើនកម្រិតណាស់ ពេលអូនមានអារម្មណ៍មិនល្អ អូនតែងតែទៅមើលថ្ងៃលិច ចូលចិត្តមើលផ្កាចម្រុះពណ៌ និងស្តាប់សំឡេងឈើ ក្លិនដី និងខ្យល់ធម្មជាតិ រឹតតែបានជួយធ្វើឱ្យអូនមានក្តីសុខបំផុត..”
“បានដឹងថាអូនចូលចិត្តទិដ្ឋភាពបែបនេះអ៊ីចឹង.. បងនឹងឧស្សាហ៍ជូនអូនមកជាញឹកញាប់!”
“ហ្អឹម!”
ដាលីណា ងក់ក្បាលផ្ងក់ៗញញិមរួចក៏ខិតចូលទៅថើបថ្ពាល់ ជុងហ្គុក មួយខ្សឺត ទំនាក់ទំនងរវាងពួកគេទាំងពីរនាក់កាលណោះគឺល្អគ្រប់យ៉ាង ទាំងពេលវេលា និងការសេពគប់គ្នា អ្នកទាំងពីរស្រលាញ់គ្នាដល់បាត់មុខគ្នាមួយថ្ងៃមិនបាន រហូតដល់ចួបគ្នាក៏តែងតែធ្វើរឿងស៊ីជម្រៅជាមួយយ៉ាងញឹកញាប់។ ប៉ុន្តែក្រោយមកអ្វីៗក៏ប្រួលប្រែ លែងដូចកាលផ្តើមស្នេហ៍ដំបូង ទឹកមុខដែលរីករាយ ប្រែក្លាយជាទឹកមុខដែលមានតែទុក្ខសោកសៅ ក្រៀមក្រំ និងសេចក្តីឈឺចាប់ដែលចងរឹតរួតបេះដូងបុរសម្នាក់នេះជាប់ជានិច្ច។
មនុស្សស្រីដែលគេធ្លាប់ឱបក្រសោបថើបជាប់ដើមទ្រូង ក្លាយទៅជាកម្មសិទ្ធរបស់អ្នកផ្សេង កែវភ្នែកដែលមិនធ្លាប់ចេះយំដើម្បីនរណាវាបែរជាស្រក់ហូរឥតស្រាក់ស្រាន្តក៏ដោយសារតែស្រីម្នាក់។ ចុងក្រោយនាងក៏ចាកចេញទៅគ្មានថ្ងៃវិលត្រលប់ អារម្មណ៍សោកស្តាយនៅតែអន្ទោលតាមប្រាណនាយជាប់ជានិច្ច។ វាឈឺចាប់ខ្លាំងណាស់ បេះដូងចុកអួលគ្រប់ពេលវេលាដែលនឹកដល់រឿងអតីតកាល។
បច្ចុប្បន្នភាព..
“ប៉ាកំពុងតែគិតអីហ្នឹង?” ថេយ៉ុង ចាប់ដើមដៃមាំ ជុងហ្គុក ដកអារម្មណ៍ចេញពីស្រមោលអតីតរួចគ្រវីក្បាល។
“គ្មានអ្វីទេ..” គេឆ្លើយកំបុតៗ រួចបោះខ្សែភ្នែកសម្លឹងទៅកាន់ថ្ងៃលិច។
“ប៉ាចាំបានអត់ កាលនៅតូចប៉ាធ្លាប់នាំកូនទៅជិះហ្គីទឹកកក កាលណោះសប្បាយណាស់ កូនត្រេកអរគ្រប់ពេលវេលាដែលប៉ាមានពេលនៅជាមួយកូន..” សុខៗ ថេយ៉ុង រំឭកដល់កាលណោះ។ ការជិះស្គីទឹកកកក៏ ដាលីណា ចូលចិត្តវាដូចជា ថេយ៉ុង ដែរ។ រឹតតែនិយាយ រឹតតែរំឭក ថេយ៉ុង កាន់តែដូចនាងបេះដាក់។ ពេលគិតយូរៗទៅ ជុងហ្គុក កាន់តែតឹងណែនក្នុងដើមទ្រូងនឹកដល់នាងស្ទើរទ្រាំមិនបាន។ ឃើញនាយស្ងាត់មិនមាត់ក ថេយ៉ុង លូកដៃទៅបេះផ្កាស្មៅមកសៀតនឹងត្រចៀក ដូចពេលដែល ដាលីណា ធ្វើបែបនេះចំពោះនាយដែរ កំលោះតូចញញិមយ៉ាងស្រទន់ ខិតចូលទៅចាប់ចុងចង្ការលោកប៉ា រួចសម្លឹងយ៉ាងជ្រៅទៅក្នុងកែវភ្នែកនាយ។
“កូនស្រឡាញ់លោកប៉ា..”
[អូនស្រឡាញ់បង ជុងហ្គុក!]
ប្រយោគស្រដៀងគ្នា ផ្ទៃមុខមនុស្សតែម្នាក់ ប្រែក្លាយទៅជាមនុស្សផ្សេងទៀត ក្នុងកែវភ្នែកបុរសចំណាស់។
“មេឃងងឹតហើយត្រលប់ទៅវិញ..” ជុងហ្គុក ចាប់កៀសប្រអប់ដៃ ថេយ៉ុង ចេញ រួចក្រោកឈរឡើង អាល្អិតក៏ក្រោកតាមរួចយកដៃមកបោសគូទខោចេញឱ្យស្អាត។
“ប៉ាខ្យល់ធ្លាក់ល្ហើយណាស់ នៅទីនេះសិនមិនបានទេឬ?”
“ពេលយប់ជ្រៅសត្វល្អិតចេញច្រើនណាស់ ឬមួយចង់គ្រុនឈាមស្លាប់?” សំឡេងរឹងធ្ងន់ប្រាប់ដោយភាពហ្មត់ចត់ កំលោះតូចលែងដេញដោលព្រមធ្វើតាមលោកប៉ារួចក៏ដើរទៅតាមនាយទាំងអារម្មណ៍នឹកសោកស្តាយកន្លែងដែលធ្លាប់អង្គុយស្រូបយកខ្យល់អាកាសស្តាយដែលនៅមិនបានយូរទៀត។
រដ្ឋកាលីហ្វញ្ញា..
នាពេលរាត្រីភ្លើងចម្រុះពណ៌គ្រប់ប្រភេទបានរះបំភ្លឺឡើងយ៉ាងស្រស់ស្អាតគ្រប់ទិសទីកន្លែងដែលស្ថិតនៅក្នុងទីក្រុងញ៉ាំងឱ្យសម្ព័ន្តភាពទាក់ទាញចិត្តអ្នកទស្សនា។ កាលបើស្បៃរាត្រីធ្លាក់ចុះមកកាន់តែស្រអាប់ យើងអាចមើលឃើញពីពន្លឺចន្ទនិងហ្វូងផ្កាយដែលរះត្រៀបត្រាលើដែនអាកាស។
នៅយ៉ខាងក្រៅបន្ទប់ នៃវិឡាទោលតូចមួយខ្នង មានមនុស្សស្រីម្នាក់ ស្ថិតក្នុងរ៉ូបរាត្រីដៃតូចពណ៌ស មានវ័យ ៤០ ឆ្នាំជាងម្នាក់ ឈរនៅទីនោះសម្លឹងមើលបរិយាកាសដែលអ៊ូអរពីទិដ្ឋភាពជាន់ខាងក្រោមដាបដោយតំណក់ទឹកភ្នែកហូរសស្រិកសស្រាក់សំឡេងខ្សឹកខ្សួររៀបរាប់ពីការត្អូញត្អែរដ៏ឈឺចាប់ក្នុងទ្រូងទឹកមុខស្រងេះស្រងោចនិងមានកែវភ្នែកដ៏ជូរចត់ ធ្មេចបើកៗញាប់ស្អេកសំណើមក្តៅឧណ្ហៗស្រាប់តែហូរស្រក់រមៀលចុះមកជាបន្តបន្ទាប់ឥតដាច់ពីផែនថ្ពាល់។
“មកឈរខាងក្រៅបែបនេះធ្វើអ្វី ប្រយ័ត្នប៉ះពាល់ដល់សុខភាពណ៎ា!” សម្តីដ៏ផ្អែមល្ហែមស្រទន់ពីបុរសចំណាស់វ័យ ៥០ ឆ្នាំម្នាក់មានឈ្មោះថា ឡូវីស៍ ចនហ្សិន៍ ជាម្ចាស់ផ្ទះនៅទីនេះ ហើយក៏ជាមនុស្សប្រុសតែម្នាក់ដែលបានជួយមនុស្សស្រីម្នាក់ឱ្យចាកចេញពីស្ថានភាពដ៏អាក្រក់ប្រៀបដូចជាអ្នកដែលបានផ្តល់ទាំងជីវិតដ៏ថ្មីស្រឡាំងនិងក្តីសង្ឃឹមដ៏ធំធេងបំផុតសម្រាប់នាង។
“ខ្ញុំនឹកកូន ខ្ញុំចង់ចួបគេ ម្ភៃឆ្នាំជាងទៅហើយ ខ្ញុំមិនដែលឃើញមុខមាត់កូនប្រុសរបស់ខ្ញុំសោះ.. ហ៊ឹកៗ.. កូនខ្ញុំ..”
“ដាលីណា!” ប្រអប់ដៃមាំក្រាស់ឃ្មឹកលូកចូលទៅចាប់ក្តោបស្មាតូចស្រឡូនដែលញ័រទទ្រើកហូរទឹកភ្នែកស្រោចស្រពថ្ពាល់ព្រោះចិត្តនឹកនា។
“ខ្ញុំបង្កើតគេមកហើយ ហេតុអ្វីខ្ញុំគ្មានសិទ្ធប៉ះពាល់កូនរបស់ខ្ញុំ.. ខ្ញុំជាម្តាយ មិនមែនជាអ្នកដទៃទេ ខ្ញុំគួរតែក្លាហានទាមទារសិទ្ធជាម្តាយ ហេតុអ្វីឱ្យខ្ញុំរស់នៅឆ្ងាយពីកូនខ្ញុំ?”
ដាលីណា ទួញស្រែកយំយ៉ាងគ្រលួច នាងឈឺចាប់រកថាមិនត្រូវទេ បេះដូងនាងអួលណែនគ្រប់វិនាទី ស្នេហាមិនសមប្រកប បែកបាក់ព្រាត់ប្រាស់និរាសគ្នា ពេលមានកូនក៏ត្រូវឃ្លាតឆ្ងាយចេញទៅពីគេទៀត តើនាងត្រូវមកចួបរឿងបែកបាក់គ្នានេះដល់ពេលណាទៀត នាងអស់លទ្ធភាពទ្រាំទ្រទៀតហើយ នាងទ្រាំឈឺមិនបាន នាងឈឺចាប់ នាងស្រែកយំរកកូននិងប្តីរបស់នាងគ្រប់ពេលប៉ុន្តែចុងក្រោយនាងហៅអ្វីក៏មិនបានក្រៅតែពីការយំយែកជិតស្លាប់ខ្លួនឯង។
“លីណា ភ្លេចទៅហើយអ្ហេស.. ថាខ្លួនឯងត្រូវក្រោកមកពីស្ថានភាពអាក្រក់បែបណាខ្លះ? លីណាត្រូវគិតថាខ្លួនឯងជាមនុស្សតែម្នាក់ដែលរត់គេចពីសេចក្តីស្លាប់.. លីណា មិនត្រូវទៅបង្ហាញមុខមាត់ឱ្យនរណាម្នាក់ឃើញពេលឥឡូវនេះទេ បើលីណាចង់ចួបកូនបងអាចជួយដល់លីណាបាន!” ឡូវីស៍ លួងលោមនាងដោយលើកឡើងអំពីសំណើរជួយ។ នាងរាងស្ងប់ចិត្តបន្តិច តែទឹកភ្នែករបស់នាងគិតតែពីហូរ ព្រោះតែនាងស្ទើរតែក្លាយទៅជាមនុស្សដែលបានបាត់បង់សតិពាក់កណ្តាលទៅហើយ។
“បងនិយាយការពិតអ្ហេស?” ដាលីណា ស្តាប់មិនច្រឡំទេ នាងត្រេកអរណាស់ រួចស្ទុះចាប់អង្រួនស្មាបងប្រុសធម៌ដោយកែវភ្នែករំភើបរំជើបរំជួលញាប់ញ័រ។
“បងសន្យា.. តែពេលនេះលីណាត្រូវតែស្ងប់ចិត្តសិន សម្រាកឱ្យបានគ្រប់គ្រាន់ទុកកម្លាំងទៅចួបកូនណា.. បងសន្យាថានឹងនាំកូនមកចួប លីណា តែយើងត្រូវការរង់ចាំពេលវេលាបន្តិច.. រង់ចាំតែបន្តិចទៀតតែប៉ុណ្ណោះ!” ឡូវីស៍ ចាប់ទាញរាងកាយនាងមកឱបលើកដៃអង្អែលក្បាលនាងថ្នមៗ មើលទៅនាងឈឺចាប់ពេកស្ទើរក្លាយទៅជាមនុស្សឆ្កួតម្នាក់ទៅហើយគេបារម្ភណាស់ខ្លាចនាងខូចប្រសាទ ព្រោះរយៈពេលប៉ុន្មានឆ្នាំជាងមកនេះនាងមិនដែលបានរស់នៅមានក្តីសុខម្តងណាទេ។
រំឭកពេលវេលាទៅកាលពី ២២ ឆ្នាំជាងមុន នៅក្នុងមន្ទីពេទ្យសម្ភព មានលេចឮដំណឹងមកថា ស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់បាត់បង់ជីវិតក៏ព្រោះតែចួបហេតុការណ៍ដ៏អាក្រក់ដោយមូលហេតុនាងបានបង្កើតកូនរហូតធ្លាក់ឈាមច្រើនពេក ទើបបណ្តាលឱ្យនាងបាត់បង់ជីវិត។ មន្ទីពេទ្យយើងតែងតែគិតថាមានគ្រូពេទ្យដែលរង់ចាំមើលថែព្យាបាលអ្នកជំងឺយ៉ាងដិតដល់ ប៉ុន្តែនៅក្នុងចំណោមគ្រូពេទ្យទាំងអស់មានម្នាក់ដែលជាឃាតករដ៏ឈាមត្រជាក់និងគួរឱ្យភ័យខ្លាចខ្លាំងបំផុត។
“បើសិនជាទារកមានសុខភាពល្អ.. តែម្តាយមិនត្រូវទុកឱ្យមានជីវិតរស់នៅទេ!” ការសន្ទនារវាងមនុស្សពីរនាក់លេចឮឡើងពីក្នុងបន្ទប់ពីគ្រោះជំងឺធ្វើឱ្យអ្នកដែលមកទាន់ស្តាប់ការសន្ទនាទាំងនោះរួច ត្រូវទច់ដំណើរមួយនៅនឹងកន្លែងដោយរក្សាភាពស្ងៀមស្ងាត់។
“ហេតុអ្វីក៏ត្រូវធ្វើបែបនេះ?”
“លោកកុំចង់ដឹងច្រើនពេក ធ្វើតាមអ្វីដែលខ្ញុំបានបញ្ជាទៅ.. រឿងប្រាក់ខ្ញុំចាត់ចែងមិនឱ្យលោកទាស់ចិត្តទេ!”
“បាទ..លោកខ្ញុំយល់ព្រម!” ទ្វារបន្ទប់ពីគ្រោះជំងឺនោះបានរបើកឡើង រាងកាយខ្ពស់ស្រឡៈអមដោយឈុតពណ៌ខ្មៅងិត បានដើរចាកចេញទៅជាមួយនិងរាងរូវមាំមួនហើយបិទម៉ាស់យ៉ាងជិតមុខ ហាក់ចង់រក្សាអត្តសញ្ញាណមិនឱ្យនរណាស្គាល់ពីរូបរាងរបស់គេឡើយ។
ឡូវីស៍ មិនទាន់អាលផ្អើល ព្រោះមិនទាន់ដឹងថាផែនការនោះត្រូវប្រព្រឹត្តទៅលើនរណាម្នាក់ គេតាមដានយ៉ាងលម្អិត ទើបដឹងថាត្រូវធ្វើដាក់ ដាលីណា ប្អូនស្រីធម៌ជាទីស្រឡាញ់របស់គេ។ គ្រាន់តែបានដឹងដំណឹងទាំងនេះភ្លាម ឡូវីស៍ ស្ទុះស្ទាទាំងភាពគ្រោតគ្រាតចូលទៅចាប់ក្របួចកអាវលោកដុកទ័រធំដែលមានឈ្មោះថា ដានីញ៉ែល វាយដាល់ដុកទ័រនោះមិនដកដៃទាំងកំហឹងនិងភាពចងគុំនំ។
“ព្រោះតែលុយលោកហ៊ានលើកដៃសម្លាប់ក្មេងស្រីស្លូតត្រង់ម្នាក់ដែលមិនដឹងអ្វីទៅកើត លោកនៅមានចិត្តជាមនុស្សខ្លះដែរទេ? អាលោកដុកទ័រឃាតករ..”
“លោកកំពុងតែនិយាយពីអ្វី? ខ្ញុំមិនយល់ទេ!” ដានីញ៉ែល ប្រឹងប្រកែកទាំងមាត់បែកប្រេះហូរឈាមស្រោចអាវរលាក់ ឡូវីស៍ សំដែងទឹកមុខហួសចិត្តឡើងមក គេមិននឹកស្មានសោះថាឃាតករលាក់មុខគឺពិតជាគួរឱ្យខ្លាចខ្លាំងណាស់។
“ធ្វើពើជាមិនដឹងមែនទេ? លោកយកអាជីពមកបាំងមុខ បន្លំខ្លួនធ្វើជាដុកទ័រលើកដៃសម្លាប់មនុស្សយ៉ាងឈាមត្រជាក់ លោកចេះខ្មាសខ្លួនឯងដែរទេ ដែលធ្វើខ្លួនបែបនេះ? លោកគិតអ្ហេសថាអាចលាក់លៀមទង្វើថោកទាបរបស់ខ្លួនឯងបាន? បើប្អូនស្រីរបស់ខ្ញុំកើតអ្វីធ្ងន់ធ្ងរជួយសង្គ្រោះមិនបានសម្រេច កុំថាឡើយលុយកាក់ លោកមិនត្រឹមបានតែដេកក្នុងគុកនោះទេ តែខ្ញុំនឹងឱ្យលោកដេកក្នុងមឈូស ប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំម្នាក់យ៉ាងអ៊ីចឹងដែរ..”
“សូមលោកកុំទាន់អាលអាកាត់អ្វី ខ្ញុំនឹងដោះស្រាយរឿងនេះជូន!” ថ្ងៃដែល ជុងហ្គុក បានមកសួរសុខទុក្ខ ដាលីណា នៅពេលគ្រូពេទ្យគ្រប់គ្នាប្រកាសដំណឹងមកថានាងបានស្លាប់ ជាថ្ងៃដែល អីវីន ទទួលមរណៈភាពគេគ្មានអារម្មណ៍អ្វីទាំងអស់ អ្វីដែលគេព្រមធ្វើគឺត្រូវទទួលយកកូនរបស់នាងទៅចិញ្ចឹមបីបាច់ថែរក្សាតែម្នាក់គត់។
បន្ទាប់ពី ជុងហ្គុក បានយកទារកចាកចេញទៅបាត់ ដំណោះស្រាយដែលលោកដុកទ័រ ដានីញ៉ែល ព្រមធ្វើនោះគឺការស្វែងរកសាកសពម្នាក់ទៀតមកជំនួស ដាលីណា និងត្រូវបញ្ជូន ដាលីណា ចាកចេញទៅរកបន្ទប់ជួយសង្គ្រោះបន្ទាន់។ ក្រោយពេលដែលលទ្ធផលជួយសង្គ្រោះព្យាបាលជីវិតរបស់នាងជោគជ័យរួចហើយ ឡូវីស៍ ប្រញាប់ប្រញាល់បញ្ជូននាងទៅក្រៅប្រទេសគឺរស់នៅរដ្ឋកាលីហ្វញ្ញាជាមួយនិងគេ។ រហូតដល់រយៈពេលមួយសប្តាហ៍ក្រោយទម្រាំ ជុងហ្គុក អាចស្នើសុំខាងមន្ទីពេទ្យដើម្បីយកសាកសពក្លែងក្លាយរបស់ ដាលីណា ទៅបញ្ជុះបាន។ គឺលោកដុកទ័រ ដានីញ៉ែល បានប្រើប្រាស់ពេលយ៉ាងខ្លីក្នុងការធ្វើឱ្យសាកសពមួយនោះមានសភាពហើមស្អុយរលួយមើលមិនស្គាល់ពីអត្តសញ្ញាណទើបអនុញ្ញាតឱ្យគេយកសាកសពនោះទៅបញ្ជុះជាស្ថាបពរបាន។
បច្ចុប្បន្ន..
ខាងក្នុងបន្ទប់សម្រាក
ឡូវីស៍ ប្រញាប់ប្រញាល់នាំ ដាលីណា មកអង្គុយខាងក្នុងផ្ទះវិញ ព្រោះអាកាសធាតុខាងក្រៅចុះសីតុណ្ហភាពត្រជាក់ខ្លាចនាងរងារ ម្យ៉ាងវិញទៀតជំងឺរបស់នាងត្រូវហាមប្រាមមិនឱ្យនាងនៅស្ងប់ស្ងាត់តែម្នាក់ឯងទេ ដោយសារនាងមានបញ្ហាផ្លូវចិត្តផង ណាមួយខ្លាចនាងគិតខុសជ្រុលខ្លួនធ្វើអ្វីខុសឆ្គងហួសពេលទើប ឡូវីស៍ ចេះតែតាមមើលថែនាងគ្រប់ជំហ៊ាន។
“លីណា កុំបារម្ភពីកូនអី គេមានជីវិតល្អណាស់ ព្រោះបងបានដឹងមកថាអ្នកដែលយកកូន លីណា ទៅចិញ្ចឹមគេជាអ្នកធូរធារខ្លាំងសម្បើមណាស់!” ឡូវីស៍ ព្រមទាំង ដាលីណា ពួកគេមិនបានដឹងទេថា ជុងហ្គុក ជាអ្នកមកទទួលយក ថេយ៉ុង ទៅចិញ្ចឹមបីបាច់ថែរក្សាបន្ត ព្រោះកាលណោះពួកគេប្រញាប់ប្រញាល់ចាកចេញទៅក្រៅប្រទេសគេចវេះពីការយីយាប៉ន់ប៉ងសម្លាប់ ទើបមិនបានស៊ើបពីជីវៈប្រវិត្តតៗមកបន្ថែម។
“ខ្ញុំនៅតែមានអារម្មណ៍ថាសោកស្តាយ.. ខ្ញុំមិនគួរណាបោះបង់ចោលមនុស្សប្រុសម្នាក់ដែលស្រលាញ់ខ្ញុំស្មើជីវិតរបស់គេទៅនោះទេ.. គេល្អចំពោះខ្ញុំគ្រប់យ៉ាង ល្អទាំងអស់ ក្តីស្រលាញ់ដែលគេមានចំពោះខ្ញុំគឺពិតជាធំធេង ភាពស្មោះត្រង់ និងការមើលថែរបស់គេធ្វើឱ្យខ្ញុំបំភ្លេចមិនបាន ហ៊ឹកៗ.. ខ្ញុំស្អប់ខ្លួនឯងដែលល្ងង់ ស្អប់ដែលធ្វើបាបបេះដូងមនុស្សប្រុសម្នាក់ដែលគ្រាន់តែស្រឡាញ់ខ្ញុំ!” ដាលីណា រៀបរាប់និយាយដំណាលសំដៅទៅលើ ជុងហ្គុក នាងនឹកដល់គេគ្រប់ពេលវេលា ព្រោះគេជាមនុស្សប្រុសដែលហ៊ានផ្តល់ឱ្យនាងសូម្បីតែជីវិតរបស់ខ្លួនឯង។
“គេក៏ប្រហែលជាពិបាកបំភ្លេច លីណា ដូចគ្នា ព្រោះគេស្រលាញ់ លីណា ខ្លាំងណាស់.. បងជឿជាក់ច្បាស់ណាស់ថាគេនឹងអាចយល់ដល់ លីណា ជាក់ជាមិនខាន.. ទៅសម្រាកចុះ កុំគិតច្រើនអី ចំណែកឯរឿងដែលជួយឱ្យ លីណា បានចួបកូនបងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព!”
“អរគុណច្រើនណាស់បងប្រុស..” នាងជូតទឹកភ្នែកចេញ ក្រោកដើរទៅរកបន្ទប់ ព្រមទាំងមានក្តីសង្ឃឹមថ្មីមួយថានាងនឹងបានចួបកូននាងនៅថ្ងៃណាមួយ។
ប្រទេសស្កុតឡែន
ផ្ទះចម្ការ
ម៉ោង ៤:៣២ នាទីទាបភ្លឺ..
“ម៉ាក់.. ហ៊ឹកៗ.. ម៉ាក់..” សំឡេងយំរវើរវាយដាស់ដំណេកបុរសចំណាស់ឱ្យភ្ញាក់មកទាំងមមៃសម្លឹងមើលកំលោះតូចដែលគេងយំអណ្តឺតអណ្តក់លើគ្រែដង្ហោយរកម្តាយ។
“ភ្ញាក់ធ្វើអី? ម្តេចមិនគេង?” ជុងហ្គុក ក្រោកអង្គុយឡើងខិតចូលទៅក្បែររាងតូចដែលខ្សឹកខ្សួរលើគ្រែទាំងទឹកភ្នែកហូររហេមរហាម។
“ហ៊ឹកៗ.. កូននឹកម៉ាក់ខ្លាំងណាស់ប៉ា..ហ៊ឹកៗ.. !” ដ្បិត ថេយ៉ុង មិនធ្លាប់បានប្រទះឃើញមុខមាត់ម្តាយរបស់គេតែចិត្តគំនិតគេតែងតែដង្ហោយហៅរកម្តាយខ្លួនជានិច្ច។
“មកណេះមក!” ជុងហ្គុក ចាប់ទាញកាយតូចមកឱបរឹតយ៉ាងណែន ហើយលើកដៃអង្អែលស្មា ថេយ៉ុង ថ្នមៗ។
“ហ៊ឹកៗ..”
“យល់សប្តិទៀតហើយអ្ហេស?”
“អត់ទេ.. ថេយ៍ គ្រាន់តែនឹកម៉ាក់ ថេយ៍ ចង់គេងជាមួយម៉ាក់ ចង់ឱបម៉ាក់ណាស់ ហ៊ឹកៗ..”
“ព្រឹកឡើងគេមិនឱ្យយំសោកទេវាអពមង្គល ឈប់យំទៅ..” ជុងហ្គុក លូកដៃមកជូតទឹកភ្នែកឱ្យ ថេយ៉ុង ចេញប្រហែលជា ដាលីណា នឹកដល់គេខ្លាំងពេក ទើបបានជាគេពិបាកទ្រាំពេលគិតដល់នាងនិងបានយំស្វែងរកនាងខ្លាំងយ៉ាងនេះ។
“ថេយ៍ ចង់ឃើញរូបថតម៉ាក់ ប៉ា.. ថេយ៍ សូមអង្វរ.. ថេយ៍ ចង់ឃើញមុខម៉ាក់ខ្លាំងណាស់ ហ៊ឹកៗ.. ថេយ៍ ចង់ឃើញម៉ាក់!” ថេយ៉ុង ទ្រហោយំគក់ដើមទ្រូង ព្រោះគេអន្ទៈសារចង់ឃើញម្តាយ សភាពរបស់គេអាចធ្វើឱ្យ ជុងហ្គុក យល់ថាគេត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងយ៉ាងណា។
“ណាប៉ាណា.. ថេយ៍ ចង់ឃើញមុខមាត់របស់ម៉ាក់.. ហ៊ឺៗ..”
“បាន!” ជុងហ្គុក ងក់ក្បាល រួចឱនថើបថ្ងាសកំលោះតូចមួយដង្ហើមយ៉ាងវែង។ អំពូលភ្លើងអគ្គិសនីបើកឡើងភ្លឺចិញ្ចាចពេញក្នុងបន្ទប់ ជុងហ្គុក ដើរទៅបើកហឹបទូរឈើដែលខ្លួនធ្លាប់បានប្រើប្រាស់កាលពីមុន រួចដកយកប្រអប់ឈើបួនជ្រុងសមលម្មមួយចេញមកកាន់ជាប់នឹងដៃហើយងាកទៅរក ថេយ៉ុង ដែលអង្គុយយំសសឹកលើគ្រែ គេគិតថាដល់ពេលហើយរយៈពេលប៉ុន្មានឆ្នាំមកនេះគេហាមប្រាមថេយ៉ុង ច្រើនណាស់ ចិត្តខ្មៅសូម្បីតែការហាមឃាត់មិនឱ្យគេបានឃើញរូបថតម្តាយរបស់គេធ្វើដូច្នេះវាដូចជាដាច់អហង្ការខ្លាំងពេក។ នាយដើរចូលមករករាងតូច រួចបើកប្រអប់ឈើឡើង ដករូបថតជាច្រើនសន្លឹកបង្ហាញឡើងដល់ ថេយ៉ុង។
កំលោះតូចចាប់រូបថតសន្លឹកទីមួយរបស់មនុស្សស្រីស្លៀករ៉ូបពណ៌ផ្ទៃមេឃអង្គុយក្បែរ ជុងហ្គុក ញញិមយ៉ាងស្រស់ស្អាតទ្វេដង នៅលើភ្នំត្រង់កន្លែងដែលគេបានទៅអង្គុយកាលពីល្ងាចមិញរួចក៏ពេបមាត់ច្បែបៗសួរទៅកាន់ ជុងហ្គុក..
“នេះជារូបថតរបស់អ្នកម៉ាក់មែនទេប៉ា?”
“អឹម!” ជុងហ្គុក ងក់ក្បាល ថេយ៉ុង លើករូបថតម្តាយមកឱបថើបនិងសម្លឹងមើលមិនលែងនោះទេ គេយំយ៉ាងរហាម ឱបរឹតរូបថតម្តាយជាប់ដើមទ្រូង ទឹកភ្នែកហូរសស្រាក់ គេអាចរៀបរាប់ពីអារម្មណ៍ខ្លួនឯងបានយ៉ាងណា? បើបេះដូងគេពេលនេះវាលោតញាប់ខ្លាំងរហូតរកថាមិនត្រូវ។ ម្តាយរបស់គេមានសម្រស់ស្រស់ស្អាតខ្លាំងបំផុត ស្នាមញញិមរបស់នាងធ្វើឱ្យគេស្ងើចសរសើរមិនដាច់ពីមាត់។
“ម៉ាក់ស្អាតខ្លាំងណាស់.. ម៉ាក់.. ម៉ាក់ទៅណាចោលកូន? ហេតុអ្វីក៏ម៉ាក់មិនត្រលប់មកវិញ? ម៉ាក់ស្អប់កូនណាស់ទៅអ្ហេស ម៉ាក់មិនស្រឡាញ់កូន ដូចកូនស្រឡាញ់ម៉ាក់ទេមែនទេ?”
“ប៉ា.. ម៉ាក់មិនស្រឡាញ់កូនទេមែនទេ? ប៉ាថាមកមើល៍? ប៉ា.. ហ៊ឹកៗ..”
“បើនាងនៅរស់ នាងនឹងនិយាយពាក្យស្រឡាញ់!”
“ចុះហេតុអ្វីទើបបានជាម៉ាក់ស្លាប់? ក្រែងប៉ាប្រាប់ថាម៉ាក់លែងលះគ្នា ម៉ាក់គ្រាន់តែទៅរស់នៅឆ្ងាយ.. ហ៊ឺៗប៉ា.. ប៉ាកុហកកូនធ្វើអី?” ថេយ៉ុង លូកដៃទៅវាយតប់ដើមទ្រូង ជុងហ្គុក ប៊ឹបៗ តើការពិតវាបែបណាឱ្យពិតប្រាកដ ហេតុអ្វីចាំបាច់កុហកគេគ្រប់យ៉ាង?
“ថេយ៍.. ស្ងប់ចិត្ត!” ជុងហ្គុក គំហក។
“ទេ.. ថេយ៍ តូចចិត្តនិងប៉ាខ្លាំងណាស់ ថេយ៍ ឈឺចាប់ ថេយ៍ មិនចង់រស់នៅជាមួយការកុហកនោះទេ.. ថេយ៍ តមាត់ប៉ា ថេយ៍ រឹងរូសដាក់ប៉ា ថេយ៍ ក្លាយទៅជាក្មេងមិនល្អ ព្រោះ ថេយ៍ ឈឺចាប់ខ្លាំង ខកចិត្តខ្លាំងចំពោះប៉ា.. ប៉ាកុហកកូន ហ៊ឹកៗ.. ប៉ាមិនដែលស្រឡាញ់កូនទេ!”ថេយ៉ុង យំសោកបោកខ្លួនខ្លាំងៗ វាយស្មា វាយដើមទ្រូង ជុងហ្គុក ទឹកភ្នែកហូរតក់ៗម៉ាត់ៗស្ទើរក្លាយទៅជាឈាម គេពិតជាទទួលយកមិនបាន វេទនាផ្លូវអារម្មណ៍ ឈឺចិត្ត ឈឺបេះដូង ឈឺគ្រប់យ៉ាង ឈឺទាំងចិត្ត ឈឺទាំងកាយ។
“ព្រោះតែបែបនេះហើយទើបយើងមិនព្រមប្រាប់ការពិត.. ឪពុករបស់ឯងវាគ្មានទំនួលខុសត្រូវ.. វាបានឆក់យកមនុស្សស្រីដែលយើងស្រឡាញ់ស្មើជីវិតចេញពីដើមទ្រូងយើងទៅ វាធ្វើឱ្យនាងមានផ្ទៃពោះ.. ដល់ថ្ងៃសម្រាលឯងចេញមក វាក៏ស្លាប់ដោយសារតែចួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ ស្របពេលដែលនាងបានបង្កើតឯងចេញមក នាងក៏ធ្លាក់ឈាមច្រើនរហូតដល់ស្លាប់ ឯងរស់នៅជាមួយយើងម្ភៃឆ្នាំជាងមកនេះឯងឃើញច្បាស់គ្រប់យ៉ាងហើយថាយើងមិនដែលមាននរណាច្បាស់លាស់ក៏ព្រោះតែយើងគ្មានអារម្មណ៍ស្រឡាញ់ គ្មានអារម្មណ៍សេពគប់នរណា ព្រោះចិត្តថ្លើមរបស់យើងគឺស្រឡាញ់នាងគ្មានថ្ងៃដែលអាចបំភ្លេច លះបង់គ្រប់យ៉ាង ទទួលយកឯងមកចិញ្ចឹមទាំងដែលឯងជាកូនអាទុរិយសម្នាក់នោះ ឯងយកទៅគិតខ្លួនឯងទៅ យើងត្រូវឈឺចាប់ប៉ុន្មានដង? ទទួលរង់ថ្មបាក់ពីគេប៉ុន្មានដង?” ក្រោយពីបានដឹងការពិត ថេយ៉ុង បានត្រឹមចំហមាត់ស្រឡាំងកាំង ជាការពិតកន្លងមក ជុងហ្គុក តែងតែរស់នៅស្ងប់ស្ងាត់ និងហួងហែងរបស់របរគ្រប់យ៉ាងដែលមាននៅក្នុងបន្ទប់របស់គេពេលនេះថេយ៉ុង ចងចាំបានហើយកាលពីខ្លួននៅអាយុ ៨ ឆ្នាំ នៅពេលនោះគេបានប្រទះឃើញរូបថតស្រីម្នាក់នោះនិង ជុងហ្គុក កាលពីរៀនវិទ្យាល័យជាមួយគ្នា។ មនុស្សស្រីនោះគឺជាម្តាយរបស់គេនេះឯង បន្ទាប់ពីពេលដែលគេប៉ះពាល់ មិនទាន់បានបំផ្លាញវាឱ្យខូចខាតមួយចុងក្រចកណាផង ក៏ត្រូវនាយចាប់វាយតំខ្លាំងៗព្រោះតែគេស្រឡាញ់ ដាលីណា ខ្លាំងពេក រហូតដល់ទ្រាំមិនបាន មិនចង់ឱ្យនរណាម្នាក់មកប៉ះពាល់របស់របរដែលជាប់ពាក់ព័ន្ធនិងនាងមួយចុងក្រចកណាទេ សូម្បីតែ ថេយ៉ុង ជាកូនរបស់នាងក៏ដោយ។
“បើឯង បានដឹងការពិតហើយ.. ឯងជ្រើសរើសទៅ រវាងចាកចេញឬមួយក៏នៅ? បើយើងអាក្រក់អាត្មានិយមចិញ្ចឹមឯងមិនបានល្អឯងទៅចុះ..”
“ហ៊ឹកៗប៉ា..”
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
