ថ្ងៃចូលធ្វើការបន្ទាប់ ថេយ៉ុង មកបំពេញតួនាទីបានយ៉ាងល្អដដែលតែថ្ងៃនេះគេតុបតែងខ្លួនប្លែកជាងសព្វដងគេពាក់អាវយឺតដៃតូចពណ៌ស គ្របអាវក្រៅពណ៌ផ្ទៃមេឃ ស្លៀកខោកាត់ពណ៌ស អង្គុយគងអន្ទាក់ខ្លាធ្វើការ មិនបានគ្រងឈុតគ្រ័ហ្សេមកដូចថ្ងៃដំបូងនោះទេ។
ក្រាក!!
ទ្វារបន្ទប់ការិយាល័យរបើកឡើងដោយមិនមានការគោះបន្លឺសំឡេងអ្វីឡើយ រាងកាយបុរសចំណាស់អមដោយឈុតសាមញ្ញតែស្រស់សង្ហាដូចតួកន់ បានបង្ហាញវត្តមានឡើងជាមួយនិងបាច់ផ្កាក្នុងដៃយ៉ាងស្រស់ឆើតឆាយរំលេចឱ្យឃើញពីភាពទាក់ទាញនិងស្រស់ស្អាតរបស់កុលាបក្រហមឆ្អិនឆ្អៅ។
“ប៉ា..” ថេយ៉ុង ក្រោកឈរសម្លឹងមើល ជុងហ្គុក ដែលច្រកអាវកឌុបពណ៌ខ្មៅនិងខោខូវប៊យសម្រុងវែងពណ៌ទឹកប៊ិកក្រម៉ៅ អមទៅដោយស្បែកជើងប៊ូពណ៌ខ្មៅ សមឥតខ្ចោះ សង្ហាឥតទាស់ ចាស់ទំនើប ចាស់ទំនើង ពិតមែន។
ុំុំ “យកឬអត់?” ជុងហ្គុក សួរដោយមុខស្មើ តែ ថេយ៉ុង ឯណោះអរកខិកកខុប។
“បាទយក.. ស្អាតណាស់ ប៉ាទិញផ្កាឱ្យកូនមែនទេ?”
“យើងយកអាចម៍ក្របីមកឱ្យឯងឬឃើញហើយសួរទៀត?” ថេយ៉ុង សើចតិចៗ សម្តីនាយអាក្រក់ តែចិត្តនាយល្អ ដូច្នេះគេនៅតែសប្បាយចិត្តដូចដើម ដ្បិតនាយនិយាយស្តីមិនពីរោះពិសាយ៉ាងណាក៏ដោយ។
“អរគុណលោកប៉ា ជុប៎..” ថេយ៉ុង ក្រសោបបាច់ផ្ការួចងើយថើបថ្ពាល់ ជុងហ្គុក មួយខ្សឺត ហើយបែរទៅរៀបចំទុកដាក់ផ្កាឱ្យមានរបៀបរៀបរយទៅលើតុធ្វើការ បន្ទាប់មកក៏ដើរបង្ហួសទៅឆុងកាហ្វេក្តៅៗមួយកែវមកជូនលោកប៉ា។
“ប៉ាអង្គុយសម្រាកញ៉ាំកាហ្វេសិនទៅ!” ជុងហ្គុក ទម្លាក់បង្គុយចុះលើសាឡុងហើយទទួលយកកាហ្វេពីដៃកូនប្រុសកំលោះរួចលើកមកផ្លុំក្រេបៗកំដរមាត់។
“ថ្ងៃនេះការងារយ៉ាងម៉េចដែរ?” កំលោះតូចញញិមសមសួនរួចឆ្លើយទឹកមុខម៉ឺងម៉ាត់..
“ការងាររលូនល្អណាស់ប៉ាគ្មានបញ្ហាទេ!” រាងតូចតបចប់សឹមចាប់ទាញអាវដោះឡេវចំហដើមទ្រូងបន្តិចព្រោះតែមានអារម្មណ៍ថាក្តៅហើយស្អុះស្អាប់ ខ្សែភ្នែកបុរសចំណាស់ពោរពេញទៅដោយភាពមុតស្រួច ស្រាប់តែសម្លឹងមើលដោយឬកពាពុំពេញចិត្ត។
“មកធ្វើការដល់ក្រុមហ៊ុន ពាក់អាវឱ្យជិតៗវាយ៉ាងម៉េច?” គល់ដើមទ្រូងសខ្ចីដូចស្រីក្រមុំ ដ្បិត ថេយ៉ុង ជាមនុស្សប្រុស តែរាងកាយរបស់គេមិនដូចមនុស្សប្រុសទូទៅទាំងអស់នោះទេ ទាំងស្អាត ស្លីម ទាក់ទាញ រាងកាយដែលគ្មាននរណាជាគូប្រដូចបាន សមទាំងលើ សមទាំងក្រោម ឃើញហើយគួរឱ្យចង់ក្រសោបបីបមថ្នាក់ថ្នមក្នុងដើមទ្រូង។
“វាស្អុះ.. ហ៊ប់ ថេយ៍ មិនចូលចិត្តខោអាវគ្រ័ហ្សេអីគេហ្នឹងទេ!” ថេយ៉ុង តបទាំងធ្វើមុខក្រញូវ បានដៃសំយេសក.អាវរឹតតែធំ ប្រហើនមិនស្តាប់សម្តីទៀត។
“ចឹងយើងទម្លាយធ្វើបន្ទប់ធ្វើការ Private ថ្មី ហើយឱ្យឯងស្រាតម្ងៃទល់ល្ងាចអង្គុយធ្វើការដោយសេរី!”
“ប៉ាធ្វើពេលណា? ធ្វើហើយពួកយើងអង្គុយធ្វើការតែពីរនាក់បានហើយ ដាក់បម្រាមហាមមិនឱ្យបុគ្គលិកគោះទ្វារផ្តេសផ្តាសឬចូលមករំខានទេ!”
“យើងបញ្ជោះឯង!”
“តែ ថេយ៍ និយាយការពិត!” កំលោះតូចទាញអាវទម្លាក់ចុះអស់ រួចស្ទុះចូលទៅចាប់ថើបក្រញិចបបូរមាត់លោកប៉ា កាលបើ ជុងហ្គុក ក៏ចាប់លើករាងតូចឱ្យឡើងមកអង្គុយច្រកគៀវលើភ្លៅខ្លួនហើយថើបប្រដេញបបូរមាត់បឺតជញ្ជក់ញក់ញីបបូរមាត់ ថេយ៉ុង មិនបន្ធូរបន្ថយកម្លាំង ហើយប៉ះប្រអប់ដៃស្ទាបអង្អែលចង្កេះតូចអង្ក្រងរហូតដល់ជាយអាវក្រៅរាងតូចធ្លាក់ចេញពីស្មាបង្ហាញឆ្អឹងដងកាំបិតយ៉ាងស្រស់ស្អាត។
“សឺត!” ជុងហ្គុក ប្តូរមកថើបស្រូបក្លិនកាយ ថេយ៉ុង មួយដង្ហើម ព្រោះនាយចូលចិត្តហិតក្លិន ថេយ៉ុង មិនធុញទ្រាន់ ទាំងក្រអូប ថើបហើយមានអារម្មណ៍ល្អរំភើបញាប់ញ័រចូលចិត្ត ពេញចិត្តសាច់រលោងព្រិលប្រៀបដូចជាបណ្តូលចេក ទន់ល្មើយ ធ្វើឱ្យនាយឈ្លក់វង្វេងរាល់លើក។
ទីងៗ..
សំឡេងឆាតលោតបន្លឺឡើងពីគណនីយ Instagram។ ប្រអប់ដៃមាំក៏លូកចូលទៅចាប់ដកទូរស័ព្ទចេញមកចុចមើល
Thv Sent a photo 50 minutes..
“ឱ្យប្រើទូរស័ព្ទ ឱ្យចេះយល់ដឹងទំនាក់ទំនងរឿងការងារ ម៉េចបានចេះតែថតរូប ហើយផ្ញើរូបចឹងៗមករហូត?” រូបភាព ថេយ៉ុង ថតធ្វើថ្ពាល់ប៉ោងៗ ដៃជើងតូចច្រម៉ក់ៗ មាត់ស្រួច កែវភ្នែក Puppy eyes គួរឱ្យស្រឡាញ់ និងធ្មេញសស្គុស បានផុសឡើងក្នុងកែវភ្នែក ជុងហ្គុក យ៉ាងច្បាស់ចែស។
“អូខេចាំថ្ងៃក្រោយកូនថតគូទផ្ញើឱ្យមើលវិញ!” ថេយ៉ុង និយាយហើយសើចកក្អឹក កាលបើ ជុងហ្គុក ចាប់ច្របាច់គូទគេក្រញិចយ៉ាងចាស់ដៃ រួចក្រសោបផ្តួលខ្លួនប្រាណអាល្អិតទៅលើសាឡុងចាប់ជ្រោងដៃរាងតូចសង្កត់។
“ឯងចេះឌឺមកពីណា?”
“ចេះយូរហើយតែមិនដែលឌឺដាក់ប៉ា!” កំលោះតូចលានអណ្តាតក្រហូមរងាលហើយសើចលឹបត្របក់ភ្នែករួចប៉ះម្រាមដៃកាន់ថ្ពាល់ ជុងហ្គុក ទើបសម្លឹងឃើញស្កូវដែលដុះមកព្រុយៗលើក្នុងចំណោមសក់ខ្មៅរបស់នាយ។
“ប៉ា..នេះប៉ាមានស្កូវហើយហ៎?”
“ឯងគិតថាយើងជាក្មេងជាអាយុ ១៨ ឆ្នាំមិនចេះចាស់មែនទេ?”
“តែកម្លាំងរបស់ប៉ានៅរឹងមាំដដែលហិហិ..”
“កម្លាំងចាប់ឯងអុកព្រឹកល្ងាចនោះមែនទេ!”
“ស្អប់ប៉ាណាស់!” ថេយ៉ុង ម្ញិកម្ញក់ងាកមុខចេញ ចាស់ហើយចូលចិត្តតែនាំអាតគេនិយាយពីរឿងទាំងនោះ ដ្បិតធ្លាប់ឆ្លងកាត់ការសាកល្បងរឿងមួយនោះជាមួយគ្នាញឹកញាប់ជាច្រើនដងយ៉ាងណាក្តី ប៉ុន្តែគេនៅតែអៀនប្រៀនមិនឈប់ទេ។
“យើងទើបតែទិញគ្រែថ្មីឱ្យឯងហើយ យប់នេះកុំគេចវេះឱ្យសោះ!”
“ប៉ាទៀតហើយមែនទេ?”
“ក្រែងចង់ធ្វើប្រពន្ធយើង? បើទប់ទល់និងយើងរឿងប៉ុណ្ណឹងមិនរួច កុំបាច់គិត!”
“គ្រាន់តែចង់ធ្វើប្រពន្ធប៉ា ត្រូវធ្វើរឿងទាំងនោះញឹកញាប់ដែរ?”
“ត្រូវហើយ ព្រោះយើងល្មោភ!”
“ល្មោភអី?”
“តុយ!”
“អ្ហាយ.. អាក្រក់ស្តាប់ណាស់!” ថេយ៉ុង ប្រកាច់ប្រកិនច្រាន ជុងហ្គុក តែនាយមិនខ្ចីរង្គើសោះ ហើយក៏ចាប់សង្កត់អាល្អិតរឹតតែខ្លាំង រួចថើបឥតប្រណី បបូរមាត់រាងតូច ដៃមាំរបស់គេក៏លូកចូលទៅចាប់ច្របាច់ត្រគាករីកសាយទះបួនប្រាំដៃជាប់ៗគ្នា ហើយជ្រៀតជ្រែងអណ្តាតចូលទៅលិឍគ្រលែងរែងពេញក្រអូមមាត់កំលោះតូចកាន់តែជក់ចិត្ត។
“ប៉ាកូនដកដង្ហើមមិនរួចទេ!” អ្នកនៅខាងក្រោមរើបម្រះនិយាយលុលៗ រួចវាយទទះលើខ្នងមាំទាំ។ រាងក្រាស់ដឹងថាអាល្អិតហៀបនឹងអស់ដង្ហើម ទីបំផុតនាយក៏ព្រមដកបបូរមាត់ចេញ រួចសម្លឹងមើលអ្នកដែលគេងត្រដរខ្យល់តិចៗ។
“ដល់ម៉ោងចេញពីធ្វើការហើយ!”
ទ្រនិចនាឡិកាចរត្រឹមម៉ោង ៥:០០នាទីល្ងាច..
“តស់!”
“ទៅណាប៉ា!” ថេយ៉ុង ក្រោកអង្គុយទាំងពពីមពពើម។
“ទៅសម្ភោធគ្រែថ្មី!”
“អត់ទេ ថ្ងៃនេះ ថេយ៍ ចង់ទៅផ្សារទិញត្រីសាច់បន្លែបន្លុកខ្លះចម្អិនស៊ុបឱ្យលោកយាយពិសា..” គេប្រកែករួចចូលដើរទៅរៀបចំទុកដាក់ឯកសារចូលទៅក្នុងទូរ។
“គ្រូពេទ្យប្រាប់ថាលោកយាយលើសជាតិស្ករ ថេយ៉ុង ចង់ធ្វើស៊ុបបន្លែនិងត្រីប៉ូវកម្លាំងគាត់ ប៉ា.. មួយរយៈនេះលោកយាយស្គមច្រើនណាស់ ថេយ៍ ត្រូវគិតគូរពីសុខភាពលោកយាយឱ្យបានដិតដល់ ប៉ាជូនកូនទៅផ្សារទំនើបផងណា..”
“អ៊ឹម!” ជុងហ្គុក ងក់ក្បាល ថេយ៉ុង រៀបចំការងាររួចលូកដៃចាប់កាបូបមកស្ពាយនិងស្មា ហើយដើរបង្ហួសទៅចាប់ឱបដៃនាយបណ្តើរគ្នាចាកចេញទៅកាន់ផ្សារទំនើប។
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
