ភាគ៣៤៖ប៉ាស្រឡាញ់អូន.. សឺត

4.9K 162 2
                                        

      ថេយ៉ុង ដកបបូរមាត់ចេញ ញញិមអឹមអៀនចំពោះពាក្យសម្តីប្រុសចាស់ រួចក៏លួចអើតសម្លឹងមើលអ្នកគ្រប់គ្នាដែលម្នីម្នាកេះកៀរគ្នាចាកចេញទៅ គេចង់តែស្រែកឱ្យផ្អើលមន្ទីពេទ្យម្តងណាទេ។ ព្រោះគេអៀននិងចម្លើយសារភាពស្នេហ៍ ដែល ជុងហ្គុក បង្ហើបសូរសៀងអម្បាញ់មិញនេះ ចង់លោតបេះដូងខ្ទាតចេញមកខាងក្រៅដើមទ្រូងហាក់ខាបព្រលឹងរបស់គេដល់ថ្នាក់ទន់ខ្លួនប្រាណជ្រាយល្អូក។
      ខណៈនេះ នៅខាងក្នុងបន្ទប់មានតែពួកគេពីរនាក់ ដែលសម្លឹងមើលមុខគ្នា ភ្នែកទល់ភ្នែក ច្រមុះទល់និងច្រមុះ យ៉ាងស្និទ្ធស្នាល លាយឡំអារម្មណ៍មនោសញ្ចេតនានិងភាពកក់ក្តៅដាបដាលដោយភាពផ្អែមល្ហែមប្រៀបដូចជាការក្រេបលម្អងទឹកឃ្មុំតែមួយចំណែកក្នុងពេលវេលាតែមួយជាមួយគ្នាមិនឃ្លាតចាកឆ្ងាយទៅណា។
      “អូនមានកូនឱ្យប៉ាហើយ ហិហិ.. អូនចង់ឃើញប៉ាសប្បាយចិត្តជាងគេ!” នាយលូកម្រាមដៃអង្អែលលើផែនថ្ពាល់រលោងស្រិលថ្នមៗ ហើយបញ្ចេញស្នាមញញិមយ៉ាងស្រស់សង្ហានិងផ្អែមល្ហែមដ៏ស្រទន់។ រួចផ្តិតស្នាមថើបលើមាត់រាងតូច ហើយនិយាយដោយសំឡេងស្អកស្អាលើមាត់កំលោះតូចបន្ត..
      “អូនពិសេសណាស់សម្រាប់ប៉ា!”
      “អូនពិសេសបែបណាទៅ អូនចង់ដឹងណាស់!” ថេយ៉ុង កិលខ្លួនខិតចូលទៅចាប់ឱបស្មាមាំក្រាស់ រួចញញិមក្នក់ក្នាញ់ចោទខ្សែភ្នែកមូលៗក្រឡង់គួរឱ្យស្រលាញ់សម្លឹងម្ញិកម្ញក់ត្របាញ់រកកែវភ្នែកបុរសចំណាស់។
      “ពិសេសគ្រប់យ៉ាង..” ជុងហ្គុក ថាចប់លូកម្រាមដៃទៅអង្អែលក្បាលពោះរាងតូចថ្នមៗ។
      “ប៉ាពូកែទេ? មិនអ៊ីចឹងទេ គេម៉េចនឹងអាចមកចាប់កំណើតបាន?”
      “ប៉ាកុំនិយាយដល់រឿងនោះម្តងបានទេ?” ថេយ៉ុង អៀនក្រហមមុខងាំងឈ្មុលខ្លួនជ្រមុជចូលក្នុងដើមទ្រូងមាំក្រាស់ តែ ជុងហ្គុក ចាប់ចុងចង្ការគេផ្ងើយឡើង។
      “ជុប៎.. ឆ្លើយនឹងប៉ាសិន..”
      “ទេ.. ខ្មាសណាស់..”
      “ខ្មាសអី រាល់ដងនៅជាមួយគ្នាគ្មានសម្លៀកបំពាក់ម្តេចមិនស្រែកថាខ្មាសផង?”
      “មកពីពេលនោះប៉ាបង្ខំអូន!”
      “ចុះថ្ងៃខ្លះមិនបង្ខំផង ម្តេចក៏ស្រាតខោអាវរួចរត់ឡើងលើគ្រែមករកប៉ានោះ?”
      “នរណាឱ្យប៉ាសង្ហាខ្លាំងដល់ថ្នាក់នោះធ្វើអ្វី មិនចង់បានប៉ាធ្វើប្តីមានតែល្ងង់!”
      “ហ៊ឹះៗ..” ជុងហ្គុក ផ្ទុះសំណើច គេសើចលាន់សំឡេងក្អឹកៗ រឹងពោះ ហួសចិត្ត ហើយក្នាញ់ ថេយ៉ុង មិនឈប់ឡើយ ទើបគេរុញបបូរមាត់មកថើបថ្ពាល់អាល្អិតទាំងឆ្វេងនិងស្តាំថើបគ្រញិចញក់ញី ទាល់តែរាងតូចរសើបទ្រាំមិនបានក៏លើកដៃទប់ស្មានាយ។
      “អូនដកដង្ហើមមិនរួចទេប៉ា ហិហិ..” គេសើចលឹបត្របក់ភ្នែក ថ្ពាល់ក្រពុំក្រហមដូចជាផ្លែប៉េះ រាងក្រាស់ប្រទះហើយ ឈ្ងោកមកថើបឈ្មុសឈ្មុលគល់ករលោងបង្អូសទៅឆ្វេងមកស្តាំបង្ខិតដល់ក្រោមដើមទ្រូង រួចសើយអាវរាងតូចឡើង ថើបក្បាលពោះកំលោះតូចបួនដប់ខ្សឺត។
      “សឺតៗៗៗ..”
      “ហ្អឹម ប៉ា.. អូនចង់ក្អួតទៀតហើយ!”
      “ណេះ..” ជុងហ្គុក ស្ទុះហុចកូនកន្ធន់តូចមួយទៅឱ្យ ថេយ៉ុង កំលោះតូចផ្អៀងខ្លួនចង្អោរ ដោយដៃរបស់គេម្ខាងក្តោបម្រាមដៃរាងក្រាស់មិនព្រមដោះលែង។ ដៃម្ខាងពេញដោយកម្លាំងមាំទាំរបស់រាងក្រាស់ក៏ដាក់បង្អូសច្បូតជួយរឹតខ្នងស្រឡូនស្រាលៗសម្លឹងមើលរាងកាយតូចស្តើងល្ហិនតាមរយៈក្រសែភ្នែកបារម្ភហួសការថ្លែង។
      “អ្ហឹម!” ថេយ៉ុង បន្ធូរអារម្មណ៍ដកដង្ហើមមួយៗវែងៗចេញចូលសម្រួលឥរិយាបទ មុននឹងដាក់ខ្លួនគេងឱ្យបានត្រឹមត្រូវ ខណៈ ជុងហ្គុក ក៏ចាប់ក្រណាត់ទៅជូតបបូរមាត់របស់គេយ៉ាងថ្នាក់ថ្នម។
      “សម្រាកសិនទៅ ចាំធូរ ចាំទៅសម្រាកនៅផ្ទះ!” កាលបើស្ទើរតែរកកម្លាំងកំហែងទប់ទល់ខ្លួនឯងមិនបាន។ ថេយ៉ុង ក៏ព្យាយាមសំងំគេងតាមសម្តី ជុងហ្គុក ដែលកំពុងចាប់ទាញភួយមកដណ្តប់លើដើមទ្រូងគេ ហើយបែរទៅចុចបន្ថយសីតុណ្ហភាពត្រជាក់របស់ម៉ាស៊ីនត្រជាក់បន្តិច។ ក្រោយមកគេក៏ចាកចេញទៅរកម៉ែដោះនិងដាលីណាឱ្យពួកគេមកមើលថែ ថេយ៉ុង ជំនួស។ ចំណែកឯនាយក៏ចាកចេញទៅរកទិញអាហារប៉ូវកម្លាំងមកបំប៉នរាងកាយ ថេយ៉ុង បន្ថែមតែនាយក៏ត្រូវធ្វើតាមការណែនាំពីវេជ្ជបណ្ឌិតដូចគ្នា។
      
      ថ្ងៃបន្ទាប់..
      ចាប់តាំងពីបានដឹងដំណឹងមកថា ថេយ៉ុង កំពុងពរពោះកូនក្នុងផ្ទៃមក ជុងហ្គុក សប្បាយចិត្តរៀងរាល់ថ្ងៃហើយនាយក៏បានដាក់ច្បាប់ការងារឱ្យ ថេយ៉ុង សម្រាកនៅផ្ទះរហូតដល់ពេលសម្រាលកូនរួចរឹងដៃរឹងជើងហើយ ទើបឱ្យគេវិលត្រលប់ទៅបំពេញការងារវិញ។ ចំណែក ជុងហ្គុក ក៏ជាអ្នកទៅធ្វើការជំនួស ថេយ៉ុង សព្វគ្រប់បែបយ៉ាងមិនលុះថ្ងៃចន្លោះពេលវេលាដែល ថេយ៉ុង កំពុងតែទម្ងន់នៅតែក្នុងភូមិគ្រឹះសម្រាកមើលថែទាំខ្លួនប្រាណដូច្នោះ។
      ពេលល្ងាច..
      សូរ្យសែងចាប់ផ្តើមលេចលុងបាត់ខ្លួន ជួសដោយពន្លឺចន្ទ្រានាពេលរាត្រី ចូរមកបំពេញតួនាទីបង្ហាញខ្លួនវិញម្តង។ ជំនោខ្យល់បរិសុទ្ធធ្លាក់ចុះបក់ត្រសៀកប៉ះរាងកាយតូចស្តើងដែលគេងញ័រខ្លួនម្តងម្កាលកាលបើអាការៈចង្អោររើឡើងម្តងៗស្ទើរតែគេងពុំលក់។
      ក្រាក!!
      សំឡេងទ្វារបន្ទប់បន្លឺជាចង្វាក់ឡើង ហាក់ដាស់ញាណអ្នកដែលគេងបែរខ្នងឱ្យក្រឡេកបែរមកប្រទះកែវភ្នែក ជំពប់ទៅនឹងរាងកាយបុរសចំណាស់តាមដោយទឹកមុខញញិមញញែមដែលបូកផ្សំនិងសភាពស្លេកស្លាំងព្រោះចាញ់កូនមិនទាន់បាត់។
      “មិនស្រួលខ្លាំងមែនទេ?” ឃើញរាងតូចមានទឹកមុខស្លេកខ្លាំងពេក នាយរហ័សឈោងប្រអប់ដៃចូលទៅចាប់ក្រសោបថ្ពាល់ម៉ដ្ឋរលោងស្រិលក្តោបកាន់ថ្នមៗរាងតូចងក់ក្បាលសន្សឹមៗ បិទភ្នែកនៅពេលដែលបបូរមាត់រាងក្រាស់ផ្អឹបលើបបូរមាត់គេមួយខ្សឺត។
      “ញ៉ាំផ្លែទំពាំងបាយជូទេ ប៉ាទិញមកឱ្យអូនខ្លះដែរ!” ជុងហ្គុក បែរទៅចាប់ទាញថង់ដាក់ប្រអប់វេចខ្ចប់ផ្លែឈើយ៉ាងមានអនាម័យត្រឹមត្រូវចេញមក ហើយងាកមកចាប់លើករាងកាយ ថេយ៉ុង ឱ្យក្រោកអង្គុយឡើងកំលោះតូចញញិមស្រស់បស់នាយក៏ចាប់បើកគម្របប្រអប់ឡើងហើយចាប់ជំនិតផ្លែឈើមកបញ្ចុករាងតូច។
      ថេយ៉ុង អង្គុយទំពារផ្លែទំពាំងបាយជូអស់ជាច្រើនគ្រាប់ មានអារម្មណ៍ថាសាបមាត់ ពេលបានផ្លែឈើជូរអែមបែបនេះ ញ៉ាំហើយមានអារម្មណ៍រាងធូរស្រាលជាងមុននិងហាក់ដូចជាស្វាងក្នុងខ្លួនប្រាណខ្លះ។
      “ឆ្អែតហើយប៉ា!” ថេយ៉ុង លើកដៃច្រានដៃ ជុងហ្គុក តិចៗ នាយក៏ប្តូរទៅចាប់លើកកែវទឹកដោះគោប៉ូវកម្លាំងមកឱ្យរាងតូចផឹកបន្ថែមថាមពលក្នុងរាងកាយ។ បន្ទាប់ពីបាយញ៉ាំចំណីទ្រាប់ពោះខ្លះៗ ថេយ៉ុង ផ្អែកខ្នងពិតក្បែរក្បាលគ្រែ សម្លឹងមើលមុខបុរសចំណាស់ដែលមានសក់ក្បាលស្កូវព្រោង គេនឹកគិតដល់ពេលវេលាដើរលឿនជាជាងការគិតទៅទៀត ពីថ្ងៃកើតទៅជាខែ ពីខែក៏កើតទៅជាឆ្នាំ មួយឆ្នាំៗត្រូវឆ្លងកាត់រឿងរ៉ាវនិងឧបសគ្គជាច្រើន។ រាងកាយនិងខួរក្បាល ស្មារតី កម្លាំងពលកម្ម ព្រមទាំងគំនិតគិតអភិវឌ្ឍន៍ខ្លួននោះ ត្រូវប្រើប្រាស់គ្រប់ពេលគ្រប់វេលាទាំងអស់ មនុស្សដែលធ្លាប់មានរាងកាយរឹងមាំពីមុន ក៏ចាប់ផ្តើមចាស់ទ្រុឌទ្រោម មិនខុសអ្វីពីរុក្ខជាតិដែលលូតលាស់ស្រស់ញញឹមមិនយូរប៉ុន្មានក៏វិវឌ្ឍន៍ខ្លួនទៅជាក្រៀមស្វិតស្រពាប់ស្រពោន។
      “ប៉ានឿយហត់ទេ? ចំណាស់នេះទៅហើយ នៅធ្វើការសព្វគ្រប់បែបយ៉ាងដើម្បីអូនហើយនិងកូនមិនឈប់ឈរ ពេលខ្លះអូនយល់ថា អូនធ្វើបាបរាងកាយរបស់ប៉ាច្រើនឆ្នាំខ្លាំងណាស់!” ជុងហ្គុក រំពៃដកខ្សែភ្នែកចេញពីសន្លឹកការងារហើយងាកទៅសម្លឹងមើលតំណក់ទឹកភ្នែកដែលហូររិចៗពីក្រឡង់ភ្នែក ថេយ៉ុង។
      “ពេលទម្ងន់គេមិនឱ្យយំច្រើនទេ អូនយំធ្វើអី?” ចប់សម្តីនាយក្រោកឡើងលូកដៃទៅចាប់ទាញកំលោះតូចលើកដាក់ឱ្យមកអង្គុយលើភ្លៅរបស់ខ្លួន។
      “ព្រោះអូនគិត.. អូនខ្លាចប៉ាថែរក្សាសុខភាពមិនបានល្អ អូនចង់ជួយប៉ា អូនមិនចង់ឃើញប៉ាទទួលបន្ទុកច្រើនរហូតដល់ភ្លេចមើលថែទាំខ្លួនឯងទេ!”
      “ជីវិតមនុស្សយើង រមែងកើតមានការតស៊ូរាប់មិនអស់.. ទោះពេលខ្លះមិនចង់ធ្វើ តែទាំងអស់នោះគឺជាកាតព្វកិច្ច អូនកុំគិតច្រើនអី នាំប៉ះពាល់ដល់សុខភាពហើយនិងកូន.. ប៉ាស្រឡាញ់អូន ប៉ាធ្វើអ្វីៗគ្រប់យ៉ាងក៏ដើម្បីតែអូនម្នាក់.. បើប៉ានៅស្ងៀមៗ ប៉ារឹតតែមិនសប្បាយចិត្ត.. ហើយប្រសិនបើប៉ាបានដឹងថាអូនកាន់តែគិតច្រើន ប៉ាក៏គ្មានកម្លាំងចិត្ត គ្មានការតស៊ូ កុំយំអី ស្តាប់សម្តីរបស់ប៉ា!” ជុងហ្គុក វាសម្រាមដៃថ្នមៗទៅលើផែនថ្ពាល់ទន់ល្មើយនិយាយលួងលោមមិនលើកដាក់ទម្ងន់សំឡេងខ្លាំងៗ មិនថាអ្វីតាមតែចិត្តនឹកឃើញចង់ថាមានតែការលើកទឹកចិត្តនិងសម្តីដែលផ្អែមត្រជាក់មិនលុះពេល។
      “អូនដឹងថាប៉ាស្រឡាញ់អូន តែអូនអាណិតប៉ាជាងគិតពីខ្លួនឯង..” ថេយ៉ុង អណ្តឺតអណ្តក់ ជុងហ្គុក ឯណេះលើកចុងម្រាមដៃចាប់គ្រញិចថ្ពាល់គេច្បិចថ្នមៗ។
      “ឈប់ស្តាប់សម្តីប៉ាហើយមែនទេ?”
      “អូននៅតែស្តាប់ តែរឿងហាមអូនឱ្យគិតបារម្ភពីប៉ាអូនមិនស្តាប់តាមទេ!” កំលោះតូចងាកបែរមុខចេញសំដែងឫកពារឹងរូស រាងក្រាស់រេកែវភ្នែកសម្លឹងមើលសៀតផ្កាកូនប្រុសសំណព្វចិត្ត រួចទើបឈ្ងោកទៅថើបលលេងញ៉ញ៉េះញ៉ញ៉ោះឱ្យរាងតូចរសើប។
      “អូនចង់ក្អួតទៀតហើយ.. កូនប៉ារករឿងអូនមិនឈប់ទេ!”
      “គេចង់លេងជាមួយអូនទេដឹង.. កូននៅក្នុងពោះអផ្សុកអ៊ីចឹងហើយ បន្តិចទៀតគេកើតចេញមក អូនលែងពិបាកទៀតហើយ!”
      “មិនដឹងថាពិបាក ឬមួយក៏ឈឺក្បាលលើសដើមទេ!”
      “កូនមិនទាន់កើតចេញមកផង អូនចង់គិតថាគេជាក្មេងរពឹសឬ?”
      “មិនឱ្យអូនគិតបែបណា បើគេរើធ្វើទុក្ខក្នុងពោះអូនមិនឈប់សោះ ពេលខ្លះធ្វើឱ្យអូនឃ្លានញ៉ាំរបស់នេះរបស់នោះ ខុសម៉ោង ខុសពេល អូនចង់តែស្រែកយំទេ..”
      “អ្ហឺ ជាម្តាយរបស់គេកុំធ្វើខ្លួនឱ្យមានសម្ពាធអី ឃ្លានអី ចង់បានអី ប្រាប់ប៉ាមក ប៉ាទៅរកមកឱ្យអូនបានតើស!”  ថេយ៉ុង ត្រលប់ខ្លួនចេញពីការគេចវេះហើយងាកមកប្រឈមមុខនិងផ្ទៃមុខរាងក្រាស់។
      “អូនចង់ឱបប៉ាម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង.. ចង់ឱ្យកូនស្គាល់មុខប៉ារបស់គេឱ្យបានច្រើន!”
      “ធ្វើបែបហ្នឹងម្តេចនឹងបាន?”
      “ក្រែងប៉ាថាអូនចង់បានអីឱ្យប្រាប់ប៉ាហ្អ៎ អូនចង់បានប៉ុណ្ណឹងប៉ាឱ្យអូនមិនបានទេមែនទេ?” ថេយ៉ុង និយាយរំអួយខឹងងរង៉ក់ ជុងហ្គុក សើចរួចលើកម្រាមដៃមកញីសក់ក្បាលរបស់គេតិចៗ។
      “ឥឡូវក្បាលខូចណាស់ ប៉ានិយាយអី មិនស្តាប់ មិនធ្វើតាមច្រើនដងហើយ!”
      “ស្អែកប៉ាមិនទៅធ្វើការមួយថ្ងៃបានទេ.. ប៉ានៅគេងឱ្យអូនឱបពេញមួយថ្ងៃមកណា អូនស្រឡាញ់ប៉ា.. អូនចង់នៅជាមួយប៉ា ពេលខ្លះគ្មានប៉ាអូនឯកោខ្លាំងណាស់!”
      “ថេយ៍..” នាយបង្ហើបសំឡេងអូសវែងអន្លាយ ថេយ៉ុង ចាប់ផ្តើមរំអុកយំកាន់តែខ្លាំង។
      “ប៉ា.. ហ៊ឹកៗ!!”
      “អ្ហឹម.. បានស្អែកប៉ានៅជាមួយអូន!”
      “ហិហិ.. អូនសប្បាយចិត្តណាស់!”
      “សឺត.. យប់ជ្រៅហើយ ឆាប់គេងទៅ..”  ចរចាត្រូវរូវគ្នារួច ថេយ៉ុង ទម្លាក់ខ្លួនគេងទៅលើគ្រែ ជុងហ្គុក មិនភ្លេចទាញភួយដណ្តប់ឱ្យគេរួចអង្គុយសើចកាលបើឃើញកំលោះតូចបួញមាត់ស្រួចៗចំពោះនាយ។
      “ថើបមាត់អូន..”
      “គេងទៅកុំក្បាលខូចពេក!”
      “កូនក្នុងពោះអូនចង់ថើបប៉ាទេតើស!” ថេយ៉ុង ចេះខូចខិលហើយលេងសើចឱ្យលោកប៉ាទ្រាំក្នាញ់មិនបានក៏ឱនឈ្ងោកមុខចូលទៅថើបបបូរមាត់គេមួយខ្សឺត។
      “ជុប៎!”
      “បានហើយនៅ?”
      “ងូតទឹកឱ្យលឿនៗណា.. ឆាប់បានមកគេងឱបអូន ថ្ងៃនេះអូនងូតទឹក បាញ់ទឹកអ៊ប់ក្រអូបៗហា.. ហិហិ!”
      “អ្ហឺ.. គេងឱបរាល់តែយប់សោះ..” ជុងហ្គុក ក្រោកឈរអស់កម្ពស់ ងាកទៅសម្លឹងមើលអេក្រង់ទូរស័ព្ទដែលលោតពន្លឺអេក្រង់ឡើង។
      ទីង!!!
      លោកពូ អីធៀន..
      អីធៀន - រយៈពេលមួយសប្តាហ៍ទៀត ការងារសម្រេចហើយ អ្នកប្រុសធ្វើចិត្តឱ្យសប្បាយៗណា.. កុំគិតច្រើនអី..
      ទីង
      ជុងហ្គុក - បាទ អរគុណ លោកពូច្រើនណាស់
      តបសាររួច ជុងហ្គុក ប្រញាប់ប្រញាល់ទៅផ្លាស់សម្លៀកបំពាក់រៀបចំខ្លួនងូតទឹកសម្អាតខ្លួនឱ្យបានស្អាតបាតគ្រប់ជ្រុងជ្រោយ។
     
      ព្រឹកថ្ងៃថ្មី..
      ពន្លឺពណ៌មាសស្រស់នៃព្រះអាទិត្យរះរំលេចយ៉ាងស្រស់ស្អាត ចាំងផ្លាតចែងចាំងពាសពេញផែនពសុធាធ្វើឱ្យមនុស្សជាតិទាំងឡាយរូតរះក្រោកឡើងបំពេញតួនាទីតាមភារកិច្ចរៀងៗខ្លួន។
      ម៉ោងចរត្រឹម ៦:៤៥ នាទីព្រឹក..
      លោកស្រី ណែលដេលី មានរាងកាយរឹងមាំជាងមុន អាចដើរបានរហ័សរហួន ព្រោះមួយរយៈនេះគាត់សប្បាយចិត្ត មិនសូវកង្វល់គិតច្រើន តែដំណឹងរឿងដែលថា ថេយ៉ុង មានផ្ទៃពោះនោះគាត់នៅមិនទាន់ដឹងនៅឡើយទេ។ រឹតតែមិនទាន់ដឹងអំពីទំនាក់ទំនង ជុងហ្គុក និង ថេយ៉ុង ទៅទៀត ព្រោះម៉ែដោះឯណោះលាក់រឿងជិតឈឹង មិនឱ្យបែកធ្លាយតែដូចថាអ៊ីចឹងអាថ៌កំបាំងគ្មាននៅលើលោកនេះទៀតទេ។
      ក្រាក!!
      “អរ .. កូន!” ពេលប្រទះនិងវត្តមាន ជុងហ្គុក ម្តងទៀត គាត់បែរជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាយចេញមកទាំងសភាពគ្មានអាវជាប់ខ្លួនហើយរាល់ព្រឹកដែលគាត់ឃើញ គឺឃើញនាយចេញពីបន្ទប់ ថេយ៉ុង មិនដែលលុះមួយថ្ងៃណានោះទេ។ កាលដែល ថេយ៉ុង ឈប់សម្រាកនៅផ្ទះ ជុងហ្គុក បានប្រើលេសភូតកុហកគាត់ថានាយត្រូវរ៉ាប់រង់ការងារដែល ថេយ៉ុង មិនអាចធ្វើបានដល់ទៅមួយឆ្នាំ មិនទាន់ប្រាប់ដល់រឿងថាពួកគេមានកូនជាមួយគ្នាទេ សូម្បីតែទំនាក់ទំនងស្នេហាក៏នៅមិនទាន់បើកចំហនៅឡើយដែរ ព្រោះថាសង្គមខាងក្រៅប្រាកដជាវាយប្រហារយ៉ាងសុះសាច់មកកាន់ពួកគេ កេរ្តិ៍ឈ្មោះកសាងលើ Social Media ពិតជាស្មុគស្មាញស៊ាំញ៉ាំខ្លាំងណាស់។ ពេលខ្លះសឹងតែពិបាកដោះស្រាយពន្យល់ណែនាំដល់អ្នកនិយមលេងបណ្តាញសង្គមអីនធើណេតហើយបញ្ចេញមតិវិជ្ជមាននិងអវិជ្ជមានច្រើនណាស់។
      “ម៉ាក់មកតាម ថេយ៉ុង..”
      “គេកំពុងងូតទឹកស្លៀកពាក់..” ជុងហ្គុក និយាយហីៗតាមទម្លាប់របស់ខ្លួនជាមួយនិងគាត់រួច ទើបសំដៅទៅកាន់បន្ទប់របស់គេ គាប់ជួនម៉ែដោះដើរឆ្លងកាត់ទីនេះ គាត់ស្ទុះវឹងទៅចាប់ជម្រិតម៉ែដោះសួរនាំភ្លាមៗ..
      “សូហ្វៀ.. មកណេះខ្ញុំសួរបន្តិច!” គាត់និយាយខ្សឹបៗចាប់បង្អូសម្រាមដៃម៉ែដោះរំលៀកខ្លួនទៅម្ខាងមាត់ទ្វារបន្ទប់ ថេយ៉ុង។
      “លោកស្រីមានការអ្វី?” ម៉ែដោះស្លន់ស្លោតាមឫកពារបស់គាត់។
      “ឱ្យតែព្រឹកឡើង ខ្ញុំឃើញ ជុងហ្គុក ដើរចេញពីបន្ទប់ ថេយ៉ុង រាល់ព្រឹក ថ្ងៃខ្លះជួនកាលដោះអាវ ជួនកាលស្លៀកតែកន្សែង.. បន្ទប់ ថេយ៍ ខូចម៉ាស៊ីនត្រជាក់ឬ? ទើបទៅដេកហើយពេលណាចេញមកវិញទាំងសភាពបែបនេះរហូត?”
      “ខ្ញុំមិនដឹងច្បាស់ដែរលោកស្រី..” ម៉ែដោះញឹមៗ តាមពិតគាត់លើសពីដឹង តែគាត់ហាស្តីអ្វីមិនបាន មានតែទុកពេលវេលាឱ្យពួកគេទាំងពីរនាក់បានបង្ហើបប្រាប់ដល់គាត់ដោយផ្ទាល់មាត់តែប៉ុណ្ណោះ។
      “ម៉ែដោះ.. លោកយាយ!” ក្រោយពីបានស្លៀកពាក់រួចរាល់ ថេយ៉ុង ដើរចេញមក ឧទានទៅកាន់ពួកគាត់ ហើយស្ត្រីចំណាស់ទាំងពីរនាក់ ចាប់ផ្លាស់ប្តូរអាកប្បកិរិយាលែងលួចខ្សឹបខ្សៀវរឿងសម្ងាត់។
      “គេងយូរម្លេ៉ះ.. ថ្ងៃនេះមិនស្រួលខ្លួនមែនទេ? ម៉ែដោះចម្អិនអាហារឆ្អិនយូរហើយឆាប់ទៅញ៉ាំអាហារពេលព្រឹកទៅចៅ!” លោកស្រី ណែលដេលី ដើរទៅចាប់អូសដៃ ថេយ៉ុង កំលោះតូចញញិមដាក់គាត់ទាំងព្រលឹមហើយចុះទៅជាមួយគាត់ ម៉ែដោះកាលបើឃើញពួកគេចេញទៅផុត គាត់លើកខ្នងដៃជូតញើសដែលជ្រាបដាបពេញថ្ងាសទាំងអារម្មណ៍ភ័យបុកពោះ។
      ជាន់ខាងក្រោម..
      គ្រប់គ្នាមកជុំគ្នាស្រេចបាច់អស់ ការញ៉ាំអាហារពេលព្រឹកចាប់ផ្តើមប្រព្រឹត្តទៅយ៉ាងឆ្ងាញ់ពិសា។
      ជុងហ្គុក អង្គុយទល់មុខ ថេយ៉ុង តែគេដួសម្ហូបដាក់ចានឱ្យកំលោះតូចយ៉ាងច្រើនហូរហៀរ។ កាត់មុខម្តាយខ្លួនបង្ហាញឫកពាចម្លែកៗរហូតដល់គាត់អង្គុយសម្លឹងមើលទាំងអារម្មណ៍មិនអស់ចិត្តសោះ។ មានពេលខ្លះនាយក៏ញញិមញញែម លួចបញ្ចេញកែវភ្នែកផ្អែមល្ហែមសម្លឹងមើលចៅប្រុសគាត់មិនដាក់ភ្នែក ទោះបីជាគាត់មានវ័យចាស់ជរា អាយុឈានដល់ខ្ទង់លេខ ៧ ក៏ដោយ ប៉ុន្តែគាត់នៅចងចាំបានពីរឿងរ៉ាវជាង ២២ ឆ្នាំមុនដែរ។ ជុងហ្គុក ចិញ្ចឹមចិត្តស្អប់ ថេយ៉ុង ដូចសត្រូវចងគុំនំនិងគ្នាហាមឃាត់មិនឈ្នះនោះទេ។ ក្មេងនោះប្រៀបដូចជាផ្ទាំងស៊ីបសម្រាប់ ជុងហ្គុក បញ្ចេញកំហឹងដាក់រាល់លើក ស្តីបន្ទោស វាយតំ ជ្រាំធាក់ ទាំងការមើលស្រាល និងបង្ខិតបង្ខំសព្វគ្រប់បែបយ៉ាងទាំងអស់។ មិនដូចជាពេលឥឡូវនេះទេ នាយខុសប្លែកពីមុនឆ្ងាយណាស់ ទំនាក់ទំនងរវាងពួកគេពីរនាក់ក៏ចាប់ផ្តើមប្រែប្រួល។ ពីភ្លើងហើយនិងសាំង ប្រៀបដូចជាទឹកដែលកំពុងស្ងប់គ្មានរលកព្យុះភ្លៀងបោកបក់ដ៏អាក្រក់កំណាចទៀតឡើយ។
      “ញ៉ាំឱ្យច្រើនៗទៅចៅ..” លោកស្រី ណែលដេលី ធ្វើជាលើកដៃអង្អែលក្បាល ថេយ៉ុង បន្ទាប់មកការញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់នាពេលព្រឹកត្រូវបានបញ្ចប់ទៅ។
      ឈានចូលដល់ថ្ងៃរសៀល..
      ខាងក្នុងភូមិគ្រឹះ ស្ងប់ស្ងាត់ចម្លែក ជុងហ្គុក ក៏មិនទៅធ្វើការ ថេយ៉ុង ក៏មិនឃើញចុះមកខាងក្រោម ហើយម៉ែដោះគាត់ទៅសម្រាកបាត់ ក្មេងៗដទៃក៏ចាត់ចែងការងារធ្វើផ្សេងៗទៅអស់គ្មានសេសសល់សូម្បីតែម្នាក់។ លោកស្រីធំឯណេះអង្គុយកាត់ទងផ្កា មានអារម្មណ៍អផ្សុក គាត់ក៏ចង់មានគ្នាជជែកលេង គាត់ខំធ្វើការងារតូចតាចមិនប្រើកម្លាំងខ្លាំងជ្រុល ដើម្បីបន្លប់អារម្មណ៍សោកសៅហ្មង តែគាត់កែប្រែបញ្ហានៅពេលនេះមិនបានសោះ។ គាត់ទម្លាក់ការងារចុះ មានកម្លាំងគាត់ដើរតត្រុកពេញតែផ្ទះ ទើបចង់ឡើងទៅសម្រាន្តលេងក្នុងបន្ទប់ចៅប្រុស ជជែកជាមួយគេសួរអំពីបញ្ហានេះនោះ ក្រែងបានសប្បាយចិត្តធូរស្រាលអារម្មណ៍ខ្លះ។
       “ថេ..”
       ”ប៉ាតិចៗ.. អូននៅមិនទាន់ផ្សាំទេ!” សំឡេងជជែកគ្នាខ្សឹបខ្សៀវរន្ទឺឡើងក្នុងបន្ទប់នោះរងុមៗតែមិនលាន់ខ្ទរខ្ទារខ្លាំងពេក។ លោកស្រីធំដែលហៀបនឹងស្រែកហៅចៅប្រុសបែរជាត្រូវទច់សកម្មភាពហើយឈរនៅស្ងៀម រង់ចាំស្តាប់សូរជជែកគ្នានោះដោយទឹកមុខតានតឹង។
      “អឹម.. អ្ហឹម!!” សំឡេងគ្រហឹមខ្សាវៗរឹតតែធ្វើឱ្យគាត់ចង់ដឹង ទើបគាត់លួចច្រានទ្វារបន្ទប់បង្ហើបបន្តិច ទិដ្ឋភាពខាងក្នុងរញ៉េរញ៉ៃដោយសម្លៀកបំពាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ ភួយធ្លាក់រយីងរយោង ខោស្លីបនិងខ្សែក្រវាត់ជ្រុះធ្លាក់ពេញលើឥដ្ឋ គាត់សម្លឹងមើលពីក្រោមដល់លើ ទើបឃើញរាងកាយអាក្រាតទាំងពីរនាក់នោះក្នុងឈុតឆាកភ្លើងស្នេហ៍កាមទេពកំពុងតែពុះពោរកញ្ជ្រោលកណ្តាលថ្ងៃត្រង់ក្តៅចែស។
      “អ្ហឹក!” លោកស្រីធំ ដកដង្ហើមធំឃឹស លើកដៃទាំងគូមកខ្ទប់មាត់ បើកភ្នែកស្លើឡើងសក្បុស ជុងហ្គុក ស្រាតននលលគកកំពុងគ្រលែងគ្រវីចង្កេះសម្រុក ថេយ៉ុង ពីផ្នែកខាងលើដែលគ្មានក្រណាត់បិទបាំងរាងកាយសូម្បីតែមួយផ្ទាំង។
      “ប៉ាស្រឡាញ់អូន.. សឺត!” បបូរមាត់អ្នកទាំងពីខាំគ្រញីបឺតជញ្ជក់ប្រឡែងគ្នាយ៉ាងរោលរាលពេលវេលាផ្អែមល្ហែមកាត់ថ្ងៃរសៀលបន្តទៅមុខដោយគ្មានឧបសគ្គរារាំង។
      “ព្រះជាម្ចាស់-”
      “លោកស្រី..”
     
     
           
     

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now