ក្នុងយន្តហោះកំឡុងពេលកំពុងធ្វើការហោះហើរ ជុងហ្គុក ឯណេះអង្គុយចាក់អាត់ខ្សែសំឡេងស្តាប់តាមរយះកាសរបស់គេឮសូរសម្រែក ថេយ៉ុង និងម៉ែដោះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយនាយក៏បានដឹងសារហេតុថាម៉ែដោះបានប្រើកម្លាំងបាយជះកំហឹងវាយរាងកាយរបស់ ថេយ៉ុង យ៉ាងខ្លាំងផងដែរ ដោយក្មេងនោះពិតជាស្រែកយំខ្លាំងណាស់ ដ្បិតគេកំពុងតែហោះហើរមកកាន់តែឆ្ងាយខ្លាំងពីកាណាដាក៏ដោយ។ ប៉ុន្តែគេនៅតែអាចស្តាប់ឮសូរសំឡេងខ្សឹកខ្សួរអណ្តឺតអណ្តក់ពីក្មេងនោះរន្ទឺលាន់ឡើងរងុមក្នុងត្រចៀករបស់គេមិនស្ងប់ដដែល។
[ម៉ែដោះ.. ហ៊ឹកៗ.. ម៉ែដោះ ថេយ៍ សូមទោស..]
សំឡេង ថេយ៉ុង ឈរគោះទ្វារអង្វរករលន់តួដល់ម៉ែដោះកាន់តែបន្លឺឡើងកោកៗ ជុងហ្គុក ស្តាប់បណ្តើរ ស្មានដឹងពីការឈឺចាប់របស់ក្មេងនោះបណ្តើរ ឃ្លីបវីដេអូចាប់យកមកបានពីកាមេរ៉ាសុវិត្ថភាពត្រូវបានឆ្លុះបញ្ជាំងឡើង។ កាយតូចល្អិតហូរទឹកភ្នែកសស្រិកសស្រាក់ ព្យាយាមសុំការបកស្រាយពីម៉ែដោះ ប៉ុន្តែគាត់នៅតែមិនអាចរម្សាយកំហឹងបានដដែល។
[ម៉ែដោះ.. ថេយ៍ សូមទោស ថេយ៍ ល្ងង់ ហ៊ឺៗ.. ថេយ៍ មិនស្តាប់សម្តីម៉ែដោះ ម៉ែដោះកុំធ្វើយ៉ាងនេះអី ថេយ៍ ពិបាកទ្រាំទ្រក្នុងខ្លួនខ្លាំងណាស់..]
ស្ត្រីចំណាស់នៅតែមិនព្រមបើកទ្វារដដែល ថេយ៉ុង យំបណ្តើរឱបខ្លួនបណ្តើរព្រោះឈឺអស់សព្វសាច់នៃតួខ្លួនត្រង់ចំណុចដែលម៉ែដោះបានវាយគេ។
ជុងហ្គុក សម្លឹងមើលទិដ្ឋភាពទាំងនោះរួចរាល់ក្នុងអារម្មណ៍របស់គេច្របូកច្របល់ចម្លែក គេហាក់មិនចង់ហោះហើរទៅឱ្យដល់ទឹកដីស្កុតឡែនវិញសោះ ប៉ុន្តែគេនៅតែមិនអាចបោះចោលកាតព្វកិច្ចនិងតួនាទីនៅទីនោះបាន។ នៅទីបំផុតគេនៅតែទៅទីនោះដដែល ព្រោះគេជឿជាក់ថាពេលទៅខាងមុខស្ថានការណ៍គ្រប់យ៉ាងអាចនឹងល្អប្រសើរ គេសន្មតស្មានដឹងព្រោះម៉ែដោះគាត់ស្រលាញ់ ថេយ៉ុង ប្រៀបដូចជាជីវិតរបស់គាត់យ៉ាងអ៊ីចឹង។
ពេលល្ងាច..
ថេយ៉ុង បន្តលួងលោមម៉ែដោះពេញមួយថ្ងៃមិនបានទៅរៀនទេ គេប្រឹងអង្វរករគាត់រហូតដល់អស់ពីលទ្ធភាព ប៉ុន្តែគាត់នៅតែមិនព្រមបើកទ្វារចេញមកចួបគេឡើយ។ អាកាសធាតុរឹតតែមិនអំណោយផង ថេយ៉ុង ចាប់ផ្តើមមានអារម្មណ៍គ្រុនក្តៅខ្លាំងទៅៗ ឈឺក្បាលល្ហិតល្ហៃដៃជើងបាយក៏មិនបានញ៉ាំ ទឹកក៏មិនបានផឹកគិតតែពីអង្គុយទល់ក្បាលជង្គង់ ទួញយំគគ្រូកអណ្តឺតអណ្តក់ពេញមួយថ្ងៃ។ សភាពរបស់គេចាប់ផ្តើមស្លេកស្លាំងខុសប្លែក បបូរមាត់ក៏ចាប់ស្លេកក្រៀមក្រោះ កែវភ្នែកក្រហមរងាល ផ្ទៃមុខហើមស្ពល់។ ពេលស្ងាត់មិនឮសំឡេងស្រែកយំនិងគោះទ្វារម៉ែដោះក៏ទាញទ្វារបើកឡើងគាត់ក្រឡេកទៅសម្លឹងមើលខាងស្តាំដៃប្រទះឃើញ ថេយ៉ុង គេងដួលរាងកាយទៅលើឥដ្ឋឱបខ្លួនញ័រទទ្រើក។
“ថេយ៍!” ម៉ែដោះស្ទុះវឹងទៅចាប់គ្រាហ៍រាងតូចឡើង ខ្លួនគេក្តៅដូចជាភ្លើង មុននឹងប្រឹងលើកគេឡើងនាំចូលទៅខាងក្នុងគេងរបស់គេ ហើយប្រញាប់ប្រញាល់ស្វែងរកកន្សែងមកជ្រលក់ទឹកជូតដៃជើងឱ្យ ថេយ៉ុង ទាំងអាការៈបារម្ភយ៉ាងខ្លាំង។ ម៉ែដោះស្រវាដោះអាវអាល្អិតសម្លឹងមើលស្នាមជាំដែលគាត់វាយបន្សល់ទុកកាលពីព្រឹក គាត់ក៏មានអារម្មណ៍ថាសោកស្តាយនិងខុសមិនស្ទើរនោះដែរ តែមកពីពេលនោះគាត់ខឹងខ្លាំងពេក។
“ម៉ែដោះ!” ថេយ៉ុង ពេបមាត់យំម៉ែដោះឆាប់បិទកៅអៀកបញ្ចុះកម្តៅឱ្យគេ រួចក៏ចាប់ទាញប្រេងរឹត មកលាបពីលើស្នាមដែលគាត់បានវាយគេថ្នមៗដៃ ទប់អារម្មណ៍មិនជាប់ទឹកភ្នែករបស់គាត់ក៏ចាប់ផ្តើមហូរស្រក់តក់ៗរមៀលកាត់លើផែនថ្ពាល់ចំណាស់។ គាត់លាបរបួសឱ្យគេរួចរាល់ទើបក្រោកដើរទៅរកផ្ទះបាយដើម្បីចម្អិនបបរឱ្យគេញ៉ាំ។
១០ នាទីក្រោយ..
បបរគ្រឿងចម្អិនហើយរួចរាល់ ម៉ែដោះដួសសមល្មមដាក់ចាន និងមានទឹកដោះគោស្រស់មួយកែវបន្ថែម។ គាត់លើកចូលទៅខាងក្នុងបន្ទប់រួចដាក់វាទៅលើខ្នងតុ។
“ក្រោកមកញ៉ាំបបរមក..” ម៉ែដោះនិយាយរួច ថេយ៉ុង ក៏ខំព្យាយាមក្រោកឡើងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ស្ត្រីចំណាស់ចាប់ដួសបបរមកផ្លុំបញ្ចុកគេម្តងមួយម៉ាត់ៗ ថេយ៉ុង ទំពារញ៉ាំទាំងអារម្មណ៍ក្តុកក្តួល ទឹកភ្នែកក៏ហូរស្រក់ព្រោះបានធ្វើខុសចំពោះគាត់។
“ម៉ែដោះ..”
“ញ៉ាំឱ្យឆាប់ៗទៅន្អាលនឹងបានឆាប់ចូលគេង!” គាត់និយាយស្តីហាក់មិនចង់ទទួលស្តាប់ការបកស្រាយរបស់គេ។ គេលែងជាក្មេងគួរឱ្យស្រឡាញ់តទៅទៀតហើយ ធំពេញវ័យឡើងធ្វើឱ្យគាត់ពិបាកចិត្តឈឺចិត្តស្អិតដើមទ្រូងមិនតិចទេ នៅពេលដែលដឹងថាគាត់មិនទទួលពាក្យសូមទោសរបស់គេ ថេយ៉ុង រឹតតែស្រែកយំក្នុងចិត្តខ្លាំងលើសដើម។
ក្រោយពីបានញ៉ាំអាហាររួចរាល់ ដល់ពេលលេបថ្នាំ បន្ទាប់ពីលេបថ្នាំរួច ថេយ៉ុង ក៏ស្ទុះចូលទៅឱបរឹតម៉ែដោះមិនលែងគាត់ទេ ព្រោះគេត្រូវការពេលវេលាបកស្រាយ មិនចង់ក្លាយខ្លួនទៅជាក្មេងបានធ្វើខុសហើយមិនចេះទទួលយកកំហុសនោះទេ។ ម៉ែដោះនៅស្ងៀមព្រោះដឹងគេមិនព្រមព្រលែងគាត់ ថេយ៉ុង បន្ថែមកម្លាំងដៃរឹតតែណែនហើយយំផ្អែកក្បាលលើស្មាម៉ែដោះឱ្យសសឹក។
“ម៉ែដោះមានគុណចំពោះ ថេយ៍ ម៉ែដោះមិនសមណាទទួលបានការតបខ្នងសងគុណបែបនេះនោះទេ ថេយ៍ ពិតជាសូមទោសខ្លាំងណាស់ ដែលបានធ្វើខ្លួនមិនល្អ ព្រោះតែក្តីស្រលាញ់គ្របដណ្តប់ខួរក្បាលរបស់ ថេយ៍ ងងឹតងងុលខ្លាំងពេក ថេយ៍ ឆ្កួតល្ងង់ខ្លៅមួយពេល ទោះជាចង់បកក្រោយក៏មិនអាចដូចដើមបានដែរ សូមម៉ែដោះយោគយល់ផ្តល់ឱកាសឱ្យកូនបានកែខ្លួនផង ហ៊ឹកៗ..ហ៊ឺៗ ម៉ែដោះកុំធ្វើយ៉ាងនេះអី ម៉ែដោះចង់ខឹងយ៉ាងណា វាយកូនយ៉ាងណាក៏បាន តែម៉ែដោះកុំគេចវេះពីកូនអី ម៉ែចាស់.. ហ៊ឹកៗ..” ថេយ៉ុង ពោលពាក្យរៀបរាប់បណ្តើរ ទឹកភ្នែកហូរស្រក់តក់ៗបណ្តើរ គេដឹងខ្លួនឯងច្បាស់ជាល្ងង់មិនអាចលើកទោសឱ្យបាន ប៉ុន្តែគេពិតជាមិនចង់បាត់បង់ម៉ែដោះដែលប្រៀបដូចជាផ្ទះរបស់គេគ្រប់យ៉ាងឡើយ។ គាត់មើលថែទាំគេបានយ៉ាងល្អ ដ្បិតឈឺថ្កាត់យប់ព្រលប់យ៉ាងណាគាត់ស៊ូមើលថែទាំយកអាសាគេមិនដែលត្អូញត្អែរ។ ថែថួនថ្នាក់ថ្នមផ្តល់ក្តីស្រលាញ់ បញ្ចុកបាយទឹក ព្រមទាំងស្វែងរកភាពរីករាយឱ្យគេបានសើចមានស្នាមញញិមមិនខ្វាយខ្វល់ថាខ្លួនឯងកំពុងតែពិបាកចិត្តយ៉ាងណាក៏ដោយក្តី។
“ម៉ែដោះកុំស្អប់ខ្ពើម ថេយ៍.. ថេយ៍ ខ្វះការពិចារណាមួយពេល ថេយ៍ ពិតជាហាមឃាត់បេះដូងខ្លួនឯងមិនបានតែចាប់ពីពេលនេះតទៅ ថេយ៍ នឹងប្រឹងប្រែងរៀនសូត្រ មិនឱ្យម៉ែដោះខកចិត្ត ឈឺចាប់ចំពោះ ថេយ៍ ទៀតទេ..” ម៉ែដោះលើកខ្នងដៃជូតទឹកភ្នែកខ្លួន សម្លឹងមើលផ្ទៃមុខអាល្អិតដែលទួញយំអណ្តឺតអណ្តក់ ដង្ហក់ដាក់គាត់ គាត់ដឹងថាគេជាក្មេងវ័យខ្ចីងាយស្រួលល្បួងលួងលោម គាត់នៅតែគិតថាក្មេងគឺចង់ចេះ ចង់ដឹង ចង់សាក ធ្វើរឿងរបស់មនុស្សធំពេញវ័យ ដូច្នេះគាត់នៅតែផ្តល់ឱកាសឱ្យគេបានកែប្រែខ្លួន។
“ម៉ែដោះប្រដែប្រដៅ ថេយ៍.. ព្រោះតែម៉ែដោះអាណិតស្រលាញ់ ថេយ៍.. ម៉ែដោះមិនដែលហាមាត់បន្ទោសឬវាយ ថេយ៍ ចាប់តាំងពីតូច ប៉ុន្តែម៉ែដោះមិនដែលគិតចង់ទម្រើស ថេយ៍ ឱ្យក្លាយទៅជាក្មេងភ្លើតភ្លើនបែបនេះ មិនស្គាល់ខុស មិនស្គាល់ត្រូវឡើយ.. អ្នកប្រុសជាមនុស្សប្រុសយកស្រីស្រាតណ្ហាដឹកមុខជាល្បែងកម្សាន្តអារម្មណ៍ គេម្តេចនឹងអាចស្រលាញ់ ថេយ៍ ជ្រាបចេញពីចិត្តបានទៅ.. គេជាឪពុកចិញ្ចឹម មិនមែនជាឪពុកបង្កើត ចិញ្ចឹមកូនពេញវ័យ ហើយក៏មកធ្វើរឿងស្មោកគ្រោកបែបហ្នឹងជាមួយកូន គិតថាខ្សែភ្នែកអ្នកផងមើលមកយល់ឃើញថាយ៉ាងម៉េច? អនាគត ថេយ៍ បន្តទៅពេលខាងមុខ នឹងប្រែក្លាយទៅជាយ៉ាងណា? នរណាជាអ្នកត្រូវមកទទួលខុសត្រូវ ថេយ៍ ត្រូវរស់នៅរសាត់អណ្តែតឱបក្រសោបវិប្បដសារីអស់រយៈពេលពេញមួយជីវិតមែនទេ? ថេយ៍ គ្មានម៉ែគ្មានឪនៅទំនុកបម្រុងដូចក្មេងដទៃទេ លោកយាយនិងម៉ែដោះក៏កាន់តែចាស់ណាស់ណាទៅហើយ? ពឹងពាក់នរណា អាស្រ័យនរណាទៀត? ថេយ៍ ត្រូវចេះគិតឱ្យមែនទេន កាលដែលគេដេញកូនឱ្យមករស់នៅឆ្ងាយបែបនេះ ព្រោះគេបង្រៀនកូនឱ្យចេះស្គាល់ពីអ្វីដែលហៅថាជីវិត រៀនគ្រប់គ្រងស្ថានការណ៍ជុំវិញខ្លួនដោយខ្លួនឯង រ៉ាប់រង់ទាំងតួនាទីនិងបញ្ហាគ្រប់ៗយ៉ាងដោយខ្លួនឯង តាំងចិត្ត តាំងអារម្មណ៍ ទទួលយកជីវិតដែលត្រូវបន្តរស់ទៅពេលខាងមុខ ថេយ៍ ត្រូវតែចេះគិត ចេះស្វែងយល់ជ្រៅរាក់ឱ្យលម្អិត កុំសប្បាយ កុំភ្លេច កុំភ្លើតភ្លើន ជីវិតមួយ ខ្លួនទីពឹងខ្លួន ត្រូវចេះស្រលាញ់មើលថែផ្តល់តម្លៃខ្លួនឯងឱ្យបានច្រើនៗ កុំគិតអារម្មណ៍គេពេក កុំលន់តួគេខ្លាំងពេក ព្រោះអ្នកឈឺចាប់គឺជា ថេយ៍ ដែលចៀសមិនផុត..” ម៉ែដោះស្រវាក្តោបស្មាគេនិយាយដាស់តឿនសតិគេក្នុងនាមគាត់ជាអ្នកស្គាល់សង្គមច្បាស់លាស់។ គាត់មិនដឹងថា ជុងហ្គុក គិតយ៉ាងណា ឬមានអារម្មណ៍យ៉ាងណាចំពោះ ថេយ៉ុង ទេ ដឹងត្រឹមថាគាត់មិនចង់ឱ្យក្មេងដែលមិនដឹងអ្វីម្នាក់ ត្រូវផុងខ្លួនជ្រៅទៅក្នុងរណ្តៅអាក្រក់ ពិបាកនឹងស្រោចស្រង់មកវិញឡើយ ព្រោះដំណើរជីវិតរបស់គេនៅវែងឆ្ងាយទៀតណាស់ មិនមែនត្រាំត្រែងទ្រាំទ្រនៅនឹងមួយកន្លែងរហូតឡើយ។ កុំដើម្បីតែតម្រូវការឆ្កួតលីលារបស់ខ្លួនឯង បំផ្លាញអនាគតក្មេងម្នាក់ដែលមិនដឹងអ្វី កុំដើម្បីតណ្ហាហើយលេបខ្ជាក់ក្តីស្រលាញ់និងភាពស្មោះត្រង់របស់ក្មេងឱ្យក្លាយទៅជាសំណល់កខ្វក់ ពីព្រោះស្លាកស្នាមទាំងនោះនៅតែដិតដាមវិលវល់អន្ទោលតាមប្រាណក្មេងម្នាក់អស់ពេលពេញមួយជីវិត។
“ហ៊ឹកៗ.. ថេយ៍ សូមទោស ម៉ែដោះ..” ថេយ៉ុង មិនអាចចេះនិយាយពាក្យអ្វីបានក្រៅពីពាក្យថាសូមទោសគេអួលណែនណាន់ពេញដើមទ្រូងអស់ទៅហើយទោះចង់រកនឹកពាក្យអ្វីមកនិយាយបន្តក៏នឹកពុំឃើញដែរ។
“គេងទៅ.. បំភ្លេចរឿងអ្វីៗនៅថ្ងៃនេះចោលឱ្យអស់ ជីវិត ថេយ៍ នឹងបានប្រសើរឡើង!” គាត់មិនបានខឹងគុំគួនគេឡើយ ផ្ទុយទៅវិញគាត់មានតែចិត្តអាណិតអាសូរសន្តោសប្រស់ប្រណីចំពោះគេទ្វេដងព្រោះគេជាក្មេងកំព្រា គ្មានទីលំនៅច្បាស់លាស់ គ្មានសូម្បីតែលទ្ធភាពត្រូវចិញ្ចឹមខ្លួនឯងឱ្យរស់រានមានជីវិតដ៏ល្អប្រសើរបែបណាផងបើគ្មានគាត់នៅរង់ចាំមើលថែទាំដល់គេនោះ។
“ថេយ៍ ដឹងខុសហើយ ថេយ៍ សូមទោសណាម៉ែដោះ!”
“បានហើយ.. ឈប់យំទៀតទៅ.. ម៉ែដោះស្រលាញ់ ថេយ៍..” ម៉ែដោះ ជូតសម្អាតទឹកភ្នែកឱ្យគេចេញរួចឈ្ងោកថើបថ្ងាស ថេយ៉ុង មួយដង្ហើមយ៉ាងវែង។ បន្ទាប់ពីបាននិយាយគ្នាចប់សព្វគ្រប់គាត់បានសម្រេចចិត្តឱ្យគេឆាប់ចូលសម្រាក។ ចំណែកឯគាត់វិញក៏បានត្រលប់ទៅរកញ៉ាំអាហារមុនពេលចូលសម្រាកបន្ត ដោយសារតែគាត់អស់កម្លាំងហើយក៏មិនអាចគេងបានគ្រប់គ្រាន់ព្រោះគាត់មានរោគឈឺប្រចាំកាយរាល់ថ្ងៃផង។
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
