ខាងក្នុងបន្ទប់
“ហ៊ឹកៗ.. ថេយ៍អើយថេយ៍..” ម៉ែដោះទួញយំសស្រិកសស្រាក់សម្លឹងមើលដៃជើង ថេយ៉ុង ដែលបន្សល់ទុកសុទ្ធតែស្នាមជាំពីដៃបុរសចិត្តខ្មៅម្នាក់នោះយ៉ាងទុរិយសអប្រិយ ហេតុអ្វីក៏មិនចេះអាណិតអាសូរដល់ក្មេងដែលមិនដឹងអ្វីម្នាក់សោះអ៊ីចឹង គេកំព្រាឪពុកម្តាយគ្មានសាច់ញាតិជួយជ្រោមជ្រែងផង យកគេមករស់នៅជាមួយតិះដៀលត្មិះសព្វគ្រប់បែបយ៉ាង សម្លឹងមើលគេដោយក្រសែភ្នែកស្អប់ខ្ពើមរាល់លើកគេក៏ជាមនុស្សដែរគេមិនមែនជារូបចម្លាក់ទេ។
“វាយក្មេងទាល់តែសន្លប់លោកអើយលោក..” ស្ត្រីចំណាស់គ្រវីក្បាលញ័រតតាត់ចាប់យកកន្សែងមកពួតសម្ងួតទឹកយកទៅជូតមុខមាត់ឱ្យ ថេយ៉ុង ដែលក្តៅខ្លួនគគុកនោះ ពោរពេញទៅដោយចិត្តអាណិតអាសូរអស់ពីដើមទ្រូងបន្តិចក្រោយមកគ្រូពេទ្យព្យាបាលក៏បានមកដល់ហើយម៉ែដោះនិងអ្នកផ្សេងទៀតក៏ចាកចេញទៅឈរមួយផ្នែកទុកតួនាទីទាំងនេះឱ្យគ្រូពេទ្យជាអ្នករ៉ាប់រង់។
“គេខ្សោយខ្លាំងណាស់..” សម្តីលោកគ្រូពេទ្យនិយាយចប់រន្ថើនដល់ចិត្តថ្លើមម៉ែដោះឱ្យទួញថ្ងូរបេះដូងលោតញាប់សន្ធឹកព្រោះតែបារម្ភពី ថេយ៉ុង រហូតដល់ឆួលច្រាលទឹកភ្នែកហូរម្តងហើយម្តងទៀតមិនឈប់រាងកាយរបស់ ថេយ៉ុង តូចស្គមស្គាំង សាច់ឈាមស្លេកស្លាំងរាល់ថ្ងៃទោះបីជាគាត់ព្យាយាមបញ្ចុកបាយទឹកផ្គត់ផ្គង់ចំណីអាហារដល់គេយ៉ាងណាក៏ប៉ុន្តែក្មេងនេះមិនអាចមានរាងកាយដែលមាំមួនល្អនិងមានសុខភាពរឹងមាំដូចជាក្មេងដទៃទៀតដែរ។ គ្រូពេទ្យចាក់ថ្នាំឱ្យ ថេយ៉ុង រួចរាល់សន្សឹមក្រោកឡើងងាកមកនិយាយរៀបរាប់ប្រាប់ពីស្ថានភាពជំងឺរបស់ក្មេងបន្ថែម។
“គេខ្សោយខ្លាំងណាស់.. ពេលខ្ញុំវាស់តង់ស្យង់មើល បេះដូងគេលោតញាប់ ហើយមានសម្ពាធឈាមទាប ថែមទាំងកង្វះជីវជាតិអាហារទៀត ទើបបានជារាងកាយរបស់ស្គមណាស់ និងសាច់ឈាមមិនភ្លឺថ្លាដូចជាក្មេងដទៃ.. តែមិនអីទេខ្ញុំចាក់ថ្នាំឱ្យគេរួចរាល់ហើយ ឱ្យគេសម្រាកសិនទៅ បន្ទាប់ពីមានកម្លាំងរួចសឹមនាំគេទៅពិនិត្យព្យាបាលនៅឯមន្ទីពេទ្យបន្ថែមក៏បាន!”
“ចាសអរគុណលោកគ្រូពេទ្យ!”
“មិនអីទេ ឱ្យគេសម្រាកបន្តចុះ!” ចប់ការងារលោកគ្រូពេទ្យបានចាកចេញទៅ ខណៈម៉ែដោះបានទាញភួយដណ្តប់លើរាងកាយតូចច្រឡឹងនិងបាននៅកំដរមើលថែទាំគេមិនព្រមចាកចេញទៅណាឡើយ។
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
