ភាគ២៥៖ឈ្លើយអ្ហេស?

3.9K 126 1
                                        

      “ប៉ាថាយកប្រពន្ធក្មេងបាន ហេតុអ្វី ថេយ៍ ថាយកប្តីក្មេងៗមិនបាន?”
      ថេយ៉ុង ស្អប់គេចូលចិត្តដើរខ្សែលើលើខ្លួនពេលណាក៏គំរាមវាយហើយជេរស្តីបន្ទោសដែរ ព្រោះគេក៏ជាមនុស្សធំម្នាក់ មានការសម្រេចចិត្ត មានភាពជារបស់ផ្ទាល់ខ្លួន ហេតុអ្វីក៏គេមិនអាចសម្រេចចិត្ត គិតទៅលើរឿងអ្វីដែលគេចង់ធ្វើបានទៅ គិតហើយគួរឱ្យខឹងខ្លាំងណាស់ គាបសង្កត់ ផ្តាច់ការ ចិត្តអាក្រក់ យង់ឃ្នង។
      “ព្រោះយើងជាអ្នកចិញ្ចឹមឯង ឱ្យបាយឱ្យទឹកឱ្យកន្លែងដេក ប្រៀបដូចជាកូនឆ្កែតូចមួយ បើមិនចេះស្តាប់បង្គាប់ មានតែវាយនេះហើយ..”
      ផ្លាច់!
      “អូយ!” ថេយ៉ុង លូកដៃខ្ទប់គូទ ពេលលោកប៉ាទះគូទគេមួយដៃឮសូរផ្លាច់ សមគូទគេធំជាងមុន រីកមាឌ រីកសាច់ ទះឮសូរតែផ្លាច់ៗឆ្ងាញ់ដៃណាស់។
      “មិនមែនចិញ្ចឹមទុកធ្វើប្រពន្ធខ្លួនឯងឯណាអ្ហី?”
      “ឈ្លើយអ្ហេស?”
      ផ្លាច់!
      “អូយ ហិហិ ម៉ែដោះជាំគូទ ថេយ៍ អស់ហើយ!” ថេយ៉ុង ស្រែកយំលោតជើងពី ជើងបី មិនហ៊ានតដៃ ជុងហ្គុក ទេ ខ្លាចបាប ខ្លាចចុះនរក សុទ្ធតែយំស្រែករកម៉ែដោះឱ្យជួយទៀត។
      “អ្ហាៗ.. កុំវាយសំណព្វចិត្តរបស់ម៉ែដោះអី ប៉ុណ្ណឹងបានហើយ ហ៊ឹះៗ!” ម៉ែដោះសើចក្អាកក្អាយយ៉ាងរឹងពោះ រត់ទៅជួយឃាត់ឃាំង ថេយ៉ុង មិនឱ្យ ជុងហ្គុក វាយបាន ដោយទឹកមុខរីករាយ មិនដែលធ្លាប់ឃើញពួកគេប្រឡែងគ្នាសើចសប្បាយយ៉ាងនេះទេ។ គាត់ពិតជាចង់ឃើញទិដ្ឋភាពបែបនេះយូរមកហើយ គាត់ចង់ឃើញថា ជុងហ្គុក ចេះយល់ដឹងចិត្តថ្លើមរបស់ ថេយ៉ុង ហើយអាចបង្កភាពសប្បាយរីករាយដល់គេឱ្យមានក្តីសុខបានរួមគ្នានៅថ្ងៃណាមួយ។ បើទោះបីជាមិនទាន់អាចច្បាស់ការណ៍នៅឡើយរឿងដែល ជុងហ្គុក ចាប់ផ្តើមមានបេះដូងទន់ជ្រាយល្អូក យល់ព្រមស្រឡាញ់ ថេយ៉ុង មួយរយភាគរយក៏ដោយក្តី ប៉ុន្តែគាត់តែងតែជឿជាក់ថាខិតខំប្រឹងប្រែងតស៊ូជម្នះរបស់ ថេយ៉ុង គ្រប់យ៉ាងនាពេលកន្លងមកប្រាកដជាអាចជួយគេបានដូចគ្នាដែរ។
      “ហ៊ឹកៗ.. ម៉ែដោះ..” ថេយ៉ុង ងរង៉ក់ទួញយំរំអួយម្ញិកម្ញក់ ថ្ងួចថ្ងូរដាក់ម៉ែដោះយ៉ាងគួរឱ្យស្រឡាញ់និងក្នក់ក្នាញ់។
      “យំរៀបរាប់ប្រាប់តែម៉ែដោះចាប់តាំងពីតូចដល់ធំ ល្មមឈប់យំហើយ..” គាត់ថារួចសើចស្រស់ប៉ប្រិមមុននឹងដាក់ប្រអប់ដៃចាប់ក្តោបអង្អែលសាច់ថ្ពាល់ ថេយ៉ុង ដែលហូរជ្រាបទឹកភ្នែករឹមៗ។
      “ប៉ាមិនស្រឡាញ់ ថេយ៍ ប៉ាក៏វាយ ថេយ៍ ចាប់តាំងពីតូចរហូតដល់ធំជានិច្ច!” ជុងហ្គុក សម្លឹងមើលក្មេងងរង៉ក់ យំយែក ទឹកភ្នែក ទឹកសំបោរ គេវាយត្រឹមតែចុងកម្លាំងម្រាមដៃបន្តិច មិនបានស្មើនឹងសត្វស្រមោចមួយក្បាលខាំផង ក្មេងក្បាលខូចក៏យំប៊ូបាច់រៀបរាប់ ឈឺចិត្ត ស្អិតទ្រូង តូចចិត្ត ខូចចិត្ត សម្បើមណាស់។
      “មិនស្រឡាញ់ចាប់តាំងពីកើតមកស្រាប់ហើយ ចង់យំណាស់ យំឱ្យខ្លាំងៗទៅ ចង់ទូលពិតអី ទូលពិតម៉ែដោះឱ្យសម្បើមដៃទៅ!” ជុងហ្គុក និយាយបញ្ជោះ ថេយ៉ុង យំរឹតតែខ្លាំងមែនទេន យំព្រោះតែបានស្តាប់ឮសូរពាក្យថាមិនដែលស្រឡាញ់។
      “ហ៊ឹកៗ.. ហ៊ឺៗ..” គេរន្ថើនសំឡេងខ្សឹកខ្សួរអណ្តឺតអណ្តក់ដកចង្ការមាន់។
      “តាមពិតប៉ាស្រឡាញ់កូនតើស យំធ្វើអីអ្ហះ?” ម៉ែដោះដឹងថាគេខូចចិត្តមែន គាត់ខំលួងលោមយ៉ាងរហ័ស ថេយ៉ុង អណ្តឺតអណ្តក់ដកចង្ការមាន់រអឹកនិងស្រក់ទឹកភ្នែកហូរចុះផ្ទួនៗ ញ័រស្មាឡើងទទ្រើក បេះដូងចុកចាប់ ចង់យំ ចង់ស្រែក តែបានត្រឹមតែខ្សឹកខ្សួរ ទាមទារក្តីអាណិតអាសូរ។
      ជុងហ្គុក ដឹងថាគេលេងជ្រុលដៃ មុននឹងលូកដៃចូលទៅក្រសោបចង្កេះ ថេយ៉ុង ពីខាងក្រោយរឹតខ្លួនតូចល្អិតឱបក្រសោបកាន់តែណែនហើយឈ្ងោកមកថើបសៀតផ្ការាងតូចមួយខ្សឺត។
      “ឈប់យំ!” ជុងហ្គុក សម្លុតគំហកកំលោះតូច ថេយ៉ុង ស្ងាត់មាត់ស្ងាត់កសំងំនៅក្នុងដើមទ្រូងលោកប៉ាដែលឱបរឹតរាងកាយគេពីផ្នែកខាងក្រោយមិនព្រលែងហើយក៏បានថើបញក់ញីត្រចៀករបស់គេម្តងហើយម្តងទៀត។ លើកដៃស្ទាបអង្អែលចង្កេះតូចអង្ក្រង រួចងាកទៅញញិមញាក់ចិញ្ចើមដាក់ម៉ែដោះដែលឈរអស់សំណើចទៅម្ខាង។
      ◡̈◡̈◡̈
      មិនយូរប៉ុន្មានដល់ថ្ងៃដែលត្រូវវិលត្រលប់ទៅកាន់ទីក្រុងវិញក៏បានឈានពេលចូលមកដល់។
      នៅតាមផ្លូវវិលត្រលប់ទៅវិញ ជុងហ្គុក បើកបររថយន្តដោយមាន ថេយ៉ុង អង្គុយក្បែរខ្លួន ម៉ែដោះគាត់អង្គុយនៅបាំងខាងក្រោយ។ តាមបណ្តាយផ្លូវងាកទៅជ្រុងណាក៏ឃើញសុទ្ធសឹងតែជាចម្ការទំពាំងបាយជូនិងមានដើមឈើរុក្ខជាតិគ្រប់ប្រភេទ ដែលដាំទៅដោយស្នាដៃអ្នកភូមិរស់នៅតាមទីជនបទនេះ។ ពេលធ្វើដំណើរហួសចូលមកទីរួមខេត្ត ទើបយើងអាចឃើញពីភាពស៊ីវិស័យនិងការកសាងសំណង់អគារហេដ្ឋារចនាសម្ព័ន្ធនានាបានយ៉ាងទំនើប។
      “ម៉ែដោះខកខានមកទីនេះយូរហើយ ទីនេះខុសប្លែកឆ្ងាយពីពេលមុនឆ្ងាយណាស់!” ម៉ែដោះគាត់ចាប់ផ្តើមបើកការសន្ទនាមុនគេ ពីព្រោះគាត់នឹកដល់អតីតកាលដែលធ្លាប់មកស៊ីឈ្នួលជាមួយយាយតារបស់ ជុងហ្គុក ដាំដំណាំទំពាំងបាយជូនេះ កាលពីជាង ៣០ ឆ្នាំជាងមុន គិតៗទៅពេលវេលាដើរលឿនយ៉ាងរហ័សរហូតដល់យើងមិនអាចនឹកស្មានដល់ពិតមែន។ ក្មេងៗកាន់តែធំធាត់ឡើង រីឯគាត់កាន់តែចាស់ សក់ក្បាលខ្មៅក៏ប្រែក្លាយទៅជាស្កូវដេញ តាមពេលវេលាឥតឈប់ឈរ រាងកាយកាន់តែចាស់ទ្រុឌទ្រោម ប្រៀបដូចជាផ្លែឈើដែលទុំស្រគាំមុននឹងរលួយស្វិតស្រពោនហើយក៏ជ្រុះដូចគ្នាដែរ។
      “ពេលខ្លះខ្ញុំនឹកដល់ទីនេះបំផុត ព្រោះទីនេះមានអនុស្សាវរីយ៍ជាច្រើនដែលខ្ញុំបំភ្លេចមិនបាន!” ជុងហ្គុក បើកឡានបណ្តើរ និយាយដូច្នោះបណ្តើរទាំងអារម្មណ៍ខ្សោះៗក្នុងដើមទ្រូង ដ្បិតទីនេះជាទីជនបទសុំសូវទំនើបទំនើងដូចទីក្រុង តែរស់នៅទីនេះគឺស្ងប់ស្ងាត់ ហើយមានក្តីសុខបំផុត ព្រោះធម្មជាតិជុំវិញខ្លួន គឺអាចរក្សាថាមពល បេះដូងនិងចិត្តគំនិតរបស់គេជាច្រើនឱ្យប្រាស់ចាកចេញពីបញ្ហាដ៏ស្មុគស្មាញនៅក្នុងជីវិត។
      “ប៉ាធ្លាប់នាំម៉ាក់មកទីនេះជាញឹកញាប់ទេ?” ថេយ៉ុង ស្រាប់តែជីកកកាយសួរនាំអំពីរឿងទាំងនេះ ម៉ែដោះនិង ជុងហ្គុក ស្តាប់ចប់ មានអារម្មណ៍មិនសូវល្អក្នុងចិត្តអ្វីប៉ុន្មាន។
      “ហ្អឹម!” នាយគ្រហឹមជំនួសការផ្តល់ចម្លើយ រឿងអតីតកាលកប់ចោលជាយូរមកហើយគេមិនចង់ឱបក្រសោបក្រើនរំឭកឡើងម្តងទៀតទេវាមិនអាចធ្វើឱ្យគេសប្បាយចិត្តហើយឈឺចាប់និងមានភាពសោកស្តាយអស់ពេញមួយជីវិត។
      “ម៉ាក់ប្រហែលជាចូលចិត្តធម្មជាតិដូចជាកូនដែរ!” ថេយ៉ុង ញញិមសម្លឹងមើលរូបថតម្តាយដែលគេយកមកតាមខ្លួនហើយឱបរូប ដាលីណា យ៉ាងណែនក្នុងប្រអប់ទ្រូង ជុងហ្គុក មិនឃាត់ឃាំងដេញដោលគេពីរឿងនេះទៀតទេ ព្រោះសាច់ហើយនិងឈាមមនោសញ្ចេតនារវាងម្តាយហើយនិងកូនគឺតែងតែជ្រាលជ្រៅនិងមានទំនាក់ទំនងផ្សារភ្ជាប់ជាច្រើនហេតុផលដែលមិនអាចមានអ្វីមកកាត់ផ្តាច់បាន។ ទោះបីជារបស់នោះធំធេងខ្លាំងយ៉ាងណា មុតស្រួចគួរឱ្យខ្លាចប៉ុនណា តែក្តីស្រលាញ់និងការបារម្ភ បូកផ្សំនិងក្តីអាណិត រវាងម្តាយកូនតែងតែធំធេងជាងអ្វីៗទាំងអស់នៅក្នុងលោកយើងនេះ។ 
      “នាងចូលចិត្ត អង្គុយមើលថ្ងៃលិច ចូលចិត្តក្លិនដី និងស្តាប់សំឡេងខ្យល់ បូករួមទាំងបរិយាកាសធម្មជាតិ.. តែនោះជាចំណង់ចំណូលចិត្តរបស់នាងកាលពីមុន ក្រោយមកនាងក៏លែងចូលចិត្តវា ហើយឈប់គិតថាជីវិតសាមញ្ញដែលនាងមានកាលពីមុនវាលែងសំខាន់តទៅទៀត!” ជុងហ្គុក និយាយដោយកែវភ្នែកគ្មានពន្លឺ ទឹកមុខរបស់គេរាបស្មើធេង គេលែងចេះញញិមដូចថ្ងៃមុនទៀតហើយ ព្រោះតែអាការៈឈឺចាប់ ចាប់ផ្តើមរើឡើងហើយទន្ទ្រានដុកដាន់វាយប្រហារការចងចាំរបស់គេឡើងវិញ ជះឥទ្ធិពលគ្របដណ្តប់ស្មារតីមនុស្សដែលមានវិប្បដិសារីនិងការខូចចិត្តដ៏ធ្ងន់ធ្ងរ។ កាលបើគេនៅមានសតិសម្បជញ្ញៈទើបគេព្យាយាមផ្តោតអារម្មណ៍បើកបរបន្តទៅពេលខាងមុខដោយមិនមានប្រធានបទអ្វីនិយាយបន្ថែមទៀត។
      ថេយ៉ុង ស្ងាត់មាត់លែងនឹកសួរនាំអំពីរឿងអ្វីបន្ត គេអាចដឹងថានាយមិនមានអារម្មណ៍ល្អនិងបរិយាកាសមួយដែលគេបង្កឡើងឡើយអ៊ីចឹងហើយការស្ងៀមស្ងាត់បន្តទើបជារឿងដ៏ល្អក្នុងពេលនេះ។
     
      ទីក្រុងក្លាសកូវ
      ភូមិគ្រឹះ ណែលដេលី..
      ម៉ោង ៥:៣២ នាទី..
      រថយន្តទំនើបចតបញ្ឈប់ល្បឿនសន្តិសុខក៏រត់មកទទួលរថយន្តអ្នកប្រុសធំយកទៅចតរក្សាទុក ចំណែកឯបុរសចំណាស់និងម៉ែដោះព្រមទាំងកំលោះតូចម្នីម្នានាំគ្នាចូលទៅសម្រាកនៅខាងក្នុងភូមិគ្រឹះដោយបានធ្វើដំណើរផ្លូវឆ្ងាយនិងនឿយហត់អស់កម្លាំងគួរសមខ្លាំងផង។
      “ជម្រាបសួរលោកយាយ..”
      “អ្ហា.. ត្រលប់មកវិញហើយអ្ហេសនឹកណាស់ចៅជីដូន!” លោកស្រី ណែលដេលី បោះដៃទាំងទ្វេឡើង ថេយ៉ុង រត់ចូលទៅរកគាត់ ស្ត្រីចំណាស់ក៏ក្រសោបថើបថ្ងាសគេមួយដង្ហើមដោយអារម្មណ៍នឹកស្ទើររាល់ថ្ងៃ។
      “ទៅដើរលេងសប្បាយទេចៅ?”
      “បាទ សប្បាយណាស់ ប៉ុន្តែឃ្មុំទិចមុខចៅហើម ខានបានដើរលេងបីថ្ងៃ!”
      ថេយ៉ុង និយាយដល់ត្រង់នេះគ្រប់គ្នាលាន់មាត់សើចហាស់ៗ។
      “ហ៊ឹះៗ.. អាណិតណាស់ចៅ.. តស់ទៅញ៉ាំអាហារទ្រាប់ពោះសិនទៅ!” លោកស្រីធំសើចក្អាកក្អាយភ្លេចអស់រាល់ជំងឺឈឺថ្កាត់អស់។ ខណៈអ្នកបម្រើគ្រប់គ្នាក៏បានរៀបចំអាហារជាច្រើនមុខទុកដាក់ឱ្យមានអនាម័យ ដើម្បីទទួលពួកគេយ៉ាងកក់ក្តៅផងដែរ។
      “នៅឯចម្ការប្លែកច្រើនទេកូន?” ឮម្តាយសួរដូច្នោះ ជុងហ្គុក ងើបមុខឡើងសម្លឹងផ្ទៃមុខគាត់បន្តិច។
      “ប្លែកច្រើន.. ដំណាំក៏ច្រើនដែរ..” គេនៅតែនិយាយជាមួយគាត់ គ្មានដើម គ្មានចុងដដែល តែគាត់សប្បាយចិត្តឱ្យតែគេពេញចិត្តនិយាយជាមួយគាត់។
      “ចាំសុខភាពម៉ាក់រាងរឹងមាំជាងនេះ ម៉ាក់នឹងទៅលេងទីនោះឱ្យបានមួយសប្តាហ៍តែម្តងខានទៅ ៤៨ ឆ្នាំជាងមកហើយចង់សាកទៅស្រូបយកខ្យល់បរិសុទ្ធនិងបរិយាកាសនៅទីនោះឱ្យបានធូរស្រឡៈក្នុងខ្លួនចេញម្តង!”
      លោកស្រី ណែលដេលី ញោចស្នាមញញិមនិងចាប់ម្ហូបដួសដាក់ចានឱ្យ ជុងហ្គុក សម្លឹងមើលទៅកាន់គេប្រៀបដូចជាម្តាយម្នាក់ដែលស្រឡាញ់កូនអស់ពីពោះពីពុង ដ្បិតគាត់មិនសូវបាននិយាយពាក្យទាំងនេះតែទង្វើរបស់គាត់សព្វថ្ងៃគឺធ្វើអ្វីៗដើម្បីកូនមិនរុញរាឡើយ។
      “មិនអីទេ ឱ្យតែលោកយាយចង់ទៅ ថេយ៍ អាចជូនលោកយាយទៅបាន!” ថេយ៉ុង មិនឃើញ ជុងហ្គុក និយាយយកអាសាចំពោះម្តាយ គេក៏ជ្រៀតខ្លួនចូលទៅនិយាយម្នាក់ ដើម្បីបានធ្វើឱ្យលោកយាយសប្បាយចិត្ត។
      “ហ្អឹមល្អណាស់ចៅ.. ឆាប់នាំគ្នាញ៉ាំបាយទៅ ន្អាលនឹងបានទៅសម្រាក!” គាត់មានប្រសាសន៍ចប់គ្រប់គ្នាស្រុះស្រូតញ៉ាំអាហាររហូតដល់ពេលបានបញ្ចប់និងបំបែកផ្លូវការឡើងទៅរកបន្ទប់រៀងៗខ្លួន។
     
      យប់ម៉ោង ៨:៤០ នាទី..
      កំលោះតូចងូតទឹកសម្អាតខ្លួនរួចរាល់ ទើបលើកកន្សែងជូតសក់ដើរចូលទៅអង្គុយលើកៅអីខាងមុខកញ្ចក់សម្អាងឆ្លុះសម្លឹងមើលផ្ទៃមុខភ្លឺដ៏ម៉ដ្ឋរលោងគួរឱ្យទាក់ទាញរួចក៏ចាប់ផ្តើមលាបផលិតផលថែរក្សាស្បែកមុខហើយនិងដងខ្លួន។
      ថេយ៉ុង ពូកែមើលថែទាំស្បែករបស់គេខ្លាំងណាស់ ស្បែករបស់គេមានពណ៌ស្មើគ្នា និងទន់ភ្លឺរលោងប្រៀបដូចជាស្បែកកូនក្មេងគួរឱ្យចង់បំបោសអង្អែល។ បបូរមាត់ទន់រលើបរលោង ផ្ទៃមុខរបស់គេម៉ដ្ឋខៃគ្មានស្នាមគ្រើម និងភ្លឺថ្លាដូចមានជាតិទឹកគ្រប់គ្រាន់។ បន្ទាប់ពីបានផ្តល់សំណើមដល់ស្បែករួចរាល់ ថេយ៉ុង អង្គុយផ្លុំសក់ទាល់តែស្ងួតសឹមក្រោកដើរទៅបើកទូរស្វែងរកសម្លៀកបំពាក់។
      “អាយ.. ប៉ា..” ថេយ៉ុង តន្ត្រំជើងភ្ញាក់នឹងវត្តមានរបស់ ជុងហ្គុក មិនដឹងលួចចូលមកដេកក្នុងបន្ទប់របស់គេចាប់តាំងពីថ្មើរម៉ាណ ស្តាប់គេច្រៀងបានប៉ុន្មានបទ សម្លឹងមើលរាងកាយអាក្រាតរបស់គេបានប៉ុន្មានដង គ្រាន់តែគិតគេអៀនឡើងរឹងអស់តួខ្លួនប្រាណ។
      “ប៉ាចូលមកមិនឱ្យដំណឹងសោះ!” ថេយ៉ុង ចុកកន្សែងជាប់ចង្កេះរួចរាល់ រហ័សរហួនចាប់ទាញខោអាវមកស្លៀកពាក់រួចរាល់ក៏ដើរចូលទៅបង្គុយលើគ្រែក្បែរខ្លួន ជុងហ្គុក។
      “ច្របាច់ដៃច្របាច់ជើងឱ្យយើង យើងចុករោយ!” ជុងហ្គុក គេងកើយដៃខ្លួនសម្លឹងមើលកូនកំលោះតូច ថេយ៉ុង ឮអ៊ីចឹងហើយឡើងអង្គុយពេញចំហច្របាច់ជើងឱ្យឪពុកចិញ្ចឹមរាងខ្លាំងកម្លាំងដៃបន្តិចដែរព្រោះចង់ឱ្យសរសៃឈាមនាយដើរស្រួល។
      “ប៉ាចុកត្រង់ណាខ្លះ?”
      “ច្របាច់ខិតមកខាងលើបន្តិចមក.. បន្តិចទៀត..”
      “ចុកភ្លៅនេះមែនទេ?”
      “ខាងលើបន្តិចទៀត!” ថេយ៉ុង ខិតឡើងតាម ជុងហ្គុក បញ្ជា ខិតរហូតដល់គល់ចង្កេះនាយ។
      “ត្រង់នេះមែនទេប៉ា?”
      “ត្រង់ហ្នឹង..”
      “អ្ហា..” កំលោះតូចបន្ថយសំឡេងដែលសឹងតែស្រែកភ្លាត់មាត់អម្បាញ់មិញរួចទ្រោបពីលើដើមទ្រូងឪពុក កាលបើត្រូវ ជុងហ្គុក ចាប់ទាញមកឱបក្រសោបក្នុងរង្វង់ដៃ។
      “ប៉ា.. ថេយ៍ លស់ព្រលឹងអស់ហើយ!” ជុងហ្គុក ញញិមចុងមាត់បន្តិច ស្រូបក្លិនកាយ ថេយ៉ុង ធ្វើឱ្យគេអារម្មណ៍ល្អរហូតដល់ទន់ត្របក់ភ្នែកយ៉ាងល្វើយ។
      “ប៉ាគេងនៅទីនេះមែនទេ?”
      “អ្ហឹម..”
      “បើអស់កម្លាំងប៉ាគេងចុះ ថេយ៍ មិនរំខានប៉ានោះទេ!” ថេយ៉ុង ងើបទៅចុចបិទកុងតាក់ភ្លើង សឹមត្រលប់មកវិញហើយដាក់ខ្លួនគេងក្បែរលោកប៉ានិងបានសំងំក្នុងរង្វង់ដៃនាយយ៉ាងណែន។
      “សឺត!” ជុងហ្គុក ផ្អឹបបបូរមាត់ថើបផែនថ្ពាល់ ថេយ៉ុង រួចលើកដៃបំបោសអង្អែលខ្នងតូចស្រឡូនដេញពីលើដល់ក្រោមនាំឱ្យអារម្មណ៍កំលោះតូចមានភាពកក់ក្តៅនិងក្តីសុខខ្លាំងរកថាមិនត្រូវទើបលើកប្រអប់ដៃឱបក្រសោបខ្លួនប្រាណរបស់លោកប៉ាវិញដូចគ្នា។
     
      ព្រឹកថ្ងៃថ្មី..
      ពន្លឺព្រះអាទិត្យរះឡើងជះពន្លឺពាសពេញផ្ទៃទ្វីបសំឡេងទ្រនិចនាឡិកាក៏រន្ទឺឡើងស្ទើរតែរលំភូមិគ្រឹះទាំងមូល។ គ្រប់គ្នារូតរះក្រោកឡើង បញ្ចេញចលនាធ្វើការងារនៅក្នុងភូមិគ្រឹះទៅវិញទៅមកយ៉ាងសកម្ម។ អ្នកបម្រើស្រីវីវក់ដាំស្លរ រីឯអង្គរក្សប្រុសៗចូលទៅមើលថែសួន និងលាងសម្អាតរថយន្ត ជួសជុលអ្វីផ្សេងៗដែលខូចខាតទៅតាមបញ្ជារបស់ចៅហ្វាយស្រី។ ពួកគេម្នាក់ៗសុទ្ធសឹងតែមមាញឹកនិងក្រោកចាប់តាំងពីថ្ងៃមិនទាន់រះទៅទៀត។ ចម្លែកតែអ្នកប្រុសធំនិងអ្នកប្រុសតូចដែលមិនទាន់ភ្ញាក់ហើយលេចស្រមោលចុះមកដល់ជាន់ខាងក្រោមនៅឡើយ។
      “គេងយូរម្លេ៉ះ? នេះម៉ោងជិត ៨ ព្រឹកទៅហើយ?” លោកស្រី ណែលដេលី បារម្ភខ្លាចកូនចៅឈឺថ្កាត់ ទើបក្រោកឡើងមកតាមដាស់ ដោយសារតែម៉ែដោះគាត់រវល់រឿងបាយទឹក ជាន់ខាងក្រោមទើបមិនបានតាមមកហៅដោយផ្ទាល់ ជំនួសមកវិញដោយលោកស្រីធំជាអ្នកអញ្ជើញមកដោយផ្ទាល់។
      ក្រាក!!
      សំឡេងទ្វារបន្លឺឡើងរន្ថើនឱ្យលោកស្រីធំស្ទើរតែភ្ញាក់បះដៃបះជើង ជុងហ្គុក ដើរចាកចេញពីបន្ទប់ ថេយ៉ុង ស្លៀកតែខោចង្កេះកៅស៊ូពណ៌ទឹកប៊ិកដោះអាវលែងខ្លួនទទេស្អាតនិងមានសក់ក្បាលស៊ើងមមើងចម្លែកជាងរាល់ថ្ងៃ។
      “ភ្ញាក់ល្មម.. ប្រញាប់ប្រញាល់ទៅរកបាយទឹកទៅខ្លាចក្រែងឈឺក្រពះណាកូន!” ជុងហ្គុក ងក់ក្បាលសឹមដើរទៅបើកទ្វារបន្ទប់របស់គេវិញដែលនៅបញ្ឆិតនិងមុខបន្ទប់ ថេយ៉ុង។
      “អ្ហឹក.. លោកយាយ?” អាល្អិតភ្ញាក់ព្រើត កាលបើឃើញវត្តមានលោកស្រីធំឈរទ្រឹងនៅចំពោះមុខគេ សភាពរបស់គេក៏មិនខុសប្លែកពី ជុងហ្គុក អ្វីប៉ុន្មានដែរ។
      “គេងយូរម្លេ៉ះចៅ? មិនស្រួលខ្លួនមែនទេ?” គាត់ដើរចូលទៅចាប់ក្រសោបអង្អែលសរសៃសក់ក្បាល ថេយ៉ុង រៀបចំឱ្យមានរបៀបរៀបរយឡើងវិញ។
      “អត់ទេ លោកយាយ.. ចៅមិនអីទេ!”
      “បើមិនអីទេ ឆាប់ងូតទឹកសម្អាតខ្លួន ឆាប់បានចុះទៅញ៉ាំអាហារណាចៅ!”
      “បាទ!” ថេយ៉ុង ញញិមឱនឈ្ងោកថើបថ្ពាល់លោកយាយមួយខ្សឺត ទើបបែរទៅរកចាប់កន្សែងហើយប្រញាប់ប្រញាល់ចូលងូតទឹកសម្អាតខ្លួន។ ប្រមាណជាង ៦ នាទីក្រោយមក យើងឃើញគូកំលោះចាស់កំលោះក្មេងដើរចុះមកបណ្តើរគ្នាទៅរកតុអាហារដែលគ្រប់គ្នាកំពុងតែអង្គុយរង់ចាំរៀងៗខ្លួន។
      “អីនធើ.. រៀបចំដួសបាយទៅ!” លោកស្រី ណែលដេលី ចាប់មានប្រសាសន៍ឡើង អីនធើ ក៏រៀបចំដួសបាយទទួល ជុងហ្គុក និង ថេយ៉ុង យ៉ាងមានរបៀបរៀបរយ។
      “សូមអញ្ជើញចាស៎!” អីនធើ លាន់មាត់រួច អ្នកទាំងពីរចាប់ផ្តើមញ៉ាំអាហារជួបជុំគ្រួសារយ៉ាងឈ្ងុយឆ្ងាញ់។
      “នេះជាសប្តាហ៍ទីពីហើយ ថេយ៍ រៀនចេះពីការធ្វើការជាលក្ខណៈ Professional ហើយឬនៅ? បើនៅទេ ខិតខំព្យាយាមរៀនសូត្រពីលោកប៉ាឱ្យបានច្រើនៗណា ព្រោះថាសង្គមបច្ចុប្បន្នយើងនេះប្រឈមមុខនឹងការប្រកួតប្រជែងច្រើនគូប្រកួតណាស់!” លោកស្រី ណែលដេលី តែងតែព្យាយាមពង្រឹងស្មារតី ជុងហ្គុក លុតតំគេឱ្យធ្វើការស្ទើរតែគ្មានពេលវេលាសម្រាកព្រោះគាត់មិនចង់ឱ្យជំនួញមួយនេះត្រូវចាញ់ដោយសារតែការប្រកួតប្រជែងជាមួយនឹងនរណាម្នាក់ទេ ពីព្រោះគ្រួសារគាត់ជាអ្នកមានមុខមានមាត់ក្នុងសង្គមល្បីល្បាញ សុទ្ធសឹងតែជាអ្នកដែលពូកែរឿងការងារមិនទម្លាក់ដៃចុះ ដូច្នេះឥឡូវផុតពី ជុងហ្គុក គាត់ចាប់ផ្តើមចាត់វិធានការទាំងនេះទៅលើ ថេយ៉ុង ម្តងធ្វើឱ្យនាយស្តាប់ហើយ ទទួលបានអារម្មណ៍ធុញថប់មួយណែនណាន់ពេញខួរក្បាលយ៉ាងឆាប់រហ័ស។
      “តទៅនេះខ្ញុំជាអ្នកចង្អុលបង្ហាញប្រាប់គេដោយខ្លួនឯង រឿងការងារទៅជាយ៉ាងណាលោកស្រីកុំព្យាយាមដាក់សម្ពាធឱ្យក្មេងធ្វើការហួសកម្លាំងពលកម្មរបស់គេខ្លាំងពេក ជំនួញរមែងតែងតែកើតមានភាពប្រកួតប្រជែង នោះគឺហៅថាការស្វែងរកទីផ្សារឈរលើស្ថេរភាពនៅក្នុងគោលបំណងរបស់អ្នកជំនួញនីមួយៗ ប៉ុន្តែលោកស្រីត្រូវដឹងថារឿងយកឈ្នះចាញ់ត្រូវពឹងផ្អែកលើសមត្ថភាពមិនមែនធ្វើការរហូតដល់ហួសពីសមត្ថភាពរបស់គេទេ លោកស្រីចាស់ហើយសម្រាកខ្លះទៅរឿងចាប់ដឹកដៃកូនចៅដើរលើវិស័យជំនួញមួយនេះទុកឱ្យខ្ញុំជាចាត់ចែង វាមិនជ្រុះធ្លាក់បាត់តំណែងពូជពង្សវង្សត្រកូលអ្នកជំនួញដ៏ពូកែនោះទេ!” ឱ្យតែស្តាប់សម្តីម្តាយរបស់គេនិយាយរៀបរាប់អំពីរឿងការងារពេលណា គេឃ្នើសចិត្តរាល់លើក ហើយលើកគំនិតមកប្រឆាំងចំពោះម្តាយមិនឈប់។ ម្ភៃឆ្នាំជាងទៅហើយដែលគេឈរលើមុខតំណែងជាអគ្គនាយកក្រុមហ៊ុន ធ្វើការតាមរបៀបដែលគេធ្វើហើយក៏មិនដែលឃើញថាមានរឿងថ្លោះធ្លោយទៅណាផង។
      “ម៉ាក់ចេះតែខ្លាចគេតាំងស្មារតីមិនបាននឹងធឹង..”
      “ដូចខ្ញុំនិយាយហើយតើស..” ជុងហ្គុក រាងតឹងសរសៃកបន្តិច ខណៈ ថេយ៉ុង ក៏ចាប់ច្របាច់កដៃនាយយ៉ាងជាប់ណែន។
      “មិនអីទេប៉ា លោកយាយនិយាយត្រូវ ប៉ានិងលោកយាយពិសាបាយឱ្យបានឆ្ងាញ់ៗណា រឿងការងារ ថេយ៍ ប្រាកដជាខិតខំប្រឹងប្រែងធ្វើមិនឱ្យលោកយាយហើយនិងលោកប៉ាខកបំណងទេ!” ថេយ៉ុង ញញិមផ្តល់ទំនុកចិត្តឱ្យពួកគេបានស្ងប់ចិត្តរៀងខ្លួន។ ម៉ែដោះឯណោះទម្លាប់ឡើងស៊ាំទៅហើយ ឃើញម្តាយកូនពួកគេឈ្លោះប្រកែកគ្នាមិនឈប់ឈរ ពេលខ្លះគាត់សឹងតែលើកដៃខ្ទប់ត្រចៀកមិនចង់ស្តាប់ពីបញ្ហាទាំងអស់នោះផង។
      ជុងហ្គុក ផ្លាស់ប្តូរអារម្មណ៍មកអង្គុយញ៉ាំបាយធម្មតា តែអារម្មណ៍របស់គេរញ៉ាំរញ៉ូវមិនសូវល្អ ញ៉ាំបាយរួចក៏ក្រោកដើរចេញទៅខាងក្រៅភូមិគ្រឹះបាត់ ទុកឱ្យគ្រប់គ្នាតាមសម្លឹងមើលឫកពាទ្រគោះបោះបោករបស់គេដោយខ្សែភ្នែកនឿយហត់ចិត្តគ្រប់ៗគ្នា។
      “និយាយស្តីអ្វីក៏មិនបាន..” លោកស្រី ណែលដេលី បង្ហាញទឹកមុខក្រៀមក្រំ ថេយ៉ុង ប្រញាប់ប្រញាល់និយាយលួងលោមគាត់។
      “លោកយាយកុំគិតច្រើនអី ថេយ៍ ស្រឡាញ់លោកយាយ ថេយ៍ ដឹងថាលោកយាយ ចង់ឱ្យ ថេយ៍ ល្អ តទៅថ្ងៃមុខ ថេយ៍ នឹងខំប្រឹងប្រែងធ្វើការងារដើម្បីលោកយាយ!”
      “ហ្អឹម!” ស្ត្រីចំណាស់ហឹមក្នុងបំពង់កបន្តិច។
      “អីនធើ ជូនយើងទៅសម្រាក!”
      “ចាស៎លោកស្រី!” អីនធើ រូតរះចូលទៅក្រៀកគ្រាហ៍លោកស្រីធំឡើងទៅរកបន្ទប់សម្រាកខាងលើបាត់។
      “ប៉ា..” កំលោះតូចក្នុងទឹកមុខស្ងួតជ្រើង ចេញមកតាមអ្នកដែលឈរក្រពាត់ដៃឈរសម្លឹងមើលទេសភាពក្នុងឧទ្យានដោយឫកពាស្ងប់ស្ងាត់។
      “ប៉ាថ្ងៃនេះខ្ញុំចង់ហ្វឹកហាត់ការងារ!” ថេយ៉ុង ឧទានសំណើរសារជាថ្មី ជុងហ្គុក ដែលឈរស្ទើរតែមិនចង់និយាយជាមួយគេនោះក៏បែរមកសម្លឹងមុខអាល្អិតតាមដោយអារម្មណ៍ពុំសូវល្អអ្វីប៉ុន្មាននៅថ្ងៃនេះ។
      “ប៉ាបង្រៀនខ្ញុំបានទេ?”
      “ស្អែកសឹមរៀន!”
      “បើមួយថ្ងៃជាមួយថ្ងៃទៀត ខ្លាចតែខ្ញុំចាប់អីមិនទាន់គេណាប៉ា!”
      “បើកឡានទៅក្រុមហ៊ុនមុនយើងទៅ រសៀលបន្តិចសឹមយើងទៅ!”
      “ទៅជាមួយគ្នាមិនបានមែនទេប៉ា?” សំឡេងស្រាលស្រទន់ថ្នមទឹកតមយ៉ាងផ្អែមត្រជាក់ព្រោះដឹងអ្នកម្ខាងទៀតពុំសូវមានអារម្មណ៍ល្អ។
      “យើងប្រាប់ឱ្យធ្វើបែបណា ធ្វើបែបនោះទៅ!” ជុងហ្គុក សង្កត់សម្តីធ្ងន់និងមានទឹកមុខនឹងថ្កល់រឹតតែខ្លាំង អាចបញ្ជាក់ពីភាពមិនពេញចិត្តរបស់គេធ្វើឱ្យ ថេយ៉ុង ចាញ់ច្រាបលែងហ៊ានដេញដោល។
      “បាទ!”
     

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now