៊ ជុងហ្គុក ទម្លាក់ទូរស័ព្ទចុះ រួចងាកទៅបិទភ្លើងបន្ទប់ដើម្បីចូលគេង។ គេដាក់ក្បាលដល់ខ្នើយទ្រេតខ្លួនលើពូក លើកដៃគងថ្ងាស ដកដង្ហើមចេញចូលមួយៗ មានអារម្មណ៍មិនស្រឡះក្នុងខ្លួនទាល់តែសោះ គិតៗទៅគេមិនដែលបានទៅកាណាដាមួយឆ្នាំជាងហើយ ចាប់តាំងពីបានធ្វើរឿងស៊ីជម្រៅជាមួយនិង ថេយ៉ុង មកគេមិនដែលបានទៅជាន់ទឹកដីកាណាដាម្តងណាសោះវាផ្គួបផ្សំនិងបញ្ហាការងារច្រានចូលមកកាន់តែច្រើនមមាញឹកខ្លាំងទៀត ទើបបានជាគេមិនសូវមានពេលវេលាឯណាគ្រប់គ្រាន់សម្រាប់ដើរហើរច្រើននោះទេ។
[ប៉ាមានក្តីសុខទេ?]
ទិដ្ឋភាពមួយនោះរំលេចឡើងក្នុងខួរក្បាលនិងការចងចាំរបស់គេ ខណៈម្រាមដៃស្រឡូនចាប់លើកបំបោលអង្អែលលើសាច់សម៉ដ្ឋរលោងបង្អូសថ្នមៗបំពេរដែនអារម្មណ៍ដ៏លន្លង់លន្លោចកាត់ក្រោមស្បៃរាត្រីត្រជាក់ស្រេង កែវភ្នែកខ្មៅនិលសម្លឹងមើលផ្ទៃមុខមាំទាំសង្ហាក្រោមពន្លឺអំពូលភ្លើងស្រទន់ សំឡេងពីរោះផ្អែមល្ហែមក៏ចាក់ចូលប្រព័ន្ធប្រសាទអ្នកស្តាប់ទាញឱ្យផ្លូវអារម្មណ៍ប្រុសកំលោះចាស់យើងរវើរវាយបិទភ្នែកគេងក៏មិនលក់បក់ក៏មិនល្ហែល្ហើយ។ ឈប់គិត ឈប់ខ្វល់ នាយសំងំគេង ទោះបីជាគេងមិនលក់ ក៏ត្រូវតែគេងឱ្យលក់ដែរ។
•••
ធ្មេចបើកៗមិនយូរប៉ុន្មានកន្លងផុតទៅរយៈពេល ៣ ក្រោយមកទៀត ជាពេលវេលាមួយដែល ថេយ៉ុង ខិតខំទន្ទឹងរង់ចាំជាមួយលទ្ធផលសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យនៅក្នុងវ័យ ២២ ឆ្នាំក្នុងប្រទេសកាណាដា។ ថ្ងៃនេះក៏មានវត្តមានរបស់លោកយាយនិងម៉ែដោះរង់ចាំមកអបអរសាទរគេដោយផ្ទាល់ប៉ុន្តែជាការសោកស្តាយដែលឪពុករបស់គេមិនបានមកចូលរួមក្នុងកម្មវិធីនេះធ្វើឱ្យគេមានការអាក់អន់ស្រពន់ចិត្តជាខ្លាំងព្រោះគេខកខានបានចួបមុខ ជុងហ្គុក អស់រយៈពេលជាង ៤ ឆ្នាំទៅហើយសូម្បីតែសំឡេងក៏មិនដែលបានស្តាប់ឮបន្តិចណាផង។ ចង់ផ្គត់ផ្គង់ថ្លៃសិក្សារៀនសូត្រឱ្យគេក៏បង្គាប់ប្រើកូនចៅឱ្យធ្វើការទាំងនោះជំនួសខ្លួនដែរមិនដែលនិយាយឬសួរនាំពីសុខទុក្ខរបស់ ថេយ៉ុង ម្តងដូចម្តេចយ៉ាងណាឡើយ។
“កុំធ្វើមុខអ៊ីចឹងអីថេយ៍.. ញញិមឡើងណា.. មានយាយនិងម៉ែដោះហើយ.. ថេយ៍ មិនឯកោទេ!” លោកស្រី ណែលដេលី ព្យាយាមនិយាយលួងលោមចៅប្រុសមិនចង់ឱ្យ ថេយ៉ុង គិតច្រើនខូចចិត្តនៅថ្ងៃពិសេសរបស់គេនោះទេ យ៉ាងហោចណាស់ក៏មានគាត់និងម៉ែដោះនៅរង់ចាំលើកទឹកចិត្តដល់គេផងដែរ។
“ថេយ៍ គ្រាន់តែចង់ឃើញវត្តមានរបស់ប៉ាម្នាក់ទៀត.. ថេយ៍ នឹងបានសប្បាយចិត្ត ព្រោះ ថេយ៍ បានរៀនសូត្ររហូតដល់ចប់ថ្នាក់បរិញ្ញាបត្រហើយទាំងនោះក៏ជាញើសឈាមរបស់ប៉ាដែលបានផ្តល់មកកាន់ ថេយ៍ដូច្នោះដែរ.. ថេយ៍ គ្រាន់តែចង់អរគុណ ចង់ឃើញប៉ាមានស្នាមញញិមជាមួយការខិតខំប្រឹងប្រែងរបស់ ថេយ៍ ណាលោកយាយ!”
“តែគេនៅតែមិនព្រមមកដដែល ថេយ៍ កុំគិតច្រើនអី.. នាំតែឈឺចាប់ខ្លួនឯងទេ ធ្វើខ្លួនឱ្យល្អប្រសើរព្រោះថ្ងៃនេះជាថ្ងៃពិសេសរបស់ ថេយ៍ ចង់សំដែងការដឹងគុណចំពោះឪពុក ចាំពេលក្រោយទៀតក៏បាន..”
“អ្នកប្រុស..” សុខៗម៉ែដោះស្រាប់តែលាន់មាត់ឧទាន កាត់ការសន្ទនារវាងយាយចៅទាំងពីរនាក់ ហើយគាត់ក៏សម្លឹងមើលទៅកាន់បុរសមានមុខមាត់គួរឱ្យស្អប់ស្ថិតក្នុងកែវភ្នែកទាំងគូរបស់គាត់ គាត់នៅតែខឹងនៅតែស្អប់ គាត់ស្អប់ដែលបុរសម្នាក់នោះបានធ្វើរឿងមិនគួម្បីចំពោះក្មេងដែលមិនដឹងអ្វីម្នាក់។ រាងតូចងើបផ្ទៃមុខស្រឡូនស្អាតឡើងដាបសុទ្ធតែតំណក់ទឹកភ្នែកហូរស្រក់ច្រោកៗក៏ញោចស្នាមញញិមយ៉ាងសប្បាយចិត្តឥតឧបមាសម្លឹងមើលទៅកាន់រាងកាយមាំមួនខ្ពស់ស្រឡៈដែលបានបោះជំហ៊ានឈានជើងដើរចូលមកខាងក្នុងសាលដ៏ធំនៃមហាវិទ្យាល័យដែលកំពុងតែរៀបចំប្រារព្ធកម្មវិធីប្រគល់ជូនសញ្ញាបត្រដល់សិស្សនិស្សិតទាំងអស់ក្នុងឱកាសបានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រឆ្នាំចុងក្រោយនាំឱ្យក្រសែភ្នែកមនុស្សជាច្រើននាក់ចាប់អារម្មណ៍ពីបុរសដែលមានវ័យចំណាស់ កែវភ្នែកពណ៌ខៀវស្រងាត់ រាងរូវដ៏ខ្ពស់ហំហួន មាឌក្រាស់ មានស្នាមសាក់ដៃ ចោះក្រវិលត្រចៀកបន្ថែមនូវភាពឡូយឆាយដោយម៉ូតសក់ខ្លីរះរបស់នាយ មើលទៅចំពីត្រង់ណាក៏ទាក់ទាញនិងលេចធ្លោឥតខ្ចោះ។
“ប៉ា..” ថេយ៉ុង ឈានជើងរួចរត់ស្ទុះស្ទាទៅរកឪពុកទាំងស្នាមញញិមរីករាយរកថាមិនត្រូវ។
ឆ្នាំនេះ ថេយ៉ុង ធំពេញរូបពេញរាងមានសាច់ឈាមភ្លឺថ្លា កាន់តែស្រស់ស្អាតទ្វេដង រូបរាងរបស់គេកាន់តែស្រស់ស្អាតស្រឡូនតូចច្រឡឹងនិងមានមុខមាត់ស្រស់បស់ កែវភ្នែកមានពន្លឺចែងចាំងជានិច្ច។
“ប៉ា.. កូននឹកប៉ាខ្លាំងណាស់!” ថេយ៉ុង ស្រវាឱបខ្លួនប្រាណ ជុងហ្គុក រឹតរួតយ៉ាងណែន ងើយសម្លឹងមើលផ្ទៃមុខដែលគេខានបានសម្លឹងមើលអស់រយៈពេលជាច្រើនខែឆ្នាំ គេពិតជានឹកដល់នាយខ្លាំងណាស់ នឹកមុខមាត់មួយនេះ នឹកដល់សំឡេង និងក្លិនដ៏ក្រអូបប្រហើររបស់នាយមិនដែលបំភ្លេច។
“កូនស្មានថាប៉ាមិនបានមកហើយទេតើស.. កូនសប្បាយចិត្តខ្លាំងណាស់..”
“ដោយសារតែយើងមានភារកិច្ចនៅទីនេះ.. តាមការពិតបើមិនចាំបាច់ យើងក៏មិនត្រូវមកដែរ..” ជុងហ្គុក និយាយច្បាស់ៗម៉ាត់ៗល្មមឱ្យ ថេយ៉ុង អួលអាក់ក្នុងដើមទ្រូង នាយមិនដែលមានមោទនភាពចំពោះគេម្តងណាទេ បើទោះបីជាគេបានធ្វើរឿងដ៏អស្ចារ្យធំដុំប៉ុនមេឃដីណាក៏ដោយនាយនៅតែមិនអាចហាមាត់ពោលពាក្យសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គេបានដែរ។
“មិនអីទេ ឱ្យតែបានប៉ាមកកូននៅតែសប្បាយចិត្តដូចដើម..” ថេយ៉ុង ប្រឹងលែងដៃចេញពីចង្កេះរបស់នាយ ហើយញញិមទាំងទឹកមុខលែងសូវសម។
ជុងហ្គុក សម្លឹងគេក្នុងកែវភ្នែកគ្មានពន្លឺដដែល មុនពេលដើរចូលទៅរកកន្លែងគួរសម ដើម្បីអង្គុយសំដែងភាពជាអាណាព្យាបាលរបស់ ថេយ៉ុង យ៉ាងត្រឹមត្រូវ ខណៈគ្រប់គ្នានៅក្នុងពិធីទាំងមូលចាប់ផ្តើមប្រមូលអារម្មណ៍រក្សាភាពស្ងប់ស្ងាត់។ សូរប្រកាសឈ្មោះនិស្សិតម្តងម្នាក់ៗចាប់ផ្តើមបន្លឺឡើងខ្ទរខ្ទារពេញសាល មិនយូរប៉ុន្មានឈ្មោះ ថេយ៉ុង ត្រូវបានគេប្រកាសឡើង..
“អបអរសាទរ សូមអញ្ជើញម្ចាស់ឈ្មោះ ថេយ៉ុង ដាម៉ារីស ឡើងមកលើវេទិការ!” ស្នូរទះដៃបន្លឺអបអរសាទរឡើងយ៉ាងគគ្រឹកគគ្រេង រាងកាយតូចច្រឡឹងគ្រងឈុតឯកសណ្ឋានសមសួនក្នុងថ្ងៃទទួលសញ្ញាបត្រចាប់បង្ហាញខ្លួនឡើងជាមួយនឹងស្នាមញញិមរីករាយគោរពឱនលំទោនបង្ហាញពីកិរិយាមាយាទថ្លៃថ្នូរពោរពេញដោយឫកពាសុភាពរាបសាលាដៃទទួលយកសញ្ញាបត្រនិងបានថតរូបរក្សាទុកជាអនុស្សាវរីយ៍មួយសន្លឹកយ៉ាងពិសេសហើយក៏សប្បាយចិត្តខ្លាំងបំផុតដែលអាចមានលទ្ធភាពដើរមកដល់ចំណុចមួយនេះក៏ព្រោះតែការខំប្រឹងប្រែងជួយជ្រោមជ្រែងសព្វគ្រប់បែបយ៉ាងពីក្រុមគ្រួសារ ដ្បិតមិនមែនជាសាច់ឈាមបង្កើតក៏ដោយ ប៉ុន្តែពួកគេនោះមើលថែទាំគេបានយ៉ាងល្អប្រពៃកន្លងមក។
“សូមជម្រាបសួរនិងសួស្តីទៅកាន់គ្រប់គ្នាដែលបានមានវត្តមាននៅទីនេះដោយក្តីគោរព ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូនិងមហាវិទ្យាល័យទាំងមូលដែលបានផ្តល់នូវដំបូន្មានល្អៗព្រមទាំងបង្ហាត់បង្រៀននូវចំណេះដឹងក៏ដូចជាជំនាញវិជ្ជាជីវៈសព្វគ្រប់បែបយ៉ាងទាំងអស់មិនខ្វះចន្លោះ ជួយពង្រឹងសមត្ថភាពឱ្យខ្ញុំបាទបានតាំងស្មារតីខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតមកដល់សព្វថ្ងៃនេះ ជាពិសេសនោះអរគុណចំពោះអ្នកមានគុណដ៏ថ្លៃថ្លាបំផុតនោះគឺលោកឪពុក ជុងហ្គុក ជេហ្វ្រី.. ក្នុងនាមជាឪពុកដ៏ល្អម្នាក់ប៉ាបានខិតខំប្រឹងប្រែងខ្នះខ្នែងគ្រប់សព្វបែបយ៉ាងដើម្បីកូនទាំងថ្ងៃទាំងយប់ឥតស្រាក់ស្រាន្ត អរគុណចំពោះភាពនឿយហត់ និងការតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូន អរគុណដល់លោកយាយ និងម៉ែចាស់ អរគុណដល់គ្រប់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំបាទសូមសន្យាថានឹងស្វែងរកគោលដៅនៅក្នុងជីវិតឱ្យល្អប្រសើរ ប្រើចំណេះដឹងដែលខ្ញុំមានទទួលបានមកពីទីនេះទៅថ្ងៃខាងមុខឱ្យល្អបំផុត..” ថេយ៉ុង និយាយបញ្ចប់ពាក្យសម្តីរួចក៏ញោចបបូរមាត់បង្ហាញពីស្នាមញញិមយ៉ាងស្រស់ស្អាតទ្វេដង សូរទះដៃកងរំពងឡើងស្តែងចេញពីការសាទរដល់គេពីមនុស្សគ្រប់ៗគ្នា គេឈានជើងបោះដំណើរមួយៗយ៉ាងស្វាហាប់ឥតចាញ់ច្រាបនរណាទៅរកឪពុកនិងលោកយាយព្រមទាំងម៉ែដោះនៅឯខាងក្រោមវេទិការ រួចលាដៃទទួលយកបាច់ផ្កាពីដៃបុរសចំណាស់ដោយស្នាមញញិមស្រទន់ទន់ភ្លន់មិនដែលផ្លាស់ប្តូរ។
“អរគុណលោកប៉ា.. លោកយាយហើយនិងម៉ែដោះខ្លាំងបំផុត..” ថេយ៉ុង ញញិមដាក់ពួកគាត់ ស្ត្រីចំណាស់ទាំងពីរនាក់ងក់ក្បាលទទួលយកការដឹងគុណមួយនោះដោយក្តីសោមសន្សរីករាយខុសប្លែកតែ ជុងហ្គុក ដែលមិនសូវចង់ញញិម មិនសូវរីករាយ មកឈរធ្មឹងៗដូចជារូបចម្លាក់ ចប់កម្មវិធីកាលណាគេនឹងអាលបានទៅផ្ទះសម្រាកវិញ ធុញទ្រាន់ទីនេះធុញនិងបរិយាកាសដែលគេមិនចង់មក។
២ថ្ងៃបន្ទាប់
ប្រទេសស្កុតឡែន..
មកដល់ទឹកដីកំណើតវិញ គ្រប់យ៉ាងនៅទីនេះគឺជាផ្ទះដ៏កក់ក្តៅបំផុតសម្រាប់ ថេយ៉ុង គេឈរសម្លឹងមើលភូមិគ្រឹះ ណែលដេលី ដែលគេធ្លាប់បានរស់នៅកាលពី ៥ ឆ្នាំជាងមុន ទីនេះនៅតែដូចដើម ទោះបីជាកន្លែងខ្លះត្រូវបានជួសជុលប៉ះប៉ូវឡើងវិញបន្តិចមែន ប៉ុន្តែនៅតែរក្សាទិដ្ឋភាពដ៏វិសេសវិសាលក្នុងកែវភ្នែករបស់គេដដែល។
“ថេយ៍.. ចូលទៅខាងក្នុងទៅចៅ ធ្វើដំណើរផ្លូវឆ្ងាយនឿយហត់ណាស់ហើយ ម៉ោះ..” លោកស្រី ណែលដេលី បបួល ថេយ៉ុង ចូលទៅខាងក្នុងស្របនឹងពេលដែលស្នាមញញិមរបស់អ្នកបម្រើក្នុងផ្ទះគ្រប់រូបបង្ហាញឡើងដើម្បីជាការស្វាគមន៍ដល់ ថេយ៉ុង គ្រប់ៗគ្នារីករាយចំពោះការវិលត្រលប់មកវិញរបស់គេ និងបានរៀបចំអាហារឆ្ងាញ់ៗគ្រប់មុខដើម្បីទទួលគេដូចគ្នាផងដែរ។
“អញ្ជើញអ្នកប្រុសតូចញ៉ាំអាហារឆ្ងាញ់ៗ ពួកយើងខិតខំណាស់ដើម្បីស្វាគមន៍ការវិលត្រលប់របស់អ្នកប្រុស..” អីនធើ សើចញឹមៗធ្វើឱ្យ ថេយ៉ុង រំភើបចិត្តអៀនប្រៀនចំពោះពាក្យសម្តីនាង។ មិននឹកស្មានថាការវិលត្រលប់មកវិញរបស់គេវាពិសេសដល់ថ្នាក់នេះនោះសោះគិតហើយគេក៏សប្បាយចិត្តមិនស្ទើរដែរ ព្រោះមនុស្សនៅទីនេះចូលចិត្តស្រលាញ់មើលថែទាំគេចាប់តាំងពីតូចមកម្លេ៉ះ។
“បាទអរគុណច្រើនណាស់បងអីនធើ..”
“ចាស..”
“ម៉ោះមកញ៉ាំអាហារមកចៅ.. ចៅយាយធំពេញវ័យស្អាតខ្លាំងណាស់ មើលមុខមាត់ចុះយាយនឹងចិញ្ចឹមចៅឱ្យមានសាច់ទ្រលុកទ្រលន់ជាងនេះបន្ថែមទៀត!” លោកស្រី ណែលដេលី និយាយចំអន់ ថេយ៉ុង ឱ្យគេសើចកាច់កកាច់ស្រង់ចំពោះគាត់ មិនភ្លេចចាប់ច្បិចថ្ពាល់ចៅថ្នមៗ រួចដួសអាហារដាក់ចានឱ្យគេហូរហៀរអនេក ព្រោះចង់បំប៉នឱ្យចៅប្រុសកំលោះតូចសំណព្វចិត្តបានញ៉ាំអាហារឆ្ងាញ់ៗចម្អែកក្រពះ។
“ញ៉ាំទៅចៅញ៉ាំទៅ..”
“អរគុណច្រើនខ្លាំងណាស់លោកយាយ!” ថេយ៉ុង បន្តញ៉ាំអាហារទាំងនោះយ៉ាងឈ្ងុយឆ្ងាញ់ ខានញ៉ាំអាហារស្នាដៃអ្នកនៅទីនេះយូរហើយ រសជាតិក៏នៅតែដដែលហើយឆ្ងាញ់ត្រូវមាត់គេដដែល។ ញ៉ាំឆ្អែតគេក៏ក្រោកឡើងជួយកិច្ចការងារគ្រប់គ្នាមិនភ្លេចទម្លាប់ដូចកាលរស់នៅឯកាណាដាទេ គេធំដឹងក្តីយល់ដឹងច្រើនណាស់ អ្វីក៏គេអាចធ្វើបានដែរ។ បន្ទាប់មកក៏ឡើងទៅរកបន្ទប់ចាស់របស់គេ ដែលត្រូវបានអ្នកបម្រើបោសសម្អាតស្អាតៗភ្លឹងៗរាល់ថ្ងៃ វត្ថុនិងសម្ភារៈទូទៅនៅរក្សាទុកល្អដូចដើមជានិច្ច។
ក្រាក!!
“ហ៊ឹកៗនឹកខ្លាំងណាស់ បន្ទប់របស់ខ្ញុំ!” ថេយ៉ុង បើកទ្វាររួចរត់ចូលទៅទម្លាក់ខ្លួនគេងលើពូកននៀលព្រោះនឹកទីនេះជាងទីណាទាំងអស់ គេនឹកបរិយាកាសដ៏កក់ក្តៅ នឹកកន្លែងដែលគេធ្លាប់រស់នៅចាប់តាំងពីតូចមករាល់ថ្ងៃ។
“ហិហិ.. នឹកឯងណាស់គ្រែសំណព្វចិត្ត!” កំលោះតូចទះលើពូកថ្នមៗ មុននឹងឡើងអង្គុយសម្លឹងមើលសភាពរៀបរយនៅក្នុងបន្ទប់គេងរបស់ខ្លួនរួចក៏សើចស្រស់ពេលប្រទះឃើញរូបថតកាលនៅតូចរបស់គេជាមួយនិងម៉ែដោះពីរនាក់ កាលណោះគេគួរឱ្យស្រឡាញ់ណាស់ តូចច្រម៉ក់ៗស្លៀកខោក្រណាត់ពណ៌លឿង អាវយឺតដៃខ្លីពណ៌ស ស្បែកជើងក្លប់ពណ៌ស ឈរកាន់កូនតុក្កាតូចខាងមុខម៉ែដោះដែលអង្គុយឱបគេពីខាងក្រោយហើយសើចស្ញេញបាក់ធ្មេញខាងមុខមួយគ្រាប់ រូបនោះកំប្លែងណាស់រហូតដល់គេសើចខ្លួនឯងទាល់តែរឹងក្នុងពោះ។
តុៗ..
សំឡេងគោះទ្វារបន្លឺឡើង ថេយ៉ុង ដាច់អារម្មណ៍ចេញពីរូបថតនោះភ្លាម រួចទម្លាក់ជើងចុះដើរទៅបើកទ្វារបន្ទប់..
“ប៉ា..”
“ស្អែកម៉ោង ៧:៣០នាទីព្រឹក ត្រៀមខ្លួនទៅហ្វឹកហាត់ការងារនៅឯក្រុមហ៊ុន..” មកដល់ភ្លាមគេមិនមានពេលវេលាសម្រាកយូរឡើយ ព្រោះមានតួនាទីបន្ទាប់ត្រូវធ្វើបន្ថែមនោះគឺការងារមុខជំនួញដ៏ធំបំផុត។
“បាទ!” ថេយ៉ុង ងក់ក្បាលសន្សឹមៗសម្លឹងមើលមុខគ្មានជាតិចូវរបស់ ជុងហ្គុក។
“ចុះ.. ប៉ាចង់ឱ្យកូនកាន់មុខតំណែងអ្វីដែរ?”
“ហើយឯងចង់ធ្វើស្អី? ក្រែងជា Ceo ជំនាន់ថ្មីមិនអ៊ីចឹង?”
“កូនទើបតែរៀនចប់ថ្មីៗឡើងធ្វើជា Ceo ភ្លាមៗកូនខ្លាចធ្វើមិនបានល្អណាស់ប៉ា!”
“ស្អីក៏ដោយត្រូវរៀនចេះធ្វើដោយខ្លួនឯង.. កុំគេចវេះ!” ជុងហ្គុក ថាចប់សម្លឹងមើល ថេយ៉ុង ពីលើដល់ក្រោម រួចរុញគេចូលទៅខាងក្នុងបន្ទប់ចាក់គន្លឹះបិទទ្វារបិទជិតស្លុប។
“ប៉ា..” ថេយ៉ុង ដកដង្ហើមញាប់គឃូស ភ័យបុកពោះផឹបៗ។
“ឯងមាននិយាយស្អីប្រាប់ដល់លោកយាយទេ?” ជុងហ្គុក ចាប់ជម្រិតសួរនាំអាល្អិតដោយចាប់កដៃរបស់គេច្របាច់រឹតរួតភ្លាមៗ។
“អ..អត់ទេ.. ថេយ៍ មិនដែលនិយាយអ្វីផ្តេសផ្តាសឡើយ!” ថេយ៉ុង តបទាំងសម្តីត្រដិតរួចសម្លឹងមើលមុខឪពុកដោយកែវភ្នែកសខ្មៅ។
“កុំកុហក..”
“ថេយ៍ មិនកុហកប៉ាទេ!” គេនិយាយបញ្ជាក់ម្តងទៀត កែវភ្នែកក៏ធ្មេចញាប់ស្អេក ឃាត់សំណើមរលីងរលោង ព្រោះតែ ជុងហ្គុក ច្របាច់កដៃរបស់គេខ្លាំងពេក។
ជុងហ្គុក មើលមុខគេកាន់តែជ្រៅ ក្មេងនេះពេញវ័យឡើង សម្រស់ស្រស់ស្អាតរឹតតែមិនធម្មតា។ ថ្ពាល់ស្រឡូនរលោងស្រិល ស្រមោចវាជ្រុះ ស្បែកក៏ស្អាត រាងរូវក៏ស្អាត ដៃជើងទន់ភ្លន់ល្វត់ល្វន់ មុខមាត់តូចច្រម៉ក់ បបូរមាត់ក្លែបក្រូចសិចស៊ី កែវភ្នែកស្លឹកឈើ ច្រមុះស្រួចខ្ពស់ សក់រួញអង្គាដីរលាស់រលើប ចង្កេះតូចអង្ក្រង ជើងស្រឡូនសម្រួបវែង ត្រគាកមូលក្លំ ស្មាតូច ម្រាមដៃវែងខ្លូតៗគួរឱ្យគ្រឺតក្នាញ់។ ឃើញគេសម្លឹងមើលយូរយ៉ាងនេះ ថេយ៉ុង ក៏អត់ផើតពោះដកដង្ហើមធំៗចេញចូលច្រើនដងមិនបាន រួចក៏បិទភ្នែកនៅពេលដែលផ្ទៃមុខឪពុកឱនខិតចូលទៅកាន់តែកៀកជិតនឹងផ្ទៃមុខរបស់គេនោះ។
តុៗ..
“ថេយ៍..”
“បាទ.. ម៉ែដោះ..” ថេយ៉ុង រើខ្លួនចេញ ស្ទុះទៅចាប់បើកទ្វារ ជុងហ្គុក ឯណោះប្រមូលស្មារតីឈរស្ងៀមជ្រែងហោប៉ាវខោ ខណៈម៉ែដោះក៏ដើរចូលមកខាងក្នុងបន្ទប់ប្រទះឃើញវត្តមាន ជុងហ្គុក ភ្លាមគាត់ភ្ញាក់ញ័រខ្លួនឱ្យព្រើតហើយចាប់អូសកដៃ ថេយ៉ុង ចេញទៅក្រៅបន្ទប់និយាយគ្នាស្ងាត់ៗ។
“ប៉ាមានធ្វើអីដាក់ទេ?” គាត់ស្លន់បើកកែវភ្នែកសស្គុសរន្ថើនសួរនាំកំលោះតូច។
“អ..អត់ទេម៉ែដោះ ប៉ាមកប្រាប់ឱ្យថេយ៍ត្រៀមខ្លួនទៅហ្វឹកហាត់ការងារនៅថ្ងៃស្អែកទេតើស!” ស្ត្រីចំណាស់បន្ធូរដង្ហើមដកវែងៗ។
“អ្ហា អ៊ីចឹងត្រៀមខ្លួនទៅបន្តិចទៀតជាងកាត់ដេរមកវាស់កាត់ឈុតធ្វើការឱ្យ ថេយ៍ ហើយ..”
“បាទ!” និយាយគ្នារួចភ្លាមម៉ែដោះប្រញាប់ប្រញាល់ទៅសម្រាកដោយសារតែហត់នឿយខ្លាំងផង ខណៈ ថេយ៉ុង ក៏តាមមើលគាត់ចេញទៅផុត ទើបងាកទៅសម្លឹងមើលមាត់ទ្វារបន្ទប់សម្រាកឃើញឪពុកដើរចេញមកហៀបនឹងត្រលប់ចាកចេញទៅបន្ទប់របស់វិញប៉ុន្តែម្រាមដៃស្រឡូនបែរជាចាប់ដើមដៃមាំយ៉ាងជាប់។
“ប៉ា.. កូនឱបថើបប៉ាបន្តិចបានទេ?” ថេយ៉ុង កាត់កេរ្តិ៍ កាត់ខ្មាស សួរនាំទៅកាន់នាយ។
“ឯងនៅតែហាច់បែបនេះ?”
“ប៉ាជេរកូនក៏អាក្រក់ខ្លាំងម្លេ៉ះ?” ថេយ៉ុង ចង់យំតិចអត់តិចខ្មាសផងអៀនផង។
“បើឯងហាច់រកយើងមិនឈប់ ពេលម៉ែដោះដឹងគាត់ក៏មានចិត្តចោទថាយើងចាប់រំលោភឯង?”
“តែកូនប្រាប់ម៉ែដោះរួចហើយថាកូនជាអ្នកបបួលប៉ាមុន!” ជុងហ្គុក ឈរធ្មឹងសម្លឹងមើលមុខអាល្អិតឈរយំគគគ្រូកដាក់គេនោះ។
“...” ជុងហ្គុក ឈរធ្មឹង ថេយ៉ុង កញ្ជ្រោលទៅចាប់ឱបនាយយ៉ាងណែន សំឡេងយំអណ្តឺតអណ្តក់បន្លឺឡើង រង្វង់ដៃស្រឡូនក៏ព្យាយាមរឹតចង្កេះមាំយ៉ាងណែនណាន់ដោយអារម្មណ៍នឹកនាបំផុត។
“កូននឹកប៉ាណាស់.. យប់នេះប៉ាគេងជាមួយកូនម្តងទៀតបានទេ?”
“...” ម្តងនេះនាយស្ងាត់ជាងមុន ឈររឹតតែរឹងខ្លួនដូចថ្មកាន់តែខ្លាំង។
ESTÁS LEYENDO
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
