យប់ម៉ោង ៨:៣៥ នាទី..
ភូមិគ្រឹះទាំងមូលចាប់ផ្តើមស្ងប់ស្ងាត់ បន្ទាប់ពីបានបញ្ចប់ការជួបជុំស្រុះស្រូបចំណីម្ហូបអាហារពេលល្ងាចរួចរាល់មកហើយ គ្រប់គ្នាក៏បានវិលត្រលប់ទៅរកបន្ទប់សម្រាករៀងៗខ្លួន។
ក្រាក!!
រាងកាយមាំមួនឈានប្រអប់ជើងចូលទៅខាងក្នុងបន្ទប់ត្រជាក់ស្រឹប។ សម្លឹងមើលរាងកាយតូចល្អិតដែលគេងបៅជញ្ជក់ដបទឹកដោះគោយ៉ាងសមទំនងនៅលើគ្រែគេងដោយឫកពាគួរឱ្យស្រឡាញ់និងក្នក់ក្នាញ់បំផុត។
“អ័ររីន អ្ហា..”
“បាទ!” អ័ររីន ដកឆ្នុកទឹកដោះគោចេញក្រឡេកទៅសម្លឹងមើលរាងកាយមាំមួននាំខ្លួនមកដល់គ្រែគេងតាមដោយទឹកមុខញញិមស្រស់បស់។
“សឺត!” ជុងហ្គុក ក្នាញ់ឱនថើបថ្ពាល់កូនប្រុសមួយខ្សឺត។
“កូនឯងអត់ទៅគេងជាមួយម៉ែដោះទេ?”
“ម៉េចបានចេះតែដេញកូនចឹង?”
“ប៉ាចង់យកអាអូនថ្មី ដល់កូនឯងទៅគេងជាមួយម៉ែដោះបានយកបាន!”
“ហ្នឹង!”
“អ្ហឹម!”
“អត់ចង់!”
“ទៅៗកូនឆ្លាត!”
“បោក!”
“បោកអី តែកូនឯងទៅប៉ាតូចមានអាអូនមួយទៀត ទុកឱ្យកូនឯងរត់លេងជាមួយគ្នាមានគ្នាតូចៗគួរឱ្យស្រឡាញ់ អ័ររីន មិនឯកោទេ!” អ័ររីន គេងស្តាប់សម្តីឪពុកនិយាយយ៉ាងជក់ចិត្តរួចក៏សើចលឹបត្របក់ភ្នែក។
“ចុះធ្វើម៉េចទើបបានអាអូនមក?”
“អាហ្នឹងទាល់តែចាស់ៗបានដឹង កូនឯងនៅក្មេងចឹងអត់អាចដឹងបានទេ!”
“ចុះបើមានអាអូនប៉ានៅស្រឡាញ់ អ័ររីន ទៀតឬអត់?”
“ច្បាស់ជាស្រឡាញ់ហើយកូនមួយទាំងមូល!”
“ចឹង អ័ររីន ទៅគេងជាមួយម៉ែដោះហើយ តែស្អែកកុំភ្លេចទិញស្ករសូកូឡាឱ្យ អ័ររីន ញ៉ាំផង!”
“អ្ហឹម ចាំប៉ាទិញឱ្យកូនច្រើនៗ!”
“អូខេ”
“សឺត.. កូនឆ្លាត!” ជុងហ្គុក ថើបថ្ពាល់ អ័ររីន មួយខ្សឺតទៀត ខណៈអាល្អិតក៏ចាប់កូនតុក្កតានិងដបទឹកដោះគោរត់ចាកចេញទៅរកបន្ទប់ម៉ែដោះបាត់។ សំឡេងចាក់ទឹកឈូរៗបានស្ងប់ រាងកាយតូចស្រឡូនដែលច្រកអាវឃ្លុំទទឹកសក់សើមជោកចាប់ដើរចេញមកតាមដោយទឹកមុខស្រស់ស្រាយ កាលបើទើបតែបានងូតទឹកហើយរួចរាល់។
“អ័ររីន គេងលក់នៅកូន.. ប៉ាតូចឆុងទឹកដោះគោឱ្យកូនថែម!” ថេយ៉ុង ស្រែកសួរកូនដោយមិនទាន់ងាកមុខសម្លឹងមើលអាល្អិត។ ទើបទម្លាក់កន្សែងចុះបែរទៅសម្លឹងមើលគ្រែបាត់មិនឃើញកូនឃើញតែបុរសចំណាស់ដែលដេកគងអន្ទាក់ខ្លាកើយដើមដៃ ដេកហួចមាត់ធ្វើប្រងើយឫកពាច្រឡឺមកែវភ្នែកដៀងខ្មៅនិលគួរឱ្យខ្លាច។
“ប៉ា..”
“គិតអ្ហីថារួចខ្លួន?” ជុងហ្គុក ងើបខ្លួនឡើងវឹង ជ្រែងហោប៉ាវខោក្រោកដើរបោះជំហ៊ានយ៉ាងឡូយឆាយចូលទៅរករាងតូចដែលថយគម្លាតជំហ៊ានប្រអប់ជើងរហូតដល់ខ្នងពិតនិងជញ្ជាំង រាងក្រាស់ក៏ឈោងដៃបង្ខាំងផ្អឹបជញ្ជាំងនោះលាន់សំឡេងរសាត់ចូលត្រចៀករាងតូចឱ្យភ័យញ័រជើងបុកពោះប៊ឹបៗ។
“ប៉ាអូន..”
“កុំផ្អែមរលួយអត់ដែលចាញ់កលស្រាប់!”
“ប៉ាអូនងងុយគេង ប៉ាកុំធ្វើអី..” ថេយ៉ុង និយាយបណ្តើរ កែវភ្នែករលីងរលោងទាក់ទាញចំណាប់អារម្មណ៍នាយបណ្តើរ។
“ធ្វើ!” ជុងហ្គុក ប្រកែកដាច់ញត្តិ លូកដៃទៅច្របាច់គូទ ថេយ៉ុង ភ្លែត។
“អ្ហឹក.. ប៉ា!” រាងតូចស្ញូញមុខកាលបើត្រូវរាងក្រាស់ច្របាច់ញក់ញីទះគូទគេសឹងតែស្វិតគូទអស់ដូចនាយគិតទុកក្នុងចិត្តមែនហ្នឹង។
“ភ័យខ្លាចធ្វើអ្វី? សាងអីត្រូវទទួលហ្នឹង!” ចុងម្រាមដៃមាំចាប់ចុងចង្កាស្រួចស្អាតផ្ងើយឡើងហើយផ្អឹបបបូរមាត់អនុវត្តជញ្ជក់ញក់ញីបបូរមាត់ក្រពុំយ៉ាងកំរោល។ ប្រអប់ដៃពេញប្រៀបដោយកម្លាំងទោសៈចាប់ដោះអាវឃ្លុំលើដងខ្លួនតូចស្រិលគ្រវែងចោលឥតស្តាយស្រណោះមុននឹងចាប់ក្រសោបបីរាងកាយននលគកដាក់ទៅលើពូកថ្មីស្រឡាំងដែលទើបនឹងផ្លាស់ប្តូររួចនោះ។
“ប៉ាឈប់សិន ឱ្យអូនត្រៀមខ្លួនបន្តិចទៅមើល!”
“ទេ.. សឺត!” រាងក្រាស់មិនអែរអង់ ឈ្មុសឈ្មុលថើបរាងកាយដែលមានសាច់ម៉ដ្ឋរលោងគ្មានស្លាកស្នាមបឺតជញ្ជក់គ្រប់កន្លុកកន្លៀតបង្ហាញពីភាពនឹករំឭកដែលខានប៉ះពាល់ខ្លួនប្រាណមួយនេះដល់ទៅមួយអាទិត្យ គេនឹកហើយមិនចង់បោះបង់ការប៉ន់ប៉ងមួយនេះត្រឹមពាក់កណ្តាលទីឡើយ។ ថេយ៉ុង ដឹងថាបញ្ឈប់នាយយ៉ាងណាក៏មិនបានសម្រេច ទើបបណ្តាយតាមឱ្យអ្វីដែលនាយចង់ធ្វើនិងសម្របខ្លួនដោយគ្មានលក្ខខណ្ឌ។
ជុងហ្គុក ថែថើបរាងកាយ ថេយ៉ុង គ្រប់កន្លែង ត្រង់នេះ ត្រង់នោះ គេបឺតជញ្ជក់គ្មានសល់ ទទួលយកការតបតពីរាងតូចដោយអារម្មណ៍រំជើបរំជួល។ កាលបើរង្វង់ដៃស្រឡូនស្រដុសអង្អែលលើផែនខ្នងមាំទាំពោរពេញដោយភាពផ្អែមល្ហែមមិនជិននាយ។
“អ្ហឹម ប៉ា..” ជើងស្រឡូនកន្ធែក ស្របនឹងពេលវត្ថុរឹងញាត់ញៀតចូលទៅក្នុងភាពទន់ជ្រាយដោយកម្លាំងរុញបញ្ចូលសន្សឹមៗមុននឹងកម្រើកត្រគាកដោលអុកសម្រុកល្បឿនចង្កេះថ្នមៗបន្ទាប់មកក៏លឿនទៅៗ។ ក្តីសុខនៃរាងកាយគ្មានសម្លៀកបំពាក់ទាំងពីរកាន់តែស្អិតរមួតតំណក់ញើសចាប់ផ្តើមហូរស្រក់តក់ៗរមៀលកាត់កាយអាក្រត។ ចង្វាក់នៃភ្លើងស្នេហ៍បុកស្រឺតៗឡើងទ្វេដងត្រគាកមាំបោកផ្ទប់និងត្រគាកមូលណែនក្លំកាន់តែស៊ុបណែន។
ស្នូរសំឡេងសាច់ប៉ះសាច់លាន់រណ្តំជាសូរសៀងព្រឺព្រួចទឹកមុខដែលស្ញូញត្អូញត្អែរថ្ងូចថ្ងូរសំឡេងឈឺចាប់ក៏រសាយជំនួសមកវិញនូវសំឡេងគ្រហឹមបែបមានក្តីសុខនិងរំភើបរកថាមិនត្រូវ។
“ដេតឌី..” ថេយ៉ុង បិទភ្នែកទទួលយកការដាក់ទោសដោយការពេញចិត្ត គេពេញចិត្តឱ្យនាយដាក់ទោសសព្វគ្រប់បែបយ៉ាងឱ្យតែនាយមានចិត្តចង់ធ្វើ។ គេទទួលយកដោយគ្មានភាពស្ទាក់ស្ទើរនិងរីករាយជាមួយក្តីសុខដែលរាងក្រាស់បានផ្តល់ឱ្យគ្រប់ដង្ហើមចេញចូល។
“អឹស..” ជុងហ្គុក បន្ថែមល្បឿន ឱនថើបមាត់ ថេយ៉ុង បឺតជញ្ជក់ច្រមាញ់ភាពផ្អែមល្ហែមឱ្យកាន់តែខ្លាំង ដៃឱបស្មាតូច ចង្កេះអង្រួនបុកញាប់ចង្វាក់ កែវភ្នែករំភើបសម្លឹងយ៉ាងជ្រៅទៅក្នុងកែវភ្នែកដែលមានពន្លឺដ៏ស្រស់ស្អាតមិនដែលប្តូរផ្លាស់។
“បងស្រលាញ់អូន ថេយ៉ុង!”
“អ្ហាស..” ថេយ៉ុង ព្រលែងសំឡេងព្រឺព្រួចនៅនាទីចុងក្រោយ ជុងហ្គុក បញ្ចូលឱ្យរាងតូចគ្រប់តំណក់។
“អូនស្រឡាញ់បង ជុងហ្គុក!” ថេយ៉ុង ដង្ហក់ខ្លួនដូចជាកូនឆ្មាក្រោមល្វែងដើមទ្រូងទូលាយ រួចបង្ហើបប្រយោគផ្អែមល្ហែមគ្មានអ្វីប្រៀបផ្ទឹមបាននោះបន្លឺឱ្យរាងក្រាស់បានស្តាប់យ៉ាងគាប់ចិត្ត។
“ប្រហើន ហៅប៉ាភ្លាម!” ជុងហ្គុក ភ្ញាក់ព្រើតឬសម្តី ថេយ៉ុង ហើយនាយក្នាញ់ខាំគែមបបូរមាត់ខ្លួនឯងស្ទើរចេញឈាម។
“មុននេះប៉ានិយាយពាក្យបងជាមួយអូនមុនតើស!” ថេយ៉ុង ខ្មើតលូកដៃទៅចាប់ក្តោបថ្ពាល់រាងក្រាស់ញក់ញីឱ្យនាយកាន់តែក្នាញ់និងឫកពារបស់គេថែម។
“ត្រូវរំលោភឡើងទ្រោមខ្លួន អស់កម្លាំង ហឹងត្រចៀកស្តាប់ច្រឡំគឺជារឿងធម្មតាទេ!” គេនិយាយបង្វែររឿងគេចវេះ តែគេចមិនផុតពិរុទ្ធរាងតូចនោះទេ។
“ហ៊ានស្បថឬអត់ថាប៉ាមិនបាននិយាយពាក្យទាំងនេះ?” ថេយ៉ុង អាងចាងហ៊ានបបួលលោកប៉ាស្បថមិនត្រឹមតែខ្នងធំជាងមុនទេ ចិត្តនេះក៏វាហ៊ានក្លាហានជ្រុលដែរ។
“ចុះបើមិនព្រមស្បថ?”
“ក៏ប៉ាជាអ្នកនិយាយដោយពិតប្រាកដ!”
“ប្រហើន”
ផាច់!!
“អូយប៉ាទះគូទអូនខ្លាំងម្លឹងៗអូនឈឺណាស់!”
“ទះឱ្យជ្រុះចរិតប្រហើនហ្នឹង!” ជុងហ្គុក ចប់សម្តីលើកក្រឡាស់ឱ្យរាងតូចអង្គុយលើចង្កេះខ្លួន។
“អុក!” មួយម៉ាត់ច្បាស់លាស់ តែអ្នកស្តាប់ចប់ព្រឺរោមខ្ញាកពេញខ្លួនប្រាណ។
“មិនអុក!”
“មិនអុក ចឹងបុកពីក្រោមវិញ ចង់បានមួយណា?”
“ស្អប់!”
“ស្អប់តែអង្គុយលើអាច្រម៉ក់នោះយ៉ាងពេញទី!” ថេយ៉ុង អៀនខ្វាច់ ស្រាតននលគកអង្គុយក្តោបភាពរឹងមាំរបស់លោកប៉ា គ្មានអ្វីបិទបាំងផងហ៊ានស្រែកថាស្អប់នាយទៀត។
“ឱ្យលឿន..” ជុងហ្គុក បញ្ជាពាក្យពីរម៉ាត់រាងតូចលែងប្រកែកតវ៉ាទើបលើកដៃខ្ទប់ដើមទ្រូងមាំហើយចាប់ផ្តើមលើកដាក់ចង្កេះអុកមួយៗថ្នមៗខ្សែភ្នែកដ៏មុតស្រួចរបស់លោកប៉ាប្រហារចិត្តកូនប្រុសចិញ្ចឹមឱ្យលោតបេះដូងកាន់តែញាប់ចង្វាក់ហើយចាប់ផ្តើមលើកដាក់ចង្កេះកាន់តែញាប់ល្បឿនទ្វេដងនៅពេលទទួលបានអារម្មណ៍សុខស្រួលកាន់តែជ្រៀតជ្រែកចូលមកសារជាថ្មី។
“អ្ហាស.. អ្ហឹម!” ថេយ៉ុង ដាច់ចិត្តលះបង់អស់ភាពអៀនខ្មាស រែងចង្កេះកាន់តែញាប់ គ្រលែងអុកផ្តល់ក្តីសុខឱ្យរាងក្រាស់ទន់ចិត្តបង្ហើបបបូរមាត់ថ្ងួចថ្ងូររហឹម លូកដៃទៅក្តោបសាច់ត្រគាកដែលវាយលុកល្បឿនកម្លាំងអុកញាប់ស្មេ។
“អ្ហា.. អ្ហាសៗៗ..” កាលបើភ្លើងស្នេហ៍ដុតរោលរាលស្រើបស្រាល កាន់តែក្តៅឆេះឆួលខ្លាំងឡើងៗភាពរឹងមាំដែលត្រូវផ្អោបដោយភាពទន់ជ្រាយរបស់រាងតូចក៏ដោលបុកសម្រុកពីផ្នែកខាងក្រោមនាំឱ្យរាងកាយមាំត្រូវងើបយ៉ាងឆាប់រហ័សមកបឺតជញ្ជក់ចុងដើមទ្រូងតូចច្រម៉ក់ខាំគ្រញិចញក់ញីដោយសេចក្តីត្រូវការរកថាមិនត្រូវ។
“អូនមានក្តីសុខខ្លាំងណាស់!” ថេយ៉ុង ជ្រមុជមុខទៅថើបគ្រញីគល់ក ជុងហ្គុក ទទួលយកសំណើមស្នេហ៍ដែលលោកប៉ាត្របាញ់ចូលជាលើកទីពីរ។ បុរសចំណាស់មិនបញ្ឈប់សង្គ្រាមស្នេហ៍លើគ្រែត្រឹមតែប៉ុណ្ណេះនោះទេ ខណៈនាយក៏ចាប់លើកបីកាយស្រឡូនឱ្យឈរបែរខ្នងលូកដៃទៅទប់ចម្រឹងបង្អួច រួចទាញត្រគាកស្រស់ស្អាតបង្ខិតមកក្រោយហើយស៊កអាវុធរឹងកញ្ជ្រឹសចូលយ៉ាងជ្រៅទៅផ្នែកខាងក្រោយ។
ផ្លាប់ៗៗៗ..
សំឡេងសាច់ប៉ះសាច់ទន្ទ្រានខ្ទរខ្ទ័រ លាន់ឮសូរដ៏ក្តៅគគុកពាសពេញក្នុងបន្ទប់ដ៏ត្រជាក់ស្រេង បាតដៃក្រាស់ឃ្មឹកផ្អោបកាន់ចង្កេះតូចអង្ក្រងឱ្យមានលំនឹងថេរ រួចគេក៏ប្រឡែងនិងក្តីស្នេហ៍មួយនេះដោយប្រើកម្លាំងនៃភាពមហិមាជ្រួលច្រាលនូវសេចក្តីស្រេកឃ្លានពីមួយទឹកបន្តទៅមួយទឹកទៀត ចប់មួយម៉ោងបន្តទៅមួយម៉ោងទៀតឥតស្រាកស្រាន្ត។ ចលនាដ៏ស្វាហាប់របស់គេគ្មានវិនាទីបញ្ចប់នោះទេដង្ហើមរបស់គេវែងនៅតែអាចដកបានធម្មតា។ ខុសប្លែកពីភាគីម្ខាងទៀតដែលមានវ័យក្មេងជាងកម្លាំងនៅច្រើនជាងបែរជាទួញដង្ហក់ហើយញ័រអស់សព្វរាងកាយ។ បន្ទប់ដែលមានពន្លឺភ្លឺចែសបែរក្លាយទៅបន្ទប់ដែលងងឹតសូន្យសុងនិងបង្កឱ្យមានភាពក្តៅគគុកសាងឡើងដោយមនុស្សពីរនាក់បូកផ្សំនិងភាពផ្អែមល្ហែមគ្រប់រសជាតិគ្រប់ទិដ្ឋភាព។
“អឹស..” ថេយ៉ុង សម្រូតរាងកាយដែលគ្មានសេសសល់កម្លាំងលើគ្រែ ស្របពេល ជុងហ្គុក ក៏ទម្លាក់ក្បាលកើយលើទ្រូងតូច។
“បេះដូងអូនលោតញាប់ដល់ម្លឹងមែនទេ?”
“វាលោតញាប់ក៏ព្រោះតែបង..”
“ហេតុអី?”
“ព្រោះបងជាមនុស្សដែលអូនស្រលាញ់!”
“សឺត.. បងស្រលាញ់អូន!” ជុងហ្គុក ងើបមុខឡើងមកថើបមាត់ ថេយ៉ុង ស៊កភាពរឹងមាំចូលទៅម្តងទៀតហើយបន្តធ្វើរឿងស៊ីជម្រៅជាមួយគ្នាដល់មេឃចាប់ផ្តើមល្បើកថ្ងៃជាថ្មីម្តងទៀត។
ព្រឹកថ្ងៃថ្មី..
ម៉ោង ៩:៣២ នាទី..
ភ្ញាក់ឡើងឈឺខ្លួនដូចត្រូវរាប់សិបដំបង ប៉ុន្តែ ថេយ៉ុង នៅតែអាចញញិមយ៉ាងស្រស់ស្រាយក្រឡេកទៅសម្លឹងមើលបាច់ផ្កាកុលាបពណ៌ក្រហមដែលនៅកៀកក្បែរដៃខ្លួនជាមួយនិងក្រដាសណូតតូចមួយសន្លឹកពណ៌ស។
«Wake up early and eat breakfast. I love you, my beloved wife»
“អ្ហាយ!!!!” ថេយ៉ុង ស្រែកឮសូរចាចលើកដៃខ្ទប់មុខដែលអៀនប្រៀនឡើងក្រហមថ្ពាល់ងាំង គេរំភើប រំភើបជាង ជុងហ្គុក សារភាពស្រលាញ់ខ្លួន មួយម៉ឺន មួយលានដង ហើយផ្ទៀងក្រដាសណូតនោះសម្លឹងមើលម្តងទៀតនិងអានវាជាថ្មីម្តងទៀត។
«Wake up early and eat breakfast. I love you, my beloved wife»
(ក្រោកពីព្រលឹម ហើយញ៉ាំអាហារពេលព្រឹក បងស្រឡាញ់អូន ប្រពន្ធជាទីស្រឡាញ់របស់បង)
ទឺត!!
“ហ៊ឹកៗ.. បងហៅអូនថាប្រពន្ធអ្ហេស?” ថេយ៉ុង ទប់ទឹកភ្នែកមិនជាប់ ទាញទូរស័ព្ទចុចខលទៅរក ជុងហ្គុក ភ្លាមៗ។
(អូនក្រោកនៅ?)
“អូននៅគេងមិនទាន់ក្រោករួចទេ!”
(ឆាប់ក្រោកឡើងណាម៉ោង ៩ ជាងហើយប្រញាប់ប្រញាល់ញ៉ាំអាហារក្រែងឈឺក្រពះ!)
“អូនស្រឡាញ់បងលោកប្តី!”
(បងស្រលាញ់អូនប្រពន្ធសំឡាញ់!)
“មកវិញអូនឱ្យមួយទៀតណា!”
(ក្រែងមិនទាន់មានកម្លាំងស្រួលបួលឯណាអ្ហី!)
“តែប្តីសម្តីផ្អែម ប្រពន្ធមានកម្លាំងពេញប៊ឹបហើយ!”
(ហ៊ឹះៗ.. កុំមកច្រឡឺម រូតរះងូតទឹកស្លៀកពាក់ល្ងាចនេះចួបគ្នា!)
“ជុប៎ ប៉ុណ្ណឹងសិនចុះ!” ថេយ៉ុង ថើបទូរស័ព្ទ ចុចបិទទូរស័ព្ទរួចរាល់ ទើបក្រោកឡើងរៀបចំភួយខ្នើយឱ្យបានស្អាតសឹមនាំខ្លួនចូលទៅងូតទឹកសម្អាតខ្លួនឱ្យបានស្អាតបាតពីក្បាលដល់ចុងជើង។
៥ នាទីក្រោយ
រាងតូចអង្គុយជូតខ្លួនខាងមុខកញ្ចក់ ក្រោយមកទើបលាបគ្រីមថែទាំបំប៉នស្បែកមុខ ជុងហ្គុក ដូចដឹងចិត្តគេណាស់។ ទិញគ្រឿងក្រអូបថ្មីៗឱ្យគេថែមទាំងបានទៅធ្វើការជំនួស ថេយ៉ុង ព្រោះអីយប់មិញគេលេងចាស់ដៃដឹងថារាងតូចក្រោកមកធ្វើការពុំរួចហើយគេក៏ទៅធ្វើការជំនួសតែម្តង។
ក្រាក!!
“ប៉ាប៉ាភ្ញាក់នៅ ប៉ាប៉ាកូនមក ៥ ដងហើយណា!”
“ភ្ញាក់ហើយកូន.. ភ្ញាក់ហើយ..” ថេយ៉ុង ញញិមស្រស់បស់ក្រឡេកទៅសម្លឹងមើលផ្ទៃមុខគួរឱ្យស្រឡាញ់ដែលឈានជើងដើរចូលមកខាងក្នុងបន្ទប់។
“ម៉ាក់!” អ័ររីន ភ្លាត់មាត់។
“ហៅចឹងទៀតហះ?” ថេយ៉ុង ប្តូរទឹកមុខពីញញិមស្រស់មកជាក្រញូវបន្តិច។
“សូមទោស ប៉ាតូច!” អាល្អិតរហ័សប្តូរពាក្យពេចន៍ស្ទុះទៅឱបរាងតូចយ៉ាងណែនហើយញញិមរីកថ្ពាល់គ្រហាញ។
“រកអីទៀតហើយ កិកកុកៗហ្នឹង?”
“ប៉ាធំឱ្យយកលុយមកឱ្យ!”
“ប៉ាធំទៅណា? ម៉េចបានមិនយកមកដោយខ្លួនឯង?” តាមពិតគេដឹងតែធ្វើពើ។
“ក្រែងប៉ាតូចប៉ាធំឈ្លោះគ្នាហី? គាត់លេងចរិតតែចឹង លុយមិនព្រមយកឱ្យប្រពន្ធខ្លួនឯងទេ អ័ររីន ប្រឹងក្តាប់មកខ្លាចបាត់មួយសន្លឹក!”
“បាត់មួយសន្លឹក មកពីកូនឯងលួចហ្នឹង!”
“ថាចឹងទៀតហះ!”
“អើរម៉ែសូមទោស!”
“អ័ររីនធំឡើងធ្វើតារា មែនធ្វើចោរទេ!” អ័ររីន ខ្មូរមុខ ថេយ៉ុង អស់សំណើចក្អាកក្អាយ មុនពេលចាប់លើកគេមកដាក់ភ្លៅហើយឱនថើបថ្ពាល់កូនប្រុសជាច្រើនដង។
“ប៉ាធំថាបើប៉ាប៉ាក្រោកឱ្យចុះទៅញ៉ាំអាហារ ម៉ែដោះដេញកូនឱ្យមកហៅប៉ាតូចច្រើនដងហើយ!”
“អ៊ីចឹងអ្ហេស អ៊ីចឹងប៉ាប្រញាប់ប្រញាល់ស្លៀកពាក់!”
“យប់មិញ ប៉ាធំវ៉ៃមែន!”
“មានបានវ៉ៃណាកូន!”
“ម៉េចបានជាំក?”
“មូលខាំ!”
“ប៉ាតូចប្រយ័ត្នគ្រុនឈាមហា ចាក់ថ្នាំឈឺអួយៗណាស់!”
“អ្ហឹម.. ប៉ាតូចដឹងហើយ ចេះ Take Care ប៉ាតូចទៀតកូនឯងនេះ!”
“ហិហិ អ័ររីន ស្រលាញ់ប៉ាតូច!” ក្មេងតូចសើចស្រស់បន្ទាប់មកក៏នាំគ្នាចាកចេញទៅ។
នៅជាន់ខាងក្រោម គ្រប់គ្នាមមាញឹកចម្លែក រៀបចំភូមិគ្រឹះទាំងមូលហ៊ឹកហា៊ក់សម្បើមដូចជាគ្រោងរៀបចំពិធីអ្វីមួយឡើង ថេយ៉ុង ជ្រួញចិញ្ចើមឆ្ងល់ណាស់ ទើបដើរតាំងៗទៅរកម៉ែដោះដែលគាត់កំពុងឈរឆ្កាងដៃឆ្កាងជើងនិយាយស្តីជាមួយនិងអ្នកបម្រើស្រីប្រុសប៉ុន្មាននាក់ខាងណោះ។
“ម៉ែដោះ គ្រប់គ្នាកំពុងតែធ្វើអ្វីហ្នឹង?” ថេយ៉ុង លើកចិញ្ចើមឆ្ងល់ម៉ែដោះក្រឡេកមកសម្លឹងមុខគេ។
“ក្រែងថ្ងៃនេះ ជាថ្ងៃកំណើតរបស់ ថេយ៍ អ្ហេស?”
“អ្ហះ ថ្ងៃកំណើតរបស់ខ្ញុំ?” រាងតូចស្រដីដោយការភ្ញាក់ផ្អើល។
“អ្ហឹម គឺជាថ្ងៃកំណើតអាយុ ២៦ ឆ្នាំរបស់ ថេយ៍!”
“ម៉ែដោះខ្ញុំភ្លេចឱ្យឈឹងទៅ គ្រាន់តែថា.. ហេតុអ្វីឆ្នាំនេះចាំបាច់រៀបចំធ្វើពិធីដែរ ស្ងប់ស្ងាត់ដូចឆ្នាំមុនៗគឺល្អហើយ!”
“មិនបានទេ នេះជាបញ្ជារបស់អ្នកប្រុស ជុងហ្គុក ថេយ៍ ធ្វើខ្លួនឱ្យសប្បាយៗណា!” ម៉ែដោះញញិមខ្ជឹប លូកដៃទៅទាញថ្ពាល់ ថេយ៉ុង គ្រញិចថ្នមៗ។ រាងតូចរំភើបចិត្ត លើកដៃខ្ទប់បបូរមាត់នៅពេលដែលឃើញគ្រប់គ្នារហ័សរហួនរូតរះរៀបចំការងារបានបានយ៉ាងល្អក្នុងថ្លៃកំណើតរបស់គេ។ ជាពិសេសនោះគឺឌីគ័រផ្កាស្អាតៗចម្រុះពណ៌ ជាផ្កាស្រស់លម្អក្នុងភូមិគ្រឹះដល់ទីធ្លាខាងក្រៅសួនច្បា។ ស្លាកឈ្មោះនិងថ្ងៃខែកំណើតត្រូវបានដំឡើងរួចរាល់ជាស្ថាបពរ។ ថ្ងៃនេះ ជុងហ្គុក បានធ្វើរឿងដ៏នឹកស្មានមិនដល់ចំពោះ ថេយ៉ុង ច្រើនណាស់ តាំងពីរាត្រីមកនាយផ្អែមល្ហែមមិនឈប់។ ព្រឹកឡើងក៏ Surprise ថ្ងៃកំណើតគេយ៉ាងអស្ចារ្យ។
កាលឆ្នាំមុនៗនាយមិនដែលខ្វាយខ្វល់រឿងថ្ងៃកំណើត ថេយ៉ុង ម្តងណាផង។ ថ្ងៃពិសេសក៏ចាត់ទុកដូចជាថ្ងៃធម្មតា និយាយរួមដូចជាមនុស្ស Introvert ដែលមិនចេះមានអារម្មណ៍ចង់សប្បាយហ៊ឺហារទៅណាមកណាបង្អួតគេឯងសោះ។
ប៉ុន្តែមួយរយៈក្រោយមកនេះ នាយផ្លាស់ប្តូរជាងមុនច្រើន គិតគូរពីគេទៅណាមកណាជាមួយគ្នាជូនបាច់ផ្កាស្រស់ដល់គេ។ និយាយពាក្យថា បងស្រលាញ់អូន ហៅគេថាប្រពន្ធសំឡាញ់។ រាង Sweet ច្រើនជាងមុន ហួងហែងជាងមុន ហើយក៏រឹតតែស្រលាញ់គេខ្លាំងជាងមុនដែរ។ ពេលខ្លះសប្បាយចិត្តពេកគេចង់តែហក់លោតកញ្ឆេងឱ្យបាក់កជើងម្តងតែខ្មាសគេឯងព្រោះគេអាយុ ២៦ ឆ្នាំ បើទោះបីនេះជាខួបកំណើតលើកទីមួយក្នុងជីវិតតែគេសប្បាយចិត្តជាងទទួលបានអ្វីៗទាំងអស់។
រថយន្តធុនធំល្មមមួយគ្រឿងបានបរចូលមក នារីជាច្រើននាក់បានចុះចេញមកដោយបង្ហាញពីទឹកមុខញញិមនិងបង្ហាញពីការរាក់ទាក់។
“សួស្តី អ្នកប្រុសតូចពួកយើងមកពីខាងឌីហ្សាញនិងកាត់ដេរសម្លៀកពាក់តាមការណែនាំពីលោកប្រុស ជុងហ្គុក.. រំខានអ្នកប្រុសជួយរើសឈុតនិងលមើលផងណា!” ថេយ៉ុង ធ្វើទឹកមុខស្លើ ពិសេសដល់ថ្នាក់នេះផងមែនទេ ជុងហ្គុក លេង Surprise គេឈុតធំហើយ។
“តែខ្ញុំអត់ដែលទៅវាស់កាត់ឈុតផង?”
“កុំបារម្ភអី លោកប្រុស ជុងហ្គុក ប្រាប់ពួកយើងពីទំហំនិងខ្នាតរាងកាយរបស់អ្នកប្រុសរួចរាល់អស់មកហើយសូមអញ្ជើញណាអ្នកប្រុសតូច!”
“ទៅលឈុតទៅចៅយាយក៏ចង់ឃើញដែរ!”
“ម៉ែដោះចង់ឃើញដូចគ្នា!” ពួកគាត់ឆ្លេឆ្លាជាងម្ចាស់ខួប។
ថេយ៉ុង ងក់ក្បាលយល់ព្រម ទើបបែរទៅរកបន្ទប់ម៉ែដោះ ដែលនៅជាន់ក្រោមស្រាប់ហើយប្រញាប់លឈុតឱ្យពួកគាត់មើល។ ពីមួយឈុតទៅមួយឈុតទៀត ថេយ៉ុង ស្លៀកពាក់ស្អាតគ្រប់ឈុតទាំងអស់សមឥតខ្ចោះ ជាងកាត់ដេរមកត្រូវរាងកាយរបស់គេម៉ក ជុងហ្គុក ដូចដឹងចិត្ត រើសពណ៌ស្រស់ៗស៊ីនិងសម្បុររាងរូវ ថេយ៉ុង អត់មានមួយណាដែលលើសឬខ្វះគឺមានតែពាក្យថាសមនោះសមឥតចេះចប់។
“ស្អាតណាស់ចៅយាយសមនិងឯងណាស់!” លោកស្រី ណែលដេលី ប៉ះដៃអង្អែលថ្ពាល់ ថេយ៉ុង ជីវិតល្អប្រសើរគ្រប់យ៉ាងហើយ ថេយ៉ុង មិនឯកោខ្វះភាពកក់ក្តៅទៀតឡើយ។
“អរគុណលោកយាយ!” ថេយ៉ុង ញញិមអឹមអៀនខិតចូលទៅឱបក្រសោបគាត់ ពេលខ្លះគេក៏មានអារម្មណ៍រអៀសចិត្តព្រោះត្រូវប្តូរសព្វនាមហៅគាត់ពីលោកយាយទៅជាម្តាយក្មេកវិញ គ្រាន់តែនឹកឃើញរួចខ្មាសអៀនសឹងស្លាប់។
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
