កន្លងផុតទៅមួយសប្តាហ៍ក្រោយមក ជុងហ្គុក និង ថេយ៉ុង បានចរចាទិញដីធ្លីមួយកន្លែងនៅក្នុងទីក្រុងបានសម្រេចហើយរៀបចំគម្រោងសាងសង់ហាងផ្កាសម្រាប់ ដាលីណា និង អេហ្សា ក្នុងការបង្កើតអាជីវកម្មខ្នាតតូចមួយសម្រាប់ពួកគេ។ ដ្បិតការកកើតមុខរបរហាងផ្កាមួយនេះវាអាចនឹងតូចតាច ប៉ុន្តែជាក្តីសុខសម្រាប់មនុស្សស្រីពីរនាក់ដែលឆ្លងកាត់ជីវិតដ៏ងងឹតងងុលអស់រយៈពេលជាច្រើនឆ្នាំ។ គ្មានភាពស្រស់បំព្រង ចួបការឈឺចាប់ស្ទើរតែមិនអាចពុះពារឆ្លងផុត។ ទោះផ្កាឬរុក្ខជាតិអាចនឹងមានថ្ងៃដែលរុះរោយស្វិតស្រពាប់ស្រពោនក្រៀមក្រំ ប្រៀបដូចជាមនុស្សដែលរមែងតែងកើតមានទុក្ខសោក ប៉ុន្តែនោះគឺជាព្រេងវាសនានៃជីវិតនិងធម្មជាតិហើយការរំកិលទៅមុខដោយពេលវេលាឥតឈប់ឈរ។ ឧបសគ្គកើតឡើងជាបន្តបន្ទាប់ ខណៈដំណោះស្រាយក៏ខិតចូលមករង់ចាំធ្វើជាមធ្យោបាយពីក្រោយជានិច្ច ឱ្យតែយើងម្នាក់ៗមិនចុះចាញ់ អ្វីៗក៏មិនអាចរារាំងគោលដៅរបស់យើងបានដែរ។
២ ខែក្រោយមកហាងផ្កាត្រូវបានដំឡើងរៀបចំឌីគ័រយ៉ាងស្រស់ស្អាតមានផ្កាគ្រប់ប្រភេទចម្រុះពណ៌ដាក់តាំងនៅក្នុងហាង មានបុគ្គលិកមើលថែទាំផ្កាជាញឹកញាប់មិនទំនេរដៃអតិថិជនចេញចូលជីវលក់ដាច់ៗរៀងរាល់ថ្ងៃមិនដែលលុះពេល។
នៅទីបំផុតនារីកម្សត់ទាំងពីរនាក់អាចមានស្នាមញញិមដ៏រីករាយហើយប្រកបជីវិតទៅពេលខាងមុខឥតក្រាញននៀលនិងភាពភ័យខ្លាចទៀតឡើយ។
“អរគុណ.. អរគុណច្រើនណាស់ ថ្ងៃក្រោយអញ្ជើញមកម្តងទៀតណា..” អេហ្សា ជូនដំណើរភ្ញៀវដោយទឹកមុខនៅតែញញិមស្រស់ រួចងាកទៅសម្លឹងមើលអ្នកដែលឈរកាច់ទងផ្កាខាងណោះ ហើយដើរចូលទៅដាក់បង្គុយជិត ដាលីណា។
“មួយរយៈនេះ អេហ្សា ស្រស់បស់ច្រើនណាស់ ឃើញទេទោះបីជាជីវិតចួបរឿងឈឺចាប់ប៉ុន្មានដង តែយើងនៅអាចមានច្រករត់ចេញពីការឈឺចាប់ទាំងអស់នោះបានឱ្យយើងក្លាហានរឹងប៉ឹង គ្មានអ្វីដែលអាចឃាត់ឃាំងយើងបាននោះទេ!” អេហ្សា ងក់ក្បាលឯកភាពចំពោះប្រយោគរបស់ ដាលីណា កាលណាបើនាងទន់ខ្សោយខ្លាំង នាងមិនអាចជម្នះរឿងទុក្ខសោកទាំងនោះបានទេ។
“ខ្ញុំក៏ចង់អរគុណដល់ ដាលីណា ដូចគ្នាដែលតែងតែលើកទឹកចិត្តខ្ញុំកន្លងមក..”
“យើងពីរនាក់សុទ្ធសឹងតែចួបរឿងដូចគ្នា ទោះបីជីវិតនោះអប្បលក្ខណ៍ប៉ុណ្ណា តែខ្ញុំចង់ប្រាប់ដល់ អេហ្សា ថានៅមានគ្រួសារនិងសាច់ញាតិរបស់យើង ដែលស្រលាញ់និងត្រូវការពួកយើងខ្លាំងបំផុត!” ដាលីណា ស៊កទងផ្កាលីលីពណ៌សទៅក្នុងបាច់ផ្កាមួយបាច់យ៉ាងធំដោយស្នាមញញិមរីករាយ ដំណាលនិងកែវភ្នែកមានពន្លឺរបស់ អេហ្សា ក៏រំលេចឡើង អតិថិជនថ្មីម្នាក់បានដើរចូលមកខាងក្នុងហាង ពួកគេក៏បានប្រគល់បាច់ផ្កានោះជូនភ្ញៀវរួចរាល់និងអង្គុយសម្លឹងមើលភ្ញៀវដែលជីវបាច់ផ្កានោះរួចដើរចាកចេញទៅដោយស្នាមញញិមពេញចិត្តជាខ្លាំង។
៣ ឆ្នាំបន្ទាប់
ផ្ទៃមេឃចាប់ផ្តើមស្រទុំ នាម៉ោង ៤:៥៥ នាទីល្ងាច។ ឧទ្យានដ៏ស្រស់ស្អាតស្ថិតក្នុងបរិវេណភូមិគ្រឹះ ណែលដេលី យើងអាចមើលឃើញពីទិដ្ឋភាពសួនច្បាដែលមានផ្កាចម្រុះពណ៌ដុះត្រៀបត្រាពាសពេញក្នុងសួនកាន់តែបន្ថែមនូវសោភ័ណភាពដ៏ស្រស់បំព្រង និងស្មៅដែលមានពណ៌បៃតងខៀវខ្ចីលាស់ត្រួយត្រជាក់ភ្នែកស្រឹប។ ជំនោខ្យល់បរិសុទ្ធចាប់ផ្តើមធ្លាក់ចុះត្រសៀកៗ សូរសំឡេងសម្រែកសត្វបក្សាបក្សីចាប់ផ្តើមបន្លឺទ្រហឹងអឺងកងរំពងលើឯចុងមេឃឈើត្រឈឹងត្រឈៃក្លាយជាបរិយាកាសធម្មជាតិជំរុញឱ្យចិត្តគំនិតនិងខួរក្បាលជ្រះស្រឡះទៅមួយកម្រិតធំ។
“ប៉ាប៉ា..” បុរសចំណាស់ឆាប់ទម្លាក់កែវកាហ្វេក្តៅៗចុះទៅលើខ្នងតុ ខណៈសម្រឹបប្រអប់ជើងក្មេងតូចច្រម៉ក់កាន់តែរន្ថើនចូលមកកាត់ផ្តាច់អារម្មណ៍ស្ងៀមស្ងាត់មួយរំពេចនោះឱ្យឮសូរតែសំឡេងស្រែកចេចចាចជំនួសមកវិញម្តង។
“ប៉ាប៉ា..”
“យ៉ាងម៉េច ហៅអើយហៅ!” ជុងហ្គុក បញ្ចេញទឹកមុខក្រញូវក្រឡេកទៅសម្លឹងមើលកូនប្រុសវ័យ ៣ ឆ្នាំជាង រត់តាំងៗសំដៅចូលមករកខ្លួនជាមួយនិងឫកពាគួរឱ្យក្នក់ក្នាញ់រកលេខដាក់គ្មាន។
អ័ររីន ច្រកអាវយឺតពណ៌ក្រហមរឹបរាងបង្ហាញក្បាលពោះមានសាច់កាមឹបៗយ៉ាងទ្រលុកទ្រលន់ សុទ្ធតែសាច់ហាប់ណែន សម្បុរសស្គុស ថ្ពាល់ប៉ោងៗ ក្រហមព្រឿង និងសក់ពណ៌ត្នោតរួញអង្គាដី ស្លៀកខោខូវប៊យខ្លីលើជង្គង់ពណ៌ខ្មៅ ពាក់ស្បែកជើងជំពាបពណ៌លឿង កាន់ថង់យួររណែរណោពេញក្នុងដៃ។
“បានស្អីមកទៀតហើយ..” ជុងហ្គុក ដេញក្រសែភ្នែកងឿងឆ្ងល់ សម្លឹងមើលមុខក្មេងតូចដោយចងចិញ្ចើម។
“Chocolate Milk ហិហិ ម៉ាក់យាយទិញឱ្យ អូន អ័ររីន!”
“ទៀតហះញ៉ាំអាហ្នឹងទៀតហើយ ម៉េចចង់កើតទឹកនោមផ្អែមទាំងក្មេងមែនអ្ហះ វារលាកបំពង់ក!” អ័ររីន ពេបបបូរមាត់ឥតស្តាប់តាមសម្តីឪពុករួចបើកមាត់ថង់ឡើងទាញកញ្ចប់ Chocolate milk នោះមកបកសំបកខាំញ៉ាំ។
“មើលបានរបស់ចូលចិត្តអ៊ីចឹងញញិមឱ្យខ្ជឹប..មើលហ្ន៎!”
ជុងហ្គុក គ្រឺតខ្លាំងពេកលូកដៃទៅចាប់ទាញ អ័ររីន មកជិតហើយឱនឈ្ងោកថើបគ្រញិចថ្ពាល់កំប៉ោងៗប្រាំខ្សឺតជាប់ៗគ្នា។
“អស់..” អាល្អិតទម្លាក់សំបកចុះ ងាកទៅចាប់ទាញមុខ ជុងហ្គុក មកជិតថើបមាត់ឪពុកមួយខ្សឺត។
“ជុប៎.. កុំប្រាប់ប៉ាតូចអ្ហះ អ័ររីន ញ៉ាំតែមួយហ្នឹងទេ!”
“ប្រាប់.. ព្រោះតែឈឺម៉ែបន្ទោសហើយ”
“អ័ររីន ញ៉ាំបាយហើយអ្ហី បាន អ័ររីន ញ៉ាំសូកូឡា អ័ររីន ឆ្លាតសឹងអីអ្ហី!”
“ហ៊ឹះៗ.. កាត់តាមអ្នកណាអាក្បាលខូច!” ជុងហ្គុក យល់ព្រមទទួលការលួងលោមពីកូនប្រុសចាប់លើក អ័ររីន ឱ្យមកអង្គុយច្រកគៀវលើភ្លៅខ្លួន។
“ទៅផ្សារជាមួយលោកយាយសប្បាយអត់កូន?”
“សប្បាយ តែហត់ អ័ររីន ចុកជើង ចុកដៃ ប៉ាធំច្របាច់ដៃជើងឱ្យ អ័ររីន តិចៗមើល៍..”
“ហីតូចប៉ិនហ្នឹងសោះ ចេះឈឺដៃឈឺជើងស្អីដែរ?” នាយថាចប់ ចាប់ច្របាច់ជើងឱ្យកូនតូចរួចសម្លឹងផ្ទៃមុខគួរឱ្យស្រឡាញ់នោះដោយស្នាមញញិមផ្អែមល្ហែម។
“អីគេសៗលើក្បាលប៉ាធំហ្នឹង?” អ័ររីន ជ្រួញចិញ្ចើមខ្វង់ លើកដៃចង្អុលសក់ស្កូវដែលដុះឡើងព្រោងព្រាតពេញក្បាល ជុងហ្គុក។
“ស្កូវ!”
“ចុះម៉េចបាន អ័ររីន អត់មាន? ហើយប៉ាតូចអត់មានដែរចឹង?”
“មកពីកូនឯងនិងប៉ាតូចអត់ទាន់ចាស់!” ពីរនាក់ប៉ាកូននិយាយគ្នាឱ្យប៉ប៉ោចស្របពេលដែលរាងតូចដើរសំដៅចូលមកមិនភ្លេចកាន់ចានផ្លែឈើហើយនិងនំមកបន្ថែមដែរ។
“នំដុតឆ្អិនហើយ.. អ័ររីន ញ៉ាំទេកូន?” ថេយ៉ុង ដាក់ចាននំចុះ ចាប់នំមួយជំនិតមកផ្លុំឱ្យត្រជាក់រួចបញ្ចុក អ័ររីន។
“ប្រពន្ធក្មេង ម៉េចបានប្តីចាស់ចឹង?” អ័ររីន ទំពារនំធ្វើភ្នែកសស្លែត សម្លឹងមុខ ជុងហ្គុក ហើយទើបងាករេកែវភ្នែកទៅសម្លឹងមុខ ថេយ៉ុង។
“មកពីប្តីកើតមុន!”
“ចុះម៉េចបានប្តីអត់ជាប់គុក ស្រលាញ់ប្រពន្ធក្មេង?” ជុងហ្គុក ឮហើយចង់តែសើច ថេយ៉ុង ខាងណោះញ៉ាំនំបណ្តើរ សម្លឹងមុខកូនបណ្តើរ បែបហួសចិត្តរកថាមិនត្រូវ មិនដឹងទៅចេះឆ្ងល់អ៊ីចឹងមកពីណាមក។
“មកពីប្រពន្ធក្មេងគ្រប់អាយុហី ម៉េចចង់ឱ្យប៉ាជាប់គុកឬ?”
“ចង់..”
“អ័ររីន!” ថេយ៉ុង ភ្លាត់មាត់ស្រែកដាក់កូន អាកំហូចភ្ញាក់ដល់បះដៃបះដៃជើង។
“ថាលេងហ្នឹងអ្ហះ!” អ័ររីន ស្រែកឱ្យចាច ភ្ញាក់ក្រញាងគ្រញែងស្មាទទ្រើក ជុងហ្គុក ផ្ទុះសំណើចទាល់តែរឹងពោះ ទើបផ្តិតស្នាមថើបលើថ្ពាល់កូនប្រុសជាច្រើនដង ទាំងខាំគ្រញិចផែនថ្ពាល់ អ័ររីន ដូចកំពុងខាំនំប៉ាវស្នូលសាច់ជ្រូកអ៊ីចឹង។ ក្លិនក៏ក្រអូប តែមាត់គេជះក្លិនសូកូឡាភាយៗ។
“ព្រលឹងព្រលះបួនដប់ចូលវិញមក!” ជុងហ្គុក ឧទាន។
“ហ៊ឹកៗ.. អ័ររីន គេងជាមួយម៉ែចាស់ អ័ររីន ងរ!” អ័ររីន យំគគ្រូក ខឹងដែល ថេយ៉ុង ស្រែកដាក់គេនោះ។
“ម៉ែចាស់ឈឺហើយ កុំទៅរំខានម៉ែចាស់ យ៉ាងម៉េចស្រែកដាក់តិចតួចសោះហ្នឹង ចេះខឹង ចេះងរ មកពីណា?” ថេយ៉ុង បើកភ្នែកធំៗក្រឡោត សម្លឹងមុខអាល្អិតដែលមានតំណក់ទឹកថ្លាយ៉ង់ចាប់ផ្តើមហូរសស្រិកសស្រាក់ចុះមករឹមៗ។
“ចេះងរមកពីណា?” ម្តងនេះ ជុងហ្គុក ជាអ្នកសួរម្តង អ័ររីន យំរហាមក្តាប់ម្រាមដៃខ្លីៗដូចកូនឆ្មាគក់ទ្រូងឪពុកដឹប។
“មកពីប៉ា!”
“ទេប៉ាមិនធ្លាប់ចឹងឯណា?”
“អ៊ីចឹងដូចតែគ្នាហ្នឹង!” ថេយ៉ុង និយាយផ្ទួនសម្តីឈាមរត់រកឈាម មិនខុសពិតមែន ងរចាប់តាំងពីប៉ា រហូតដល់កូន នាំគ្នាងរដាក់គេ ឱ្យគេតាមលួងលោមមិនឈប់មិនឈររហូត។
“ហ៊ឹកៗ ប៉ាប៉ា..”
“ឈប់យំកូន ប៉ាតូចធ្វើលេងហ្នឹង៎!”
“ហ៊ឹកៗ.. ហ៊ឺៗ!” អ័ររីន ខ្សឹកខ្សួរផ្តេកផ្តួលលើដើមទ្រូង ជុងហ្គុក ដោយ ថេយ៉ុង ឈ្ងោកមុខចូលមកថើបកញ្ជឹងកកូនប្រុសពីខាងក្រោយ។
“ហ៊ឹកៗ.. ម៉ាក់!” ថេយ៉ុង ងើបខ្លួនក្រេះ លើកដៃចង្អុលមុខកូន។
“អ្នកណាឱ្យហៅអ៊ីចឹង?”
“ម៉ាក់.. ម៉ាក់តូច ម៉ាក់ ថេយ៍ ម៉ាក់ៗៗ.. ម៉ាក់ អាក់ ម៉ាក់!” អ័ររីន ឌឺដងលានអណ្តាតហៅ ថេយ៉ុង ម៉ាក់ពេញៗមាត់ គេដឹងថា ថេយ៉ុង មិនចូលចិត្តឱ្យគេហៅបែបនោះទេ តែគេខឹង គេចង់ញ៉ោះ ថេយ៉ុង ឱ្យមួម៉ៅអារម្មណ៍ដាក់គេវិញម្តង។
“អ័ររីន!”
“ម៉ាក់!”
ផាច់!!!
“ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ ម៉ាក់ៗៗ.. ម៉ាក់ៗៗ!”
“អាយ.. ក្អ័ររីន ការីន.. គ្រីន ខ'រីន..!”
“ម៉ាក់ៗ.. ហាហា..”
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
ភាគ៣៧៖អូន អ័ររីន
Start from the beginning
