ព្រឹកថ្ងៃថ្មី
ង៉ឺត..
រថយន្តសេរីទំនើបបរមកឈប់ចតខាងមុខសាលារៀនឯកជនដូចទម្លាប់រាល់ថ្ងៃ តែថ្ងៃនេះ ថេយ៉ុង មានទឹកមុខស្រពាប់ស្រពោនក្រៀមក្រំមិនសូវជាសប្បាយចិត្តដូចរាល់លើកឡើយ ព្រោះយប់មិញគេគេងមិនស្កប់ហើយនឹកដល់រឿងនោះគ្រប់ពេលវេលាណាគេកាន់តែមានចិត្តនឹកដល់ម្តាយរបស់គេជាខ្លាំង។
“ម្តេចមិនចូលសាលា?” ជុងហ្គុក ចុចអាន់ឡុកទ្វារឡានរួចហើយ តែ ថេយ៉ុង បែរជាអង្គុយស្ងៀមធ្មឹង។
“ថេយ៍ នឹកម៉ាក់.. ហ៊ឺៗ.. រាល់ថ្ងៃថេយ៍ឃើញមិត្តរួមថ្នាក់មានឪពុកម្តាយមករង់ចាំទទួលចេញពីរៀន ថេយ៍ ច្រណែនជីវិតពួកគេខ្លាំងណាស់.. ថេយ៍ មានអារម្មណ៍ថាខ្លួនឯងរស់នៅគ្មានភាពកក់ក្តៅ ថេយ៍ ហ៊ឹកៗ.. ថេយ៍ គ្មានអារម្មណ៍ចង់រៀនទេលោកពូហ៊ឺៗ!” ថេយ៉ុង យំសោកសៅកាន់តែខ្លាំង សព្វថ្ងៃគេមិននិយាយពីអ្វី មិនមែនគេជាក្មេងដែលមិនចេះគិត មិនដឹងថាទិដ្ឋភាពនៃសង្គមខាងក្រៅយ៉ាងម៉េចខ្លះនោះទេ គេគ្រាន់តែស្ងប់ស្ងាត់លាក់បាំងអារម្មណ៍ឈឺចាប់នោះមិនហ៊ាននិយាយចេញស្តីមកតែប៉ុណ្ណោះ។
“បើមិនចង់រៀន ចង់ទៅធ្វើស្អីវិញ? ទៅធ្វើជាក្មេងអានាថា គ្មានការមើលថែទាំ គ្មានទីជម្រករស់នៅសមរម្យ គ្មានការអប់រំដូចជាពួកគេនោះតើមែនទេ?”
“ហ៊ឹកៗអត់ទេ..”
“បើមិនចង់ទេ ក៏ត្រូវតែអត់ធ្មត់ខំប្រឹងរៀន ព្រោះមិនត្រូវរស់នៅពឹងផ្អែកលើខ្យល់ដកដង្ហើមរបស់នរណាម្នាក់សម្រាប់រស់បន្តនោះទេ អ្វីៗក៏ដោយត្រូវក្រោកឈរដោយខ្លួនឯង!” ថេយ៉ុង លើកខ្នងដៃជូតតំណក់ទឹកភ្នែកចេញនិងងាកមកចាប់ក្តាប់ខ្សែកាតាបកាន់រឹតតែណែនរួចងាកទៅគោរពលា ជុងហ្គុក ហើយបើកទ្វារឡានដើរចុះចេញពីក្នុងឡានសំដៅចូលទៅខាងក្នុងទីធ្លាសាលារៀនដោយដំណើរស៊កញ៉កប្រៀបដូចជាគ្មានក្តីសង្ឃឹមសោះ។
ជុងហ្គុក តាមសម្លឹងមើលទៅគេរហូតដល់ចូលទៅខាងក្នុងថ្នាក់រៀនផុត នាយក៏បញ្ជារថយន្តបរចាកចេញទៅទាំងអារម្មណ៍តប់ប្រមល់ហេងហាងសល់ពីអារម្មណ៍ដែលវិលវល់កាលពីយប់នោះដោយក្តីមិនអស់ចិត្ត។
“កើតអី?” អ៊ីម៉ាលី ជាមិត្តរួមថ្នាក់អង្គុយតុរួមគ្នា ជាមួយ ថេយ៉ុង ក៏ចាប់សួរឡើងដោយសម្លឹងឃើញថាគេមានកែវភ្នែកក្រហមនិងទឹកមុខ ក្រៀមក្រោះហាក់មិនសូវសប្បាយចិត្ត។
“គ្មានអ្វីទេ!” ថេយ៉ុង ទម្លាក់គូទអង្គុយចុះលើកខ្នងដៃមកជូតចុងច្រមុះបន្តិច សឹមចាប់ដកសៀវភៅរៀនចេញមក។
“ហេ..អាកូនអត់ម៉ែ.. អាកូនគ្មានម៉ែ.. ហាហា..”
សំឡេងស្រែកចេចចាចរបស់ក្មេងៗដែលស្ថិតនៅក្នុងសាលារៀនជាមួយគ្នាចាប់ផ្តើមបន្លឺឡើងស្រែកដាក់ ថេយ៉ុង ដែលកំពុងតែមានអារម្មណ៍មិនសប្បាយចិត្តស្តាប់ហើយបេះដូងរបស់គេរឹតតែចុកអួលឈឺចាប់កាន់តែខ្លាំងលើសដើម។
“អេកូនគ្មានម៉ែ ដើរតែរស់នៅជាមួយគេហា..”
“បិទមាត់អាក្មេងចង្រៃ!” អ៊ីម៉ាលី ស្ទុះក្រោកស្រែកដាក់ក្មេងទាំងអស់នោះ ព្រមទាំងចាប់កាន់សៀវភៅយាឡើងបម្រុងគប់ដាក់ពួកគេ ព្រោះតែចងកំហឹងកាលដែលឮក្មេងៗអស់នោះមកសើចចម្អកនិងជេរប្រមាថមកកាន់មិត្តរបស់នាង។
“គិតថាយើងខ្លាចអ្ហេស? បើអាក្មេងនោះគ្មានម៉ែពិតមែន ដើរនៅជាមួយគេ ស៊ីឈ្នួលឱ្យពួកអ្នកមាន វាគ្មានម៉ែឪអ៊ីចឹងហើយកោតតែបានចូលរៀនសាលាថ្លៃៗដែរ ហាហា..”
“បើឯងនៅតែនិយាយផ្តេសផ្តាសទៀត យើងវាយឯងជាក់ជាមិនខាន!”
សំឡេងរឹងធ្ងន់មួយបានបន្លឺឡើងច្បាស់ចែស។
ថេយ៉ុង ងាកទៅសម្លឹងមើលក្មេងប្រុសវ័យជំទង់អាយុប្រមាណជាង ១០ ឆ្នាំ លាន់មាត់ពីច្រកទ្វារចូលរៀនថ្នាក់របស់គេនោះដោយខ្សែភ្នែកភ្ញាក់ផ្អើល។
គេគឺ.. អេនឌី រីឆាល..
“ថយឱ្យអស់ទៅ!” អេនឌី ស្រែកបណ្តេញក្មេងទាំងនោះឱ្យរត់ចេញទៅអស់គ្មានសល់ មុននឹងងាកមកសម្លឹងមើលមុខ ថេយ៉ុង ដែលមានទឹកភ្នែករលីងរលោងហូររឹមៗតក់ពេញផែនថ្ពាល់ដោយកែវភ្នែកអាណិតអាសូរ។
ក្រីងៗ...
ម៉ោងសម្រាក..
“ញ៉ាំទឹកក្រូចសិនទៅ..” ដល់ម៉ោងចេញលេង ថេយ៉ុង និង អ៊ីម៉ាលី នាំគ្នាដើរមកអង្គុយលើបង់ជិតក្បែរតារាងបាលដែលមានសិស្សថ្នាក់ ៥ កំពុងហាត់កីឡាលេងបាលរត់ទៅមកយ៉ាងសកម្មក្នុងនោះក៏មាន អេនឌី ម្នាក់ដែរ។
អេនឌី ជាសិស្សប្រុសរៀនពូកែជាងគេប្រចាំសាលាហើយក៏ជាសិស្សដែលមានប្រជាប្រិយភាពផ្នែកកីឡាផងដែរ។ គេមានរាងខ្ពស់ល្មម ទោះបីជាគេទើបតែមានអាយុ ១០ ឆ្នាំ តែគេមានមាឌធំសមប្រកប និងសុខភាពដ៏ល្អ មាំមួន ថែមទាំងមានមុខមាត់សង្ហា ស្នាមញញិមដ៏ទាក់ទាញ និងរាងកាយដ៏ល្អឥតខ្ចោះ។
“ទាត់មក..” សិស្សប្រុសម្នាក់ចាប់ស្រែក គ្រាប់បាលចាប់ផ្តើមប្រដេញទាត់បំបោលទៅមកៗរហូតដល់ខ្ទាតចេញពីខ្សែគំនូស។
“ថេយ៍ ប្រយ័ត្ន..” អ៊ីម៉ែល កញ្ជ្រោលដោយឃើញថាបាលនោះរត់សំដៅមករកពួកគេទាំងពីរ។
ផាំង!!
បាលខ្ទាតចេញទៅឆ្ងាយដោយជើងនរណាម្នាក់បានទាត់ម៉ិតកម្លាំងទៅលើវាមួយទំហឹង។
“អូយមិញនេះភ័យខ្លាំងណាស់ អរគុណច្រើនណាបង អេនឌី!”
“អង្គុយក្បែរនេះគ្រោះថ្នាក់ណាស់.. ទៅអង្គុយកន្លែងផ្សេងទៅ!” អេនឌី ឆ្លើយតបទាំងស្នាមញញិមស្រស់សង្ហា លើកដៃជ្រងសក់ដែលទទឹកទៅដោយតំណក់ញើសថ្នមៗ ព្រមទាំងសម្លឹងផ្ទៃមុខ ថេយ៉ុង ដោយខ្សែភ្នែកទន់ភ្លន់បំផុត។
“ហិហិ.. មិនអីទេ.. ថេយ៍ ថាចង់ឃើញពួកបងហាត់កីឡា..”
“មកលេងជាមួយគ្នាទេ?” អេនឌី បោះសំណើរទៅកាន់ ថេយ៉ុង អាល្អិតក៏គ្រវីក្បាលប្រកែកញ័រតតាត់។
“អត់ទេ ខ្ញុំអត់ចេះលេងទេ..”
“ជាក្មេងប្រុសហេតុអ្វីមិនចូលចិត្តលេងកីឡា?”
“ព្រោះ.. ខ្ញុំមិនចូលចិត្តហ្នឹងហើយ!” ថេយ៉ុង ស្ទុះក្រោកឈរបង្ហាញឫកពាសុញសាញរេរាបន្តិច រួចស្ទុះស្ទាដើរតម្រង់ទៅរកថ្នាក់រៀនវិញដោយគ្មានមូលហេតុត្រូវបញ្ជាក់។
“អេ.. ថេយ៍.. ម្តេចក៏ទៅចោលគ្នាអ៊ីចឹង? បងអេនឌី ខ្ញុំលាសិនហើយ!” អ៊ីម៉ាលី ប្រញាប់ប្រញាល់ក្រោក ខណៈ អេនឌី ក៏ងក់ក្បាល ផ្ងក់ៗតបនិងនាង៖
“បាទ!”
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
ភាគ០៦៖កូនឃើញអីខ្លះ?
Start from the beginning
