មានពិរុទ្ធ...

1.4K 61 7
                                        

ស្វាមីផ្តាច់ការ♠️

   ភាគទី៤៧

       «ទៅណានឹងនាង?មិនចង់រត់លេងដេញចាប់ទៀតទេហ្អេស៎?» ចៃដន្យពេលជូតបន្ទប់ខ្លួនឯងរួចហើយ រាងតូចក៏ដើរត្រឡប់មកបន្ទប់ធំវិញដើម្បីជូតបន្ត តាមការងារដែលខ្លួនធ្វើរាល់ដង តែចម្លែកអីឃើញថ្ងៃនេះអេលីស្លៀកពាក់ស្អាតបាត មុខនេះក៏ប្រហែលជាចេញទៅក្រៅហើយ បានជាលេងខ្លួនយ៉ាងនេះ
 
       «លេងតែឯងទៅ ចំជាឆ្កួតមែន!» អេលីងាកមកសម្លក់រាងតូចឡើងត្លែរ មុននឹងឆ្លើយហើយក៏ដើរចុះទៅខាងក្រោមបាត់ទៅ បើនៅទៀតសង្ស័យនៅឈ្លោះពីព្រឹកទល់ល្ងាចមិនទាន់បាត់ឈ្លោះផង

         «នាងនឹងហើយឆ្កួតហ៎ អត់បានសុីបាយតែមានគ្រាប់បាយជាប់មាត់ យីច្រឡំនិយាយអាក្រក់! ម្តងទៀត អត់បានញុាំបាយផងតែមានគ្រាប់បាយជាប់មាត់ ស្រីចម្កួត!» គេស្រែកតតាំងជាមួយនាងពីក្រោយ ទោះដឹងហើយនាងនឹងមិនតបតមកកាន់ខ្លួនវិញនោះទេ គេក៏នៅតែចង់ឈ្លោះជាមួយនាង ពេលឈ្លោះហើយក៏ធ្វើឲ្យសប្បាយចិត្តខ្លាំងណាស់ ព្រោះនាងតែងតែចាញ់គេជានិច្ច

         ឃើញថានាងចុះទៅផុតហើយ គេក៏ចូលបន្ទប់នោះដើម្បីសម្អាតបន្តទៀត ធ្វើកិច្ចការនេះរួច គេអស់ភារកិច្ចត្រូវធ្វើហើយ ដល់ពេលនោះគេអាចសម្រាកបានហើយ តែផ្ទះនៅតែម្នាក់ឯង ធំប៉ុណ្ណាប៉ុណ្ណីហើយឲ្យគេនៅតែម្នាក់ឯងយ៉ាងមិចទៅនៀក៎ ល្ហល្ហេវអារម្មណ៍ខ្លាំងណាស់

         រាងតូចកាន់អំបោសចូលមកកាន់ខាងក្រោមវិញ សម្លឹងមើលបរិវេណជុំវិញផ្ទះដែលស្ងប់ស្ងាត់ខ្លាំងបំផុត ម្សិលមិញគង់តែបានអេលីនៅជាមួយម្លេះហើយទើបគេមិនឯកា យ៉ាងហោចណាស់ក៏មានអ្នកឈ្លោះជាមួយដែរ តែថ្ងៃនេះបាត់ទៅទាំងអស់ គេលែងមានអ្នកញ៉ោះហើយ អញ្ចឹងមានតែអង្គុយទំនេរចោល
 
       «ម៉ោងទើបតែដប់ព្រឹក តើឲ្យខ្ញុំទៅធ្វើស្អីទៅ?អផ្សុកណាស់» រាងតូចទាញទូរស័ព្ទចេញពីហោប៉ៅមកមើលម៉ោងរបស់ខ្លួន វានៅសល់ម៉ោងច្រើនទៀត ទម្រាំពួកគេមកផ្ទះវិញនៅពេលល្ងាចឯណោះ ដូច្នេះគេគួរតែរកអ្វីធ្វើសិនតើល្អទេ?
 
       «មែនហើយ! ឆ្នៃម៉ូតសម្លៀកបំពាក់ខ្ញុំខានគូសម៉ូតខោអាវយូរមកហើយ»ក្រោយពេលអង្គុយនឹកមកជាយូរ ទើបនឹកឃើញថាខ្លួនគួរធ្វើអ្វី បើបានធ្វើវាគឺលែងអផ្សុកទៀតហើយ ព្រោះមួយម៉ូតៗទម្រាំចេញសមិទ្ធិផលមកបានត្រូវការពេលរាប់ម៉ោងឯណោះ ដូច្នេះវាក៏ល្អបើសិនជាយើងយកពេលទំនេរទៅគូសឆ្នៃម៉ូតសម្លៀកបំពាក់វិញនោះ
 
       រាងតូចឡើងទៅយកប្រដាប់ប្រដាររបស់ខ្លួនដែលជាសម្ភារៈសម្រាប់គូសដែលគេមានតាំងពីគេនៅរៀនមកម្លេះ សម្រាប់គូសម៉ូតសម្លៀកបំពាក់នៅថ្ងៃនេះ គេមានគំនិតថ្មីៗច្រើនណាស់ក៏សង្ឃឹមថានឹងអាចគូសចេញជាច្រើនម៉ូតផងចុះ គ្មានអ្វីសប្បាយចិត្តជាងពេលឆ្នៃចេញមួយម៉ូតៗនោះទេ
 
       បើកទូរទស្សន៍ស្តាប់បទចម្រៀងបណ្តើរ នឹកស្រម៉ៃថាគួរឆ្នៃបែបណាឲ្យវាមើលទៅសុីវិល័យស័ក្តិសមនឹងយុគសម័យថ្មី ដែលជាសម័យបច្ចុប្បន្ននេះ បើយើងមិនគូសម៉ូតដែលថ្មីហើយឡូយនិងឆើតឆាយទេ ប្រាកដណាស់ម៉ូតមួយនោះគឺគ្មានឥទ្ធិពលអ្វីដែលអាចទាក់ទាញចិត្តរបស់អ្នកស្លៀកបាននោះទេ ដូច្នេះគំនិតរបស់អ្នកឆ្នៃម៉ូតត្រូវតែទូលំទូលាយបន្តិច មានការឆ្នៃប្រឌិតខ្ពស់បន្តិច ទើបអាចគូសចេញម៉ូតមកបានយ៉ាងល្អ
 
       ក្រដាសជាច្រើនសន្លឹកត្រូវបានហែកចេញ ព្រោះគូសមិនត្រូវចិត្ត គ្មានភាពជោគជ័យណាមួយដែលត្រូវប្រើត្រឹមក្រដាសមួយសន្លឹកហើយក៏គូសចេញមកនោះទេ ភាពឥតខ្ចោះគឺត្រូវការការគូសច្រំដែលៗរហូតទើបអាចឈ្នះក្នុងការធធ្វើអ្វីមួយឬប្រកបអ្វីមួយ វាតែងតែទាមទារការខិតខំតស៊ូ មោះមុត និងអត់ធ្មត់ជានិច្ច។ រឿងឆ្នៃម៉ូតខោអាវនេះទៀតសោត ត្រូវការការអត់ធ្មត់ខ្លាំងណាស់ ព្រោះមិនមែនអាចគូសត្រូវចិត្តបានរហូតនោះទេ ពេលខ្លះក៏មិនពេញចិត្ត ពេលខ្លះក៏មានអារម្មណ៍ថាមិនស្អាត វាតែងតែប្រែប្រួលតាមកាលៈទេសៈដូច្នេះចង់ទទួលបានជោគជ័យអ្វីមួយទាល់តែមានការខំប្រឹង។
 
       ម៉ោងនិងនាទីចេះតែរំកិលទៅមុខឥតឈប់ឈរ រាងតូចនៅតែបន្តគូររហូតទាំងមិនបានមិនបានទឹក គឺលែងស្រែកទាំងអស់យកតែម្តង ពេលនេះគឺមានតែក្នុងការគិតម្យ៉ាងគឺចង់សម្រេចឲ្យហើយ ទោះវាបរាជ័យជាច្រើនលើកជាច្រើនសារ រហូតដល់ថ្មាលនេះ ម៉ោងបានរំកិលចូលមកដល់ពេលល្ងាចទៅហើយ ដែលវាគឺឈានចូលដល់ម៉ោង4ល្ងាចហើយ ជីមីននៅតែបន្តអង្គុយគូសដដែល ប៉ុន្តែវាជិតទទួលបានជោគជ័យហើយ ព្រោះក្រដាសសន្លឹកចុងក្រោយមួយនេះ គឺជាម៉ូតដែលគេស្រឡាញ់និងចូលចិត្តជាងគេ វាជិតចេញជារូបរាងហើយ
 
       «រួចរាល់ហើយ អីយ៉ា! ស្រស់ស្អាតណាស់» រាងតូចលើកក្រដាសដែលខ្លួនបានគូសហើយឡើងទៅខាងលើ ទម្រាំបានចេញមួយម៉ូតនេះត្រូវការពេលរហូតដល់ជិត6ម៉ោង វាមិនមែនជារឿងធម្មតាទេ យ៉ាងណាយើងក៏អាចគូសចេញមកបានយ៉ាងជោគជ័យផងដែរ វាក៏ធ្វើឲ្យយើងសប្បាយចិត្តនឹងទទួលបានការជោគជ័យមួយនេះដូចគ្នា
 
       «ម៉ោងទើបតែបួនល្ងាចទេ ខ្ញុំគិតថាគួរតែចេញទៅខាងក្រៅ ទិញសម្ភារៈទុកគូសម៉ូតបន្ថែមទៀតសិន គេមកផ្ទះវិញនៅម៉ោង6ល្ងាចឯណោះ ខ្ញុំគួរតែទៅទិញនិងប្រញាប់មកវិញឲ្យបានមុនគេមកផ្ទះ» រាងតូចរៀបចំសម្ភារៈទុកមួយឡែកនៅលើតុសិន មុននឹងដើរចេញទៅខាងក្រៅផ្ទះរកតាក់សុីដើរទៅទិញនៅហាងសម្ភារៈសម្រាប់គូសម៉ូត ដែលជាហាងចាស់របស់គេដើម្បីទុកគូសនៅថ្ងៃក្រោយទៀត ទាន់គេមិននៅយើងអាចចេញទៅក្រៅបានក៏ចេញទៅព្រោះមិនប្រាកដថាគេនឹងឲ្យយើងចេញក្រៅរហូតនោះទេ មនុស្សគេនេះផ្លាស់ប្តូរលឿនខ្លាំងណាស់
 
       ប៉ុន្មាននាទីបានកន្លងផុតទៅ ទីបំផុតរាងតូចក៏បានជិះតាក់សុីមកដល់ហាងលក់សម្ភារៈប្រើប្រាស់ហើយ រាងតូចដើរចូលទៅក្នុងហាង ដើរសម្តៅទៅរកទូដាក់ខ្មៅដៃដែលខ្លួនធ្លាប់ប្រើពីមុន មុនគេ។ ជ្រើសបានខ្មៅដៃបានចំនួនសមល្មមហើយក៏បន្តដើរទៅទិញរបស់ផ្សេងៗទៀតដែលត្រូវការចាំបាច់ដូចជាក្រដាសសៀវភៅជាដើមនិងពណ៌តិចតួចសម្រាប់ឆ្នេះលេងៗផងដែរ
 
       ជ្រើសបានរបស់សមល្មមនឹងតម្រូវការហើយ រាងតូចក៏ចេញមកខាងក្រៅវិញដើម្បីត្រឡប់ទៅផ្ទះ តែចៃដន្យអីពេលនោះគេស្រាប់តែឃើញអ៊ុនវូក៏កំពុងតែកាន់ថង់ឥវ៉ាន់ដើរចេញពីហាងមួយនេះដំណើរគ្នាជាមួយនឹងគេដូចគ្នា តែមើលទៅអ៊ុនវូហាក់មិនបានចាប់អារម្មណ៍ទេថាជាជីមូនទើបគេមិនបានរាក់ទាក់បែបនេះ
 
       «លោកអ៊ុនវូ!»ពេលឃើញគេភ្លាមក៏មានអារម្មណ៍ថាខ្លួនដូចជាមានសំណួរចង់សួរទៅកាន់គេ ទើបភ្លាមៗគេហៅទៅដើម្បីសួរសំណួរគេបានពីរបីសំណួរ ទោះខួរក្បាលពេលនេះកំពុងរំញោចការចងចាំពីសម្តីរបស់ស្វាមីដែលបានហាមប្រាមក៏ដោយចុះ តែគេក៏គិតថាប្រហែលជាជុងហ្គុកមិនអាចដឹងអំពីរឿងនេះបានទេ ព្រោះហាងសម្ភារៈនេះក៏នៅឆ្ងាយពីផ្ទះគេផងដែរ ប្រហែលជុងហ្គុកមិនអាចដឹងបានឡើយ
   
       «អូហ៍បាទ ជួបគ្នាទៀតហើយជីមីន! ខ្ញុំមិនបានចាប់អារម្មណ៍ នេះលោកមកទិញសម្ភារៈដែរមែនទេ?»ក្រោយឮសម្លេងនៃការហៅរបស់នរណាម្នាក់ហើយទើបអ៊ុនវូងាកមករកប្រភពសម្លេងឃើញថាជីមីនហើយ ពួកគេក៏ដើរទៅរកហាងកាហ្វេដើម្បីនិយាយគ្នាបានត្រឹមត្រូវ ព្រោះរាល់ដងមិនដែរបាននិយាយគ្នាត្រឹមត្រូវនោះទេ គឺតែងទទួលបានការកាត់ចង្វាក់ពាក់កណ្តាលទីពីជុងហ្គុកមករហូត
 
       «ខ្ញុំគ្រាន់តែចង់សួរលោកពីរបីសំណួរ តើលោកអាចឆ្លើយបានទេ?» ចូលមកដល់ហាងកាហ្វេជីមីនញញឹមយ៉ាងស្រស់ព្រោះទីបំផុតគេអាចមានឱកាសនិយាយជាមួយអ៊ុនវូដោយផ្ទាល់ហើយ រាល់ដងក៏បានត្រឹមរាក់ទាក់ធម្មតា តែលើកនេះសុំនិយាយរឿងការងារសិនហើយ ព្រោះអ៊ុនវូក៏មានជំនាញខាងនេះស្រាប់ ងាយស្រួលទៅកាន់គេ

ស្វាមីផ្តាច់ការ♣️Where stories live. Discover now