កម្មសិទ្ធិ!!

626 34 1
                                        

ស្វាមីផ្តាច់ការ♠️

ភាគទី៤៤

អេដមីនឃើញថាមានអ្នករង់ចាំរឿងនេះច្រើន ទើបឥឡូវនអេដមីនឹងចាប់ផ្តើមអាប់លោតភាគបន្តអោយអានវិញរហូតដល់ចប់ សម្រាប់អ្នកដែលមិនបានជាវសៀវភៅ រីករាយក្នុងការអាន🤞💜

«ខ្ញុំប្រញាប់ទៅផ្ទះ!!» និយាយសម្តីគ្មានក្បាលកន្ទុយនេះរួចហើយ គេក៏អូសដៃរាងតូចចេញទៅតែម្តង មិនខ្វល់ថារាងតូចកំពុងនិយាយអ្វីខ្លះជាមួយនឹងអ៊ុនវូឡើយ គេនេះដូចជាជ្រុលហួសហេតុពេកហើយ ចេញមកមិនចង់ឲ្យប្រពន្ធរាប់ញាតិតែម្តង

«ខ្ញុំមិនទាន់និយាយជាមួយគេចប់ផង លោកប្រញាប់អូសខ្ញុំទៅណា?» រាងតូចរត់តាមគេសឹងមិនទាន់ ព្រោះគេនេះទាញដៃអូសទៅយកតែម្តង ធ្វើមើលតែជីមីនជាវត្ថុអូសទៅមកៗសម្រាប់គេយ៉ាងអញ្ចឹង មិនយល់គេសោះ ហេតុអីចូលចិត្តធ្វើឫកបែបនេះម្លេះ?

«នៅជាមួយវាសប្បាយអរខ្លាំងណាស់ ចុះពេលដែលនៅជាមួយយើងមិនឃើញធ្វើមុខជាសប្បាយចិត្តខ្លះទៅ?ពេលនៅជាមួយប្រុស ម្តេចក៏សម្បើមដៃម្លេះ?លែងមើលឃើញយើងនៅទីនោះដែរហើយមែនទេ?» គេក្រលាស់ដៃរាងតូចចេញមួយទំហឹង មុននឹងបោះសម្តីទៅកាន់រាងតូចហាក់ដូចជាមិនគោរពជីមីនសូម្បីតែបន្តិច គេនិយាយពាក្យថាប្រុសៗពេញៗមាត់ ធ្វើមើលតែជីមីននេះមានសាហាយស្មន់ទាំងដែលអ៊ុនវូនោះគ្រាន់តែរាប់អានគេធម្មតាសោះ

«ឲ្យខ្ញុំសប្បាយចិត្តនឹងរស់នៅជាមួយលោកយ៉ាងមិចទៅ?បើលោកជាមនុស្សបែបនេះ?អាត្មានិយម យល់តែពីចិត្តខ្លួនឯង បើបែបនេះតើឲ្យខ្ញុំប្រឹងញញឹុមចេញមកបានយ៉ាងម៉េច?លោកមិនគិតថាលោកហួសហេតុពេកទេហ្អេស៎?» រាងតូចពេលនេះនិយាយលែងខ្មាស់នរណាហើយ ទោះពេលមេះកំពុងស្ថិតនៅកន្លែងចតឡានដែលមានមនុស្សជាច្រើននៅទីនេះក៏ដោយចុះ បើគេមិនឲ្យតម្លៃយើងមុនហើយ យើងក៏មិនគួរឲ្យតម្លៃទៅកាន់គេវិញដូចគ្នា

«សម្តីខ្លាំងសម្បើុមណាស់ ទៅដល់ផ្ទះវិញនឹងដឹងគ្នាជាមួយយើងជាមិនខាន ម៉ោឲ្យលឿនឡើង!» គេកញ្ឆក់កាយតូចឲ្យមកតាមកម្លាំងដៃរបស់គេ មុននឹងរុញឲ្យឡើងឡានរបស់គេ ហើយគេក៏វាងចូលទៅខាងបញ្ជាចង្កូតវិញ មុននឹងបើកឡានចេញទៅ...

ស្វាមីផ្តាច់ការ♣️Where stories live. Discover now