"អ្នកបម្រើ!"

735 68 2
                                        

#ស្វាមីផ្តាច់ការ

       ភាគទី៣៧

      30Vote for next part♥️

          ក្រោយឮគេបោះសម្តីមកបែបនេះហើយ រាងតូចឈរស្ងៀមហាក់មិនអាចនិយាយអ្វីបន្តជាមួយនឹងប្រយោគរបស់គេបាន វាសែនហួសចិត្ត ហួសចិត្តដល់កំពូលហើយដែលគេអាចធ្វើបែបនេះបានទៅរួច មានឈ្មោះរៀបការជាមួយគេ តែបែរជាពាក់ចិញ្ជៀនដែលរៀបការជាមួយនឹងអេលីទៅវិញ ពេលនេះមិនដឹងគួរវាចាអ្វីឲ្យសមនឹងទំហំចិត្តនោះទេ វាហួសហេតុពេកហើយ
 
        «យ៉ាងណាខ្ញុំមិនមែនជាជម្រើសរបស់គេស្រាប់ហើយ ទៅខ្វល់ធ្វើអីទៅផាកជីមីន?» គេព្យាយាមសម្រួលចិត្តខ្លួនឯងឡើងវិញរួចរាល់ហើយក៏ស្ពាយកាបូបរបស់ខ្លួនឡើងទៅលើបន្ទប់តាមការណែនាំរបស់អ្នកបម្រើដែលបាននាំផ្លូវគេទៅខាងលើបន្ទប់
  
       រាងតូចដើរចូលមកក្នុងបន្ទប់របស់ខ្លួនដោយស្នាមញញឹម ព្រោះចូលមកដល់ក៏ឃើញថាវាស្អាតប្លែកនិងធំទូលាយខ្លាំងណាស់ មើលចុះមានទាំងរូបថតអាពាហ៍ពិពាហ៍ដែលគេបានថតជាមួយនឹងជុងហ្គុកទៀតផង ម៉ាក់ក្មេករបស់គេពិតជាពូកែរៀបចំពិតមែន
  
       «នេះជាបន្ទប់ដែលធំជាងគេបង្អស់ក្នុងមួយផ្ទះនេះសម្រាប់ឲ្យលោកប្រុសនិងអ្នកប្រុសសម្រាក ហើយនោះគឺជាបន្ទប់ដាក់ខោអាវ ពួកយើងកំពុងតែធ្វើការរៀបចំសម្រាប់អ្នកប្រុស» អ្នកបម្រើម្នាក់នោះបានណែនាំប្រាប់រាងតូចទាំងអស់អំពីបន្ទប់និងនៅក្នុងផ្ទះនេះ ទោះគាត់ទើបតែត្រូវគេជួលឲ្យមកបម្រើពិតមែន ប៉ុន្តែរឿងក្នុងផ្ទះនេះគឺគាត់បានដឹងអស់ហើយដូចគ្នា ទើបគាត់យកមកប្រាបើអ្នកប្រុសជាម្ចាស់ផ្ទះនេះបន្ត
 
        «បាទ ចាំខ្ញុំជួយទៅរៀបចំ ខ្ញុំពិតថាពួកបងទាំងអស់គ្នាមិនបាច់រៀបចំឲ្យខ្ញុំទេ វាជាកិច្ចការខ្ញុំដែលត្រូវធ្វើក្នុងនាមជាប្រពន្ធ» រាងតូចទុកកាបូបស្ពាយចំហៀងរបស់ខ្លួនទៅលើតុក្បែរក្បាលគ្រែ មុននឹងដើរចូលទៅបន្ទប់ដាក់ខោអាវនោះ ដើម្បីជួយរៀបចំខោអាវរបស់ខ្លួនឯងរៀបចំទូ មិនគួរឲ្យអ្នកបម្រើធ្វើទាល់តែសោះ ព្រោះក្នុងនោះមិនមែនមានត្រឹមតែខោអាវឯណា
  
       «អ្នកប្រុសកុំបាច់ធ្វើអី លោកស្រីចនស្តីឲ្យពួកយើងឥឡូវហើយ» អ្នកបម្រើក៏នៅតែព្យាយាមហាមអ្នកប្រុសមិនឲ្យធ្វើ ព្រោះលោកស្រីបញ្ជាមកថាមិនឲ្យកូនប្រសាររបស់គាត់ត្រូវហត់ឬធ្វើអ្វីឡើយ បើគាត់ដឹងអ្នកបម្រើនេះនឹងត្រូវលោកស្រីចនស្តីឲ្យយ៉ាងពិតប្រាកដណាស់
  
       «មិនអីទេ យើងធ្វើកុំប្រាប់គាត់ទៅបានហើយ ហេហេ» ជីមីនក៏ដើរចូលទៅក្នុងបន្ទប់នោះដោយស្នាមញញឹម ហើយក៏ជួយយកខោអាវរបស់ខ្លួនដែលចាំបាច់បំផុតយកទៅដាក់ទូដែលមានផ្លាកនៅលើនោះស្រាប់ ពេលបើកមកក៏ឃើញថាវាច្រើនសន្ធឹកខ្លាំងណាស់ នេះអ្នកម៉ាក់ក្មេករបស់គេទិញសម្លៀកបំពាក់លាងឃ្លាំងឬយ៉ាងមិច?បានជាទិញច្រើនម្លេះ?
 
        «នេះជារបស់អ្នកម៉ាក់ដែលទិញឲ្យខ្ញុំមែនទេ?»អាល្អិតលើកដៃចង្អុលទៅខោអាវនៅក្នុងទូសួរទៅកាន់អ្នកបម្រើដែលកំពុងតែបត់ខោអាវរបស់លោកប្រុសដែលជាទូនៅផ្នែករបស់ជុងហ្គុកដែលនោះ

ស្វាមីផ្តាច់ការ♣️Tahanan ng mga kuwento. Tumuklas ngayon