ស្វាមីផ្តាច់ការ
ភាគទី០៦
ចន ជុងហ្គុក/ផាក ជីមីន
[ភាគនេះគ្រប់20Voteទើបមានភាគបន្ទាប់🙇]
ប្រើរយៈពេលជិតពីរម៉ោងឯណោះ ទម្រាំបានប្រកាសពីតួនាទីរបស់គេហើយ គេត្រូវដើរមើលក្រុមហ៊ុនម្តងទៀត និងស្គាល់បុគ្គលិកនៅក្នុងក្រុមហ៊ុននេះបានខ្លះៗផងដែរ ព្រោះមិនប៉ុន្មានថ្ងៃទៀតនោះទេ គេត្រូវចូលធ្វើជាអគ្គនាយកពេញសិទ្ធិហើយដូច្នេះអ្វីដែលគេស្គាល់បាន គេត្រូវតែស្គាល់អោយហើយ
«ម៉ាក់ ខ្ញុំបានដើរមើលក្រុមហ៊ុនរួចហើយ ខ្ញុំអាចត្រឡប់ទៅផ្ទះវិញហើយមែនទេ?» ក្រោយដើរមើលក្រុមហ៊ុនចប់សព្វគ្រប់អស់ហើយ គេក៏ដើរមកការិយាល័យរបស់អ្នកម៉ាក់ដើម្បីសួរបញ្ជាក់គាត់ ក្រែងលោគេមានការងារអ្វីផ្សេងដែលត្រូវឲ្យគេបំពេញបែបបទទៀតអីបែបនោះ
ប៉ុន្តែចម្លើយដែលទទួលបានពីលោកស្រីចន គឺត្រឹមងួកក្បាលបែបមិនឆ្លើយសំណួរតបទៅគេវិញប៉ុណ្ណោះ ជេខេមិនមាត់ច្រើន ឃើញអ្នកម៉ាក់ហាក់ដូចជាអារម្មណ៍មិនល្អជាមួយនឹងខ្លួនហើយក៏ដើរចេញពីបន្ទប់ធ្វើការរបស់អ្នកម៉ាក់ដើរសម្តៅទៅកាន់ចំណតឡានវិញ
«តោះលោកពូ ពួកយើងទៅផ្ទះវិញទៅ» រាងក្រាស់ញញឹមស្រាលដាក់លោកពូដែលជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់អ្នកម៉ាក់គេ រួចហើយក៏នាំគ្នាដើរចេញទៅរកចំណតឡានដើម្បីបើកត្រឡប់ទៅផ្ទះវិញ
«លោកស្រីចនមិនចូលចិត្តចំណាយពេលវេលាអត់ប្រយោជន៍នោះទេ ដូច្នេះរាល់អ្វីដែលគាត់និយាយសុទ្ធតែជាការពិត គាត់គ្មានពេលវេលានិយាយកុហកកូនប្រុសខ្លួនឯងដើម្បីផលប្រយោជន៍ឡើយ» ឡានបានបើករំកិលចេញទៅសន្សឹមៗហើយ អ្នកបើកឡានរបស់លោកស្រីចនហាក់ដូចជាស្គាល់លោកស្រីច្បាស់ក៏និយាយប្រាប់ទៅជុងហ្គុកដែលមើលទៅទឹកមុខគេដូចជាតប់ប្រមល់ជាខ្លាំង
«បើអុីចឹងពូបានដឹងទេ?ថារឿងនៅពីក្រោយអ្វីដែលគាត់និយាយនេះវាយ៉ាងមិច?ហេតុអីបានជាគាត់រារាំងខ្ញុំមិនអោយស្រឡាញ់នាងខ្លាំងម្លេះ?» ឆ្លៀតពេលនៅតែពីរនាក់លោកពូអ្នកបើកឡាន គេដាក់សំណួរមួយនេះសួរទៅកាន់គាត់ ទោះដឹងហើយចម្លើយប្រាកដជាអត់ ព្រោះលោកពូម្នាក់នេះប្រាកដជាលាក់ចម្លើយអោយអ្នកម៉ាក់គេជាក់ជាមិនខាន
«ខ្ញុំមិនបានដឹងថារឿងពីក្រោយវាបែបណាឡើយ ដឹងត្រឹមថាលោកស្រីចនមិនចូលចិត្តខ្ជះខ្ជាយពេលវេលាឡើយ ហើយគាត់ក៏មិនពូកែខាងលេងសើច ចូលចិត្តនិយាយអ្វីត្រង់ៗនិងជាសាច់ការ ដូច្នេះអ្នកប្រុសគួរតែស្តាប់តាមអ្វីដែលលោកស្រីនិយាយ ព្រោះពាក្យគាត់និយាយសុទ្ធតែជាពាក្យពិត មិនប្រឌិតសូម្បីតែបន្តិច!»គាត់នៅតែអះអាងនូវប្រយោគមួយនេះដដែលៗ ព្រោះចង់អោយជុងហ្គុកដែលជាកូនប្រុសនេះយល់ពីអ្នកម៉ាក់ខ្លួនឯងអោយបានច្បាស់ លោកស្រីចនមិនចូលចិត្តនិយាយកុហកមិនចូលចិត្តលេងសើច ហើយក៏មិនចូលចិត្តនិយាយពាក្យដែលគ្មានប្រយោជន៍ដូចគ្នា ពាក្យដែលគាត់ដាស់តឿននេះល្មមអោយជុងហ្គុកយកពាក្យសម្តីរបស់អ្នកម៉ាក់ទៅគិតបន្តិចហើយ
ជុងហ្គុកមិនឆ្លើយតបនឹងលោកពូអ្នកបើកឡានវិញឡើយ គេបានត្រឹមងួកក្បាលយល់ស្របនឹងគាត់តែដួងចិត្តមិនបានយល់ស្របនឹងគាត់ឡើយ អាចថាគេធំឡើងមកជាមួយនឹងម៉ែដោះ អ្នកម៉ាក់របស់គេរវល់រហូត សឹងតែមួយខែពេញមិនបានជួបគ្នាក៏មាន កាលនោះគេនៅតូចណាស់ គេត្រូវការភាពកក់ក្តៅពីអ្នកម៉ាក់ក្រោយពេលលោកប៉ាចែកឋានទៅបាត់ទៅហើយ ប៉ុន្តែអ្នកម៉ាក់គេរវល់គ្មានល្ហែ រវល់ដល់ថ្នាក់គ្មានពេលវេលាអោយគេ ទើបមកទល់ពេលនេះ គេមិនសូវយល់ពីអ្នកម៉ាក់ឡើយ បានត្រឹមខឹងនឹងគាត់ពេលគាត់ស្តីអោយ តែមិនយល់ពីបំណងរបស់គាត់ដែលចង់អោយគេល្អទៅវិញ នៅពីក្រោយភាពរឹងមាំរបស់អ្នកម៉ាក់ មិនដឹងថាគាត់បានជួបបញ្ហាហែលឆ្លងអ្វីខ្លះនោះទេ តើពេលនេះគេគួរស្តាប់អ្នកម៉ាក់?ឬធ្វើតាមបេះដូងខ្លួនឯង?អនាគតគេត្រូវអោយអ្នកម៉ាក់ជាអ្នកបញ្ជាចង្កូតហ្អេស៎?
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
