ស្វាមីផ្តាច់ការ
ភាគទី៤១
30Vote for next part❤️️
ស្តាប់សម្តីដែលគេអះអាងច្បាស់ៗបែបនេះទៅហើយ អូខេគេក៏យល់ព្រម យល់ព្រមដើរចេញពីតុបាយមួយនេះ ត្រូវហើយគេរៀបការជាមួយជុងហ្គុកដើម្បីបំពេញតួនាទីជាអ្នកបម្រើ មិនមែនធ្វើជាប្រពន្ធរបស់គេនោះទេ គ្រប់យ៉ាងដែលកើតឡើងកាលពីម្សិលមិញ វាគ្រាន់តែជាអំពើបំភ្លៃភ្នែកតែប៉ុណ្ណោះ
«យកទឹកមកឲ្យខ្ញុំមួយកែវ» ឈរមិនបានប្រាំវិទានីផង អេលីក៏ស្រាប់តែស្រែកមកប្រើគេភ្លាម ដោយមោនចង់មានរឿងច្រើនជាមួយនឹងជុងហ្គុកនោះទេ ទើបគេក៏ព្រមដើរទៅយកទឹកមកឲ្យនាងផឹក រួមជាមួយនឹងជុងហ្គុកមួយកែវផងដែរ
«ព្រះអើយ ហេតុអីសស្លាក់សស្លើតបែបនេះ ផាច់!» ក្រោយពេលដើរទៅយកទឹកនៅខាងក្រោយ រួចត្រឡប់មកវិញដើម្បីយកទៅឲ្យនាងហើយ ចៃដន្យអីពេលដើរមកជិតតុរបស់នាងស្រាប់តែក្រឡាច់ជើងទៅនឹងកម្រាលព្រំ ធ្វើឲ្យកែវទឹកនៅត្រូវជះទៅលើអេលីទាំងស្រុង បណ្តាលឲ្យនាងខឹងហើយក៏លើកដៃមកទះកំផ្លៀងលើរាងតូចមួយដៃ ឡើងស្នាមម្រាមទាំងប្រាំរបស់នាងតែម្តង
«ខ្ញុំគ្មានចេតនាទេ សុំទោស» រាងតូចក្រោកខ្លួនឡើងឲ្យមានរបៀបវិញ ត្បិតនេះជាកំហុសរបស់ខ្លួនពិតមែន គេត្រូវទទួលកំហុសមួយនេះ ហើយបើទោះនេះមិនមែនជាកំហុសរបស់នាង ក៏នាងត្រូវតែទទួលយកវាដដែល ព្រោះគ្មានថ្ងៃដែលអាចឈ្នះនាងស្រាប់ហើយ
«ទៅយកទឹកថ្មីមកឲ្យយើងមក យ៉ាប់ពិតមែន សំណាងហើយដែលអាវមិនសូវសើមនោះ ហ៊ើយ!»
«កុំខឹងច្រើនពេកអី នាំឲ្យមុខអូនចាស់ ញញឹមច្រើនៗទៅអូន ទើបនៅក្មេងជាងវ័យ» ឃើញថាប្រពន្ធខ្លួនឯងនេះដូចជាតឹងតែងខ្លាំងពេក ទើបគេព្យាយាមសម្រួលឲ្យនាងមានអារម្មណ៍ល្អឡើងវិញកុំឲ្យនាងខឹងច្រើនពេក ព្រោះមើលទៅនាងមួយថ្ងៃនេះមានរឿងជាមួយជីមីនរហូតតែម្តង
«ពិតមែនហ្អេស៎?អូនឈប់ខឹងខ្លាំងហើយអញ្ចឹង ខឹងល្មមៗបានហើយ ហិហិ ញុាំបន្តទៅប្តីសម្លាញ់ ញុាំឲ្យច្រើនៗទៅណ៎ា» នាងប្តូរមកញញឹមវិញភ្លាមនៅពេលដែលបានឮជុងហ្គុកនិយាយបែបនេះ រួចហើយម្ហូបឲ្យគេបានញុាំយ៉ាងផ្អែមល្ហែម
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
