"ហេតុអីមិនវាចាប្រាប់គេត្រង់ៗ?"

844 74 0
                                        

ស្វាមីផ្តាច់ការ

ភាគទី០៥

ជូនមួយភាគទៀត អរគុណសម្រាប់ការបង្រ្គប់នូវលក្ខខណ្ឌ💝

«អេលី អីយ៉ា ផ្កានេះស្អាតណាស់ អូនទិញមកអោយបងមែនទេ?» ដោយឃើញថាអេលីដូចជាកំពុងអាក់អន់ស្រពោនចិត្តនឹងម៉ាក់របស់ខ្លួនបែបនេះហើយ ទើបប្រញាប់ប្តូរជានិយាយពាក្យនេះដាក់សង្សាររបស់ខ្លួនវិញ ជៀសវាងនាងគិតច្រើនជាងនេះ

«ច៎ាស អូនទិញអោយបងអបអរសាទរផងណា»

«បាទ អរគុណហើយស្អាតណាស់បងពេញចិត្ត» ទោះគេជាមនុស្សដែលមិនចូលចិត្តផ្កាក៏ដោយ តែគេក៏ត្រូវធ្វើជាចូលចិត្តនៅចំពោះមុខនាងអោយទាល់តែបានដាច់ខាតព្រោះខ្លាចនាងអន់ចិត្ត ធ្វើជាសង្សារនឹងគ្នាបីឆ្នាំពិតមែន មិនប្រាកដថាអាថ៌កំបាំងខ្លះ នាងអាចដឹងអំពីគេនោះទេ មនុស្សគេមិនចូលចិត្តនិយាយប្រាប់អ្នកណាត្រង់ៗឡើយ ប៉ុន្តែចូលចិត្តអោយអ្នកជុំវិញខ្លួនសង្កេតលើគេច្រើនជាងប្រាប់ដោយផ្ទាល់

«ល្ងាចនេះ ពួកយើងទៅញុាំអីជាមួយគ្នាទៅល្អទេ?ដើម្បីអបអរបងរៀនបញ្ចប់ឆ្នាំសិក្សាហើយនោះ»

«សុំទោស បងរវល់ហើយព្រោះថ្ងៃនេះអ្នកម៉ាក់ត្រូវនាំទៅមើលក្រុមហ៊ុនមុន គាត់ទើបតែចាំក្នុងឡានមុនបងអម្បាញ់មិញនេះឯង បងសុំទោសដែលកំដរអូនមិនបានយូរ បងត្រូវទៅហើយ បាយៗអេលី»និយាយមិនទាន់បានប៉ុន្មានផងក៏ត្រូវអ្នកបើកឡានបក់ដៃហៅគេចេញទៅហើយ បើគេមិនស្តាប់បញ្ជាទេនឹងពិបាកជាមិនខាន ដូច្នេះពេលនេះមានតែត្រូវទុកនាងចោលមួយឡែកសិន ដើម្បីទៅរកអ្នកម៉ាក់ ជៀសជាងធ្វើអោយអ្នកម៉ាក់ខឹងគេជាងនេះ

«ប៉ុន្តែជុង..អូន...ហ៊ើយ! ចំមែន»ដោយឃាត់ដំណើរសង្សាររបស់ខ្លួនឯងមិនបាន មានតែអង្គុយខឹងចិត្តខ្លួនឯង ជាខ្លាំង រឿងម្សិលមិញដែលខឹងក្មេងបម្រើនោះមិនទាន់បាត់ផង ឥឡូវមកសង្សារធ្វើខ្លួនដូចជាមិនខ្វល់នឹងនាងទៀត ធ្វើឲ្យនាងកាន់តែឈឺចិត្តលើសដើម

«មិនអីទេ ខ្ញុំគួរតែទុកពេលវេលាអោយគាត់ បន្តិចទៀត បានដេកលើគំនរមាសប្រាក់ជាមិនខាន ហិហិ» មនុស្សលោភលន់គឺបែបនេះ ពេលដែលគិតដល់រឿងដែលជុងហ្គុកត្រូវស្នងមរតកពីអ្នកម៉ាក់ជាច្រើនមហាសាលនោះ នាងក៏សប្បាយចិត្តឡើងមកវិញបានយ៉ាងលឿន ព្រោះមិនយូរទេ នាងនឹងក្លាយជាលោកស្រីប្រចាំត្រកូលចនជាក់ជាមិនខាន

«ម៉ាក់! ខ្ញុំមកវិញហើយបាទ» ជុងហ្គុកដើរចូលមកក្នុងឡានវិញជាមួយនឹងបាច់ផ្កាដែលសង្សាររបស់ខ្លួនបានទិញអោយ ទន្ទឹមនឹងទឹកមុខមិនពេញចិត្តរបស់អ្នកម៉ាក់នោះ ជុងហ្គុកឃើញហើយក៏ប្រញាប់បោះផ្កានោះទៅក្រោយគូទឡានភ្លាមៗដោយមិនរង់ចាំយូរ

ស្វាមីផ្តាច់ការ♣️Where stories live. Discover now