#ស្វាមីផ្តាច់ការ
ភាគទី១១+១២
20Voteសម្រាប់ភាគបន្ទាប់ដដែល💜
ព្រឹកថ្ងៃថ្មីបានមកដល់ រាល់រឿងហេតុការណ៍ដែលបានកើតឡើងនិងអ្វីដែលខ្លួនបាននិយាយជាមួយលោកស្រីចនទាំងប៉ុន្មាន ជីមីនបានយកទៅប្រាប់និងពន្យល់ប្រាប់រឿងគ្រប់យ៉ាងទាំងអស់ទៅកាន់អ្នកម៉ាក់គ្មានសល់ វាលែងជាពេលដែលត្រូវកុហកទៀតហើយ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងអំពីរឿងនេះហើយ បើមិនប្រាប់ទៅអ្នកម៉ាក់របស់ខ្លួនអោយបានដឹងទេ វាដូចជាអកតញ្ញូនឹងអ្នកម៉ាក់ខ្លាំងពេក
រៀងរាល់ព្រឹកជាទម្លាប់ដែលអ្នកបម្រើត្រូវធ្វើ និងត្រូវតែចាត់ចែងសម្រាប់ចៅហ្វាយ នោះគឺវាជាអាហារពេលព្រឹកដែលត្រូវរៀបចំសម្រាប់លោកស្រីចននិងជុងហ្គុក ហើយក្នុងនោះក៏មានរាងតូចដែលជួយជញ្ជូនអាហារទៅលើតុបាយប្រណីតដូចគ្នា ព្រោះគេក៏ជាអ្នកបម្រើក្នុងផ្ទះនេះគេត្រូវតែធ្វើអ្វីដែលអ្នកបម្រើផ្សេងទៀតធ្វើដែរ
«អញ្ជើញពិសាអាហារពេលព្រឹកដោយក្តីរីករាយ~~» រាងតូចវាចាពាក្យផ្អែមល្ហែមទៅកាន់លោកស្រីចនដោយស្នាមញញឹម ខណៈគាត់ក៏តបមកកាន់គេដោយស្នាមញញឹមដូចគ្នានោះដែរ។ ក្រោយរៀបចំរួចហើយ អ្នកបម្រើទាំងអស់ក៏ត្រូវឈរនៅសងខាងតុដើម្បីរង់ចាំខ្លាចថាចៅហ្វាយត្រូវការអ្វីបន្ថែម ពួកគេត្រូវបម្រើគ្រប់ចន្លោះមិនត្រូវឲ្យទើសចិត្តនោះទេ
«ជីមីន បងស្រី! នៅឈរត្រង់នោះធ្វើអី?ចូលមកញុាំជុំគ្នាមក» ក្រោយរៀបចំអាហាររួចរាល់ហើយ ក៏បានឃើញថាលោកស្រីផាកនិងជីមីនឈរនៅផ្នែកម្ខាងជុំជាមួយនឹងអ្នកបម្រើដែរ ទើបគាត់ចង់ហៅមកញុាំជុំគ្នា ព្រោះបន្តិចទៀតបានក្លាយជាដន្លងនឹងគ្នាទៅហើយ
«អញ្ជើញពិសាចុះលោកស្រី ពួកខ្ញុំញុាំអីនៅខាងក្រោយរួចហើយ» ឮលោកស្រីចនហៅខ្លួនថាបងស្រីបែបនេះ គាត់ខ្លួនឯងក៏ចង់ភ្ងាក់ដែរ ព្រោះលើកទីមួយហើយដែលឮពាក្យមួយនេះ វាមានអារម្មណ៍ថាប្លែកៗព្រោះលោកស្រីចនជាចៅហ្វាយ គាត់តែងគោរពជានិច្ច ដល់ពេលលោកស្រីចនមកហៅគាត់ដោយក្តីគោរពបែបនេះមានអារម្មណ៍ថារអៀសខ្លួនខ្លាំងណាស់
«មិនអីទេបើញុាំរួចហើយ ប៉ុន្តែល្ងាចនេះកុំទាន់ញុាំចោលពួកខ្ញុំអី ពួកយើងចាំញុាំជុំគ្នាណ៎ា»
«ច៎ាសលោកស្រី» លោកស្រីផាកអោនគោរពជាការទទួលបញ្ជា ខណៈលោកស្រីចនក៏ចាប់ផ្តើមញុាំអាហារពេលព្រឹកនៅលើតុជាមួយនឹងកូនប្រុសយ៉ាងស្ងប់ស្ងាត់ខ្លាំងបំផុត ព្រោះទើបតែទាស់សម្តីជាមួយគ្នាហើយ ម្នាក់ៗក៏ស្ងាត់មិននិយាយរកគ្នារៀងខ្លួនបែបនេះហើយ
15បាទីក្រោយមក ការស្រស់ស្រូបអាហារពេលព្រឹកក៏ត្រូវបានបញ្ចប់ រាងតូចនិងអ្នកម៉ាក់ក៏ជួយរៀបចំចានអ្នកបម្រើផ្សេងទៀតយកទៅទុក និងយកទៅលាងជាការកិច្ចការដែលអ្នកបម្រើទាំងអស់ក្នុងផ្ទះត្រូវជួយគ្នាជានិច្ចកាលទៅហើយ
«ម៉ាក់! ម៉ោងប៉ុន្មានទើបម៉ាក់ទៅផ្សារ?» កំពុងលាងចានសុខៗជាមួយនឹងអ្នកម៉ាក់នោះ ដើម្បីកុំអោយទិដ្ឋភាពជុំវិញហាក់ស្ងប់ស្ងាត់ខ្លាំងពេក ទើបចេះតែសួរសំណួរអ្នកម៉ាក់លេងៗទៅ
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
