"អ្នកណាគេជារាងតូចនោះ?"

1K 125 6
                                        

ស្វាមីផ្តាច់ការ

ភាគទី០៣

Partនេះអេដមីនសុំ30Voteសម្រាប់ភាគបន្ទាប់💝

ពេល្ងាចបានមកដល់ ឡានសេរីទំនើបចុងក្រោយរបស់កូនប្រុសទោលនៃត្រកូលចនបានរំកិលចូលមកដល់បរិវេណផ្ទះហួសដល់ចំណតក្រោយភូមិគ្រឹះ រាងក្រាស់ស្ពាយកាតាបចុះពីលើរថយន្ត ដើរហួចមាត់បណ្តើរ ក្រវីសោរឡានលេងបណ្តើរតាមអារម្មណ៍សប្បាយរបស់ខ្លួនក្នុងវិនាទីមួយនេះ ព្រោះថ្ងៃនេះ ជាថ្ងៃបញ្ចប់ថ្នាក់សិក្សាផ្នែកគ្រប់គ្រងទៅហើយ មិនឲ្យគេសប្បាយចិត្តយ៉ាងមិចទៅ?រាល់ថ្ងៃនេះគេធុញនឹងរៀនសឹងស្លាប់ទៅហើយ

«ម៉ាក់អើយ ខ្ញុំរៀនចប់ហើយ~~» ដើរចូលមកដល់ក្នុងផ្ទះ រាងក្រាស់ស្រែកប្រកូកខ្លាំងៗក្រោយពេលឃើញអ្នកម៉ាក់កំពុងអង្គុយលើសាឡុងទល់មុខនឹងទូរទស្សន៍ហើយនោះ

«ពិតមែនហ្អេស៎?ហេតុអីមិនប្រាប់ម៉ាក់មុន?» លោកស្រីចនងាកក្រោយមកដោយស្នាមញញឹម ត្រដាងដៃអោយកូនប្រុសតែម្នាក់ចូលមកអោបក្នុងកាយដ៏កក់ក្តៅរបស់ខ្លួន រាងក្រាស់ទម្លាក់កាតាបចុះរត់ចូលទៅក្នុងរង្វង់ដៃរបស់អ្នកម៉ាក់យ៉ាងមានសេចក្តីសុខ។ ត្បិតការរស់នៅដោយគ្មានប៉ាវាកន្លងផុតទៅយូរហើយក៏ដោយចុះ ក៏គ្រួសារនេះអាចមានក្តីសុខបាន ដោយសារតែមានអ្នកម្តាយដ៏រឹងមាំដូចជាលោកស្រីចននេះហើយ

«ខ្ញុំគ្មានបំណងទេ ប៉ុន្តែមកពីលោកគ្រូក៏សុបប្រាយស៍សិស្សផ្សេងៗដូចគ្នា ហើយខ្ញុំក៏មិនបានដឹងថាថ្ងៃនេះជាថ្ងៃបញ្ចប់ការសិក្សាហើយដូចគ្នា ប៉ុន្តែមិនអីទេ នៅថ្ងៃស្អែកនេះកូនត្រូវទៅទទួលសញ្ញាប័ត្រហើយ ម៉ាក់ចាំទៅជាមួយកូនទៅ យ៉ាងណាកូនបានបញ្ចប់ឆ្នាំសិក្សាហើយ ម៉ាក់គួរតែសប្បាយចិត្តមិនអញ្ចឹង?» ក៏ត្រឹមត្រូវហើយ នេះជាអ្វីដែលអ្នកម៉ាក់គេចង់បានបំផុត ដូច្នេះហើយទោះគាត់មិនបានដឹងទុកមុនក៏ដោយចុះ ប៉ុន្តែវាក៏ជារឿងដែលធ្វើអោយគាត់សប្បាយចិត្តនិងមានមោទនភាពលើគេដែរមិនអញ្ចឹង??

«ច៎ាស ម៉ាក់សប្បាយចិត្តបំផុតហើយ ចាប់ពីពេលនេះទៅនឹងមានអ្នកជួយធ្វើការម៉ាក់ហើយ ចូលរួមអបអរផងណាកូនប្រុសម៉ាក់ កូនពូកែណាស់» លោកស្រីចនទាញកូនប្រុសចេញពីការអោបទាញក្បាលកូនប្រុសអោយអោនចុះដើម្បីថើបគេមួយខ្សឺតយ៉ាងយូរ រាងក្រាស់ញញឹមឡើងស្រស់ពេលបានទទួលភាពកក់ក្តៅពីអ្នកម៉ាក់ពេញទំហឹងបែបនេះ

«ចុះអ្នកមីង?អ្នកមីងផាកនៅឯណាម៉ាក់?»

«មកដល់សួររកអ្នកមីងភ្លាមតែម្តងណ៎ គាត់នៅក្នុងផ្ទះបាយឯណោះ»គាត់ញញឹមពេលឮថាកូនប្រុសមិនផ្លាស់ប្តូរ ទម្លាប់គេទៅហើយ មកដល់ផ្ទះមិនបានប៉ុន្មានគឺដឹងតែសួររកលោកអ៊ុំផាកហើយ បាត់មួយថ្ងៃមិនបានតែម្តង សួររកទាល់តែឃើញ

«បាទ ខ្ញុំទៅរកគាត់សិនអញ្ចឹង» និយាយរួចហើយ រាងក្រាស់ក៏ដើរទៅយកកាតាបរបស់ខ្លួន ដើរសម្តៅទៅផ្ទះបាយដែលមានលោកស្រីផាកឈរនៅទីនោះពិតប្រាកដមែន

«អ្នកមីង ខ្ញុំទិញបង្អែមមកផ្ងើរ» ដូចរាល់ដងមិនខុសលើកណាទេ បុរសមាឌមាំហុចប្រអប់បង្អែមដែលខ្លួនបានទិញផ្ងើរអ្នកមីងដូចរាល់ដង ឲ្យតែថ្ងៃណាគេបានទៅរៀន គឺដឹងតែគេទិញផ្ងើរអ្នកមីងហើយ ព្រោះដឹងថាអ្នកមីងផាកចូលចិត្តបង្អែមមួយនេះ

«ទិញអោយមីងទៀតហើយ ប្រាប់ហើយថាកុំទិញប្រាប់មិនស្តាប់សោះ»គាត់ក្រែងចិត្តខ្លាំងណាស់ ពេលដែលជុងហ្គុកតែងតែទិញបង្អែមផ្ងើរមកឲ្យគាត់រាល់ថ្ងៃបែបនេះ យល់ហើយថាស្រឡាញ់និងចាត់ទុកខ្លួនដូចជាអ៊ុំបង្កើត ប៉ុន្តែគេទិញឲ្យរាល់ថ្ងៃពេក ពិតជាក្រែងចិត្តគេខ្លាំងណាស់ក្នុងនាមជាកូនចៅក្រោមបង្គាប់ម្នាក់

«ខ្ញុំឃើញមីងធ្វើការច្រើន ហត់ហើយបើមានរបស់ផ្អែមៗបានរាល់ថ្ងៃអញ្ចឹងនឹងបាត់ហត់នឹងណា មីងហ្អា ខ្ញុំរៀនចប់ហើយ~~» កាលដែលមកជួបដោយផ្ទាល់បែបនេះក៏ចង់ប្រាប់ដំណឹងល្អមួយនេះទៅកាន់គាត់ដូចគ្នា ព្រោះអ្វីដឹងទេ?ក្រៅពីអ្នកម៉ាក់ ជុងហ្គុកតែងទទួលបានពាក្យលើកទឹកចិត្តពីលោកស្រីផាករហូត ថ្ងៃណាស្ត្រេសខ្លាំងគិតអ្វីមិនចេញ ម៉ាក់ក៏មិនបាននៅក្បែរគេគ្រប់ពេលដែរ តែក៏បានលោកស្រីផាកនេះហើយដែលជួយអោយគេមានកម្លាំងសិក្សាឡើងវិញ រហូតបានរៀនបញ្ចប់ឆ្នាំសិក្សាបែបនេះ គេក៏គួរតែអរគុណគាត់ដូចគ្នាសម្រាប់សមិទ្ធផលដែលគេទទួលបានមកនេះ

«ចូលរួមអបអរផងណាអ្នកប្រុស មីងមិនបានធ្វើអ្វីអបអរអ្នកប្រុសទេពេលនេះ អ្នកប្រុសចង់ញុាំអីទេ?មីងធ្វើអោយ»

«មិនអីទេ ខ្ញុំញុាំអីនៅខាងក្រៅរួចហើយ ចុះម្នាក់នោះជានរណា?ដូចជាមិនដែលបានឃើញ?» សម្លឹងទៅពីក្រោយខ្នងទៅក៏បានឃើញក្មេងប្រុសមាឌល្អិតម្នាក់ បើតាមចាំបានអ្នកបម្រើក្នុងផ្ទះនេះគឺមានតែមនុស្សស្រីប៉ុណ្ណោះ តែហេតុអីថ្ងៃនេះមានមនុស្សប្រុសហើយថែមទាំងមាឌតូចល្អិតបែបនេះទៀត ឬមួយអ្នកម៉ាក់គេយកអ្នកបម្រើថ្មីមកថ្ងៃនេះ គេមិនបានដឹង?

«គឺគេជាកូនប្រុសមីង ងាកក្រោយអោយអ្នកប្រុសឃើញមុខបន្តិចទៅកូនប្រុស» គោលបំណងដ៏ធំគឺចង់អោយកូនប្រុសងាកមកក្រោយដើម្បីអោយអ្នកប្រុសបានស្គាល់ទៅថ្ងៃក្រោយនឹងមានអ្វីបម្រើគេ កុំអោយគេឆ្ងល់ពេលឃើញមនុស្សប្លែកដូចជាអាល្អិតនេះហើយមិនហ៊ានប្រើ

រាងតូចប្រញាប់លើកដៃរាឡើង បង្ហាញជាសញ្ញាដែលធ្វើអោយលោកស្រីផាកគិតថាកូនប្រុសរបស់គាត់ប្រហែលជាមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់នឹងរឿងនេះហើយ ក៏គិតថារាងតូចអាចនឹងមានការអៀនប្រៀនច្រើនមិនហ៊ានជួបនឹងមនុស្សប្លែកមុខ ទើបគាត់ប្រញាប់កែប្រែស្ថានការណ៍អោយទៅជាល្អវិញ ខ្លាចជុងហ្គុកមានការសង្ស័យមិនល្អទៅលើកូនប្រុសរបស់គាត់

«កូនប្រុសរបស់មីងអៀនច្រើនណាស់ ចាំថ្ងៃក្រោយមីងណែនាំឲ្យស្គាល់ចុះ អ្នកប្រុសគួរតែសម្រាកហើយ» ដោយឃើញទឹកមុខចង់ដឹងរបស់រាងក្រាស់ជាពន់ពេក ស្ថានការណ៍ពេលនេះគឺមានតែនិយាយបែបនេះទៅកាន់គេ ព្រោះបើនិយាយអីផ្សេង អ្នកប្រុសសង្ស័យថាកូនប្រុសរបស់គាត់ជាមនុស្សអាក្រក់ យ៉ាប់ជាមិនខានទេ

«បាទមិនអីទេអញ្ចឹង ខ្ញុំសុំទៅខាងលើសម្រាកសិនហើយ» មាត់និយាយថាមិនអី តែចិត្តកំពុងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់រាងកាយដ៏សែនតូចស្តើងមួយនេះ រូបភាពដែលគេបានរួមរ័ក្សក្នុងរាត្រីមួយនោះបានបំភ្លឺចេញមកក្នុងខួរក្បាលរបស់គេពាសពេញគ្រប់ចន្លោះ មុខគេចាំបាន ម្រាមដៃតូចៗរបស់សិស្សប្អូនដែលបានចាប់កាន់ នឹងធ្វើអោយគេញៀននឹងរាងកាយមួយនោះខ្លាំងបំផុត ពេលនេះខួរក្បាលរបស់គេកំពុងតែគិតពីរាងកាយដ៏សែនសុិចសុីរបស់សិស្សប្អូនរបស់គេម្នាក់នោះទៀតហើយ...

«ច៎ាស សុបិនល្អណ៎ាអ្នកប្រុស» លោកស្រីផាកបន្លឺប្រយោគដែលគាត់តែងនិយាយដាក់គេបែបនេះរាល់ដង ជុងហ្គុកគ្រាន់តែងួកក្បាលតិចៗញញឹមលាគាត់ធម្មតាហើយក៏ដើរចេញមកក្រៅផ្ទះបាយដោយក្នុងចិត្តកំពុងអំពុលនឹកដល់រាងកាយមួយនោះដែលវាពិតជាស្រដៀងគ្នានឹងរាងកាយរបស់កូនប្រុសលោកស្រីផាកខ្លាំងណាស់

«ខ្ញុំត្រូវតែធ្វើខ្លួនអោយប្រាកដចិត្តជាងនេះ ខ្ញុំត្រូវតែដឹងអោយបានថា ម្នាក់នោះគឺជាផាក ជីមីន សិស្សប្អូនម្នាក់ដែលបានរួមរ័ក្សជាមួយខ្ញុំនៅយប់មួយនោះពិតមែនឬក៏អត់?ខ្ញុំត្រូវតែដឹងឲ្យបាននៅថ្ងៃណាមួយ...» គេជាមនុស្សចង់ដឹងរឿងគ្រប់យ៉ាង ហើយរឿងអ្វីក៏មិនអាចលាក់គេជិតបានដែរ ព្រោះមនុស្សដូចជាគេបើចង់ដឹងរឿងអ្វីមួយហើយ គេត្រូវតែដឹងឲ្យបាន មិនដែរឲ្យរំលងចេញពីច្រមុះ ពីត្រចៀក ពីភ្នែកនោះទេ គេត្រូវចាប់សង្កេតឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះគេពិតជាចង់ដឹងខ្លាំងណាស់ តើដូចការគិតរបស់គេពេលនេះទេ?ឬគ្រាន់តែជាការស្រម៉ៃច្រើនពេករបស់គេទេ...?

________________
To be continue....
បើបានដឹងការពិតហើយ រឿងនឹងកាន់តែវែងឆ្ងាយ🙇
Vote ឲ្យអេដមីនផងណ៎ា🙆

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now