#ស្វាមីផ្តាច់ការ
ភាគទី៣៣+៣៤
20Vote for next part🙎
បញ្ចប់ប្រយោគហើយភ្លាម គេមិននិយាយច្រើននាំសៅហ្មងឡើយ ក៏ចាប់ទាញដៃរាងតូចចេញទៅជាមួយគេយកតែម្តង ដោយជីមីនក៏មិនភ្លេចងាកមកលាអ៊ុនវូផងដែរ មុននឹងព្រមទៅតាមការទាញរបស់គេ យ៉ាងទាន់ហន់ជាទីបំផុត
អ៊ុនវូសម្លឹងមើលពួកគេពីចម្ងាយ ក៏សើចឡើងតែម្តង វាគួរឲ្យសំណើចពិតមែន ដែលជុងហ្គុកនេះតែងតែប្រច័ណ្ឌជីមីននៅចំពោះមុខរបស់គេរហូត ពីរដងហើយដែលគេបានឃើញ ឃើញលើកណាក៏ប្រច័ណ្ឌ ហើយតែងតែប្រច័ណ្ឌជីមីនជាមួយនឹងគេរហូត ទាំងដែលគេនេះដូចជាមិនបានធ្វើស្អីឲ្យលើសលួសលើជីមីនសោះ ត្រឹមនិយាយគ្នាធម្មតាក៏អាចប្រច័ណ្ឌបានដែរ
«ប៉ុន្តែឈប់សិន ហេតុអីស្រឡាញ់គ្នាហើយនៅនិយាយលោក,ខ្ញុំទៀត?» មែនហើយ គេទើបតែឮនៅថ្ងៃនេះដែលពួកគេសន្ទនាគ្នាបែបនេះ បើស្រឡាញ់គ្នាហេតុអីនិយាយលោក,ខ្ញុំ វាមានរឿងអ្វីនៅពីក្រោយឬបែបណា?
«ខ្ញុំនេះដូចជាជ្រុលពេកហើយ ចង់ដឹងរឿងរបស់គេជ្រុលហួស ឈប់គិតបានហើយអ៊ុនវូប្រុសសង្ហា» ដោយមានអារម្មណ៍ថាខ្លួនឯងនេះដូចជាចង់ដឹងចង់ឮរឿងរបស់គេខ្លាំងពេក អ៊ុនវូក៏លើកដៃឡើងទះក្បាលរបស់ខ្លួនឯងមួយដៃ គេមិនមានជាប់សាច់ឈាមអីជានួយខាងណាផង ហេតុអីគេត្រូវដឹងគ្រប់រឿងនោះ?ចំមែនហើយ!
«លែងខ្ញុំបានហើយ បម្រុងអូសខ្ញុំទៅដល់ណាទៀតលោក?» ឃើញថាគេនេះអូសខ្លួនមិនព្រមឈប់មួយកន្លែងណាសោះ ពីមួយកន្លែងទៅមួយកន្លែងគេមិនព្រមឈប់ គេកើតស្អីឲ្យប្រាកដបានជាមកធ្វើឫកដាក់ខ្លួនបែបនេះ ចម្លែកៗដល់ហើយតាំងពីព្រឹកមិញម្លេះ
«បាននិយាយជាមួយវាក៏អររំភើបសម្បើមណាស់ណេស?កុំភ្លេចថាឯងជិតរៀបការជាមួយខ្ញុំហើយ ឯងគ្មានសិទ្ធិទៅនិយាយជាមួយប្រុសណាឡើយ!» គេហាមផ្តាច់អហង្ការមិនព្រមឲ្យរាងតូចទៅនិយាយប្រុសផ្សេង ហេតុអីគេត្រូវបិទសិទ្ធិ?ហេតុអីគេត្រូវហាមឃាត់? ក្រែងគេស្អប់ខ្លួនណាស់មិនអញ្ចឹង?ហេតុអីមិនព្រមនៅឲ្យឆ្ងាយៗហើយធ្វើជាមិនខ្វល់ទៅ វាក៏ចប់រឿងហើយ
«រៀបការ?រៀបការដោយយើងមិនបានស្រឡាញ់គ្នានេះមែនទេ?លោកមិនអាចបិទសិទ្ធិខ្ញុំមិនឲ្យនិយាយជាមួយអ្នកណាបានឡើយ ព្រោះវាជាសិទ្ធិខ្ញុំ! បើគ្រាន់តែនិយាយធម្មតា ហេតុអីមើលទៅលោកដូចជាខឹងសម្បារម្លេះ?» រាងតូចជ្រួញចិញ្ចើមឆ្ងល់សួរទៅកាន់គេបន្ត មិនយល់គ្រប់ពេលគេតែងផ្លាស់ប្តូរអត្តចរិត ម្តងបែបនេះម្តងបែបនោះរហូតដល់រាងតូចនេះតាមគេលែងទាន់ទៅហើយ ទង្វើដែលគេធ្វើរាល់ថ្ងៃនេះវាស្តែងចេញពីអ្វីឲ្យប្រាកដ មាត់ថាស្អប់អញ្ចឹងទង្វើដែលគេធ្វើរាល់ថ្ងៃនេះក៏ជាការស្អប់ដែរមែនទេ?វាមិនសមទាល់តែសោះ!
«ទោះមិនបានស្រឡាញ់គ្នាក៏ដោយ ក្រោយពេលរៀបការរួចឯងមានឈ្មោះជាប្រពន្ធរបស់ខ្ញុំហើយ ដូច្នេះខ្ញុំមានសិទ្ធិហាមឯងគ្រប់បែបយ៉ាងឲ្យតែខ្ញុំចង់ យល់ទេ!?» នរៈសង្ហាផ្តើមឆ្លើយតបជាមួយនឹងអនាគតភរិយាបន្ត ត្រូវហើយគេហាមសិទ្ធិ គេចង់ហាមសិទ្ធិគ្រប់យ៉ាងមិនឲ្យជីមីនអាចមានសេរីភាពធ្វើអ្វីដែលខ្លួនឯងចង់ឡើយ ហើយរឿងក្តីស្រមៃស្អីនោះក៏ដូចគ្នា គេក៏មិនធ្វើឲ្យជីមីនសម្រេចក្តីស្រមៃនោះដូចគ្នា ចាំតែមើលចុះ ថាគេនឹងបំផ្លាញវាដោយបែបណា
«ទោះខ្ញុំមានឈ្មោះជាប្រពន្ធរបស់លោក តែខ្ញុំក៏មិនមែនជាភរិយាដែលលោកត្រូវខ្វល់ អ្នកដែលលោកត្រូវខ្វល់ ជាអេលី ស្រីម្នាក់នោះមិនអញ្ចឹង ដូច្នេះកុំមកខ្វល់នឹងខ្ញុំអី លោករស់នៅដោយលោកខ្ញុំរស់នៅដោយខ្ញុំ បញ្ចប់រឿងឈ្លោះត្រឹមនេះទៅ...» ព្រោះគេមិនចង់នៅឈ្លោះជាមួយនឹងជុងហ្គុកឥតប្រយោជន៍ ឈ្លោះយ៉ាងណាក៏វានៅតែខុស ខុសសម្រាប់គេជានិច្ច គ្មានថ្ងៃត្រូវឡើយ ព្រោះគេក៏បានស្អប់ខ្លួនរួចហើយ ដូច្នេះមិនបាច់ព្យាយាមបកស្រាយហេតុផលទេ ទោះខំប្រឹងប៉ុណ្ណាក៏នៅតែប៉ុណ្ណឹង
«អឹម..» និយាយរួចរាងតូចបម្រុងនឹងដើរចេញដើម្បីចូលទៅខាងក្នុងផ្ទះផ្លាស់ខោអាវចេញទៅហើយ ស្រាប់តែគេកញ្ឆក់កាយតូចមកបុិតនឹងរាងកាយរបស់គេមួយទំហឹង មុននឹងចាប់ប្រថាប់បបូរមាត់ទៅលើរាងតូច សង្កត់ញក់ញីខ្លាំងៗនៅកណ្តាលវាលតែម្តង តែជាសំណាងល្អហើយដែលពេលនេះបុគ្គលិកចែកជើងគ្នាទៅញុាំអាហារថ្ងៃត្រង់អស់ កុំអីម្លេះពេលនេះត្រូវក្លាយជាចំណីភ្នែកគេគ្រប់គ្នាជាមិនខាន
«អឹស...អឹក»
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
