"អាត្មានិយម!"

759 76 2
                                        

#ស្វាមីផ្តាច់ការ

ភាគទី៣៨

30Vote for next part💜

«ឡើងមកខាងលើមក ចាំបងនាំអូនទៅបន្ទប់» ជុងហ្គុកមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ នៅពេលឃើញអេលីមានឫកពាឆ្មើងឆ្មៃបែបនេះ តែក៏ព្រោះតែនាងជាមនុស្សដែលគេស្រឡាញ់រឿងតិចតួចបែបនេះគេក៏អាចអត់ទោសឲ្យបាន វាគឺធម្មតានោះទេ ព្រោះពេលដែលនាងខឹងគឺតែងតែបែបនេះស្រាប់ហើយតាំងពីដើមមក

«នេះជាបន្ទប់យើងទាំងពីរមែនទេ?» ឡើងមកដល់ខាងលើ ឃើញថាទ្វារនៃបន្ទប់នោះធំជាងគេ មើលក៏អាចស្មានដឹងថានៅខាងក្នុងនោះមានប្រវែងធំថ្នាក់ណា ទើបបានដើរកាត់ហើយនាងក៏សួរគេភ្លាម

«មិនមែនទេ បន្ទប់អូនគឺនៅទីនោះ» ដោយឃើញថាអេលីមានការយល់ច្រឡំ ទើបគេចង្អុលទៅបន្ទប់ដែលនៅជិតកាំជណ្តើរនោះវិញ ត្រូវហើយបន្ទប់ដែលនាងចង្អុលសួរគេនេះជាបន្ទប់របស់គេជាមួយនឹងជីមីន ដូច្នេះវាពិបាកក្នុងការផ្លាស់ប្តូរណាស់ព្រោះអ្នកម៉ាក់បានរៀបចំបន្ទប់គ្រប់បែបយ៉ាងទៅហើយ វាមិនអាចផ្លាស់ប្តូរបាននោះទេ

«ហេតុអីបានជាអូនត្រូវគេងក្នុងបន្ទប់នេះ?»

«ព្រោះបន្ទប់ធំនេះអ្នកម៉ាក់បានរៀបចំឲ្យបងនិងគេគេងក្នុងបន្ទប់នេះហើយ ដូច្នេះអូនកុំរឿងច្រើនពេក ចូលទៅក្នុងបន្ទប់នោះទៅ» គេចាប់ផ្តើមមានអារម្មណ៍ធុញនាង ព្រោះឃើញថានាងដូចជាងក់ងរជ្រុលហួស ជាប្រភេទដែលគេមិនចូលចិត្តជាខ្លាំង តាំងពីនៅជាសង្សាដូចជាមិនអីឡើយ ប៉ុន្តែតាំងពីនាងរៀបការជាមួយនឹងគេហើយ អេលីងក់ងរច្រើនណាស់ដែលធ្វើឲ្យចាប់ផ្តើមមានអារម្មណ៍ថាមិនពេញចិត្តជាខ្លាំង

«អូនរឿងច្រើនមែនទេ?អូខេ បងយកគេសំខាន់ជាងអូន ឲ្យគេដេកបន្ទប់ធំចំណែកអូនមកគេងបន្តប់ប្រៀបស្មើដូចពួកបម្រើ ហឹស៎ អូខេក៏បាន» អេលីប្រឡែងដៃជុងហ្គុកចេញពីស្មារបស់នាង មុននឹងបើកទ្វារបន្ទប់នោះចូលទៅខាងក្នុងហើយក៏បិទទ្វារឮសូរតែគ្រាំង កាយវិការរបស់នាងបញ្ជាក់មកហើយថានាងកំពុងតែខឹងនឹងគេយ៉ាងពិតប្រាកដ

«ហ៊ើយ ពិតជាគួរឲ្យធុញថប់ពិតមែន» ដឹងទេថា ឲ្យតែពេលនាងខឹងគេពិបាកលួងខ្លាំងណាស់ ទម្រាំលួងចេញបានមួយវគ្គគេត្រូវចំណាយពេលយូរមែនទែន នាងចេះតែខឹងគេរហូតបែបនឹង វាធ្វើឲ្យគេធុញខ្លាំងណាស់ អញ្ចឹងហើយមានតែស្របតាមនាង ដើម្បីកុំឲ្យនាងងក់ងរច្រើន មានតែឲ្យរាងតូចរើទៅបន្ទប់មួយផ្សេងតែប៉ុណ្ណោះ

ក្រោយគិតនូវដំណោះស្រាយឃើញហើយគេក៏បើកទ្វារចូលបន្ទប់អាពាហ៍ពិពាហ៍របស់គេនោះទៅ ដើម្បីនិយាយរឿងនេះជាមួយនឹងរាងតូច គេគិតថាជីមីននឹងព្រមចេញមួយរយភាគរយដោយគ្មានលក្ខខណ្ឌក៏ព្រោះតែជីមីនក៏មិនបានស្រឡាញ់គេដូចគ្នា គេប្រាកដជាយល់ព្រមដើម្បីឲ្យខ្លួនអាចនៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់បាន

«ចេញមកហើយមែនទេ?មកត្រង់នេះ ខ្ញុំមានរឿងចង់និយាយជាមួយ» ឮសម្លេងបើកទ្វារបន្ទប់ទឹករបើកឡើងហើយ រាងក្រាស់ក៏បន្លឺប្រយោគនេះចេញទៅ ខណៈជីមីនក៏ដើរមកឈរនៅចំពោះមុខគេតែម្តងដោយមិននិយាយអ្វីទាំងអស់

«ខ្ញុំគិតថាឯងគួរតែរើសម្លៀកបំពាក់ទៅរស់នៅក្នុងបន្ទប់ផ្សេងទៅ ព្រោះអេលីចង់នៅបន្ទប់នេះ ដូច្នេះគួរតែរើទៅបន្ទប់ដែលនៅខាងស្តាំដៃនោះទៅ»

«ចុះខ្ញុំ?ខ្ញុំក៏ចង់នៅក្នុងបន្ទប់នេះដូចគ្នា គ្រប់យ៉ាងនៅក្នុងបន្ទប់នេះគឺសុទ្ធតែពាក់ព័ន្ធនឹងពួកយើងទាំងពីរលោកចង់ឲ្យនាងរើមកនៅជាមួយលោក ហើយក៏ដេញខ្ញុំចេញពីបន្ទប់មួយនេះអញ្ចឹងមែនទេ?» លើកនេះមិនអាច មិនប្រកែកជាមួយនឹងគេបានទេ នេះគេចង់ដេញខ្លួនឲចេញទាំងមិនមើលនៅលើជញ្ជាំងទេហ្អេស៎?វាសុទ្ធសឹងតែជារូបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ មិនយល់ចិត្តគេធ្វើអំពីស្អីទាល់តែសោះ ហេតុអីយល់តែចិត្តអេលី មិនយល់ពីចិត្តគេខ្លះផង?

ស្វាមីផ្តាច់ការ♣️Donde viven las historias. Descúbrelo ahora