"កុំស្លូតពេក ដើម្បីកុំឲ្យគេមើលងាយ!"

736 80 3
                                        

#ស្វាមីផ្តាច់ការ

      ភាគទី១៤
          Jeon Jungkook x Park Jimin
              (រីករាយក្នុងការអាន^3^)

          រាងតូចសម្រួលឥរិយាបថរបស់ខ្លួន ធ្វើចិត្តអោយដូចធម្មតាវិញ នៅពេលបានឃើញថាលោកស្រីចនកំពុងដើរសម្តៅមកពីចម្ងាយទៅហើយ មិនចង់អោយលោកស្រីចនសួរនាំច្រើន ហើយក៏មិនចង់អោយគាត់មកឈឺក្បាលដោយសារតែខ្លួនដូចគ្នា ចាត់ទុកថារឿងគ្រប់យ៉ាងគេធ្វើព្រោះដើម្បីសងគុណទៅកាន់គាត់ទៅចុះ គ្រប់យ៉ាងវានឹងរួចគ្នាទៅតាមនោះ គេត្រៀមខ្លួននឹងទទួលគ្រប់យ៉ាងទាំងអស់

         «បើកជូនម៉ាក់ទៅក្រុមហ៊ុនបន្តទៅ ហើយឯងកុំភ្លេចជូនប្អូនទៅផ្ទះផង» រង់ចាំប្រហែលមួយសន្ទុះធំលោកស្រីចនក៏បានត្រឡប់ចូលមកដល់ក្នុងឡានវិញ លោកស្រីបន្លឺប្រាប់ទៅកាន់កូនប្រុសខណៈជុងហ្គុកបានឆ្លើយជាមួយនឹងគាត់ហើយទើបគាត់ងាកមកសម្លឹងនឹងរាងតូចដែលនៅក្បែរដៃបន្ត

          «ចាំថ្ងៃណាម៉ាក់ទំនេរ ម៉ាក់ជូនកូនប្រសារទៅដើរផ្សារ ទៅទិញរបស់របរសម្រាប់ត្រៀមទុក ពិធីរៀបមង្គលការ» លោកស្រីចនបន្លឺប្រយោគទៅកាន់ជីមីនដោយស្នាមញញឹមស្រស់ ស្រឡាញ់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ ស្រឡាញ់ចរិតតស៊ូមោះមុតមិនងាយរាថយគ្រប់បញ្ហា រឿងដែលត្រូវគេមើលងាយនោះវាជួបច្រើនសាលាទៅហើយ ប្រហែលលើកនេះជីមីនមិនអាចទ្រាំទ្រនឹងរឿងមួយនេះបាន ទើបដល់ថ្នាក់ឈប់រៀនបែបនេះ ដូច្នេះរឿងអ្វីដែលគាត់អាចជួយបានគាត់នឹងជួយអោយដល់ទីបំផុត ដូចជាពេលនេះយ៉ាងអញ្ចឹង

         «បាទ លោកស្រី..»

          «កុំហៅថាលោកស្រីបែបនេះអី កូនគួរតែហៅម៉ាក់ថាម៉ាក់ សាកហៅទៅមើស?» លោកស្រីចនបង្រៀនឲ្យជីមីនផ្លាស់ប្តូរពាក្យសម្តីភ្លាមៗ ក្រោយឮការឆ្លើយតបដូចជាមានគម្លាតដល់ហើយរវាងខ្លួននិងកូនប្រសារ យ៉ាងណាពិធីរៀបការនឹងត្រូវប្រព្រឹត្តឡើង ព្រោះបានទទួលដឹងហើយថាជីមីនមានសារធាតុជាអូមេហ្គា ដូច្នេះរៀនហៅម៉ាក់ក្មេកឲ្យហើយក៏មិនទៅខុសអីណាស់ណាដែរមិនអញ្ចឹង??

         «បាទ អ្នកម៉ាក់»អាល្អិតស្តាប់តាមបញ្ជា ព្យាយាមញញឹមយ៉ាងស្រស់ហាក់ដូចជាក្នុងចិត្តរបស់គេគ្មានកង្វល់អ្វីសោះ ធ្វើដូចជាគេសប្បាយនឹងទទួលយករឿងទាំងនេះយ៉ាងអញ្ចឹង គ្មានអ្នកណាម្នាក់អាចមើលដឹងថាគេមិនបានពេញចិត្តនឹងពិធីរៀបការមួយនេះឡើយ

ស្វាមីផ្តាច់ការ♣️Where stories live. Discover now