"ពិបាកក្នុងការប្រកែក"

690 66 3
                                        

#ស្វាមីផ្តាច់ការ

ភាគទី២៧

រៀបការរួចពួកគេក៏ផ្តល់ស្នាមញញឹមអោយគ្នា សម្លឹងគ្នាទៅវិញទៅមកយ៉ាងមានក្តីសុខ ចម្លែកអីតែរាងតូចដែលត្រូវឈរមើលទាំងដួងចិត្តសោកសៅជាពន់ពេក ធ្វើអីមិនបានមានតែព្យាយាមលួងលោមចិត្តខ្លួនឯង ថាគេមិនមែនជារបស់យើងតាំងពីដំបូងហើយ គ្រប់យ៉ាងគឺគេស្រឡាញើសង្សាររបស់គេ យើងរៀបការគ្រាន់តែបង្រ្គប់កិច្ចជាអ្នកសងគុណអោយលោកស្រីចនតែប៉ុណ្ណោះ

ពិធីរៀបការបានចប់សព្វគ្រប់អស់ហើយ ពួកគេទាំងបីក៏ចុះពីព្រះវិហារមករកឡានដើម្បីបើកទៅផ្ទះវិញ ព្រោះថ្ងៃបាក់រសៀលចង់ចូលជាពេលល្ងាចទៅហើយ ខ្លាចទៅផ្ទះវិញអ្នកម៉ាក់សង្ស័យថាទៅរើសឈុតសោះ ហេតុអីត្រូវចំណាយពេលយូរបែបនេះ?

Skip>>

ក្រោយដាក់អោយអេលីនៅផ្ទះរបស់នាងរួចហើយមិនយូរប៉ុន្មាន ពួកគេទាំងពីរក៏បានបើកមកដល់ភូមិគ្រឹះវិញ ដោយរាងក្រាស់ក៏ដើរចុះពីរថយន្តទៅដើម្បីកាន់ឈុតអាពាហ៍ពិពាហ៍ទៅអោយអ្នកម៉ាក់មើលថាគេបានជ្រើសយកឈុតមួយណា

«ម៉ាក់ ខ្ញុំមកវិញហើយ» រាងក្រាស់ដើរនាំផ្លូវជីមីនទៅមុន នាំខ្លួនទៅដាក់បង្គុយលើសាឡុងដែលមានអ្នកម៉ាក់ទាំងពីរកំពុងអង្គុយនៅត្រង់នោះស្រាប់

«ឲ្យម៉ាក់សុំមើលឈុតដែលពួកកូនរើសបន្តិចមក»

«ខ្ញុំមិនបានជ្រើសរើសអ្វីទេ គឺជីមីនជាអ្នករើសទាំងអស់» រាងក្រាស់បន្ថែមពីក្រោយ នៅពេលបានឃើញអ្នកម៉ាក់ញញឹមឡើងហាក់ដូចជាពេញចិត្តក្នុងការដែលពួកគេទាំងពីរសម្រេចជ្រើសយកឈុតមួយនេះយ៉ាងអញ្ចឹង មិនបាច់ប្រាប់ក៏អាចដៅបានថាអ្នកម៉ាក់របស់គេក៏ពេញចិត្តមួយនេះដូចគ្នា

«អ៎ាវ ហើយកូនរវល់ធ្វើស្អី?បានជាអោយកូនប្រសាររើសតែម្នាក់ឯង?» អ្នកម៉ាក់ប្តូរទឹកមុខភ្លាមៗ ច្រឡោតសួរទៅកូនប្រុសសំណព្វសែនក្បាលរឹងរបស់ខ្លួននេះ កុំថានាំសង្សារទៅជាមួយអោយសោះ ប្រយត្នតែគាត់ដឹងលេងក្បាច់ចុងក្រោយជាមិនខាន

«មិនមែនរវល់អ្វីទេ គ្រាន់តែយល់ស្របតាមចិត្តកូនប្រសាររបស់ម៉ាក់ ព្រោះគេស្រឡាញ់ឈុតនេះ ឬខ្ញុំខុសដែរ?បើគ្រាន់តែយល់ស្របតាមចិត្តគេសោះ?» ជុងហ្គុកនិយាយបង្ហើយនូវប្រយោគដែលអ្នកម៉ាក់គេច្រឡោតសួរមកគេធ្វើដូចរឿងធំណាស់អញ្ចឹងទាំងដែលគេនេះគ្រាន់តែយល់ស្របតាមបំណងកូនប្រសាររបស់គាត់សោះ

«ម៉ាក់ស្មានថាកូនរវល់អ្វីផ្សេង កូនមិនខុសទេ ម៉ាក់ទាំងពីរក៏ស្រឡាញ់ឈុតនេះដែរ ល្អណាស់» អ្នកម៉ាក់ប្តូរមកជាញញឹមពេញចិត្តវិញពេលឮកូនប្រុសបកស្រាយបែបនេះគាត់ក៏បានធូរចិត្តណាស់ហើយ សង្ឃឹមថាពួកគេក៏នឹងអាចចិត្តទន់ស្រឡាញ់គ្នាបានឆាប់ៗផងចុះ ព្រោះបើរស់នៅយូរៗមិនអាចស្រឡាញ់គ្នាបាន វាក៏គ្មានក្តីសុខក្នុងគ្រួសារមួយនោះដូចគ្នា

«ចុះកូនទាំងពីរញុាំអីហើយឬនៅ?ញុាំអីសិនទេ ចាំម៉ាក់អោយគេរៀបចំអោយ» ដោយឃើញថាម្នាក់ៗដូចជាស្ងាត់គ្មានរឿងអ្វីនិយាយមួយសោះ ទើបគាត់បង្វែរប្រធានបទសួរទៅកាន់ពួកគេទាំងពីរបន្ត

«ខ្ញុំមិនញុាំទេម៉ាក់ ល្វើយអស់កម្លាំង សុំទៅដេកសិនហើយ រាត្រីសួស្តីអ្នកម៉ាក់,អ្នកម៉ាក់ក្មេក» និយាយបញ្ចប់ប្រយោគហើយ ដោយមិនរង់ចាំយូរអោយអ្នកម៉ាក់ឃាត់គេទាន់ រាងក្រាស់ក៏នាំកាយទៅខាងលើបន្ទប់គេងរបស់ខ្លួនបាត់ទៅ

«អាកូននេះ មេឃទើបតែល្ងាចសោះ ម្តេចក៏ប្រញាប់រាត្រីសួស្តីម្លេះ ចុះកូនមីន?ចង់ញុាំអីទេ?ម៉ាក់អោយគេរៀបចំអោយបាន» លោកស្រីចនសួរកូនប្រសារបន្ត ព្រោះមួយថ្ងៃហើយ មិនឮនិយាយអ្វីមួយម៉ាត់សោះ សូម្បីតែពាក្យសម្តីនិយាយអ្វីមកកាន់ខ្លួនមួយម៉ាត់ក៏គ្មាន មានអារម្មណ៍ថាស្ងប់ស្ងាត់ចម្លែកខ្លាំងណាស់

«ខ្ញុំមិនឃ្លានទេម៉ាក់ ខ្ញុំក៏សូមទៅសម្រាកដូចគ្នា» រាងតូចឆ្លើយតបទាំងញឹមៗបែបមិនសូវសម រួចក៏នាំកាយតូចរបស់ខ្លួនទៅផ្ទះនៅខាងក្រោយភូមិគ្រឹះនោះវិញទៅ នៅទីនេះយូរមិនបានទេ ខ្លាចថាទប់ទឹកភ្នែកមកជាយូរនេះលែងជាប់នៅចំពោះមុខរបស់អ្នកម៉ាក់ទាំងពីរ

ស្វាមីផ្តាច់ការ♣️Where stories live. Discover now