#ស្វាមីផ្តាច់ការ
ភាគទី២៣+២៤+២៥
Jungkook x Jimin
30Vote សម្រាប់ភាគបន្ទាប់🤘
បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់ហើយ វាក៏ដល់ពេលដែលពួកគេទាំងពីរត្រូវទៅមើលឈុតមង្គលការសម្រាប់បីថ្ងៃទៀតហើយ វាពិតជាលឿនខ្លាំងណាស់ពីមួយម៉ោងទៅមួយម៉ោង ធ្មិចបើកៗមង្គលការប្រាកដជាចាប់ផ្តើមនៅក្នុងរយៈពេលតែ96ម៉ោងទៀតតែប៉ុណ្ណោះ
ក្នុងពេលនេះដែរ អ្នកទាំងពីរកំពុងស្ថិតនៅក្នុងឡាន ដោយអោយជីមីននៅអង្គុយបាំងខាងក្រោយ ព្រោះគេត្រូវទៅយកសំណព្វចិត្តរបស់គេទៅមើលឈុតមង្គលការដូចគ្នានេះដែរ
នៅក្នុងរថយន្តែពីរនាក់ រាងក្រាស់ក៏ចេះតែសម្លឹងមើលអនាគតប្រពន្ធតាមកញ្ចក់ខាងក្រោយផងដែរ ព្រោះឃើញថាស្ងប់ស្ងាត់ចម្លែក មិនឮនិយាយអ្វីសូម្បីតែបន្តិច ខណៈគេក៏មិននិយាយទៀតនោះ កាន់តែធ្វើអោយបិរយាកាសនៅក្នុងឡានកាន់តែស្ងប់ស្ងាត់
«អូនរង់ចាំយូរហើយមែនទេ?» ទីបំផុតឡានក៏បានបើកមកដល់ផ្ទះរបស់អេលី រាងក្រាស់ធ្វើការបង្វែរឡានអោយត្រូវទិសដៅស្រួលបួលមុននឹងសួរនាងឡើងនូវប្រយោគមួយនេះក្រោយពេលបានឃើញនាងឡើងមកលើឡានហើយនោះ
«មិនយូរទេ អូនក៏ទើបតែចេញមកចាំអម្បាញ់មិញនេះឯង» អេលីនិយាយឆ្លើយតបដោយស្នាមញញឹម ខណៈរាងក្រាស់ក៏ទាញថ្ពាល់របស់នាងមកថើបមួយខ្សឺតមុននឹងបើកឡានចេញទៅ។
កាយវិការ សកម្មភាពរបស់គេទាំងអម្បាល់ម៉ាន គេមិនបានគិតថាគេខុសនោះទេ ដែលគេហ៊ានធ្វើរឿងនេះនៅចំពោះមុខអនាគតប្រពន្ធរបស់គេ ជិតដល់ថ្ងៃរៀបការពិតប្រាកដហើយ ប៉ុន្តែគេនៅតែទាក់ទងជាមួយនឹងសង្សាររបស់គេ មិនទាន់បែកដាច់ស្រេចនៅឡើយ គេធ្វើនេះចង់មានន័យថាយ៉ាងមិច?ឬក្នុងពេលតែមួយ គេចង់ក្តោបក្តាប់មនុស្សដែលមានឈ្មោះជាប្រពន្ធរបស់គេដល់ទៅពីរនាក់មែនទេ?
ខណៈឡានបើកចេញទៅហើយ អេលីក៏ងាកមកខាងក្រោយដើម្បីសម្លឹងមើលមុខរបស់រាងតូចអោយជាក់ ពេលនោះផងដែរក៏ងាកទៅចំពេលដែលរាងតូចញញឹមមកកាន់នាង ញញឹមមិនមែនជារបៀបនៃភាពទន់ភ្លន់ តែញញឹមបែបបង្ហាញអោយឃើញថាគេនឹងឈ្នះ អេលីគ្មានថ្ងៃដែលអាចឈ្នះគេបានឡើយ នេះហើយគឺជាការតាំងចិត្តរបស់គេ!
ឡានបើករំកិលទៅមុខជារឿយៗ ដៃគូសង្សាររបស់គេក៏និយាយពីរឿងអនាគត វាឈានដល់ពេលដែលពួកគេគិតថានឹងមានកូនជាមួយគ្នាទៀតផង រីឯគេជាអនាគតប្រពន្ធផ្ទាល់វិញ បានត្រឹមគេរៀបរ៉ាប់ផែនការជីវិតដោយមិនអាចធ្វើអ្វីបាន ចង់និយាយប្រាប់ជុងហ្គុកថា អ្នកដែលគេត្រូវនិយាយរឿងអនាគតជាមួយមិនមែនជានាងទេ តែគួរជាគេច្រើនជាង ហេតុអីគេធ្វើបែបនេះ?គេពិតជាដាច់ចិត្តពិតមែនទេ?
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
