#ស្វាមីផ្តាច់ការ
ភាគទី០៤
part នេះអេដមីនសុំ30Voteបានអត់?✌️
«ហេតុអ្វីមិនងាកក្រោយឲ្យអ្នកប្រុសបានឃើញមុខ?ដឹងទេថាធ្វើបែបនេះវាអសីលធម៌ខ្លាំងកម្រិតណា ជីមីន!?» ពេលអ្នកប្រុសតូចទៅបាត់ លោកស្រីផាកក៏មិនភ្លេចងាកមកស្តីឲ្យកូនប្រុសផងដែរ ព្រោះធ្វើបែបនេះវាមិនសមជាខ្លាំង យ៉ាងណាជុងហ្គុកក៏ជាចៅហ្វាយតូចនៅក្នុងផ្ទះនេះ មិនគួរណាជីមីនធ្វើឫកពារបែបនេះសោះ
«គឺ..ដោយសារខ្ញុំអៀន ខ្ញុំមិនទាន់ត្រៀមខ្លួន សុំទោសណាម៉ាក់ ថ្ងៃក្រោយខ្ញុំឈប់ធ្វើបែបនេះហើយ» ទម្រាំដាច់ចិត្តងាកមកប្រសព្វមុខនឹងអ្នកម៉ាក់វិញ គេក៏ត្រូវប្រាកដចិត្តថាអ្នកប្រុសតូចបានចេញហើយឬនៅ ចៀសវាងគេបានឃើញមុខនឹងមានរឿងកាន់តែវែងឆ្ងាយ
«សន្យាជាមួយនឹងម៉ាក់ណា បើអុីចឹងតោះ ទៅសម្រាកទៅ អស់កិច្ចការត្រូវធ្វើហើយ តោះ» លោកស្រីផាកលើកដៃថ្ពក់ជាមួយនឹងកូនប្រុសជាការសន្យាថ្ងៃក្រោយគេនឹងឈប់ធ្វើបែបនឹងទៀត ហើយក៏កៀកករបស់កូនប្រុសដើរទៅខាងក្រោយផ្ទះតូចដែលជាផ្ទះរបស់អ្នកបម្រើនោះវិញបាត់ទៅ
"លើកនេះចាត់ទុកថាសំណាងហើយ ដែលគេចពីគាត់ផុត ខ្ញុំមិនដឹងថាអាចគេចផុតបានប៉ុន្មានថ្ងៃនោះទេ.."
សកម្មភាពម៉ាក់និងកូនពីរនាក់នេះ ត្រូវបានឃ្លាំមើលដោយរាងក្រាស់ទាំងអស់ គេនៅចាំពួនមើលនៅកាំជណ្តើរ ព្រោះចង់ឃើញមុខ ប៉ុន្តែជាអកុសលពួកគេទាំងពីរបែរជាដើរទៅក្រោយផ្ទះទៅវិញ ធ្វើឲ្យគេមើលមិនឃើញថាម្នាក់នោះជាផាកជីមីនពិតមែនឬក៏អត់ លើកនេះត្រូវអាសារបង់ហើយ
«បើពេលនេះខ្ញុំមិនទាន់អាចឃើញមុខ នៅមានថ្ងៃស្អែកទៀត ខ្ញុំត្រូវតែឃើញឲ្យបាន» ក្រោយពោលប្រយោគដ៏មុតមាំនេះចប់ហើយ ទើបគេដាច់ចិត្តឡើងទៅខាងលើវិញ មនុស្សគេពេលដែលចង់ដឹងរឿងអ្វីមួយហើយត្រូវតែដឹងឲ្យបាន គ្មានអ្នកណាអាចរារាំងគំនិតជុងហ្គុកបាននោះទេ
«ហ៊ើយ ចុកពេញខ្លួនតែម្តងហើយថ្ងៃនេះ» មកដល់បន្ទប់ជាផាសុខភាពរបស់គេផ្ទាល់នេះហើយ រាងក្រាស់ទម្លាក់កាយមាំទៅលើគ្រែ ដោយបិទភ្នែកសម្ងំសម្រាកបន្តិចសិនសឹមទៅងូតទឹក ប៉ុន្តែនៅដេកសម្រាកមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានទូរស័ព្ទខលចូលមក
«អេលីប្រាកដណាស់ ដឹងពេលវេលាដល់ហើយ» ទូរស័ព្ទគេនេះ គ្មានអ្នកណាខលចូលមកស្មាលនេះក្រៅពីសង្សាររបស់គេនោះទេ ហើយក៏មានតែនាងដែលដឹងពេលវេលាច្បាស់ អោយតែគេចប់ម៉ោងរៀនភ្លាម ដឹងតែខលមកហើយ នេះហើយជាមូលហេតុដែលគេស្រឡាញ់អេលីបំផុត ព្រោះនាងពូកែ take care គេខ្លាំងបែបនេះអុីចឹងហើយ ទាស់តែពូកែរករឿងគេបន្តិចប៉ុណ្ណោះ
«អាឡូ បងមកដល់ផ្ទះវិញហើយ» គ្រាន់តែលើកទូរស័ព្ទភ្លាម ក៏និយាយប្រាប់ទៅនាងភ្លេត កុំអោយនាងសួរទាន់ ព្រោះនាងតែងតែសួរសំណួរនេះមុនគេ អោយតែពេលគេលើកទូរស័ព្ទរបស់នាង
(ល្អហើយអុីចឹង បងញុាំអីហើយឬនៅ?ទៅសាលាថ្ងៃនេះយ៉ាងមិចដែរ?បងមិនប្រាប់អូនឲ្យដឹងមុនសោះថាបងទៅសាលា កុំអីអូនមិនទៅផ្ទះបងនោះទេ)
«អូនមកផ្ទះបងព្រឹកមិញមែនទេ?អុីចឹងបានន័យថាជួបអ្នកម៉ាក់ហើយ?» គេឡើងភ្ងាក់ផ្អើលនៅពេលឮនាងនិយាយបែបនេះ ព្រោះរាល់ពេលនាំនាងមកលេងផ្ទះ ទាល់តែលោកស្រីចនមិននៅ ទើបគេនាំមកលេង បើម៉ាក់នៅគេមិចនឹងហ៊ាននាំនាងមកលេងទៅ ព្រោះអ្នកម៉ាក់ប្រកាន់ច្រើនណាស់ ស្រួលមិនស្រួលអាចមុនពេញចិត្តស្រីហាយសូដូចជានាងផងក៏ថាបាន
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
