#ស្វាមីផ្តាច់ការ
ភាគទី១៨
20Vote សម្រាប់ភាគបន្ទាប់❤️️
ពេលវេលាបានកាត់មកដល់ពេលល្ងាច វាក៏ដូចការនិយាយរបស់លោកស្រីចន ពេលនេះក៏បានអង្គុយនៅលើតុអាហារពេលល្ងាចជុំគ្នាដោយមានលោកស្រីផាកនិងជីមីនរួមជាមួយនឹងលោកស្រីចនដោយមានជុងហ្គុកនៅជាមួយនោះផងដែរ
«នាំគ្នាញុាំទៅ អ្នកទាំងពីរប្រហែលជាឃ្លានណាស់ហើយ» លោកស្រីចនបានអនុញ្ញាតអោយអ្នកគ្រប់គ្នាចាប់ផ្តើមញុាំអាហារនៅលើតុនោះទៅ។ ហើយកាលដែលគាត់និយាយថាលោកស្រីផាកនិងជីមីនប្រហែលជាអាចឃ្លានព្រោះតែរាល់ដងអ្នកបម្រើគឺត្រូវញុាំមុនចៅហ្វាយ ដើម្បីចៅហ្វាយមកដល់បានបម្រើចៅហ្វាយដូចគ្នា ទើបគាត់បន្លឺដោយប្រយោគបែបនេះ
«ច៎ាសលោកស្រី អញ្ជើញញុាំទាំងអស់គ្នាទៅ» គាត់ឆ្លើយតបដោយការគោរព មុននឹងចាប់អាហារដែលជីមីនចូលចិត្តបំផុតទៅដាក់ក្នុងចានរបស់គេ ហើយក៏មិនភ្លេចចាប់អាហារមកដាក់លើចានខ្លួនឯងដែរ អ្នកទាំងបួនញុាំអាហារជុំគ្នាយ៉ាងស្ងប់ស្ងាត់ខណៈភ្លាមៗភាពស្ងើមស្ងាត់ត្រូវបានកាត់ផ្តាច់ពេលលោកស្រីចនមានដំណឹងមកប្រាប់អ្នកគ្រប់គ្នាក្នុងពេលវេលានេះ
«មែនហើយ ការរៀបការនឹងប្រព្រឹត្តទៅនៅ6ថ្ងៃបន្ទាប់ទៀត ថ្ងៃស្អែកម៉ាក់នាំកូនប្រសារនិងអ្នកដន្លងទៅដើរផ្សារ កុំឲ្យថាម៉ាក់ហាមឃាត់កូនពេក ថ្ងៃស្អែកនេះម៉ាក់ឲ្យឯងចេញដើរលេងនៅខាងក្រៅមួយថ្ងៃ ហើយចំណែកថ្ងៃស្អែកមួយទៀត ឯងត្រូវនាំប្អូនទៅមើលឈុតរៀបការ ម៉ាក់បានណាត់ជាមួយនឹងហាងគេរួចហើយ នៅម៉ោង10ព្រឹក កុំភ្លេចនាំប្អូនទៅផង» គាត់រៀបរាប់នៅអ្វីដែលគាត់បានរៀបចំរួចរាល់ វាប្រើត្រឹមរយៈពេលកន្លះថ្ងៃប៉ុណ្ណោះ គាត់ក៏បានចាត់ចែងរឿងគ្រប់យ៉ាងឲ្យរួចរាល់បាន ធ្វើឲ្យកូនប្រុសគាត់នេះចំហរមាត់ស្តាប់គាត់រៀបរាប់រួចហើយលើកដៃឡើងទះដៃសរសើរអ្នកម៉ាក់តែម្តង វាឡូយពេកហើយ គាត់ចាត់ចែងរឿងអស់ទាំងនេះដោយប្រើរយៈពេលមិនដល់មួយថ្ងៃផង នេះទើបហៅថាជាលោកស្រីចនពិតមែន
«សូមសរសើរម៉ាក់តែម្តង មិនដល់មួយថ្ងៃផង ម៉ាក់ចាត់ចែងរឿងមង្គលខ្ញុំរួចរាល់ហើយបាទ ម៉ាក់អស្ចារ្យម្លេះ?» ជុងហ្គុកទះដៃសរសើរអ្នកម៉ាក់ស្របនឹងមាត់វាចាឡើងដោយការសរសើរថែមមួយកម្រិតទៀត ត្រូវហើយមិនមែនគេមិនស្គាល់អ្នកម៉ាក់នោះទេ គេថែមទាំងដឹងចរិតរបស់អ្នកម៉ាក់ច្បាស់ទៀតផង អ្វីដែលគាត់ចង់បានហើយ គាត់នឹងធ្វើអោយហើយនៅថ្ងៃនឹង មិនដែលទុកចាំថ្ងៃនេះឬថ្ងៃនោះទេ នេះហើយជាអត្តចរិតរបស់លោកស្រីចន ដោយសារតែគាត់ជាមនុស្សគោរពពេលវេលា គោរពនូវតួនាទីបែបនេះហើយ ទើបបុគ្គលិកនៅក្នុងក្រុមហ៊ុនគោរពគាត់គ្រប់គ្នាបែបនេះ
«ម៉ាក់មិនចូលចិត្តទុករឿងចោលនោះទេ ទំនេរក៏ធ្វើចាំបាច់ ចាំស្អែកធ្វើអី?ស្អែកម៉ាក់កំណត់ម៉ោងកូនចូលផ្ទះណ៎ា ម៉ោង7ល្ងាចត្រូវចូលមកក្នុងផ្ទះវិញ តែម៉ាក់អត់ឃើញស្រមោលឯង ឯងនឹងត្រូវជាមួយម៉ាក់ជាមិនខាន!»
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
