"មិនឲ្យតម្លៃ"

953 78 3
                                        

#ស្វាមីផ្តាច់ការ

ភាគទី៣៦

30Vote for next part💓

ងាកមកមើលខាងក្រោមនៃពិធីមង្គលការវិញ ពេលនេះលោកស្រីចនកំពុងចាត់ចែងឲ្យបុគ្គលិកជម្រុះរោងចេញព្រោះពេលនេះការរៀបការបានប្រព្រឹត្តឡើងចប់សព្វគ្រប់អស់ហើយ ដូច្នេះវាក៏ដល់ពេលដែលត្រូវរំសាយរោងមង្គលចោលដូចគ្នា

«នាងនៅរង់ចាំមើលស្អីទៀត?» ដោយឃើញថាអេលីដូចជានៅឈររង់ចាំយូរមកហើយ នៅមានភ្នែកដែលគិតតែពីសម្លឹងពីខាងក្រៅទៅមិនហ៊ានចូលទៅខាងក្នុងថែមទៀតផង បើតាមគាត់ទាយមិនខុសប្រហែលកំពុងរង់ចាំផ្លូវកូនប្រុសរបស់គាត់ហើយ

«ខ្ញុំរង់ចាំជុងហ្គុក គាត់ទៅដូរខោអាវយូរម្លេះ?» អេលីនិយាយទៅកាន់លោកស្រីចនដែលជាម្តាយរបស់ជុងហ្គុកដោយមិនខ្លាចរអា នាងនិយាយនេះមិនសមទេ ព្រោះលោកស្រីចនជាម្តាយរបស់គេ ហើយអម្បាញ់មិញនេះពិធីរៀបការក៏ទើបតែប្រព្រឹត្តឡើងដូចគ្នា ហេតុអីនាងមិនចេះគិតបែបនេះ?សួរដូចជាកូនប្រុសរបស់គាត់នៅលាវយ៉ាងអញ្ចឹង?

«នាងមកសួរពេលនេះតើសមដែលទេ?កូនប្រុសរបស់ខ្ញុំទើបតែរៀបអាពាហ៍ពិពាហ៍ហើយ នាងគិតថាគេនឹងមករកនាងហើយក៏ចោលប្រពន្ធឲ្យនៅតែឯងអញ្ចឹងមែនទេ?ពេលនេះកំពុងតែហានីម៉ូនផងក៏មិនដឹង នាងមករង់ចាំប្តីគេធ្វើស្អី?»លោកស្រីចនតបទៅកាន់នាងជាមួយនឹងប្រយោគចាក់ចំៗ គាត់ដឹងថាប្រភេទស្រីពេស្យាដូចជានាងនេះគឺតាមស្អិតមិនងាយព្រលែងចេញងាយៗឡើយ តាមពិតគាត់កិអាចហៅសន្តិសុខមកអូសក.នាងចេញទៅបាន ប៉ុន្តែគាត់មិនធ្វើឡើយ គាត់នឹងដៀលនាងដោយពាក្យឲ្យនាងឈឺហើយក៏ដើរចេញខ្លួនឯងតែម្តង

«យ៉ាងណាក៏ខ្ញុំសំខាន់ជាងប្រពន្ធរបស់គាត់ ការរៀបការមិនបានស្រឡាញ់គ្នាផងមិនអញ្ចឹងមែនទេអ្នកម៉ាក់ក្មេក?» អេលីនិយាយដោយស្នាមញញឹម នាងហាក់មានប្រៀបជាងចំពោះរឿងមួយនេះ ព្រោះជុងហ្គុកក៏ទុកនាងសំខាន់ជាងប្រពន្ធ ហើយគេក៏មិនបានស្រឡាញ់ជីមីន គេស្រឡាញ់នាងមិនអញ្ចឹង?

«អ្នកណាជាអ្នកម៉ាក់ក្មេករបស់នាង!? ស្តាប់ឲ្យច្បាស់ទៅ កុំឲ្យខ្ញុំឃើញមុខនាងទៀតឲ្យសោះ បើមិនអញ្ចឹងទេ រឿងរ៉ាវកាលពីដប់ប្រាំឆ្នាំមុនដែលគ្រួសារនាងធ្វើមកលើគ្រួសារខ្ញុំ ខ្ញុំនឹងប្តឹងផ្តល់រហូតដល់ជាប់គុកទាំងម្តាយទាំងកូនជាមិនខាន!»គាត់ដឹងហើយ ថានេះជាចំណុចខ្សោយរបស់នាង ក្រោយនិយាយរឿងនេះចប់ហើយអេលីមិនអាចនៅបន្តទៀតបាន ក៏បានត្រឹមយល់ព្រមដើរចេញទាំងចិត្តខ្លបខ្លាចព្រោះក៏ខ្លាចដូចពាក្យលោកស្រីចននិយាយពិតមែន បើមិនព្រមចេញទេ ប្រាកដណាស់ថាលោកស្រីចននឹងធ្វើបែបនេះមកលើនាងនិងម៉ាក់របស់នាងជាមិនខាន

«ដេញស្រួលបួលមិនចង់ចេញ បែរជាចង់ឲ្យប្រើការគម្រាម យ៉ាប់ណាស់ស្រីម្នាក់នេះ!! តោះបងស្រីយើងចូលសម្រាកទៅ» លោកស្រីចនបន្លឺប្រយោគម្នាក់ឯងបញ្ចប់ក្រោយឃើញនាងដើរចេញទៅហើយ គាត់ក៏ដើរចូលទៅខាងក្នុងផ្ទះវិញជាមួយនឹងបងស្រីដើម្បីសម្រាកដូចគ្នា ព្រោះយប់ណាស់ទៅហើយ អាឡៃតែត្រូវទទួលភ្ងៀវ ស្អែកសង្ស័យស្អែកត្រូវ Day off មួយថ្ងៃហើយព្រោះថ្ងៃនេះត្រូវចាត់ចែងកម្មវិធីហត់ខ្លាំងណាស់

ព្រឹកថ្ងៃថ្មីបានមកដល់ អាហារពេលព្រឹកជាច្រើនបានតម្រៀបទៅលើតុសម្រាប់ការជុំបាយជាមួយគ្រួសារជាលើកចុងក្រោយ ព្រោះបន្តិចទៀត ពួកគេត្រូវរើទៅរស់នៅផ្ទះថ្មីរបស់ពួកគេហើយ ដូច្នេះនេះគឺជាការជុំគ្នាបែបលក្ខណៈគ្រួសារជាលើកចុងក្រោយ មិនប្រាកដថាប៉ុន្មានខែទៀតទើបបានជុំគ្នាទៀតនោះទេ ឥឡូវនេះអ្វីដែលត្រូវធ្វើបានគួរតែធ្វើឲ្យហើយ

«ទៅដល់បើកូនបានឃើញខោអាវបានរៀបក្នុងទូនោះហើយកុំឆ្ងល់អី គឺម៉ាក់ទិញសម្លៀកបំពាក់ទាំងនោះទុកជាកាដូសម្រាប់កូន ឈប់ពាក់ខោអាវរាល់ថ្ងៃនេះទៅ ហើយប្តូរទៅពាក់ឈុតទាំងនោះវិញ ស្តាប់ម៉ាក់បានទេ?» គាត់ផ្តាំទៅកាន់កូនប្រសារមុនកុំឲ្យមានការភ្ងាក់ផ្អើល ព្រោះទៅទីនោះ បន្ទប់របស់ពួកគេទាំងពីរគឺធំខ្លាំងណាស់ ហើយចំណែកបន្ទប់ដាក់ខោអាវនៅក្នុងនោះក៏មានការបែងចែកត្រឹមត្រូវរវាងជុងហ្គុកនិងជីមីនផងដែរ

«បាទ អរគុណអ្នកម៉ាក់ទុកជាមុនសម្រាប់ខោអាវទាំងអស់នោះ» រាងតូចឆ្លើយយ៉ាងស្រទន់តបទៅកាន់លោកស្រីចនវិញរួចហើយ ពួកគេទាំងអស់គ្នាក៏គ្នាស្រស់ស្រូបអាហារពេលព្រឹកនោះយ៉ាងសប្បាយរីករាយ មានទាំងការលេងសើចបណ្តើរទន្ទឹមនឹងការញុាំបាយនោះផងដែរ ធ្វើឲ្យអាហារពេលព្រឹកមួយពេលនេះជាការចងចាំដ៏អស្ចារ្យសម្រាប់ជីមីនដែលត្រៀមបែកពីម្តាយទៅរស់នៅផ្ទះផ្សេងជាមួយនឹងស្វាមីហើយ

«ត្រូវថែរក្សាខ្លួនផងណាកូនប្រុស កុំបារម្ភពីម៉ាក់ ម៉ាក់មានប្អូនស្រីដែលជួយនៅមើលថែគ្នាទៅវិញទៅមកហើយ ត្រូវបំពេញតួនាទីជាប្រពន្ធឲ្យបានល្អឮទេ?» លោកស្រីផាកផ្តាំកូនប្រុសជាចុងក្រោយមុននឹងបែកគ្នាដោយអោយកូនប្រុសជាប់និងព្យាយាមទប់ទឹកនេត្រាកុំឲ្យស្រក់ កូនប្រុសរបស់គាត់ត្រូវតែរីករាយមិនត្រូវឲ្យគេឃើញទឹកភ្នែករបស់គាត់នោះទេ

«បាទ ខ្ញុំទៅហើយ អ្នកម៉ាក់ទាំងពីរខ្ញុំនឹងឧស្សហ៍មកលេងឲ្យបានញឹកញាប់» ជីមីនអោនគោរពអ្នកម៉ាក់ទាំងពីរជាលើកចុងក្រោយ មុននឹងឡើងទៅលើឡានទៅអង្គុយជិតរាងក្រាស់ ឡានសេរីថ្មីដែលបានដោយលោកស្រីចនទិញកាដូសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេក៏បានបើកចេញពីបរិវេណផ្ទះរបស់ភូមិគ្រឹះចន បញ្ជាក់ថាចាប់ពីថ្ងៃនេះទៅត្រូវលាភូមិគ្រឹះចនមួយនេះរហូតហើយ

រាងតូចងាកខ្លួនមកមើលផ្លូវខាងមុខវិញ ទឹកភ្នែក៏ចាប់ផ្តើមស្រក់មកម៉ាត់ៗ ដូចត្រូវព្រាត់ម្តាយមករាប់ឆ្នាំយ៉ាងអញ្ចឹង នេះឡានទើបតែរំកិលចេញផុតពីភូមិគ្រឹះទេ ហេតុអីគេមានអារម្មណ៍ថាល្ហល្ហេវខ្លាំងម្លេះ?ដូចជាការបែកបាក់ដែលគ្មានថ្ងៃជួបវិញយ៉ាងអញ្ចឹង

«គ្រាន់តែប៉ុណ្ណឹងសោះ ហេតុអីចាំបាច់យំ?ឈប់យំទៅ ថ្លង់ខ្លាំងណាស់» នេះអាចថាជាលើកទីមួយរបស់គេដែលឃើញជីមីនស្រក់ទឹកភ្នែកនៅចំពោះមុខរបស់គេ បានឃើញហើយកអាណិត តែចិត្តរបស់គេមិនសហការក៏បោះសម្តីបែបនេះដើម្បីឲ្យគេស្ងាត់មាត់ហើយក៏ឈប់យំនោះទៅ

ជីមីនឮគេមកថាឲ្យខ្លួនបែបនេះហើយ គេក៏ឈប់យំភ្លាមៗ យ៉ាងស្ងាត់មាត់ តែវាក៏នៅតែមានអណ្តើតអណ្តក់តិចតួចផងដែរ ទម្រាំតែបាត់វាក៏ត្រូវប្រើពេលយូរដូចគ្នា ដូច្នេះជុងហ្គុកគឺមានតែទ្រាំនៅស្តាប់តែប៉ុណ្ណោះ

ផ្ទះអាពាហ៍ពិពាហ៍ ជុងហ្គុកបានបើកទៅតាម location ដែលអ្នកម៉ាក់បានឲ្យគេជិះតាមនេះទៅនឹងបានឃើញផ្ទះមង្គលមួយនោះហើយ ប្រើរយៈពេលសាមសិបនាទីទម្រាំតែមកដល់ផ្ទះមង្គលរបស់ពួកគេ ឃើញថាវាស្រស់ស្អាតខ្លាំងណាស់ វាសឹងតែធំជាងផ្ទះដែលគេរស់នៅរាល់ថ្ងៃទៅទៀត!

«វ៉ាវ ធំពិតមែន! ផ្ទះមួយនេះប្រហែលដេកមួយរយនាក់ក៏នៅតែគ្រប់ដែរមើលទៅ» ជុងហ្គុកចុះពីលើរថយន្តមកដំណើរគ្នានឹងរាងតូចដែលចុះមកដែរ ភ្លាមៗក៏បានឃើញអ្នកបម្រើចេញពីក្នុងផ្ទះនោះមក ផ្តល់ស្នាមញញឹមឲ្យពួកគេទាំងពីររួចហើយក៏ដើរទៅបើកគូទឡានដើម្បីយកឥវ៉ាន់របស់ពួកគេទៅរៀបចំក្នុងបន្ទប់

«មិនបាច់លំបាកទេ ឥវ៉ាន់របស់ខ្ញុំ ខ្ញុំអាចយកទៅទុកខ្លួនឯងបាន» រាងតូចក្រែងចិត្តព្រោះកាលពីមុនក៏ធ្លាប់ជាអ្នកបម្រើគេដែរ ទើបភ្លាមៗក៏ចូលទៅជួយយកវ៉ាលីពីអ្នកបម្រើមកវិញ តែអ្នកបម្រើមិនព្រមហើយក៏បន្ថែមទៀតថា៖

«អ្នកប្រុសត្រូវនៅឲ្យស្ងៀមដើម្បីពួកយើងបម្រើនេះជាបញ្ជារបស់លោកស្រីចន ដូច្នេះខ្ញុំសុំទៅធ្វើការងាររបស់ខ្ញុំសិនហើយ» អ្នកបម្រើស្រីម្នាក់នោះទាញវ៉ាលីពីរាងតូចមកវិញប្រាប់ហេតុផលបែបនេះរួចហើយក៏កាន់វ៉ាលីរបស់រាងតូចអូសចូលទៅក្នុងផ្ទះដើម្បីយកខោអាវពួកគេទៅរៀបចំឲ្យនៅបន្ទប់របស់ពួកគេទាំងពីរ

«ឯងចូលទៅខាងក្នុងទៅ ខ្ញុំទៅយកអេលីសិន» ដោយឈរមើលផ្ទះនិងបរិវេណផ្ទះមកអស់ជាយូរ រាងក្រាស់ក៏បន្លឺប្រយោគមួយនេះឡើង ហើយក៏ពាក់វែនតាខ្មៅរបស់គេដើរចេញទៅក្រោយវិញដើម្បីចូលឡានបើកទៅយកអេលីមករស់នៅក្នុងផ្ទះនេះជាមួយពួកគេដូចគ្នា

«យកនាងមកធ្វើអីទៅ?នេះជាផ្ទះមង្គលពួកយើង ហេតុអីលោកយកនាងមកទីនេះ?ចង់ឲ្យនាងមករស់នៅទីនេះមែនទេ?» រាងតូចសួរបន្តប្រយោគទៅកាន់គេងើយមុខសម្លឹងគេដោយការងឿងឆ្ងល់! មើលទៅគេធ្វើដូចធម្មតា តែនេះជាផ្ទះមង្គលទាំងពីរ ឬគេចង់ឲ្យអេលីស្អីនោះមករស់នៅទីនេះដែរ?វាដូចជាលូកថ្លើមគេជាប្រពន្ធពេកទេដឹង?

«គឺមករស់នៅទីនេះ ក្នុងនាមជាភរិយារបស់ខ្ញុំនោះអី? ឬឯងភ្លេចហើយថាខ្ញុំបានរៀបការជាមួយអេលីរួចហើយ» បោះសម្តីឆ្លើយតបដូចជាបន្លាទៅកាន់រាងតូចហើយគេនៅតែមិនអស់ចិត្ត ថែមទាំងលើកម្រាមដៃចិញ្ជៀនដែលវាជាចិញ្ជៀនរបស់អេលីនិងគេដែលបានរៀបការកាលពីម្សិលមិញ គេមិនបានពាក់ចិញ្ជៀនដែលបានរៀបការជាមួយនឹងរាងតូចជាប្រពន្ធស្របច្បាប់របស់គេឡើយ។ គេធ្វើបែបនេះដូចយកលួសមកចងបេះដូងរបស់រាងតូចទាំងស្រុង វាឈឺណាស់ពេលដែលបេះដូងត្រូវបានបន្លាប៉ះ វាដូចជាពេលនេះក្នុងវិនាទីនេះយ៉ាងអញ្ចឹង

_____________________
ចាំទុកសម្តីខ្លួនឯង❗

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now