"មើលងាយអនាគតភរិយាជុងហ្គុក"

712 70 4
                                        

#ស្វាមីផ្តាច់ការ

ភាគទី១៩

«ជីមីន យ៉ាងមិចហើយ?រួចរាល់ហើយឬនៅកូន?» សម្រែកស្រែកហៅរបស់លោកស្រីផាកបានកាត់រាល់ថង្វាក់ទាំងអស់របស់រាងតូចអោយប្រញាប់វាសទឹកភ្នែកចេញពីលើថ្ពាល់អស់ ខ្លាចលោកស្រីផាកមកទាន់ឃើញថាកំពុងយំ យ៉ាប់ជាមិនខានទេ

«រួចរាល់ហើយម៉ាក់ ខ្ញុំទៅឥឡូវហើយ» មាត់កំពុងតែឆ្លើយតប ដៃក៏កំពុងអោនរើសផ្កាដែលគេបានកាត់អម្បាញ់មិញទាំងអស់ ទៅបោះចោលទាំងចិត្តមិនចង់ តែវាមិនអាចធ្វើអ្វីបានទេ បើគ្រប់យ៉ាងត្រូវគេបំផ្លាញអស់ទៅហើយ មានតែតាមដំណើរទៅ

«សុំទោសដែលខ្ញុំការពារឯងមិនបាន» ពោលពាក្យសុំទោសនិងនឹកសោកស្តាយជាខ្លាំង ជាលើកចុងក្រោយហើយ រាងតូចក៏សម្រេចចិត្តដើរត្រឡប់ទៅផ្ទះវិញ នៅក្នុងសកម្មភាពរបស់គេគឺវាស្តិក្រោមការសម្លឹងពីខាងលើមករបស់រាងក្រាស់ដែលមើលមកដោយស្នាមញញឹម ស្នាមញញឹមនៃការឈ្នះ

«ទ្រាំទៅ បើនៅបន្តទ្រាំបាន យើងនឹងចាំមើលថាឯងអាចទ្រាំនឹងយើងបានដល់ពេលណ៎ា?» វាចាចេញដោយប្រយោគបែបនេះរួចហើយ រាងក្រាស់ក៏ធ្វើការបិទវាំងននទុកវិញ ដើរទៅទម្លាក់ខ្លួនគេងឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ព្រោះថ្ងៃស្អែកគេត្រូវនាំសំណព្វចិត្តដើរលេងដូចគ្នា អ្នកម៉ាក់ចេញទៅផុតដល់វេនគេចេញម្តងហើយ

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរះសារជាថ្មីនៅលើផែនដីចាស់ អ្វីៗក៏មិនបានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃវានៅតែដូចដើម ដូចពេលនេះយ៉ាងអញ្ចឹង លោកស្រីចន និងលោកស្រីផាក រួមទាំងរាងតូចកំពុងដើរនៅក្នុងផ្សារទំនើបដើម្បីរកទិញសម្លៀកបំពាក់សម្រាប់ត្រៀមនៅថ្ងៃមង្គលការ

«ខ្ញុំគិតថាម៉ាក់ពាក់អាវមួយនេះសមបំផុតហើយ យកឈុតនេះទៅម៉ាក់» រាងតូចលើកសរសើរអ្នកម៉ាក់ថាស្រស់ស្អាតភ្លាមៗនៅពេលល.ឈុតដែលខ្លួនបានហុចឲ្យអ្នកម៉ាក់យកទៅសាកពាក់ល.មើលហើយនោះ ឃើញថាគាត់ស្រស់ស្អាតនិងឃើញដូចជាវ័យក្មេងយ៉ាងអញ្ចឹង

«បើស្រឡាញ់យកឈុតនេះទៅក៏បាន វាក៏ស្រស់ស្អាតម្យ៉ាងដែរ» លោកស្រីចនផ្តល់យោបល់យល់ស្របម្តងទៀត ខណៈលោកស្រីផាកនៅទាក់ទើរនឹងវា ព្រោះតម្លៃរ៉ូបនេះក៏ថ្លៃខ្លាំងណាស់ ចង់យករ៉ូបណាដែលថោកជាងគេ តែបើរកនៅហាងមួយនេះប្រហែលគ្មានរ៉ូបដែលថោកនោះទេមើលទៅ

«តម្លៃវារៀង...»

ស្វាមីផ្តាច់ការ♣️Where stories live. Discover now