"អ្វីក៏ដោយ វាមិនដូចការគិត"

620 69 1
                                        

#ស្វាមីផ្តាច់ការ

ភាគទី២០

       ចង់បានមួយភាគទៀតអត់?បើចង់បានកុំភ្លេចផ្តល់មតិសាច់រឿងផងណ៎ា 20vote មុនម៉ោង10 បានមួយភាគទៀត❤️️

«សុំទោស នាងខ្ញុំសមតែស្លាប់ៗៗៗ»ចំណែកឯជេណាឯណេះវិញ ក្រោយដឹងខុសហើយ នាងក្រាបសំពះរាងតូចសឹងដល់បាតជើងទៅហើយ នៅនិយាយពាក្យសមតែស្លាប់ថែមទៀត ចាប់ពីពេលនេះទៅប្រហែលនាងលែងហ៊ានសម្តីខ្លាំងទៀតហើយ

«បានហើយៗៗៗ មិនអីទេក្រោកឈរឡើងហើយមកជួយណែននាំស្បែកជើងសម្រាប់ខ្ញុំវិញ» រាងតូចញញឹមទាញជេណាអោយក្រោកឡើងវិញ ដោយជេណាក៏ញញឹមឡើងមកវិញម្តងទៀត រួចនាំជីមីនទៅរកកន្លែងស្បែកជើងដែលស័ក្តិសមបំផុតនិងណែនាំពីស្បែកជើងនេះប្រាប់រាងតូចជាច្រើនគូផងដែរ

ងាកមកខាងជុងហ្គុកឯណេះវិញ កំពុងត្រូវសង្សារងក់ងរនឹងខ្លួនដែលជួយទៅការពារអាល្អិតម្នាក់នោះ គឺនាងស្អប់ហើយក៏មិនចង់អោយសង្សាររបស់ខ្លួនទៅការពារគេបែបនេះ តែសង្សារនាងនៅមិនស្តាប់ហើយមានៈទៅទាំងមិនខ្លាចនាងខឹងថែមទៀត

«ឈប់ខឹងទៅ បងនាំមកដើរផ្សារទិញបានច្រើនថ្នាក់នេះហើយ អូននៅខឹងទៀត?» ជុងហ្គុកដើរតាមពីក្រោយអេលី ឥវ៉ាន់គេកាន់ស្ទើរចង់ដួលទាំងខ្លួនទៅហើយ ព្រោះនាងទិញច្រើនខ្លាំងពេក ទម្រាំដើរដល់ឡានគេនេះអស់ខ្យល់បើកឡានល្មមហើយ

«អូនប្រាប់បងហើយថាកុំអោយទៅជួយគេ ហេតុអីសុខចិត្តទៅជួយគេហើយទុកអូនចោល?»

«ឃើញគ្នាមានទុក្ខមិនគិតជួយ?ចង់អោយបងឈរមើលយ៉ាងមិចកើតទៅ?»

«ក្រែងបងមិនបានស្រឡាញ់វាឯណាមិនអញ្ចឹង?ក៏បណ្តោយទៅតាមនឹងទៅ បងទៅជួយវាធ្វើស្អី?»

«ជួយដោយសារមានចិត្ត មិនបានជួយដោយសារតែស្រឡាញ់ ពេលនេះបងស្រឡាញ់តែអូនម្នាក់គត់ កុំងក់ងរច្រើនអីបេប៊ី» ដើរមកដល់ឡានហើយ រាងក្រាស់ក៏រៀបចំឥវ៉ាន់របស់អេលីដាក់គូទឡាន រួចឡើងមកលើឡានបន្ត ដោយចាប់ដៃរបស់នាងជាប់រង់ចាំអោយនាងឈប់ខឹងសិនទើបគេបើកឡានចេញទៅ បើនាងមិនឈប់ខឹងគេនឹងមិនបើកចេញទៅណាទាំងអស់

ស្វាមីផ្តាច់ការ♣️Where stories live. Discover now