ភាគបញ្ចប់៖រាត្រីស្នេហ៍ពណ៌ស្វាយ

1.2K 76 1
                                    

     ៣ ឆ្នាំក្រោយមក
     សាលារៀន
     សូរកណ្តឹងលាន់រន្ទឺឮសូរសំឡេងឡើងដល់ម៉ោងសម្រាកចាកចេញពីសាលារៀនក្មេងៗជាច្រើននាក់ស្រាប់តែម្នីម្នាដើរចេញពីថ្នាក់រៀនដោយទឹកមុខរីករាយសប្បាយចិត្តញញឹមញញែមគួរឱ្យស្រលាញ់ណាស់។
     «ហិហិ..ប៉ាតូច..» អាល្អិតក្បាលខូច ជេយ៍ហ្សាន់ រត់វឹងចូរមករករាងតូចដែលឈរញញឹមយ៉ាងស្រស់ប៉ប្រិមពិតត្រគាកក្បែររថយន្តទំនើបដោយទន្ទឹងរង់ចាំមកទទួលកូនប្រុសចេញពីសាលារៀននាពេលវេលាថ្ងៃរសៀល។
     «សប្បាយចិត្តខុសប្លែកណាស់ថ្ងៃនេះ..»
     «នេះន៎ែ ជេយ៍ហ្សាន់ រៀនបានជាប់លេខមួយហើយប៉ាតូច..» គេនិយាយព្រមទាំងលើកលិខិតសរសើរប្រគល់ជូនឱ្យ ថេយ៉ុង បានឃើញយ៉ាងសប្បាយចិត្ត។
     «ពូកែម្ល៉េះកូន? រៀនជាប់លេខមួយ!» ថេយ៉ុង ពោលសរសើរទាំងញញឹមបិទបបូរមាត់ពុំជិត។
     «ហិហិ!»
     «កាត់តាមប៉ាតូចឱ្យច្បាស់ចែស!»
     «អត់អ្ហេសកាត់តាម ដេតឌី តើស!»
     «ហ្អែងកុំស៊ីបាយអញ!» រាងតូចបែរជាធ្វើទឹកមុខក្រញូវតាមដោយអារម្មណ៍រៀងមួម៉ៅបន្តិចដែរ។
     «និយាយលេងសោះហ្នឹងអ្ហះ ប្រញាប់តែខឹងស្អប់ហះ»
     «ស្អប់មើល៍អត់ឱ្យបាយស៊ីឥឡូវហ្នឹង!»
     «សុំថើបមួយមកអ៊ីចឹង»
     «ឱ្យតែពេលញ៉ោះខឹងអាងអីអាងថើប? កាត់ទៅរក ដេតឌី ហ្នឹងដូចគ្នាឱ្យបេះដាក់ម្ល៉េះ?»
     «មកពីស្រលាញ់ហ្នឹងណាបាន ជេយ៍ហ្សាន់ ចេះតែញ៉ោះឱ្យប៉ាតូចខឹងហិហិ ជេយ៍ហ្សាន់ ខំរៀនឱ្យប៉ាតូចសប្បាយចិត្ត ជេយ៍ហ្សាន់ នឹងខិតខំទៅថ្ងៃមុខបន្ថែមទៀត ដើម្បីឱ្យប៉ាតូចនិងដេតឌីព្រមទាំងបងប្រុសសប្បាយចិត្តដែរ!» ថេយ៉ុង ងក់ក្បាលតិចៗមើលឃើញកូនឆ្លាតគួរឱ្យស្រឡាញ់ គេសប្បាយចិត្តណាស់ដែលចិញ្ចឹមបីបាច់មើលថែទាំកូនបានល្អយ៉ាងនេះ។
     «ឆ្លាតយ៉ាងនេះគួរតែទទួលបានកាដូ កូនចង់បានអីឆាប់និយាយមក?» ជុងហ្គុក លាន់មាត់ស្រដីស្នើគំនិតអនុញ្ញាតឱ្យកូនប្រុសខ្លួនសុំបំណងប្រាថ្នាពីខ្លួន។
     «ជេយ៍ហ្សាន់ សុំឱ្យដេតឌីនិងប៉ាតូចមានសុខភាពល្អ..ស្រលាញ់កូនពៅឱ្យបានច្រើនៗខិខិ»
     «ចេះណាស់កូនក្បាលខូច..តោះប្រញាប់ត្រលប់ទៅផ្ទះណា!» ថេយ៉ុង និយាយរួចបើកទ្វារឡាន ខណៈអាល្អិតក៏ប្រញាប់ប្រញាល់ចូលទៅអង្គុយក្នុងឡានប្រឡែងគ្នាសើចយ៉ាងកក្អឹកជាមួយនឹងបងប្អូនប្រុសរបស់គេកក្អឹក។   
    
     @ភូមិគ្រឹះក្រៀសហ្សៀេរ៍
     យប់ម៉ោង៧:០០នាទី..
     ថ្ងៃនេះជាថ្ងៃដ៏ពិសេសឆ្លងថ្ងៃកំណើតរបស់ ជុងហ្សុន៍ ពួកគេបានរៀបចំពិធីតូចមួយសម្រាប់គ្រួសារដ៏កក់ក្តៅ ហើយក៏បានអញ្ជើញឱ្យ ណាណា មកចូលរួមម្នាក់ដែរ ដោយសារតែនាងជាម្តាយបង្កើតរបស់ ជុងហ្សុន៍។ ពន្លឺភ្លើងទៀនបំភ្លឺឡើងនៅលើខ្នងតុដ៏ប្រណីតដែលយើងអាចមើលឃើញពីស្នាមញញិមនៃសមាជិកគ្រប់គ្នាទាំងអស់ដែលបានបង្ហាញភាពរីករាយក្នុងថ្ងៃកំណើតរបស់ក្មេងតូច។
     «បួងសួងសិនទៅកូន!» ជុងហ្គុក ឧទានមិនភ្លេចលើកដៃអង្អែលលើក្បាលរបស់ ជុងហ្សុន៍ ថ្នមៗដែលអង្គុយលើកៅអីលើកដៃទាំងសងមកក្តោបចូលគ្នារួចធ្វើការបួងសួងអធិដ្ឋាននៅក្នុងចិត្តយ៉ាងស្ងប់ស្ងាត់។ បន្ទាប់មកគេក៏បានផ្លុំទៀនហើយស្នូរទះដៃក៏បានបន្លឺឡើងនាំឱ្យស្នាមញញិមរបស់ក្មេងតូចល្អិតលេចថ្កល់ឡើងយ៉ាងពេញចិត្ត។
     «អរគុណអ្នកម៉ាក់ខ្លាំងណាស់ដែលបានអញ្ជើញមកនៅថ្ងៃនេះ!»
     «មិនមកម្តេចបានព្រោះ ជុងហ្សុន៍ ជាកូនរបស់ម៉ាក់ ម៉ាក់សូមជូនពរឱ្យកូនរៀនកាន់តែពូកែហើយឆ្លាតជានិច្ច ម៉ាក់ស្រលាញ់កូនខ្លាំងណាស់ ជុងហ្សុន៍!» ថ្វីដ្បិតតែនាងរស់នៅឆ្ងាយគេដាច់ដោយឡែកពីគ្នាយ៉ាងណា ប៉ុន្តែតួនាទីជាម្តាយចំពោះកូននាងតែងតែបំពេញតួនាទីបានយ៉ាងល្អ ឧស្សាហ៍ចេញចូលមកមើលថែយកចិត្តទុកដាក់ចំពោះ ជុងហ្សុន៍ ណាស់ កាលបើ ថេយ៉ុង យល់ព្រមអនុញ្ញាតឱ្យនាងមកលេងជាមួយកូនរាល់ថ្ងៃមិនដែលមានចិត្តចង្អៀតចង្អល់ខឹងរករឿងមុខក្រោយនោះទេ។ ជួនកាលនៅពេលខ្លះ ថេយ៉ុង បានដឹងថានាងកំពុងមានការខ្វះខាតរឿងប្រាក់កាក់ហើយ ជុងហ្គុក ក៏តែងតែជួយផ្តល់ជំនួយទាំងអស់នោះជួយដល់នាង មិនមានអារម្មណ៍ខឹងស្អប់ មានតែអារម្មណ៍ដែលអាណិត គិតថានាងមានជីវិតកម្សត់កម្រជាងគេឆ្ងាយណាស់ ត្រូវបែកបាក់គ្រួសារ រស់នៅក៏មិនបានជួបជុំកូនដែលខ្លួនស្រលាញ់ នឹកកូន អាណិតកូន បានត្រឹមតែមកលេងគេត្រឹមរយះពេលខ្លីមួយភ្លែតៗមិនបាននៅយូរថ្ងៃខ្លះគេងសុខៗហូរទឹកភ្នែកតែម្នាក់ឯងក៏មានដែរ។
     «ម៉ាក់..ថ្ងៃនេះជាថ្ងៃកំណើតកូន..កូនសុំអ្វីម្យ៉ាងពីម៉ាក់បានទេ?» ឮគេពោលពាក្យនិយាយដូច្នេះគ្រប់គ្នាបានត្រឹមតែសម្លឹងមើលមុខគេដោយទឹកមុខស្ងៀមស្ងាត់។
     «និយាយមកចុះកូន!» ណាណា ងក់ក្បាលទទួលយកសំណើរ។
     «ម៉ាក់កុំមានគ្រួសារថ្មីបានទេ?» ណាណា ស្ងាត់មាត់ច្រៀបនៅពេលបានដឹងបំណងរបស់កូនរួចនាងស្រាប់តែមានអារម្មណ៍ថាអួលដើមកនិងឈឺចាប់ខុសប្លែកពី ជុងហ្គុក ដែលអាចមានគ្រួសារថ្មីរស់រានមានជីវិតយ៉ាងមានក្តីសុខចំណែកនាងត្រូវឯកោគ្មាននរណាយល់ចិត្តហើយក៏មានបេះដូងឈឺចាប់ប្រេះស្រាំរហូតមក។
     ថេយ៉ុង និង ជុងហ្គុក ងាកសម្លឹងមើលមុខគ្នាបន្តិចដ្បិតលោកស្រី ព្រីភៀរ៍ ដែលជាមនុស្សចំណាស់តែងតែអាណិតស្រលាញ់ចំពោះនាង ណាណា ក៏ហាក់បីដូចជាមានអារម្មណ៍ឈឺផ្សារខ្លោចចិត្តមិនចាញ់នាងអ្វីប៉ុន្មានដែរ។
     «ជុងហ្សុន៍ ខ្លាចគេធ្វើបាបម៉ាក់ ជុងហ្សុន៍ នឹងមិនចង់ឃើញម៉ាក់ពិបាកចិត្តទៀតទេនៅពេលដែល ជុងហ្សុន៍ ឈានចូលដល់វ័យជំទង់ពួកយើងនឹងត្រលប់មករស់នៅជាមួយគ្នាវិញហើយកូននឹងមើលថែម៉ាក់ដោយខ្លួនឯងឱ្យបានល្អបំផុត!» ណាណា រំជួលចិត្តខ្លាំងរហូតដល់ស្រក់ទឹកភ្នែកច្រោកៗថ្លែងពី ជុងហ្គុក ដែលជាឪពុកក៏មានអារម្មណ៍បន្ទោសខ្លួនឯងជាខ្លាំងណាស់ដែរ ចំណែកឯលោកស្រី ព្រីភៀរ៍ ដែលមានងារជាលោកយាយស្រណោះស្រណោកអាណិតជីវិតចៅប្រុសរហូតដល់ឃាត់សំណើមក្តៅឧណ្ហៗលែងជាប់តទៅទៀត។
     «ជុងហ្សុន៍ ចង់ឃើញម៉ាក់រស់នៅជាមួយកូនមានក្តីសុខ ជុងហ្សុន៍ មិនចង់ឃើញម៉ាក់ឈឺចាប់ដោយសារតែមនុស្សប្រុសដែលមិនបានស្រលាញ់ម៉ាក់ស្មោះត្រង់ពិតនោះទេ!»
     «ម៉ាក់មិនជ្រើសរើសនរណាទៀតទេកូន..ម៉ាក់នឹងរស់នៅជាមួយ ជុងហ្សុន៍ រហូតទៅណា» ណាណា ពោលនិយាយដោយទឹកភ្នែកហូររមៀលតក់ៗលូកដៃមកចាប់ក្រសោបមុខកូនប្រុសថ្នមៗ។
     «កូនស្រលាញ់ម៉ាក់..» ជុងហ្សុន៍ លូកដៃទៅជួយកៀសទឹកភ្នែកឱ្យនាងចេញ រួចស្ទុះថើបលើថ្ពាល់ ណាណា មួយដង្ហើមយ៉ាងវែង។
     «ឆ្លាតណាស់ចៅ..» លោកស្រី ព្រីភៀរ៍ ញញិមស្រស់ប៉ប្រិមមិនភ្លេចលើកដៃអង្អែលលើក្បាលចៅប្រុស។
     «ម៉ាក់ក៏ស្រលាញ់កូនដែរ ជុងហ្សុន៍»
     «រីករាយថ្ងៃកំណើតណា ជុងហ្សុន៍..ប៉ាមានកាដូចង់ផ្តល់ជូនកូន!» ជុងហ្គុក ស្រដីរួច ថេយ៉ុង ចាប់ញោចស្នាមញញិមពេញចិត្ត និយាយដល់រឿងអំណោយដែលនាយចង់ប្រគល់ជូន ជុងហ្សុន៍ ក៏ស្រាប់តែចងចិញ្ចើមឡើងចូលគ្នាដោយភាពភ្ញាក់ផ្អើលដែរ។
     «ជាអ្វីទៅ ដេតឌី?» រាងក្រាស់ញញិមបន្តិច រួចចាប់ដកលិខិតមួយច្បាប់ចេញមកប្រគល់ទៅឱ្យ ជុងហ្សុន៍ និង ណាណា។
     «ប៉ាបានទិញផ្ទះថ្មីនិងប្រគល់ជូនរថយន្តទំនើបមួយគ្រឿង សម្រាប់កូនជាមួយនឹងម៉ាក់ឱ្យបានប្រើប្រាស់តទៅថ្ងៃមុខជាមួយគ្នា ជុងហ្សុន៍ អាចត្រលប់ទៅនៅជាមួយម៉ាក់វិញបានណាកូន ប្រសិនបើកូននឹកប៉ាកូនអាចមកលេងប៉ាបានដូចដើម!» ជុងហ្សុន៍ បានស្តាប់ឮដូច្នេះហើយគេសប្បាយចិត្តណាស់ ដូចពាក្យចាស់លោកពោលថា “ស៊ូស្លាប់បា កុំឱ្យស្លាប់មេ” វាមិនប្លែកចម្លែកអ្វីនោះទេ ដែលគេទាមទារចង់ទៅរស់នៅជាមួយម្តាយជាង។ ដ្បិតឪពុកក៏ជាអ្នកមានគុណបំណាច់ធំធេងណាស់ដែលបានខិតខំជួយមើលថែទំនុកបម្រុងបីបាច់កូនៗ ប៉ុន្តែនៅតែមិនអាចកក់ក្តៅបានដូចជាស្ត្រីនោះទេ។ មនុស្សស្រីជាភេទទន់ភ្លន់មានសមត្ថភាពចិញ្ចឹមមើលថែរក្សាកូន ទោះបីលំបាកយ៉ាងណាឆ្លងកាត់ក្តៅត្រជាក់ក៏មិនរុញរាដែរ។ បើសិនជាម្តាយដែលរស់នៅជាស្រ្តីមេម៉ាយតាំងតែពីវ័យក្មេង (ចាប់ពីអាយុខ្ទង់ជាង ២០ ក្រាស់) ថែមទាំងបានមានកូន ៤-៥ នាក់ ក្នុងបន្ទុកអាចចិញ្ចឹមកូនទាំងអស់នោះឲ្យរស់រានមានជីវិតបានមិនថាស្ថិតក្នុងស្ថានភាពដ៏លំបាកបែបណាក៏នៅតែប្រឹងប្រែងខិតខំតស៊ូទៅមុខបន្តគ្មានការបញ្ឈប់នោះដែរ។
     «ជុងហ្សុន៍ អរគុណដេតឌីច្រើនណាស់..»
     «ប៉ាតូចក៏មានកាដូចង់ឱ្យកូនដូចគ្នាណា រីករាយថ្ងៃកំណើត ជុងហ្សុន៍!» ថេយ៉ុង បង្ហាញពាក្យស្នើសុំចូលសិក្សាសាលារៀនឯកជនមួយកន្លែងដែលជាសាលារៀនឯកជនមានគ្រូបង្រៀនល្អៗណាស់ ថែមទាំងធានារ៉ាប់រង់ផ្គត់ផ្គង់ថ្លៃសិក្សាឱ្យគេរយះពេល១២ឆ្នាំ និងជួយផ្គត់ផ្គង់រហូតដល់ពេលដែលគេរៀនចប់ថ្នាក់បរិញ្ញាបត្រនៅឯសាកលវិទ្យាល័យទៀត។ ណាណា សប្បាយចិត្តរកថាមិនត្រូវទេ ពួកគេមិនបិទភ្នែកទុកនាងចោលឱ្យពិបាកឡើយ មើលចុះជួយមើលថែកូនរបស់នាងឱ្យធំធាត់ឡើង ថែមទាំងបានផ្គត់ផ្គង់ថ្លៃរៀនសូត្រ កន្លែងស្នាក់នៅនិងអាហារហូបចុកយ៉ាងបរិបូរណ៍ទៀត។
     «ខ្ញុំពិតជាអរគុណដល់អ្នកទាំងពីរខ្លាំងណាស់ ដែលបានយកចិត្តទុកដាក់មើលថែទាំនិងបានយកអាសាចំពោះ ជុងហ្សុន៍ គ្រប់យ៉ាងនាពេលកន្លងមក» ណាណា មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយសារតែនាងមិនដឹងថាត្រូវសងគុណចំពោះពួកគេវិញបានដោយរបៀបណានោះទេព្រោះកន្លងមកគ្រប់គ្នាសុទ្ធសឹងតែបានខិតខំជួយជ្រោមជ្រែងនាងនិងកូនជារឿយៗរហូតមក។
     «តទៅថ្ងៃមុខនេះឯងលែងពិបាកលែងបារម្ភរឿងចិញ្ចឹមកូនទៀតហើយហើយណា! ណាណា..ដ្បិតឯងមិនមែនជាកូនស្រីយើងបង្កើតតែយើងយល់អារម្មណ៍ជាមនុស្សស្រីដូចគ្នាច្បាស់ណាស់ នៅពេលដែលគម្រោងសាងសង់ផ្សារទំនើបរបស់កូនជីន បានបញ្ចប់ហើយរួចរាល់នៅសប្តាហ៍ក្រោយនេះ យើងគិតថានឹងបើកហាងបង្កើតអាជីវកម្មខ្នាតធំមួយឱ្យឯងទៅរកស៊ីនៅឯទីនោះ មិនបានអីណាស់ណា ឱ្យតែឯងបានរកអី្វធ្វើសម្រាប់រកចំណូលដោយខ្លួនឯងបានយល់ថាឯងមិនមានគំនិតគិតថាជីវិតមួយនេះកើតមករស់រានមកបានមិនមែនពឹងដោយសារតែញើសឈាមរបស់គេឯងទាំងស្រុងដើម្បីដកដង្ហើមនោះទេ!»
     «ប៉ុន្តែលោកស្រី..ខ្ញុំយល់ថា..»
     «ចាត់ទុកថានេះ..ជាអំណោយដែលយើងបានផ្តល់ឱ្យឯង ត្រឹមកូនប្រុសយើងធ្វើឱ្យជីវិតរបស់ឯងលំបាកដល់ថ្នាក់នេះទៅហើយ មិនឱ្យយើងគិតគូរពីឯងមិនបានទេណា..យើងឱ្យអ្វីហើយទទួលយកនោះទៅ!»
     «ចាស អរគុណច្រើនណាស់!» ណាណា ងក់ក្បាលទទួលយកសំណើររបស់គាត់តាមដោយស្នាមញញិមអឹមអៀនមានអារម្មណ៍ថារអៀសចិត្តបន្តិចបន្តួចប៉ុន្តែគាត់មិនបានបន្ទោសមិនបានជេរស្តីថាឱ្យនាង ផ្ទុយទៅវិញគឺមានតែចិត្តអាណិតសន្តោសប្រស់ប្រណីមានមេត្តាធម៌ចំពោះនាងតែប៉ុណ្ណោះ។ បន្ទាប់មកគ្រប់គ្នាក៏បានញ៉ាំអាហារឆ្ងាញ់ៗ សើចលេងយ៉ាងសប្បាយដោយមានបងប្អូនប្រុសសង្ហាៗរបស់ ជុងហ្គុក បានមកចូលរួមដែរព្រមជាមួយនឹងសមាជិកគ្រួសារខាង ថេយ៉ុង បន្ថែមទៀត។
     «ថ្ងៃនេះខ្ញុំមានរឿងចង់សារភាពប្រាប់គ្រប់គ្នា» ណាមជុន ស្រាប់តែឧទាន គ្រប់គ្នាក៏ងើបផ្ទៃមុខឡើង។
     «មានរឿងអ្វីពិសេសទៅបង?» ជីមីន ហាក់បីដូចជាមានការចាប់អារម្មណ៍ណាស់។
     «គឺ..ខ្ញុំគិតចង់មានគូរស្រករហើយ»
     «អ្ហះ ថាយ៉ាងម៉េច?» ជីន ស្រែកទាល់តែ ស៊ូហ្គា ភ្ញាក់ក្អកឮសូរគឃូស។
     «ខុងៗ..» ស៊ូហ្គា ឈ្លក់ទឹកស៊ុបក្រហមមុខងាំង។
     «ស្រែកនោះស្រែក!» ហូស៊ុក ដៀងកន្ទុយភ្នែកសម្លឹងមុខ ជីន ថ្មែ។
     «បើយើងវានឹកស្មានមិនដល់នោះ?» ជីន រហ័សឆ្លើយតប។
     «កូនឯងពេញចិត្តនរណាអ្ហះ?» លោក គ្រីសាន់ ដែលជាឪពុកក៏នឹកភ្នកសួរដូច្នេះឡើង។
     «គឺ..» នាយបង្ហាញឫកពាអឹមអៀនរួចចាប់ក្រសោបប្រអប់ដៃ ថេយ៉ូន ដែលអាចធ្វើឱ្យគ្រប់គ្នាដឹងនិងយល់យ៉ាងច្បាប់ពីគោលបំណងរបស់គេមិនដឹងថាលួចសេពគប់តាំងតែពីពេលណាមក មិនដែលប្រាប់ពួកគាត់ឱ្យបានដឹងទាល់តែសោះ។
     «ខ្ញុំនឹង ថេយ៉ូន មើលចិត្តគ្នាយូរហើយគិតចង់ប្រកាសប្រាប់ប៉ាម៉ាក់ឱ្យបានដឹងថាខ្ញុំនឹងសុំ ថេយ៉ូន រៀបការនៅថ្ងៃនេះ..»
     «ហាហា..ជេយ៍ហ្សាន់ ទាយត្រូវ 100%» អាល្អិតសើចរលាក់ក្បាលពោះលាន់ហាស់ៗនាំឱ្យមនុស្សចាស់លាន់មាត់សើចតាមមិនដាច់សូរចង្វាក់។
     «ខកពកលលាដ៏ឥឡូវហ្នឹងចេះលូកមាត់រឿងចាស់ៗណាស់» ជេយ៍ដេន លាន់មាត់ស្រដីអាល្អិត ជេយ៍ហ្សាន់ ឯណេះលានអណ្តាតឌឺដាក់យ៉ាងច្រឡឺមមុននឹងលើកដៃច្រានក្បាលបងប្រុសនាំឱ្យ ជេយ៍ដេន ស្រែកយំហូ។
     «ហ៊ឹកៗ..ដេតឌី!!!»
     «កូនឯងទៅញ៉ោះប្អូនមុនអ៊ីចឹងហើយ ប្អូនច្រានបន្តិចសោះយំដែរ!» ជុងហ្គុក ស្រដីដោយចាប់លើក ជេយ៍ដេន មកដាក់លើភ្លៅខ្លួនលើកដៃជូតទឹកភ្នែកឱ្យ ជេយ៍ដេន ថ្នមៗ។
     «អាអូនអត់ស្រលាញ់កូនទេ!»
     «ស្រលាញ់ធ្វើអី..ម្អូយចឹង..ខ្ពើមហះ!»
     «ហ៊ឹកៗ..ដេតឌី..»
     «ប្អូនញ៉ោះលេងហ្នឹងកុំយំខ្មាសគេ កូនប្រុសអីងាកយំៗ ទន់ជ្រាយណាស់!»
     «ធំឡើងឱ្យគាត់យកប្តីទៅ កុំយកប្រពន្ធ ចរិតមាំៗដូច ជេយ៍ហ្សាន់ បានសមយកប្រពន្ធហ្ន៎អ៊ំហ្ន៎!» ស៊ូហ្គា សើចកក្អឹកចាប់ច្របាច់កអាល្អិតនេះទេគ្រឺតខ្លាំងពេកទើបឱនឈ្ងោកថើបគ្រញិចថ្ពាល់ពីបីខ្សឺត។
     «ហ្អឹម..បើអ៊ីចឹងចាំប៉ានឹងម៉ាក់ឯងគិតគូររកថ្ងៃពិសេសឱ្យចុះ!» ថេយ៉ូន ឮសូរពួកគាត់និយាយដូច្នេះអរក្នុងចិត្តព្រួច។ ចំណែកឯ ណាមជុន ក៏ងក់ក្បាលរួចបន្តការញ៉ាំអាហារជាមួយគ្នាទៅពេលខាងមុខទៀតយ៉ាងសប្បាយរីករាយ។

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now