ភាគទី០៦៖អ្នកបង្ហាញម៉ូដនោះ?

1.3K 75 0
                                    

     ឥឡូវនេះ ថេយ៉ុង ត្រូវបានគេអនុញ្ញាតឱ្យចូលទៅខាងក្នុងស្ថាប័នការងារជាតារាបង្ហាញម៉ូដរបស់ក្រុមហ៊ុនលោកស្រី កាលីដា រួចហើយក៏ដោយសារតែឥទ្ធិពលរបស់ ជុងហ្គុក វេសតុន៍ ធ្វើឱ្យ ថេយ៉ុង អាចមានសិទ្ធក្នុងការបញ្ចេញមុខមាត់ចាប់យកឱកាសល្អៗជាច្រើនទៀត ដើម្បីស៊ើបអង្កេតរកមើលតម្រុយពីស្ថាប័នមួយនេះដោយរក្សាការសម្ងាត់។ នៅខាងក្នុងសម្បូរទៅដោយមនុស្សធ្វើការយ៉ាងសកម្មបូករួមទាំងការបែងចែកផ្នែកការិយាល័យជាច្រើនទៀត ដោយគេត្រូវបានជ្រើសរើសឱ្យក្លាយទៅជាអ្នកហ្វឹកហាត់ដំបូងបង្អស់ក្រោមការត្រួតពិនិត្យពីលោកស្រី កាលីដា ដោយផ្ទាល់តែម្តងព្រោះគេជាមនុស្សដែលក្មួយប្រុសខ្លួនបាននាំមក ហើយថែមទាំងបានដឹងថា ថេយ៉ុង ក៏ជាអ្នកបង្ហាញម៉ូដមួយរូបដែលកំពុងតែផ្ទុះមានការចាប់អារម្មណ៍យ៉ាងលេចធ្លោមិនធម្មតាម្នាក់ផងដែរ បើសិនជាអាចបណ្តុះបណ្តាលឱ្យគេក្លាយទៅជាអ្នកបង្ហាញម៉ូដដ៏ល្បីមួយរូបនោះលោកស្រីនិងបានធ្វើឱ្យស្ថាប័នមួយនេះ កាន់តែល្បីល្បាញខ្លាំងលើសដើមមួយចំណែកធំទៅទៀត។
     «សួស្តី លោកស្រី កាលីដា!» ថេយ៉ុង ឈរស្ងៀមក្បែរខ្លួន ជុងហ្គុក និយាយពាក្យសួស្តីទៅកាន់លោកស្រី កាលីដា ដែលហាក់បីដូចជាញញិមពេញចិត្តចំពោះខ្លួនខ្លាំងណាស់។
     «សួស្តី ថេយ៉ុង..តោះឥឡូវចូលដល់រឿងការងាររបស់ពួកយើងវិញ..» គាត់គ្រាន់ថាចប់ ថេយ៉ុង រហ័សបែរខ្លួនដើរចូលទៅឈរចំកណ្តាលធ្លានៃបន្ទប់ហ្វឹកហាត់តែម្តង។
     «ចាប់ផ្តើមទៅ!» គាត់ឧទាន ថេយ៉ុង ខាងណេះប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីបានដើរបញ្ចេញសមត្ថភាពនៅចំពោះមុខគាត់។
     «ដើរបានស្អាតខ្លាំងណាស់!» ជុងហ្គុក ស្តាប់ឮសម្តីមីងរបស់ខ្លួនពោលពាក្យសរសើរ ថេយ៉ុង ដូច្នេះសូម្បីតែគេក៏សម្លឹងមើលឃើញ ថេយ៉ុង ក្នុងអត្ថន័យបែបនោះដែរ ស្អាតពីក្បាលដល់ចុងជើង ដំណើរដ៏ទន់ភ្លន់ ល្វត់ល្វន់ ចង្កេះតូចអង្ក្រង ស្មាតូច ត្រគាកមូលណែនក្លំ គួរឱ្យឈ្លក់វង្វេង រឹតតែសម្លឹងមើលឃើញ រឹតតែពេញចិត្ត គួរឱ្យក្នាញ់ ចង់តែចាប់ខាំគ្រញិច ចាប់មកបមបីថ្នាក់ថ្នមក្នុងរង្វង់ដៃមិនចង់ដោះលែង។
     «ជាសង្សារបស់ ជុង អ្ហេះ?» លោកស្រី កាលីដា ងាកទៅប្រសព្វនិងកែវភ្នែកប្រុសកំលោះ ជុងហ្គុក ឯណេះស្រាប់តែញោចញញិមឡើងស្រស់ប៉ប្រិម។
     «អត់ទេអ្នកមីង!»
     «ហះ? បើមិនមែនម្តេចក៏បណ្តើរគ្នាស្អិតរមួតខ្លាំងយ៉ាងនេះ?»
     «ជា..ដៃគូការងារងងឹត!»
     «មីងមិនជឿទេ បើគេស្អាតដល់ម្លឹងទៅហើយ មីងមិនជឿថា ជុង មិនស្រលាញ់គេបាននោះទេ!» គាត់និយាយចំអន់ដល់ថ្នាក់ក្មួយប្រុសកំលោះយើងសើចលើបបូរមាត់តិចៗ បញ្ចប់ការដើរ ថេយ៉ុង ស្រាប់តែដកដង្ហើមធំៗដើរសំដៅចូលមករក ជុងហ្គុក វិញ ខណៈនាយសង្ហាក៏ចាប់ឱបចង្កេះតូចអង្ក្រងយ៉ាងណែនដោយដៃម្ខាង។
     «ខ្ញុំពេញចិត្តហើយ ឥឡូវនេះសម្រេចថា ថេយ៍ អាចមកធ្វើការជាមួយខ្ញុំបាននៅថ្ងៃស្អែកនេះចុះ សម្រាប់ Agency!»
     «ខ្ញុំសុំរៀបចំដោយខ្លួនឯងវិញបានទេ?» ថេយ៉ុង ស្រាប់តែនិយាយស្កាត់គាត់ ចំណែកឯ លោកស្រី កាលីដា បែរជាសម្លឹងកែវភ្នែកគេជាមួយអារម្មណ៍ងឿងឆ្ងល់ រាងតូចក៏រហ័សនិយាយកែរឿងភ្លាមៗ។
     «គឺដោយសារតែខ្ញុំ មិនចង់រំខានលោកស្រីទេ ណាមួយខ្ញុំមាន Agency ផ្ទាល់ខ្លួនដែរ ធ្វើការជាមួយពួកគេមានអារម្មណ៍ល្អៗគួរឱ្យទុកចិត្តណាស់!»
     «អ៊ីចឹងស្អែកនេះអាចនាំពួកគេមកចួបខ្ញុំបានទេ?» នៅពេលដែលលោកស្រីសុំការអនុញ្ញាតបែបនេះ ថេយ៉ុង បែរជាមានអារម្មណ៍ថាគាត់ព្យាយាមចាប់ដេញដោលពិរុទ្ធខ្លួនចម្លែកណាស់ ទើបគេស្ងាត់ជាងមួយច្របក់ស្រាប់តែនិយាយឡើងដោយការសម្រេចចិត្តក្នុងសេចក្តីបង្ខំ។
     «បាន..ចាំថ្ងៃស្អែកនេះខ្ញុំនាំពួកគេមកចួបលោកស្រីទៅចុះ!»
     «ល្អខ្លាំងណាស់ ខ្ញុំរង់ចាំណា!»
     «អ៊ីចឹងសម្រេចថាថ្ងៃនេះមានតែប៉ុណ្ណឹងទេឬអ្នកមីង?» ជុងហ្គុក ស្កាត់ចូលនិយាយក្នុងកិច្ចសន្ទនារវាងពួកគេទាំងពីរនាក់លោកស្រីងក់ក្បាលតិចៗបញ្ជាក់ថាថ្ងៃនេះមានការងារតូចតាចតែប៉ុណ្ណឹងនោះទេ។
     បន្ទាប់ពីបានពិភាក្សាគ្នារួចរាល់មកហើយ ជុងហ្គុក និង ថេយ៉ុង ប្រញាប់ប្រញាល់ចាប់បណ្តើរគ្នាចាកចេញទៅរករថយន្តសេរីទំនើបដែលចតរង់ចាំរួចជាស្រេច ហើយក៏បានឡើងឡានបើកចាកចេញទៅរកផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ញ៉ូវយក។ 
     នៅពេលមកដល់ភ្លាម ជុងហ្គុក បានជូន ថេយ៉ុង ដើរទិញសម្លៀកបំពាក់ថ្មីៗជាច្រើនសម្រាប់់ ក៏ដោយសារតែបានគិតថារាងតូចយើងត្រូវការឈុតស្អាតៗទុកស្លៀកពាក់ចូលរួមកម្មវិធីល្បីៗជាច្រើនទៀត ហើយណាមួយឥឡូវនេះគេក៏ក្លាយទៅជាធានាគារហិរញ្ញវត្ថុផ្គត់ផ្គង់លើការចាយវាយចំណូលចំណាតរបស់ ថេយ៉ុង សឹងតែគ្រប់ច្រកល្ហក់ដែរ។
     «លោកឈុតនេះស្អាតដែរទេ?» ថេយ៉ុង ទាញឈុតពណ៌ទឹកប៊ិកស្បែកកាំម្ញីសួរទៅកាន់ ជុងហ្គុក ដែលអង្គុយរង់ចាំគេរើសឈុតជាមួយទឹកមុខស្ងាត់ស្ងៀម ហាក់បីដូចជាគ្មានការធុញទ្រាន់សោះ ព្រោះអារម្មណ៍គេវិញនៅពេលនេះ ទោះត្រូវមកអង្គុយគយគន់សម្រស់ ថេយ៉ុង ពេញមួយថ្ងៃក៏មិនខ្ចីធុញទ្រាន់រអ៊ូរទាំក្នុងចិត្តដែរ។
     «ស្អាត!» គេឆ្លើយចប់ងក់ក្បាលសន្សឹមៗតិចៗ ថេយ៉ុង ឮហើយសើចយ៉ាងស្រស់។
     «អ៊ីចឹងខ្ញុំទិញហើយណា!»
     «ហ្អឹម!!» ចិត្តល្អដៃទូលាយតែសុំឱ្យមានតែពេលវេលាបែបនេះនៅជាមួយគ្នារហូតផងទៅចុះ។ នៅពេលខ្ចប់អីវ៉ាន់រួចរាល់ពួកគេឆាប់ដើរចេញពីហាងលក់សម្លៀកបំពាក់ទៅ ស្របពេលអ្នកប្រមាញ់រូបថតក៏បានលេចវត្តមានឡើងនិងតាមថតគ្រប់សកម្មភាពរវាងពួកគេទាំងពីរនាក់មិនឈប់ឈរ។  
    
     ផេនហោសន៍/Penthouse
     «នេះជាកញ្ចប់អ្វីហ្នឹង?» ថេយ៉ុង ធ្វើជាសួរឡើងដោយខ្សែភ្នែកព្យាយាមតាមសម្លឹងមើលកញ្ចប់ថង់អ្វីម្យ៉ាងដែលកប់ចោលក្រោមបាតកញ្ចប់អីវ៉ាន់នោះ។
     «លើកយកមកមើលទៅ!»
     «លោកទិញប៊ីគីនីឱ្យខ្ញុំស្លៀក?» ពេលដឹងថាកញ្ចប់អីវ៉ាន់នោះជាអ្វីហើយ ថេយ៉ុង ហាក់ធ្វើជាសួរឡើងដោយទឹកមុខភ្ញាក់ផ្អើលស្ទើរតែមិនជឿ។
     «ត្រូវហើយ ស្លៀកទៅសមដែរតើស ប៉ុន្តែឈុតនេះណាហាមស្លៀកដើរចេញទៅខាងក្រៅទីណាទាំងអស់ក្រៅពីនៅជាមួយខ្ញុំតែពីរនាក់!»
     «ប៉ុន្តែស្តើងខ្លាំងណាស់!»
     «ស្តើងៗទៅ!»
     «លោក!»
     «ស្លៀកឱ្យមើលបន្តិចមក!» ជុងហ្គុក ថាចប់ ថេយ៉ុង ឯណេះសម្លឹងមើលមុខគេជាមួយខ្សែភ្នែកហួសចិត្ត។
     «មិនកើតទេដឹងលោក!»
     «ស្លៀកទៅឱ្យឆាប់ឡើង!» គេតឿនស្លន់ដូចចង់ឃើញ ថេយ៉ុង គ្រងឈុតមួយសម្រាប់នោះលើខ្លួនខ្លាំងណាស់ ហាក់បីមានអារម្មណ៍លួចទាយដឹងថាបើ ថេយ៉ុង ស្លៀកវាទៅនិងលេចធ្លោក្នុងខ្សែភ្នែកខ្លួនខ្លាំងប៉ុណ្ណាដែរ។
     ថេយ៉ុង ឥតជំទាស់បែរដើរចេញទៅរៀបចំខ្លួនស្លៀកពាក់ឈុតប៊ីគីនីពណ៌ខ្មៅមួយសម្រាប់នោះភ្លាមធ្វើឱ្យប្រុសកំលោះដែលអង្គុយរង់ចាំខាងណេះញោចញញិមចុងមាត់លួចមានគំណួចក្នុងចិត្តដែរ។
     ក្រាក!!
     រាងតូចស្រឡូនក្នុងឈុតក្តៅសាច់គគុក ចាប់បង្ហាញខ្លួនឡើងស្ថិតក្នុងឈុតដែលស្ទើរតែគ្មានផ្ទាំងក្រណាត់អ្វីបិទបាំងបន្តិចណាសោះ ព្រោះថាវាស្តើងហើយស្តើងល្ហើងដល់ថ្នាក់មើលឃើញធ្លុះដល់សាច់ខាងក្នុងយ៉ាងជ្រៅទៀតផងបណ្តាលឱ្យអ្នកសម្លឹងមើលឃើញមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តទាល់តែសោះ។ អ្នកកំលោះបង្ហើបខ្លួនងើបក្រោកពីលើគ្រែ ដើរសន្សឹមៗសំដៅទៅរកកាយតូចស្តួចស្តើងព្រមដោយខ្សែភ្នែកមុតស្រួចខ្លាំងថ្នាក់ស្មានមិនត្រូវពីអារម្មណ៍ដ៏ពុះពោកញ្ជ្រោលរបស់នាយកំពុងតែមានចិត្តឆាបឆួលចំពោះគេប៉ុណ្ណាខ្លះ។
     «លោក!» ថេយ៉ុង ខិតប្រអប់ជើងដើរថយក្រោយរហូតដល់ទល់ខ្នងជាប់ជញ្ជាំង ប្រអប់ដៃក្រាស់លូកចូលទៅចាប់ក្រសោបចង្កេះតូចអង្ក្រង ទាំងសងជាប់ពុំលែងមុននឹងបន្ទាបផ្ទៃមុខដ៏សង្ហាយឺតៗឱនទៅថើបក្រេបជញ្ជក់លើបបូរមាត់ទន់ល្មើយមិនឱ្យសញ្ញាមុនសោះនាំឱ្យរាងតូចភ្ញាក់រហ័សរហួនលើកដៃទាំងគូឱប.កនាយវិញយ៉ាងណែន។
     ជុងហ្គុក ថើបលើបបូរមាត់ ថេយ៉ុង មិនមានអារម្មណ៍ធុញទ្រាន់ទាល់តែសោះ ក្នុងខួរក្បាលរបស់គេពិតជាឈ្លក់វង្វេងជាមួយនិងអណ្តាតក្នុងក្រអូមមាត់រាងតូចណាស់ ផ្អែមហើយស្ទាត់ជំនាញគ្រលាស់លិឍពពាក់ពពួនជាមួយអណ្តាតខ្លួនទៀត រាងកាយដែលក្តៅគគុកនៅពេលនេះកំពុងតែបានដុតអារម្មណ៍នាយឱ្យមានសភាពចលាចលមិនធម្មតា ខណៈម្រាមដៃវែងៗក្រាស់ឃ្មឹកស្រាប់តែចាប់ញែកជាយខោស្លីបប៊ីគីនីខ្សែតូចចេញពីសាច់កំប៉េះគូទមូលណែនក្លំ មុននឹងចាប់បង្វិលឱ្យ ថេយ៉ុង ឈរស្ងៀមបែរមុខទៅជញ្ជាំងនៃផេនហោសន៍។
     «លោក..អ្ហាស..» ថេយ៉ុង ស្រេវស្រាញពេញខ្លួនប្រាណ ខណៈចង្វាក់អណ្តាតដ៏រស់រវើកបានប៉ះពាល់ត្រង់ភាពទន់ជ្រាយរបស់ខ្លួននិងបានប្រលែងលេងនៅត្រង់នោះយ៉ាងខូចខិលធ្វើឱ្យគេក្តៅអន្ទះអន្ទែនពេញទាំងខ្លួនប្រាណទាំងអស់។
     «សឺត!!» ជុងហ្គុក សម្រូតមកថើបលើសាច់ខ្នងស្រឡូន រួចចាប់បង្វិលឱ្យរាងតូចបែរមុខមករកខ្លួន ថេយ៉ុង យល់អត្ថន័យរហ័សបន្ទន់ជង្គង់ចុះ ចាប់សម្រាតខោក្រណាត់រាងក្រាស់ចុះ សម្លឹងមើលកូននាគរាជតូចបះឆ្កឺតឡើងចង្អុលមុខខ្លួនគួរឱ្យក្នាញ់ណាស់ ទើបចាប់វាច្របាច់ច្បូតចុះឡើងៗ ហើយប្រើចុងអណ្តាតលិឍគ្រលាស់ពីលើចុងភាពរឹងមាំរាងក្រាស់ថ្នមៗ បន្ទាប់មកក៏ញាត់វាចូលមកក្នុងមាត់ហើយធ្វើការបៀមខ្ជាក់ៗរហូតទាល់តែ ជុងហ្គុក បញ្ចេញសំឡេងថ្ងួចថ្ងូរឡើងលាន់រហឹមៗ។
     «អ្ហឹស..» ជុងហ្គុក ខាំលើបបូរមាត់ងើយក្បាលឡើងទទួលយកអារម្មណ៍ដ៏អស្ចារ្យ នៅពេលដែលសំងំដកភាពរឹងមាំចេញចូលទៅក្នុងក្រអូមមាត់ ថេយ៉ុង អស់ចិត្ត អស់ចង់ ហើយទើបចាប់លើករាងតូចឱ្យក្រាបលុតជង្គង់លើគ្រែតាមទៅឈរយ៉ាងឃោឃៅពីខាងក្រោយ ហើយក្រោយមកក៏រុញច្រានស៊កបញ្ចូលភាពរឹងមាំខ្លួនចូលទៅខាងក្នុងភាពទន់ជ្រាយចាប់ផ្តើមចាប់ទាញចង្កេះតូចដោលបុកខ្លាំងៗពីខាងក្រោយញាប់ស្អេក សម្លឹងមើលតួដងខ្លួនដ៏សិចស៊ីរលាក់ទៅមុខមកក្រោយធ្វើឱ្យខ្លួនសង្កៀតជើងធ្មេញដ៏គ្រឺតក្នាញ់ ទើបខំប្រឹងរុញបុកខ្លាំងៗទាល់តែ ថេយ៉ុង ងាកមកសម្លឹងមើលមុខនាយជាមួយទឹកមុខតក់ក្រហល់។
     នាយសម្រុកស្រូបទាញយកសេចក្តីសុខបំពេញទៅឱ្យកាយតូចឥតឈប់ឈរ អារម្មណ៍ពុះពោរកញ្ជ្រោលជាហេតុដែលធ្វើឱ្យអារម្មណ៍អ្នកទាំងពីរកាន់តែឆេះឆួលខ្លាំងៗលើសដើមនិងទទួលបានតែភាពសុខស្រួលស្ទើរតែមិនអាចបញ្ឈប់បាននូវអារម្មណ៍ដ៏ក្តៅគគុកទាំងអស់នេះក្រោមរាត្រីរោលរាលទាំងពីរនាក់នោះឡើយ។
     «មួយរយៈនេះបាននៅជាមួយលោកខ្ញុំយល់ថាខុសឆ្គងចំពោះលោកខ្លាំងណាស់ ជុងហ្គុក!» រាងក្រាស់ដែលគេងទ្រក្បាលរាងតូចលើដើមដៃខ្លួននោះរហ័សរហួនងាកទៅវឹងសម្លឹងមើលម្ចាស់សម្តីដោយទឹកមុខពេញប្រៀបទៅដោយចម្ងល់។
     «ហេតុអី?»
     «ខ្ញុំបានសុំលោកត្រឹមតែកេរ្តិ៍ឈ្មោះជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញតែម្នាក់ប៉ុណ្ណោះមិននឹកស្មានថាលោកហ៊ានផ្តល់អ្វីៗច្រើនឱ្យខ្ញុំដល់ថ្នាក់នេះនោះទេ!»
     «បើខ្ញុំបានផ្តល់ឱ្យអ្វីទៅហើយដោយមិនបានខ្វល់ខ្វាយពីផលវិបាកអ្វីទាំងអស់នោះទេ មិនចាំបាច់មានអារម្មណ៍ថាឃ្នើសចិត្តនិងវានោះទេ ព្រោះខ្ញុំធ្លាប់បាននិយាយជារឿយៗហើយ ថារបស់ទាំងអស់នោះ គ្រាន់តែជារបស់ក្រៅខ្លួនស្លាប់ទៅក៏យកទៅមិនបាន បើនៅរស់គ្រាន់តែប្រើប្រាស់សម្ភារៈនិយមល្បីល្បាញដើម្បីភាពឡូយឆាយក៏ប្រើវាដោយក្តីពេញចិត្តទៅ!»
     ជុងហ្គុក និយាយដូចគ្មានអារម្មណ៍ខ្វល់ខ្វាយនិងការគិតរបស់ ថេយ៉ុង ទាល់តែសោះខុសឆ្គងអ្វី បើគេឱ្យហើយគេមិនដែលមានអារម្មណ៍ស្តាយក្រោយបន្តិចនោះផង សំខាន់គេមានចិត្តចង់ឱ្យរួចទៅហើយក៏ចប់សេចក្តីមិនថាក្នុងគោលបំណងអ្វីឱ្យតែបានធ្វើឱ្យគេពេញចិត្តរបស់គ្រប់យ៉ាងដែលគេបានផ្តល់ទៅឱ្យហើយ ទោះបីជាក្នុងតម្លៃថ្លៃឬថោកយ៉ាងណាក៏សូមឱ្យក្លាយទៅជារបស់អនុស្សាវរីយ៍ល្អៗធ្លាប់បានភ្ជាប់និស្ស័យមានទំនាក់ទំនងល្អជាមួយគ្នាផងទៅចុះ។
     «យ៉ាងណាក៏សូមអរគុណលោកខ្លាំងបំផុតដែរ!»
     «មិនអីទេ!» ថេយ៉ុង សម្លឹងមុខគេនឹកឡើងដល់សម្តី ជេស និង ហ្វេចទ័រ និយាយធ្វើឱ្យគេកាន់តែមានអារម្មណ៍ប្លែកចិត្តលើសដើមទៀតហើយ ពេលបានមកនៅជាមួយ ជុងហ្គុក រយៈពេលប៉ុន្មានថ្ងៃមកនេះ ជុងហ្គុក បត់បែនចរិតឫកពាច្រើនខ្លាំងណាស់ ពេលខ្លះទាំងបារម្ភពីគេ ធ្វើតាមចិត្តរបស់គេ មិនជំទាស់ មិនជំទើសចិត្ត មានពេលខ្លះឃើញទម្រើសតាមចិត្តរបស់គេទៀត។
     «សឺត!!» ថេយ៉ុង ងើបមកថើបថ្ពាល់នាយមួយខ្សឺត ទុកជាការអរគុណចំពោះនាយក្នុងភាពផ្អែមល្ហែមយល់ចិត្តបំផុតមើលទៅចំណងរវាងពួកគេហាក់ដូចជាត្រូវរូវនិងគ្នាណាស់ទាំងផ្អែមល្ហែមទាំងយល់ចិត្តថ្លើមមួយនិងមួយជាមួយគ្នាទៀត ទើបពួកគេអាចចុះសម្រុងនិងគ្នាបានល្អូកល្អឺនដល់ថ្នាក់នេះ។
    
     ថ្ងៃបន្ទាប់..
     ភូមិគ្រឹះ វេសតុន៍
     តុអាហារ
     នៅក្នុងជំនួបតុអាហារសមាជិកគ្រួសារបានមកអង្គុយរង់ចាំស្រុះស្រូបអាហារចាប់តាំងតែពីម៉ោង ៧:១៥ នាទី។ ចុងភៅដ៏ចំណានក៏បានខ្មីឃ្មាតលើកអាហារជាច្រើនមុខទៀត មករៀបចំទុកដាក់យ៉ាងសម្បូរហូរហៀរបរិបូរណ៍ជាច្រើនអនេកពេញខាងលើតុដ៏ប្រណីត។
     «និយាយអ៊ីចឹងកូនប្រុសពៅខ្ញុំ បាត់ស្រមោលសូន្យឈឹងមិនឃើញមកអើតផ្ទះម្តងទាល់តែសោះ!» លោកស្រី ព្រីភៀរ៍ មានប្រសាសន៍ខណៈកូនប្រុសកំលោះៗខាងណេះនាំគ្នាលាន់មាត់ឧទានតាមជាក្រោយ។
     «វាងប់ងល់ជាមួយកូនគេដល់ថ្នាក់លែងនឹកនាផ្ទះសំបែងហើយម៉ាក់!» ជីមីន មិនទាន់បាត់ខឹងនិង ជុងហ្គុក ទេរឿងយកឡានទំនើបៗដែលគេជួយក្នុងការផលិតនោះទៅប្រគល់ឱ្យ ថេយ៉ុង យ៉ាងទំនង ទាំងដែលមិនព្រមមកសួរនាំពិភាក្សាជាមួយគេមួយម៉ាត់មួយកណាសោះ។
     «កូនអ្នកណា?» គាត់ចងចិញ្ចើមឡើង ព្រោះមិនសូវបានដឹងថា ជុងហ្គុក កំពុងតែទាក់ទងនិងអ្នកណាឡើយ។ 
     «តារាបង្ហាញម៉ូដហ្នឹងណាម៉ាក់ វាឱ្យទាំងលុយ ឱ្យទាំងផេនហោសន៍ ឱ្យទាំងឡានទំនើបទៀត!» ហូស៊ុក ជាអ្នកបន្តនិយាយតាមពីក្រោយ លោកស្រី ព្រីភៀរ៍ ឮហើយសើចយ៉ាងកក្អឹកឡើងញាប់រអឹក។
     «ដល់ថ្នាក់ផ្តល់ឱ្យនូវរបស់របរមិនមែនជារឿងលេងសើចទេ!»
     «បែបត្រូវចិត្តគិតគូរឱ្យរបស់របររួចហើយខ្ញុំទាយចិត្តកូនដឹងច្បាស់ណាស់!» លោក វេសតុន៍ ឧទានព្រមជាមួយស្នាមញញិមបេះបួយភរិយាដែលអង្គុយសើចញឹមៗក្បែរដៃគាត់។
     «បើកូនចេះស្រលាញ់គេច្បាស់លាស់ហើយ ខ្ញុំឯណេះមានអារម្មណ៍ធូរចិត្តហើយ ព្រោះបានដឹងថាកូនវាចេះគិតគូរដល់រឿងគូរអនាគត!»
     «គិតវែងឆ្ងាយអីទេម៉ែ..អាហ្នឹងវាតែអ៊ីចឹង វាអាងម៉ែឪវាមានបាន!»
     ផាច់!
     «តមាត់ម៉ែឱ្យប៉ប៉ែះ!» ណាមជុន ទម្លាក់ប្រអប់ដៃដែលលើកទះក្បាលប្អូនប្រុសចុះភ្លាម ជីមីន ធ្វើមុខផ្អួរជូរហួញតាមដោយអារម្មណ៍មួម៉ៅ។
     «បើវាជាការពិតហ្នឹងបង!»
     «នោះនិយាយដើម..វាមកដល់ល្មម!» ហូស៊ុក និយាយស្កាត់សម្តីគ្រប់គ្នា ស្របពេល ជុងហ្គុក ក៏ដើរចូលមកខាងក្នុងភូមិគ្រឹះតាមដោយទឹកមុខស្រស់ប៉ប្រិម។
     «ដាច់ចិត្តមកហើយអ្ហេះ? អាកូនជើងល្អ!»
     «នឹកម៉ាក់ហ្នឹងណា!!» ជុងហ្គុក ញញិមយ៉ាងសង្ហាដាក់គាត់ រួចដើរចូលទៅចាប់ឱបក្រសោបម្តាយពីខាងក្រោយមិនភ្លេចថើបញក់ញីថ្ពាល់គាត់ធ្វើដូចនឹកនាខ្លាំងណាស់។
     «ម៉ាក់ឮថាកូនពេញចិត្តកូនគេម្នាក់មែនទេ?»
     «កូនអ្នកណាម៉ាក់?» ជុងហ្គុក ថាចប់ងើបសម្លឹងមុខគាត់។
     «អ្នកបង្ហាញម៉ូដនោះ?»
     «ហាស់ៗម៉ាក់ទៅដឹងមកពីណា?» គេសើចឮសូរកក្អឹក។
     «ដឹងមកពីណាមិនសំខាន់ សំខាន់ឆ្លើយនិងម៉ាក់សិនមក!»
     «មានឯណាម៉ាក់ហ្អ!»
     «ឯងវាស្រលាញ់គេ បានយកទ្រព្យទៅឱ្យគេទាំងដុលនោះ!»
     «ហ្អឺ..ស្រលាញ់? ម៉ាក់កុំចេះតែថា!»
     «កុំមកប្រកែក រាល់ដងឃើញយកស្រីប្រុសមកដេកមិនដែលឃើញឱ្យស្អីគេទាំងផ្ទាំងៗបែបនេះផង តស៊ូណាស់អាតស៊ូ!!»
     «ម៉ាក់វាមិនមែនជាការពិតទេ!»
     «ប្រយ័ត្នកើតអេដស៍ដល់ងាប់!»
     «ខ្ញុំឧស្សាហ៍ទៅឆែកមើលសុខភាពច្រើនដងណាស់ម៉ាក់ ខ្ញុំមិនអីទេ!»
     «កុំថាមិនអីតែមាត់ ដល់ចួបរឿងពិបាកទើបឯងស្រែកថារៀងចាល!» ជុងហ្គុក សើចស្រស់ដាក់ម្តាយ មើលទៅគាត់ពូកែខាងញញ៉េះញញ៉ោះចំអន់ចង់ឱ្យគេយកប្រពន្ធកូនហើយមើលទៅទើបបានជាទទូចទាមទារកូនប្រុសកំលោះខ្លាំងយ៉ាងនេះ។

 

ONE BLISSFUL NIGHT ᥫ᭡ SS3Tempat cerita menjadi hidup. Temukan sekarang