ភាគទី០១៖សំណង

1.3K 79 2
                                    

    យប់ថ្ងៃបន្ទាប់
    ពិធីសម្ភោធខ្សែ.ក ពេជ្របានចាប់ផ្តើមប្រារព្ធឡើងហើយគឺនៅសាលដ៏ធំមួយក្នុងទីក្រុងញ៉ូវយ៉កយើងនេះ ដែលមានអ្នកចូលរួមទស្សនាច្រើនណាស់ មិនថាលំដាប់តារាល្បីៗឬអ្នកដែលមានមុខមាត់និងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណានោះទេពួកគេក៏បានមកចូលរួមក្នុងការអបអបសាទរដល់ស្លាកយីហោថ្មីដែលមានឈ្មោះថា Jeweler in the NYC ដែរ។ សូរតន្ត្រីប្រគុំឡើងលាន់សូររណ្តំ អមសន្សឹមៗក្នុងកម្មវិធីយើងនេះ កាលបើនិយាយទៅកាន់ការរៀបចំកម្មវិធីនេះឡើងវិញ វាអាចស្រដៀងប្រហាក់ប្រហែលទៅនិងកម្មវិធីរាត្រីស្រមោល.សដែរ ដោយសារតែម្ចាស់ហាងពេជ្រ Jewelers បានផ្តួចផ្តើមគំនិតច្នៃប្រឌិតកម្មវិធីមួយនេះឱ្យមានភាពខុសប្លែកច្រើនជាងឆ្នាំមុនៗ ទើបធ្វើឱ្យអ្នកចូលរួមហាក់បីមានអារម្មណ៍ប្លែកក្នុងចិត្តទំនងសប្បាយម្យ៉ាងដែរ។
    មនុស្សម្នាជាច្រើនចូលរួមអង្គុយក្នុងតុទទួលភ្ញៀវយ៉ាងមានរបៀបរៀបរយហើយបានពិសារអាហារដ៏ឈ្ងុយឆ្ងាញ់យ៉ាងជក់ចិត្ត បូករួមទាំងការទស្សនាសំដែងនូវ Show ពិសេសៗជាច្រើនសណ្ឋានទៀតកាន់តែបានញ៉ាំងឱ្យទិដ្ឋភាពទាំងមូលនៅទីនេះទទួលបានការចាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់បន្ថែមទៀត។ 
    «សូមជៀសផ្លូវបន្តិច!» ពីសម្តីនាយអង្គរក្សគ្រងឈុតសម្លៀកបំពាក់ខ្មៅក្រឹបមួយក្រុមបានបន្លឺឡើងជាហេតុនាំឱ្យមនុស្សជាច្រើន នៅទីនេះបង្ហាញអំពីចក្ខុភ្ញាក់ផ្អើលឡើងនិងបានក្រឡេកមកសម្លឹងមើលបុរសសង្ហាទាំង ៦ នាក់ ដែលបានបោះជំហ៊ានដ៏ស្វាហាប់ មាំទាំ ជាមួយនិងទឹកមុខមានអំណាចប្រៀបដូចជារាជសីហ៍ ជះរាងសង្ហាចំកណ្តាលកម្មវិធី ហាក់បានស្រូបទាញយកចំណាប់អារម្មណ៍អ្នកទស្សនាឱ្យមានភាពជ្រួយច្របល់ក៏ព្រោះតែរូបសម្បិត្តដ៏លេចធ្លោ កំលោះៗសង្ហាទាំងប្រាំមួយនាក់ ប្រៀបដូចជាព្រួញស្នេហ៍បាញ់ទម្លុះបេះដូងនារីៗឱ្យមានសភាពរសើបញាប់ញ័ររញ្ជួយក្នុងដួងចិត្តអនេក។
    «សង្ហាដល់ហើយបានចួបនៅខាងក្រៅនឹកស្មានមិនដល់ថាពួកគេស្អាតជាងក្នុងស្រ្កីនយ៉ាងនេះនោះទេ!»
    «ពិតមែនហើយឮថាពួកគេមិនទាន់មានគូកំណាន់ចិត្តទេ!»
    «ស្រីណាបានក្បែរមានសំណាងខ្លាំងណាស់!»
    «ទាំងមាន ទាំងសង្ហា ស៊ីវិល័យ ឡូយឆាយ គួរឱ្យស្ញប់ស្ញែងណាស់!»
    កំលោះៗសង្ហាទាំង ៦នាក់ ដើរចូលមកដល់សាឡុងកិត្តិយសសម្រាប់អង្គុយកម្សាន្តនៅខាងមុខជិតវេទិការខណៈនាយអង្គរក្សដទៃទៀត នៅឈររង់ចាំការពារអមសងខាងកម្មវិធីមិនចាកចេញទៅណាឡើយ។
    តោះមកស្គាល់កិត្តិនាមកូនប្រុសវង្សត្រកូល វេសតុន៍ ទាំងអស់គ្នាវិញ..
    ស៊ុកជីន វេសតុន៍ ជាកូនប្រុសច្បងទី ១ មានអាយុ ២៩ ឆ្នាំ
    ស៊ូហ្គា វេសតុន៍ ជាកូនប្រុសច្បងទី ២ មានអាយុ ២៧ ឆ្នាំ
    ហូស៊ុក វេសតុន៍ ជាកូនប្រុសច្បងទី ៣ មានអាយុ ២៥ ឆ្នាំ
    ណាមជូន វេសតុន៍ ជាកូនប្រុសច្បងទី ៤ មានអាយុ ២៣ ឆ្នាំ
    ជីមីន វេសតុន៍ ជាកូនប្រុសច្បងទី ៥ មានអាយុ ២២ ឆ្នាំ
    ជុងហ្គុក វេសតុន៍ ជាកូនប្រុសពៅចុងក្រោយបង្អស់មានអាយុ ២១ ឆ្នាំ។
    បើរៀបរាប់អំពីលក្ខណៈសម្បិត្តរូបរាងរបស់ពួកគេគឺសង្ហាស្មើដៃគ្នាទាំងអស់ តែបើនិយាយចំពោះ ជុងហ្គុក វេសតុន៍ វិញ ជាកូនប្រុសពៅដែលមានអត្តចរិតខិលខូចជាងបងៗឆ្ងាយណាស់ នាយចូលចិត្តការលេងខ្លួន តែងខ្លួនឡូយឆាយ ប្តូរម៉ាករថយន្តគ្រប់សេរីមិនដែលដាច់មួយ Session ណាទេ មានសមត្ថភាពគ្រប់គ្រងការងារខ្ពស់ ទោះបីមិនទាន់បានបញ្ចប់ឆ្នាំសិក្សាជំនាញការងារនៅឯប្រទេសក៏ដោយក៏នាយអាចមានទេពកោសល្យគ្រប់គ្រាន់អាចគ្រប់គ្រងការងារធ្ងន់ស្រាលបានដែរ។
    ជុងហ្គុក វេសតុន៍ មានកម្ពស់ដ៏ខ្ពស់ស្រឡះ នៅក្នុងរយៈកម្ពស់ ១.៧៩ សង់ទីម៉ែត្រ ថែមទាំងមានមុខមាត់សង្ហានិងរាងកាយដ៏ល្អមាំមួនទៀត សព្វថ្ងៃក៏កំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់បងៗប៉ុន្មាននោះទេ និយាយរួមពេលខ្លះក៏សឹងតែលេចធ្លោជាងគេទៅទៀត។
    «កូនចៅអ្នកណា? ស្អាតដល់ហើយ!» នាយកំលោះដែលអង្គុយលើកដៃចុចលើចុងចង្កាក៏ស្រាប់តែងាកទៅចាប់សម្លឹងមើលមុខបងប្រុសកំពុងលាន់មាត់ឧទានពោលពាក្យសរសើរអ្នកដទៃទៀត ដែលរាល់ដង ហូស៊ុក កម្រនិងនិយាយសរសើរនរណាម្នាក់ណាស់ ព្រោះមិនសូវមានការចាប់អារម្មណ៍អ្វីនោះផង។
    «ម្នាក់ណា?» ជីមីន ភ្ញាក់ផ្អើលខ្លាំងណាស់លើកដៃទះលើភ្លៅ ហូស៊ុក ងាកក្រឡេកទៅសម្លឹងមើលម្ចាស់វត្តមានស្អាតប្រៀបដូចជាបុផ្ផាសួគ៌ ទើបនិងចាប់សុំផ្លូវដើរកាត់មុខមាត់នាយកំលោះទាំង ៦នាក់ ឱ្យភ្ញាក់ស្មារតីហាក់ផ្ទុះមានការចាប់អារម្មណ៍ពីតារាបង្ហាញម៉ូដពន្លកថ្មីស្ថិតក្នុងឈុតអាវម៉ូដគ្រ័ហ្សេពណ៌ក្រហមតែតខោជើងខ្លីត្រឹមគល់ភ្លៅនិងស្បែកជើងកែងចោទកម្ពស់ជាងមួយតឹកបន្ថែមទៀត បូកផ្សំទាំងរាងរូវស្រឡូនស្រឡៅ មុខមាត់ស្អាតប្រៀបដូចតុក្កតា Barbie សក់ពណ៌ទឹកដោះគោ មានសភាពរួញៗអង្គាដី បំពាក់ទៅដោយគ្រឿងអលង្ការភ្លឺផ្លេក ស្បែកមុខភ្លឺម៉ដ្ឋទន់រលោងស្រមោចវាជ្រុះ គួបផ្សំទាំងស្នាមញញិមលើបបូរមាត់ទម្រង់ក្លែបក្រូចពណ៌ឈូកស្រាលរលើបរលោង បើទាក់ទាញចិត្តកូនប្រុសពៅត្រកូល វេសតុន៍ មិនបាន មិនបាច់ហៅគេថា ថេយ៉ុង ខាសៀល នោះឡើយ។
    «ម៉ោះ..ថេយ៍ មកអង្គុយខាងណេះមកណា!» ហ្វេចទ័រ និង ជេស ញញិមញញែមអូសទាញដៃរាងតូចច្រម៉ក់ៗដើរកាត់ក្រសែភ្នែកកំលោះទាំង ៦នាក់ទៅរកសាឡុងកិត្តិយស ដើម្បីអង្គុយទន្ទឹមនិងជួរដែលពួកអ្នកកំលោះបានអង្គុយផងដែរ។
    «អរគុណ!» ថេយ៉ុង ឆ្លើយដោយសំឡេងផ្អែមល្ហែមស្រទន់ស្រួយស្រែស រួចចាប់បន្ទន់ជង្គង់ចុះយឺតៗអង្គុយទៅលើសាឡុងយ៉ាងសមសួនមិនភ្លេចលើកជើងគងអន្ទាក់ខ្លាបែរទៅសើចយ៉ាងស្រស់បស់ជាមួយមិត្តរួមការងារ តែមិនបានដឹងថាឫកពាដែលគេកំពុងសាងភាពក្នក់ក្នាញ់យ៉ាងនេះធ្វើឱ្យប្រុសកំលោះយើងជ្រួលច្រាលក្នុងអារម្មណ៍យ៉ាងណានោះទេ។
    «ម្នាក់នេះជាតារាទិសខាងណាម្តេចក៏មិនដែលឃើញពីមុនមក?»
    ហូស៊ុក កេះ ជីមីន ឱនក្បាលខ្សឹបខ្សៀវនិយាយគ្នា ចំណែកឯនាយទាំងបីនាក់ឯទៀត បែរជានាំគ្នាញោចចុងបបូរមាត់សើច កាលបើឃើញឫកពាភ្ញាក់ផ្អើលរបស់ពួកគេធ្វើខ្លួនឆ្លេឆ្លាដូចមាន់ឈ្មោលរត់ប្រដេញប្រសាចតាមជាន់មាន់ញី។
    «មិនដឹង តែចាំខ្ញុំឱ្យគេទៅស៊ើបមើល!» ជីមិន និយាយហើយមិនភ្លេចសើចលើបបូរមាត់តិចៗ។
    «ន៎ែ អាពៅហា..ម្នាក់នេះស្រស់ស្អាតខ្លាំងណាស់ ឯងមិនចាប់អារម្មណ៍ពីគេទាល់តែសោះតើមែនទេ? រាល់ដងឃើញក្មេងៗ ដែលទើបតែចាប់ឡើងធ្វើជាតារាភ្លាម ឯងនេះក៏ធ្វើការកក់ទុកមុនបាត់ទៅហើយ ចុះហេតុម្តេចថ្ងៃនេះស្ងាត់ឈឹងសម្បើមម្ល៉េះ?» ឃើញនាយស្ងប់ស្ងាត់ពេក ជីមិន ឆ្លៀតទៅកេះកៀរស្មា ជុងហ្គុក សួរនាំបន្ថែមម្នាក់ទៀត។
    «ដូចជាខ្ញុំនេះតើមែនទេ? ដែលត្រូវទៅរកគេមុននោះ?»
    «Oh Hoo..បងភ្លេចឱ្យឈឹងទៅថាឯងដេកចាំតែគេសែនសំណែនបញ្ចុកដល់មាត់ទេ!» ជីមីន និយាយរួចព្រមទាំងសើចកក្អឹកងាកទៅញ៉ាក់ចិញ្ចើមដាក់បងៗខាងណោះ ធ្វើឱ្យកំលោះពៅយើងចាប់លើកកែវស្រាមកចិបផង រួចក្រឡេកទៅសម្លឹងមើលចំហៀងផ្ទៃមុខរាងតូចដែលអង្គុយបញ្ចេញស្នាមញញិមសិចស៊ីជាមួយគ្នីគ្នាខាងណោះក្អាកក្អាយ កុំសួរថាគេចាប់អារម្មណ៍ឬអត់ ? មើលតែបបូរមាត់ជាប់ស្នាមជើងធ្មេញឯណេះខាំកកិតសឹងតែជ្រាបបង្ហូរឈាមចេញមកទៅហើយ។
    «ហ្អេ ថេយ៍ ក្រោកទៅណាហះ?» ហ្វេចទ័រ ធ្វើជានិយាយរៀងឮបន្តិច ខណៈ ថេយ៉ុង ក្រោកឈរនិយាយប្រាប់ថាមានទុក្ខធុរៈ។
    «ខ្ញុំចេញទៅនិយាយទូរស័ព្ទបន្តិច ទីនេះថ្លង់ភ្លេងណាស់ខ្លាចស្តាប់មិនបាន!»
    «អ៊ីចឹងទៅចុះ!»
    «ហ្អឹម!!» កាយតូចរុះរាន់ដើរចេញទៅបាត់ភ្លាមៗ។
    «ចាក់ស្រាថែមមក..ម៉ោះអាពៅហុចកែវមក..អុញអានុះទៅណាបាត់ហើយ?» ជីន ស្រដីតិចៗងាកឆ្វេងស្តាំរកមើល ជុងហ្គុក មិនបានឃើញក៏បានត្រឹមមើលមុខប្អូនៗដទៃដែលធ្វើភ្នែកឡិងឡង់ៗមិនទទួលដឹងរឿង។
    «មុននេះវានៅទីនេះតើស?» ស៊ូហ្គា ថារួច ណាមជុន ក៏ស្រាប់តែកេះលើស្មានាយ។
    «អ្នកខាងណោះក៏ទៅបាត់ដែរ មានតែផ្លូវហ្នឹងហើយ!» នៅពេលដែលងាកសម្លឹងមើលទៅមិនឃើញវត្តមាន ថេយ៉ុង នោះអ្វីៗគ្រប់យ៉ាងត្រូវបាត់កាត់ន័យបញ្ជាក់រួចរាល់ស្រេចបាច់អស់ហើយគ្រប់គ្នាក៏បានត្រឹមតែគ្រវីក្បាលសើចហួសចិត្ត។
   
    នៅឯខាងក្រៅសាលពិធី
    «ហេឡូម៉ាក់!» ថេយ៉ុង ដើរមករកកន្លែងស្ងាត់ងាយស្រួលនិយាយទូរស័ព្ទជាមួយម្តាយរបស់ខ្លួន នៅទីនេះមានមនុស្សកុះករច្រើនពេក ខាងក្នុងសាលក៏ឮសូរតែសំឡេងជជែកគ្នានិងភ្លេងបុកខ្លាំងៗទើបគេគេចដើរចេញមករកកន្លែងស្ងាត់ងាយស្រួលសន្ទនាគ្នាទៅ។
    (នៅឯណាកូន? ការងារកូនយ៉ាងម៉េចហើយ?)
    «មិនអីទេម៉ាក់រលូនទៅមុខល្អណាស់ ម៉ាក់មានការអី?»
    (ម៉ាក់គ្រាន់តែបារម្ភរឿងកូនចុះទន់ដល់ថ្នាក់នោះ ម៉ាក់ចេះតែមានអារម្មណ៍ថាខុស ម៉ាក់គិតថាខ្លួនឯងព្រមបណ្តោយឱ្យកូនទៅធ្វើរឿងទាំងនោះមិនខុសពីការលក់កូនស៊ីទេ!)
    «មិនថ្វីទេម៉ាក់ រឿងដែលចាំបាច់ត្រូវធ្វើហើយ ក៏ត្រូវតែធ្វើណាមួយខ្ញុំមិនចង់ ខុសមាត់ ខុសក ជាមួយខ្មោចឪពុកម្តាយរបស់ ឆាលី ទេ ធ្លាប់សន្យាថានិងជួយចិញ្ចឹមរូបគេឱ្យបានល្អ ចុះបើចុងក្រោយពួកគាត់ដឹងថាខ្ញុំទទួលយកកូនគាត់មកចិញ្ចឹមឱ្យស្លាប់ក្រោមដៃឪពុកឃោឃៅរបស់ខ្លួននោះ? គិតៗទៅវាពិតជាគួរឱ្យខ្លោចចិត្តខ្លាំងណាស់ម៉ាក់!»
    (គិតសន្សឹមៗណាកូន ម៉ាក់បារម្ភពីកូនណាស់ ថេយ៍!)
    «កូនបានគិតគូរយ៉ាងដិតដល់ហើយ សូមម៉ាក់កុំបារម្ភអីណា!» ថេយ៉ុង ជួយលើកកម្លាំងចិត្តគាត់ បញ្ចប់កិច្ចសន្ទនាភ្លាមក៏រហ័សទុកដាក់ទូរស័ព្ទចុះមុននឹងហៀបបែរខ្នងប្រញាប់ដើរចូលទៅក្នុងសាលពិធីវិញគាប់ជួនក៏ស្រាប់តែបានចួបប្រទះអ្នកកំលោះរូបសង្ហាដែលឈរជ្រែងហោប៉ោខោផ្អែកខ្នងនិងរថយន្តទំនើបសម្លឹងមកកាន់ខ្លួនដោយខ្សែភ្នែកមុតស្រួចមានពន្លឺ។
    «សួស្តី!» សំឡេងមាំធ្ងន់កណ្តុកបន្លឺឡើង ធ្វើឱ្យអ្នកដែលត្រូវគេបង្ហាញការគួរសមមកមុននោះចាប់មានទឹកមុខរៀងភ្ញាក់ផ្អើលដែរ។
    «សួ-សួស្តី!» ថេយ៉ុង ឆ្លើយប៉ឹមៗញ័រទទ្រើកលើបបូរមាត់ឈូកហើយសម្លឹងមើលកែវភ្នែកកំលោះឈុតខ្មៅដោយស្នាមញញិមពុំសូវស្និទ្ធមាត់។
    «មានអ្វីឱ្យខ្ញុំជួយទេ?» ជុងហ្គុក ពើងដើមទ្រូងក្លាហានសួរភ្លាមៗ រួចដើរសំដៅទៅរករាងតូចដែលឈរអេះអុញនៅចំពោះមុខខ្លួន។
    ថេយ៉ុង សើចញឹមៗបែរទៅឈរពិតខ្នងជាប់ជញ្ជាំងងងឹត ខណៈរាងក្រាស់ដើរចូលមកឈរទល់នៅនឹងមុខឈមក្បែរខ្លួនប្រាណយ៉ាងកៀកស្និទ្ធ។
    «ខ្ញុំមិនហ៊ានរំខានទេ!»
    «ហេតុអី?» ចុងម្រាមដៃរពឹសរស់រវើកចាប់កាន់ចុងចង្កាតូចស្រួចរួចផ្ងើយឡើង។
    «ព្រោះ..ខ្ញុំក្រែងចិត្ត ខ្ញុំខ្លាចរំខានពេលលោកណាស់!» ថេយ៉ុង ប្រកែកហើយចាប់ច្រានប្រអប់ដៃនាយចេញតិចៗមិនភ្លេចញញិមថ្នមៗលើមាត់ផង។
    «ខ្ញុំមិនថាអ្វីទេ កុំគិតច្រើនអី!» ជុងហ្គុក ប្រឹងនិយាយហាក់ដូចជាខឹងណាស់ គ្មាននរណាម្នាក់ហ៊ានមកជំទាស់និងសំណើរ ដែលគេបានយល់ព្រមបើកឱកាសឱ្យនោះទេមើលទៅ ថេយ៉ុង ទៅលេងឫកលេងខ្លួនធ្វើដូចមិនចាប់អារម្មណ៍ពីគេ ធ្វើដូចគេជាមនុស្សប្រុសសាមញ្ញគ្មានភាពទាក់ទាញដូច្នេះអ៊ីចឹង។
    «បើលោកអនុញ្ញាតដល់ថ្នាក់នេះទៅហើយ កុំថាខ្ញុំរំខានអីណា?» ថេយ៉ុង ប៉ះចុងម្រាមដៃច្បិចច្បូតទាញថ្នមៗលើក្រវាត់.កអាវ ជុងហ្គុក សម្រូតចុះមកក្រោមដល់ចង្កេះខោក្រណាត់របស់នាយកំលោះយ៉ាងគឃ្លើន។
    «មិនរំខានទេ ខ្ញុំរីករាយជានិច្ច!» គេញញិមស្រទន់ឱនយឺតៗទៅកៀកជិតផ្ទៃមុខតូចស្រឡូន។
    «លោក!» ថេយ៉ុង ឧទានកាត់ផ្តាច់អារម្មណ៍ល្អរបស់នាយភ្លាម។
    «យ៉ាងម៉េច?» ជុងហ្គុក វាចាព្រមដោយភាពធុញទ្រាន់។
    «លោកនៅមិនទាន់បានចរចារលក្ខខណ្ឌជាមួយខ្ញុំឯណា ថាខ្ញុំចង់ពឹងពាក់លោកដោយសារតែរឿងអ្វីនោះ?» មែនហើយពួកគេនៅមិនទាន់បាននិយាយគ្នាត្រូវរូវនៅឡើយទេ ជុងហ្គុក ងក់ក្បាលតិចៗដកខ្លួនមកវិញឈរសំដែងឫកពាឡូយឆាយបង្អួតកែវភ្នែក ថេយ៉ុង ឱ្យមានអារម្មណ៍ជ្រេញឫកពានាយបន្តិចដែរ។
    «ថាមកចុះ!»
    «ខ្ញុំចង់ធ្វើជាតារាបង្ហាញម៉ូដលោកជួយខ្ញុំបានទេ?»
    «បានតើស!» ជុងហ្គុក ខាំបបូរមាត់យ៉ាងខូចខិលរួចឆ្លើយតបដោយទឹកមុខឈ្លើយផុតលេខ កាន់តែធ្វើឱ្យ ថេយ៉ុង សង្កៀតជើងធ្មេញ ចង់តែស្ទុះដាល់នាយមួយដៃឱ្យចំកណ្តាលកញ្ចប់មាត់ម្តងទេ។
    «តែត្រូវមានថ្នូរដោះដូរ!» មនុស្សប្រុសល្មោភកាមដូចជាគេមិនព្រមបំភ្លេចរឿងលើគ្រែងាយៗឡើយ មិននិយាយតែមាត់នៅឈ្លើយលូកដៃចូលទៅស្ទាបអង្អែលច្របាច់ឈ្លីកំប៉េះគូទ ថេយ៉ុង យ៉ាងទំនើងទៀត។
    «ឱ្យតែលោកជួយឱ្យខ្ញុំល្បីបាន លោកចង់យ៉ាងម៉េចលើខ្លួនប្រាណរបស់ខ្ញុំក៏បានស្រេចតែចិត្ត!»
    «ត្រូវពឹងលើថ្វីមាត់របស់អូនស្អាតហើយណា!» ជុងហ្គុក ដាក់ម្រាមដៃអង្អែលឈ្លីបបូរមាត់ ថេយ៉ុង រួចឱនឈ្ងោកទៅជិតលានអណ្តាតលិឍបបូរមាត់រាងតូចដូចលិឍស្ករគ្រាប់ផ្អែមឆ្ងាញ់យ៉ាងអ៊ីចឹង។  
    «យប់នេះ..ខ្ញុំសន្យាថានិងធ្វើឱ្យលោកពេញចិត្ត!» ថេយ៉ុង ខិតទៅជិតប៉ះប្រអប់ដៃលូកច្របាច់ក្តោបភាពរឹងមាំរបស់នាយកំលោះ កាន់តែធ្វើឱ្យអ្នកកំលោះព្រឺព្រួចរសើបស្រេវក្នុងអារម្មណ៍ ញញិមសម្លឹងមើលទឹកមុខសិចស៊ីខិលខូចរបស់រាងតូចលើកដៃម្ខាងសង្កត់លើសក់ក្បាលទន់ល្មើយថ្នមៗមុននឹងវាចា÷
    «ចុះបើខ្ញុំក្នក់ចិត្តវិញនោះ?»
    «ដាក់ទោសខ្ញុំមកចុះ..»
    «.......» ជុងហ្គុក ងក់ក្បាលជាសេចក្តីបញ្ចប់កិច្ចសន្ទនា មុននឹងចាប់ទាញរាងតូចមកឱបចង្កេះដោយដៃម្ខាងយ៉ាងណែនហើយបបួល ថេយ៉ុង ឡើងជិះរថយន្តទំនើបដើម្បីបើកចាកចេញទៅរកកន្លែងដែលសប្បាយៗជាមួយគ្នា។
   
     ផេនហោសន៍ ទំនើប
     ក្រាក!!
     «ចូលទៅ!» អ្នកកំលោះទាញទ្វារឱ្យរបើកឡើង រួចនិយាយប្រាប់ រាងតូចដែលឈរទន្ទឹមក្បែរខ្លួនកំពុងធ្វើមុខរាបស្មើធេងហាក់ដូចជាគ្មានភាពភ័យខ្លាចអ្វីសោះ។
     ថេយ៉ុង ដើរចូលទៅខាងក្នុង ផេនហោសន៍ ដ៏ទំនើបមួយកន្លែងនេះរួចបែរទៅចាប់ដោះកាបូបដាក់ទៅខាងលើខ្នងតុ ងាកទៅឈរញញិមញញែមរាក់ទាក់ទៅកាន់ ជុងហ្គុក ជាមួយខ្សែភ្នែកមាន់ព្រៃគួរឱ្យក្នាញ់ រាងកាយទន់ភ្លន់ល្វត់ល្វត់សម្រូតទម្លាក់ទម្ងន់ចុះ អង្គុយបត់កំភួនជើងរង់ចាំប្រុសកំលោះខាងលើឥដ្ឋ ស័ក្តិសមទំនងព្រមទាំងបង្ហាញទឹកមុខស្រស់បស់លើកម្រាមដៃបក់ដង្ហោយហៅនាយសង្ហាភ្លាមៗ។
     «ឆាប់ឡើង!» ជុងហ្គុក រុញអណ្តាតទល់ថ្ពាល់រួច ទម្លាក់ប្រអប់ដៃចុះចាប់ដោះខ្សែក្រវាត់ហូតចេញពីចង្កេះខោរួចជាស្រេច សឹមដើរចូលទៅអង្គុយខាងលើគ្រែសម្លឹងមើលមុខរាងតូច។
     «ចាត់ការទៅ!» នាយថាចប់ទុកឱ្យគ្រប់យ៉ាងប្រគលជូន ថេយ៉ុង ជាអ្នករ៉ាប់រង់ប្រណិប័តន៍វិញម្តង ព្រោះនេះជាតួនាទីរបស់គេ គេត្រូវតែក្រាបក្បាលព្រមបម្រើអារម្មណ៍ ផ្លូវកាយ ផ្លូវចិត្ត ចៅហ្វាយនាយឱ្យបានល្អហើយជាពិសេសនោះគឺការបម្រើសេវាកម្មផ្លូវភេទ។
     ថេយ៉ុង ស្ងាត់ស្ងៀមមិននិយាយលូកដៃទៅចាប់ចង្កេះខោនាយទាញសម្រូតចុះ ស្រាប់តែ ជុងហ្គុក ចាប់ដៃគេជាប់។
     «ពាក់ស្រោមទេ?» រាងក្រាស់សួរ ខណៈរាងតូចក៏ងើយផែនមុខដ៏ស្រស់ស្អាតឡើងរួចឆ្លើយតប÷
     «បើដាក់ស្រោមម្តេចនិងស្រួល?»
     «........»
    
    
   
   
  
   





   
  
   
    

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now