ភាគទី២៩៖កូនអ្ហេះ?

785 32 1
                                    

    ជុងហ្គុក ខំប្រឹងរឹតរួតរង្វង់ដៃឱប ថេយ៉ុង កាន់តែណែននៅពេលដែលទឹកភ្នែកគេហូរស្រក់គេបែរជាគ្មានពាក្យអ្វីនិយាយតបតនឹងការស្រែកបន្ទរសួរពី ថេយ៉ុង ឡើយ។ បេះដូងគេក៏ឈឺ អារម្មណ៍របស់គេសោកសៅនិងសោកស្តាយ ដ្បិតការឈឺចាប់ដែលខ្លួនបានសាងឡើងវាហួសហេតុជ្រុលខ្លាំងក្លាពេកដែលមិនអាចលើកទោសឱ្យបាន។ ម្តងនេះ ថេយ៉ុង អាចនឹងគ្មានចិត្តមេត្តាទៀតឡើយ គេឆ្អែតឆ្អន់ពេកពន់ណាស់ណាទៅហើយ បេះដូងគេមិនមែនធ្វើឡើងអំពីដុំថ្មនោះទេ គេរស់នៅស្ទើរតែអាចក្លាយទៅជាមនុស្សឆ្កួតដោយសារតែមនុស្សប្រុសម្នាក់នេះ ដល់ពេលវេលាហើយដែលគេត្រូវដោះលែងខ្លួនឯងចាកចេញពីសមុទ្រទុក្ខសោកទាំងឡាយគេមិនចង់បន្តរស់នៅត្រាំត្រែងបៀមទុក្ខឈឺចាប់គ្មានពេលល្ហែរដូច្នេះឡើយ។
    «ប្រាប់ថាឱ្យលែង!» ថេយ៉ុង ខាំសង្កៀតជើងធ្មេញខំប្រឹងស្រែកដោយសេចក្តីស្អប់ខ្ពើមចំពោះនាយយ៉ាងខ្លាំង នឹកឃើញដល់រឿងអបលក្ខណ៍ដែលនាយបានធ្វើមកជាមួយស្រីផ្សេងខ្លួនឯណេះ លួចឆ្អើម លួចរអើម តាមដោយអារម្មណ៍ខឹងសម្អប់ ហេតុអីគេគ្មានភាពអៀនខ្មាសហេតុអីគេអាចបិទភ្នែកលេបត្របាក់រឿងដ៏អាក្រក់ជូរជាតិដែលខ្លួនឯងបានសាងកាលពីកន្លងទៅរួច?
    «បងដឹងថាអូនខឹងណាស់បងដឹងថាអូនព្យាយាមឈប់ស្រលាញ់បងហើយតែបងពិតជាចង់សូមទោស បងចង់ឱប ចង់លួងលោម ថេយ៍ ពិតមែន!» ជុងហ្គុក អង្វរករព្រោះសង្ឃឹមថាបានឱប ថេយ៉ុង ជាលើកចុងក្រោយផងទៅចុះយ៉ាងក៏ទៅខាងថ្ងៃមុខ ថេយ៉ុង គង់តែក្លាយទៅជារបស់អ្នកដទៃ ចំណែកឯគេវិញបានត្រឹមតែតាមលួចសម្លឹងមើលដោយអារម្មណ៍ឈឺចុកចាប់ក្នុងជម្រៅចិត្តតែប៉ុណ្ណោះ។
    «ភាពកខ្វក់របស់លោក មិនអាចយកពាក្យសូមទោសមកជំនួសមុខបាននោះទេ លោកគ្មានឱកាសទទួលបានការអភ័យទោសឡើយ..លែងខ្ញុំ..» ថេយ៉ុង និយាយកំបុតៗចុងៗសម្តីគំហកដាក់នាយដោយចិត្តខឹងគ្រោតគ្រាតប្រៀបដូចជាសាំងដែលប្រឆាំងនឹងអណ្តាតភ្លើង បើទោះបីជាខំនិយាយរ៉ាយរ៉ាប់ច្រើនខ្លាំងយ៉ាងណាក៏គេមិនអាចលើកទោសសន្តោសប្រណីហើយអភ័យទោសចំពោះទោសកំហុសដ៏ធ្ងន់ធ្ងន់កន្លងមកបានឡើយ។ វាហួសពេលអស់ទៅហើយដែលគេមកពោលពាក្យស្តាយក្រោយនៅពេលនេះ ទោះបានសំដែងភាពឈឺចាប់នឹងការដឹងកំហុស យំដល់ថ្នាក់លិចលុងទឹកភ្នែក នៅចំពោះមុខខ្លួនទៀតក៏គ្មានបានប្រយោជន៍អ្វីដដែល។
    «ដឹងអូនអន់ចិត្ត ដឹងអូនឈឺចាប់ តែបងមិនចង់បាត់បង់អូនទេ ពេលនេះវាហួសពេលអស់ទៅហើយដែលបងត្រូវទទួលស្គាល់ដឹងពីកំហុសខ្លួនឯង អូនមិនលើកទោសឱ្យបងក៏បាន បងគ្រាន់តែចង់ឱបអូន ឱបឱ្យបានណែនៗខ្លាំងបំផុតជាលើកចុងក្រោយតែប៉ុណ្ណោះណា ថេយ៍!» ជុងហ្គុក ឧទានឡើងក្នុងដើមទ្រូងក្តុកក្តួលអួលណែន ខណៈទឹកភ្នែកក៏ចាប់ផ្តើមហូរស្រក់ចុះមកតក់ៗ ព្រមទាំងសំឡេងដែលញ័រតតាត់រសាត់ផាត់ចូលត្រចៀករាងតូចឱ្យបានស្តាប់ហើយរឹតតែខឹងនិងខកចិត្តខ្លាំងលើសដើម។
     «បើលោកអាចដឹង? លោកធ្វើបែបនេះបន្តទៅមុខធ្វើអី?» ថេយ៉ុង ងាកមកដេញដោលសួរនាំបណ្តោយឱ្យទឹកភ្នែកស្រក់ហូរយ៉ាងរហាម ពេលនេះគេទើបតែភ្លឺភ្នែក គេទើបតែចេះភ្ញាក់រំឭកស្របនឹងពេលដែលអ្វីៗបានហួសអស់ទៅហើយ។
     «......»
     «លោកស្ងាត់ធ្វើអី? ម្តេចក៏មិនឆាប់និយាយចេញមក លោកលេងសើចនឹងអារម្មណ៍របស់ខ្ញុំ លោកជាន់ឈ្លីបេះដូងរបស់ខ្ញុំ មនុស្សដូចជាលោកមិនស័ក្តិសមទទួលបានក្តីស្រលាញ់ពីខ្ញុំបន្តទេ ខ្ញុំពិតជាស្អប់លោកខ្លាំងណាស់..ចេញទៅ..ហ៊ឹកៗ..ចេញទៅ!» ថេយ៉ុង ស្រែកកញ្ជ្រោលលើកប្រអប់ដៃច្រានដើមទ្រូងនាយដេញនាយចេញខ្លាំងៗ ទាំងសំឡេងញ័រខ្សឹកខ្សួរ ជុងហ្គុក ដែលត្រូវគេបណ្តេញចេញនៅតែមិនព្រមចាកចេញទៅណាសោះ ទើបត្រូវសូមអង្វរកររាងតូចបន្តរហូតដល់ទឹកភ្នែកហូរស្រក់កាន់តែខ្លាំងទៅៗ។
     «នៅឱ្យបងឱប ឱ្យបងថើប បងចង់ឱប ចង់ថើប អូនណាស់!» ជុងហ្គុក ស្ទុះទៅចាប់ចង្កេះតូចទាញកាយស្តួចស្តើងមកផ្អឹបជាប់នឹងដើមទ្រូង រួចសម្លឹងមើលកែវភ្នែកខ្មៅនិលដោយអារម្មណ៍ឆ្លេឆ្លាបំផុត។
     «លែងបានហើយ!» ថេយ៉ុង ហាមាត់ជំទាស់ស្រែកអស់ៗពីកម្លាំងកាយខ្លួន មិនឱ្យនាយមានសិទ្ធមកប៉ះពាល់ខ្លួនប្រាណគេបន្តទៅទៀតទេ ព្រោះអ្វីៗគ្រប់យ៉ាងបានចប់សព្វគ្រប់រួចរាល់ទៅហើយ។
     «ថេយ៍ ចាត់ទុកថានេះជាឱកាសចុងក្រោយសម្រាប់បងផងទៅចុះ!»
     «ទេ!» ថេយ៉ុង គ្រវីក្បាលញ័រឡើងតតាត់ ស្រែកខ្លាំងៗដល់ថ្នាក់អ្នកដើរឆ្លងកាត់នៅឯខាងក្រៅបន្ទប់ឮសំឡេងទើបត្រូវរុញទ្វារសម្រុកដើរចូលទៅ។
     ក្រាក!!!!
     «ថេយ៍!» ជីមីន បង្ហាញខ្លួនឡើងជាក្តីសង្ឃឹមថ្មីមួយដែលអាចធ្វើឱ្យ ថេយ៉ុង រើបម្រះចេញបានពីកណ្តាប់ដៃ ជុងហ្គុក រួចស្ទុះស្ទាររត់ចូលទៅឈរក្រោយខ្នងនាយទាំងទឹកមុខនៅប្រឡាក់ស្រម៉កស្នាមដំណក់ទឹកភ្នែកដដែល។
    «ឯងមានសិទ្ធអីចូលមកក្នុងបន្ទប់នេះ? បន្ទប់នេះមានតែយើងហើយនឹង ថេយ៉ុង ទេ ដែលអាចមានសិទ្ធចេញចូលបាន!» ជុងហ្គុក បែរក្រឡេកទៅសម្លឹងមើលផ្ទៃមុខម្ចាស់សម្តីដោយកែវភ្នែកដ៏ជូរចត់ ឥឡូវអាចហាមាត់គម្រាមគេបានច្បាស់ៗហើយព្រោះមានសិទ្ធជាស្វាមីរបស់ ថេយ៉ុង ស្របច្បាប់ សូម្បីតែបន្ទប់ដេកក្នុងផ្ទះនេះក៏បានបិទសិទ្ធគ្រប់យ៉ាងហាមប្រាមគេមិនឱ្យចេញចូលដែរ។
    «យើងចូលមិនបាន ក្រែងផ្ទះនេះក៏ជាមរតកដែលលោកប៉ាអនុញ្ញាតឱ្យកូនៗគ្រប់គ្នាអាចចេញចូលបានដោយសេរីមែនតើទេ?» ជុងហ្គុក លែងគោរព លែងកោតខ្លាចចំពោះ ជីមីន អស់រយៈពេលជាយូរមកហើយដែលពួកគេមិនបាននិយាយស្តីចូលគ្នាព្រោះពេលសម្លឹងមើលឃើញមុខគ្នាពេលណាក៏ចេះតែប្រើខ្សែភ្នែកគុំគួនចំពោះគ្នាដែរ។
    «ចូលបានតើស តែឯងត្រូវសុំការអនុញ្ញាតពីលោកប៉ាអ្នកម៉ាក់សិន ព្រោះគាត់បានបែងចែកច្បាប់ទម្លាប់ថ្មីរួចរាល់អស់ទៅហើយ!» ជីមីន ប្រាប់ដោយសំឡេងរឹង ជុងហ្គុក ក្រោយដឹងរឿងបែរជាអស់សំណើចយ៉ាងហួសចិត្ត នៅពេលដែលបានដឹងថាមនុស្សក្នុងផ្ទះនេះម្នាក់ៗសុទ្ធសឹងតែរៀបចំផែនការប្រឆាំងនិងគេ បិទសិទ្ធិគេ ហាមគេគ្រប់យ៉ាងមិនឱ្យធ្វើនេះធ្វើនោះ យូរៗក៏មានអារម្មណ៍រស់នៅក្នុងផ្ទះនេះសព្វថ្ងៃបីដូចជាជនចម្លែកមុខត្រូវគេរង់ចាំតាមដានគ្រប់ៗជំហ៊ាន មិនលើកលែងសូម្បីតែម្តាយឪពុកខ្លួនទៀត។
    «ចេញទៅបានហើយ..ចេញភ្លាមទៅ!» ជីមីន ស្រែកដំឡើងសំឡេងដេញ ជុងហ្គុក ទីងណាត់ទីងណែង ខណៈអ្នកកំលោះមានកែវភ្នែកដ៏ក្រហមតែតខំព្យាយាមតាមសម្លឹងមើលរាងតូចដែលលាក់ទឹកមុខក្រៀមស្រពោនក្រោយខ្នងបងប្រុសថែមទាំងលួចយំសស្រិកសស្រាក់មិនបង្ហាញឱ្យគេបានមើលឃើញច្បាស់ៗឡើយ។
    ជុងហ្គុក ឆាប់ដើរចេញទៅបាត់ភ្លាមៗព្រោះមិនចង់នៅឱ្យម្ចាស់បន្ទប់គេដេញនាំតែបាក់មុខបន្ត ចេញទៅទាំងអារម្មណ៍ខឹងផង ខកចិត្តផង ព្រោះគេមិនអាចលួងលោមឱ្យ ថេយ៉ុង ទន់ចិត្តបាន។
    «គេមានធ្វើអីអូនទេ?» ជីមីន រហ័សបែរទៅចាប់ស្មា ថេយ៉ុង ច្របាច់ថ្នមៗហាក់បីដូចជាបារម្ភខ្លាំងណាស់ដែរ។
    «អត់ទេបងគេគ្រាន់តែចូលមកសូមទោសអូន!» ថេយ៉ុង ឆ្លើយតបតាមដោយសំឡេងញ័រទទ្រើក ជីមីន ក៏ដឹងច្បាស់ណាស់ ថា ជុងហ្គុក ប្រហែលជាអាចចង់លួងលោម ថេយ៉ុង ដើម្បីបានត្រូវរូវគ្នាវិញ ប៉ុន្តែគេមិននិយាយអ្វីនោះទេព្រោះមិនចង់ឱ្យនរណាៗមកគិតថាគេជាមនុស្សដែលពូកែញុះញង់។   
    «ឈប់ខ្លាចទៀតទៅ តោះអូនចុះទៅខាងក្រោមនឹងអាលបានទៅញ៉ាំអាហារពេលព្រឹក!» ជីមីន ប្រញាប់ប្រញាល់បបួល ថេយ៉ុង ឱ្យចាប់ចុះទៅជាន់ខាងក្រោមជួបជុំគ្រួសារឆាប់បានស្រុះស្រូបម្ហូបអាហារជុំគ្នា ខណៈរាងតូចក៏ងក់ក្បាលផ្ងក់ៗរួចលើកដៃជូតកៀសដំណក់ទឹកភ្នែកឱ្យស្អាតពីថ្ពាល់។ ពួកគេទាំងពីរនាក់ម្នីម្នាបណ្តើរគ្នាចុះទៅភ្លាមៗស្របពេលអ្នកបម្រើក៏បានដួសបាយទុកសម្រាប់ពួកគេហៀបនឹងឡើងទៅតាមហៅទៅហើយ ប៉ុន្តែគាប់ជួនពួកគេក៏បានចុះមកទាន់ពេលល្មម។
     «ម៉ោះកូន មកញ៉ាំបាយ រសៀលនេះម៉ាក់ឱ្យគេប្រញាប់យកឈុតមកហើយ ថ្ងៃស្អែកពេលដំឡើងរោងរួចខាងឌីគ័រគេនឹងមកមើលការខុសត្រូវបន្ថែម!»
     លោកស្រី ព្រីភៀរ៍ មានប្រសាសន៍ហាក់បីដូចជាប្រាកដប្រជាចំពោះរឿងរៀបការមួយនេះខ្លាំងណាស់អាចថាជាកូនដំបូងដែលគាត់បានរៀបចំទុកដាក់ជីវិតគូរថ្មីថ្មោងដែរ។
     ជុងហ្គុក ដែលអង្គុយឱនឈ្ងោកមុខចុះញ៉ាំបាយខាងណោះ មិនមាត់កចូលនរណាមួយម៉ាត់មួយម៉ាត់កណាឡើយ គ្រាន់តែបានស្តាប់សម្តីម្តាយគេនិយាយចប់បាយទឹកបែរជាមានរស់ជាតិសាបលេបលែងចូលអារម្មណ៍អួលណែនធ្វើឱ្យគេស្ទើរតែឆ្កួតចិត្ត។ គាត់បានធ្វើអ្វីទៅហេតុអីមិនធ្លាប់សួរចិត្តថ្លើមគេខ្លះថាគេសប្បាយចិត្តឬពេញចិត្តចំពោះទង្វើដែលគាត់បានធ្វើទេ? មនុស្សដែលធ្លាប់គេងឱបជាប់ដើមទ្រូង ស្រលាញ់ហួងហែងជ្រុលកន្លងមក សុខៗក៏ក្លាយទៅជាប្រពន្ធអ្នកផ្សេង គេពិបាកនឹងបើកភ្នែកមើលណាស់ ចេញចូលផ្ទះនៅជាមួយគ្នា ឃើញប្រុសផ្សេងឱបថើបមនុស្សដែលខ្លួនស្រលាញ់ បេះដូងគេឈឺស្ទើរតែរលេះរលួយ ទោះបីពេលខ្លះគេមិនអាចនិយាយចេញមកក៏ដោយ។ ប៉ុន្តែអារម្មណ៍ដ៏ជូរចត់ទាំងអស់នេះទម្រាំតែគេ បានស្គាល់ បានយល់ បានដឹង ថេយ៉ុង ធ្លាប់បានឆ្លងកាត់វារួចរាល់អស់ទៅហើយ ដឹងទេថាវាពិបាកទ្រាំទ្រខ្លាំងប៉ុណ្ណា គេទើបតែបានចួបវាប៉ុណ្ណឹងនៅស្ទើរនៅតិចតួចណាស់ បើធៀបនឹងការដែល ថេយ៉ុង សំងំបៀមទុក្ខជាប់ដើមទ្រូងមួយរយៈពេលធំនាគ្រាមុននោះ។
    «ភ្ញៀវមកច្រើនទេម៉ាក់?» ហូស៊ុក ថ្លែងរៀបរាប់ធ្វើជាសួរនាំ លោកស្រី ព្រីភៀរ៍ ដឹងបំណងកូនប្រុសចង់សួរនាំពីអីទើបគាត់ធ្វើជាឆ្លើយឱ្យរួចផុតតែពីមាត់។
    «អូយ..ច្រើនណាស់ព្រោះប៉ាឯងគាត់ពូកែហៅភ្ញៀវ ម្យ៉ាងវិញទៀតភ្ញៀវដែលអញ្ជើញមកចូលរួម សុទ្ធសឹងតែជាមន្ត្រីរាជការនិងអ្នកមុខអ្នកការមានភាពល្បីល្បាញខាងជំនួញផ្សេងៗទៀត ពិធីមង្គលការប្អូនឯងនេះច្បាស់ជាត្រូវគេចុះផ្សាយព្រោងព្រៀតពេញផ្ទៃប្រទេសទៀតហើយ!» គ្រប់គ្នាសំដែងភាពរីករាយពេលបានដឹងដំណឹងនេះ ខណៈ ជុងហ្គុក ក៏ស្ងាត់មាត់ច្រៀបហាក់គ្មានពាក្យអ្វីនិយាយនឹងគេ ទើបព្យាយាមញ៉ាំបាយទាំងអារម្មណ៍ទើសមុខទើសមាត់ពិបាកទ្រាំ។ គ្រប់គ្នានិយាយធ្វើដូចសប្បាយចិត្តណាស់ គ្មាននរណាម្នាក់សួរនាំពីនាយឡើយ ទើបធ្វើឱ្យគេកាន់តែពិបាកក្នុងការចូលចំណោមគ្រួសារចុះណាស់ យូរៗក៏មានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សផ្ញើខ្លួនផ្ញើប្រាណមិនសូវហ៊ានលូកមាត់ចូលនរណា កុំថាឡើយស្នេហាសូម្បីតែមនោសញ្ចេតនារវាងគ្រួសារក៏បាត់បង់ទៅម្តងបន្តិចៗដែរ។ នាយស្រាប់តែងើបក្រោកដើរចេញក្រេះទៅបាត់ទាំងដែលបាយនៅញ៉ាំមិនទាន់អស់កន្លះចានផង។
    ថេយ៉ុង ឯណេះឃើញឫកពារបស់គេរួចចេះតែមានអារម្មណ៍ឥតស្រណុកខ្លួនព្រោះមួយរយៈក្រោយនេះ ជុងហ្គុក ស្គមស្គាំងជាងមុនច្រើន មានពេលខ្លះគេសឹងតែមិនញ៉ាំអីចូលពោះផង។
    «ខ្ញុំឆ្អែតហើយ!» ថេយ៉ុង រហ័សងើបក្រោកដោយឃើញគេបញ្ចេញឫកពាបែបនេះគ្មាននរណាដេញដោលសួរនាំទេ ព្រោះភាពស្ងៀមស្ងាត់របស់គេអាចកាត់អត្ថន័យឱ្យគ្រប់គ្នាបានដឹងអំពីភាពស្មុគស្មាញដែលគេកំពុងតែបានចួបប្រទះដែរ។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now