ភាគទី៤៥៖ស្រលាញ់ជេយ៍ហ្សាន់អត់?

770 32 0
                                    

     ពេលបន្ទាប់..
     ថេយ៉ុង សប្បាយចិត្តណាស់ដែល ជុងហ្គុក បានចងចាំឡើងវិញ។
     បើសិនជាសួរគេថា តើគេសប្បាយចិត្តខ្លាំងប៉ុណ្ណា? គឺសប្បាយចិត្តខ្លាំងបំផុតមានអារម្មណ៍យ៉ាងកក់ក្តៅព្រោះទទួលបានបុរសជាទីស្នេហាដ៏សែនផ្អែមល្ហែមរបស់ខ្លួនវិលត្រលប់មកវិញដូចដើម។ ថ្ងៃនេះគេញញិមជាប់លាប់មិនរលុបស្នាមញញិមពីផ្ទៃមុខដ៏ស្រស់ផូរផង់សោះ ថ្ពាល់ក៏ឡើងក្រហមព្រឿងៗ ពេលដែលគ្រប់គ្នាចាកចេញទៅអស់ ជុងហ្គុក ចេះតែតាមចាប់ឱបក្រសោប ថេយ៉ុង ទាញមកថើបនេបនិត្យកៀកកើយដូចជាពេលមុនអ៊ីចឹង គឺជាពេលវេលាមួយដ៏រ៉ូមមែនទិកដែលពួកគេបានស្គាល់គ្នាអំឡុងពេលចាប់ផ្តើមគ្រាស្នេហ៍ជាលើកដំបូងបង្អស់។
     «មើលទៅអូនហត់នឿយច្រើនណាស់ ថេយ៉ុង»
     «បងកុំយកចិត្តទុកដាក់អី..»
     «បងចង់ដឹងសុខទុក្ខរបស់អូននៅពេលនោះខ្លាំងណាស់ ថេយ៉ុង បងពិតជាចង់ដឹងថាតើនៅពេលនោះបងមានធ្វើអ្វីឱ្យអូនពិបាកដោយសារតែបងខ្លះទេ?» ថេយ៉ុង នៅស្ងៀមទឹកមុខរបស់គេក្រៀមក្រំណាស់ បើនឹកដល់កាលណោះគេរង់ទុក្ខឈឺចាប់មិនស្ទើរនោះទេ។ កាលណោះ៖
     (ពេស្យា..សាមាន្យ!) ខ្សែភ្នែកខឹងស្អប់សម្លឹងមើលចំផ្ទៃមុខតូចស្រឡូនដោយគ្មានសេចក្តីអាណិតមេត្តាបន្តិចណានោះសោះ ដឹងថាពាក្យជេររបស់គេជាពាក្យបូកផ្សំនឹងកំហឹងទោសៈតែវាឈឺមុតស្រួចជាជាងអាវុធចាក់ទម្លុះបេះដូងមួយនេះទៅទៀត។
     (ហ៊ឹកៗ..គ្រាន់តែអូនបារម្ភពីបងក៏អូនខុសដែរ!) ថេយ៉ុង ដាច់ចិត្តស្រែកដាក់នាយទាំងសំឡេងយំខ្លាំងៗឮៗមុនពេលបែរមុខចេញទៅប្រមែប្រមូលសម្ភារៈជ្រុះធ្លាក់រតាត់រតាយតាមដោយសំឡេងយំឮសូរអណ្តឺតអណ្តក់ស្ទើរស្លាប់ស្ទើររស់។ តាមពិតគេគួរតែមិនចូលមករកនាយ តាមពិតគេត្រូវនៅស្ងៀុមមួយនឹងកន្លែង មិនចាំបាច់បារម្ភមិនចាំបាច់គិតគូរខ្លាំងយ៉ាងនេះនោះទេព្រោះនាយក៏មិនអាចបើកភ្នែកមើលឃើញពីតម្លៃរបស់ខ្លួនបានដដែល។ ចូលមកហើយឈឺចាប់តែខ្លួនឯង ទទួលរង់សម្ពាធតែម្នាក់ឯង គេមិនខ្ចីទាំងឈឺ មិនខ្ចីទាំងរវល់ផង ថាបេះដូងខ្លួនចុករោយឈឺផ្សារពិបាកទ្រាំខ្លាំងប៉ុណ្ណានោះ។
    (ឆាប់ចេញទៅ!) គេនិយាយជាលើកចុងក្រោយ ដោយចាប់ផ្តើមដេញឱ្យរាងតូចចេញទៅពីទីនេះម្តងទៀត ថេយ៉ុង ចាប់ងាកបែរទៅសន្សឹមៗសម្លឹងមើលមុខបុរសឃោឃៅកាចសាហាវជាមួយកែវភ្នែកដ៏សោកសង្រេងយ៉ាងកម្សត់។
    (អូនខុសអី? ហេតុអីក៏បងស្អប់អូនខ្លាំងយ៉ាងនេះ?) សំណួរទាំងនេះចាក់ដោតទ្រូងខាងឆ្វេងនាយកំលោះយ៉ាងចម្លែក គេក៏ឆ្ងល់ខ្លួនឯងណាស់ដែរ ហេតុអ្វីស្អប់ខ្ពើមចំពោះ ថេយ៉ុង ទាំងដែលគេគ្មានកំហុសអ្វីផង។
     (អូនយកចិត្តទុកដាក់ចំពោះបង ព្រោះខ្លាចបងឈឺ អូនគ្រាន់តែចង់លួងលោមបងពេលបងពិបាកចិត្ត អូនគ្មានបំណងលើសពីនេះទៀតទេហ៊ឹកៗ..អូនគ្រាន់តែស្រលាញ់បងខ្លាំងតែប៉ុណ្ណោះ ជុងហ្គុក!) ថេយ៉ុង យំគគ្រូកដើរតាំងៗទៅចាប់លូកដៃចូលទៅឱបចង្កេះនាយយ៉ាងណែន ទោះបីជាត្រូវគេដេញដូចជាឆ្កែឆ្មាក៏មិនខ្ចីស្ញើបចិត្តឈឺដែរ។
    (ហ៊ឹកៗ..បង..ហ៊ឹកៗ..ហេតុអ្វីស្អប់អូនខ្លាំងយ៉ាងនេះ?) ជុងហ្គុក ឈរនៅស្ងៀមមិននិយាយ ពេលឮសូរសម្តី ថេយ៉ុង សួរនាំគេយ៉ាងដូច្នេះ គេគួរទៅជីកកកាយរកចម្លើយពីត្រង់ណាមកក្រៅប្រើពាក្យថាស្អប់ជំនួសមុខឱ្យពាក្យពិតគ្រប់យ៉ាងក្នុងចិត្ត គេខឹងគេប្រចណ្ឌមានពេលខ្លះទៀតក៏ហួងហែងជ្រុលមិនចង់ឱ្យ ថេយ៉ុង ទៅទាក់ទងនឹងអ្នកណា ជាពិសេសគឺ ជីមីន ប៉ុន្តែឥឡូវនេះស្រាប់តែម្តាយរបស់គេបានធ្វើរឿងគួរឱ្យស្អប់ឡើងមកគេពិតជាខឹងខ្លាំងណាស់។
     (មកពីយើងស្អប់..ស្អប់ពួកសន្តានពេស្យា ស្រេកឃ្លាន តណ្ហា មុខក្រាស់ គ្មានកេរ្តិ៍ខ្មាស អាក្រក់ទាំងសំបកកាយ ខាងក្រៅ ខាងក្នុង ថោកទាប គ្មានតម្លៃ ទាំងស្អុយ ទាំងអសោច គួរឱ្យឆ្អើម ឆ្លងកាត់ប្រុសមករាប់ភ្លេច មិនចេះស្កប់ស្កល់ ថែមទាំងពូកែមាយាសំដែងធ្វើពុតជាមនុស្សទន់ជ្រាយទាំងដែលការពិតលួចមានមហិច្ឆិតាធំធេងខ្លាំងណាស់ ថោកទាប..ថោកទាបខ្លាំងបំផុត!)
     (ហ៊ឹកៗ..អូនមិនមែន..) ថេយ៉ុង និយាយលែងចេញបានត្រឹមយំរហាមឈឺនឹងពាក្យដែលគេជេរស្តីមើលងាយកិត្តិយសខ្លួនប្រៀបដូចជាសំរាម គឺថោកទាបជាងសំរាមទៅទៀត មួយម៉ាត់ណាក៏ស្អប់ មួយម៉ាតណាក៏ខ្ពើម មើលមកគេជាលាមកគួរឱ្យឆ្អើមខ្លាំងដល់ថ្នាក់នេះផងមែនទេ ទាំងដែលគេគ្មានបំណងអ្វីក្រៅពីស្រលាញ់នាយតែម្យ៉ាងគត់។
     (បានឮហើយ ឆាប់ចេញទៅ កុំនៅនាំឱ្យទើសមុខ!) ជុងហ្គុក ចាប់ច្រានស្មាតូចស្រឡូនចាប់បង្វែរខ្លួនងាកទៅក្រសោបយកសោរឡានមកកាន់ជាប់នឹងដៃ។
     (ហ៊ឹកៗ..បងទៅណាយប់ព្រលប់ហើយ កុំទៅអីណា ខ្លួនស្រវឹងផង អត់បានញ៉ាំបាយទឹកទៀតនៅខាងក្រៅមិនល្អសម្រាប់បងទេ!)
     (ប្រាប់ហើយកុំឱ្យចេះដឹង!)
     ព្រូស!!!
     (អ្ហាយ! ហ៊ឹកៗ..) ដោយត្រូវកម្លាំងរុញស្ទើរភ្លាត់បាក់ចង្កេះ ថេយ៉ុង បានត្រឹមតែទ្រហោយំហាមឃាត់គេទាំងសំឡេងឮសូរគ្រលួចខ្លាចណាស់ ភ័យណាស់ ខ្លាចពេលគេចេញទៅចួបមានបញ្ហាគ្រោះថ្នាក់នៅឯខាងក្រៅដោយមើលមិនឃើញប្រការណាមួយណាស់។
     (បើបងចង់ទៅ អូនទៅដែរ..យ៉ាងណាក៏មានគ្នា តាមទៅជាមួយបងក៏ល្អដែរណា ហ៊ឹកៗ..ហ៊ឺៗ..អូនទៅជាមួយនឹងបងដែរ ជុងហ្គុក!)
     (ពិតជាគួរឱ្យរំខានមែន!) នាយពោលពាក្យទាំងសង្កៀតជើងធ្មេញឮក្រតៗព្រមទាំងបោះជំហ៊ានដើរចេញទៅបាត់ ស្របពេលកាយតូចសឹងតែគ្មានលំនឹងក៏ព្យាយាមរត់ដេញតាមនាយទាំងទឹកមុខស្លេកគាំងផងដែរ។
     «រឿងកន្លងហួសយូរហើយ ទោះបីជារំឭកទៅក៏បងមិនចងចាំអ្វីនោះដែរ» ជុងហ្គុក ធ្លាក់ទឹកមុខចុះផឹងប្រហែលអាចកើតមានរឿងអាក្រក់ណាស់ទើប ថេយ៉ុង ហាមាត់ស្រដីវាចេញមកពុំរួចគិតៗទៅដូចជាណែនដើមទ្រូងដល់ហើយពេលដឹងថាខ្លួនធ្លាប់បង្កកំហុសឱ្យរាងតូចឈឺចាប់ខ្លួនក៏ជាមនុស្សដែលគួរឱ្យស្អប់ណាស់។
     «បងសូមទោស..»
     «កុំសូមទោសអី មិនមែនជាកំហុសរបស់បងទេ បងគ្រាន់តែបាត់បង់ការចងចាំ» តាមពិតនាយក៏ដឹងខ្លួនច្បាស់ថាចរិតខ្លួនឯងកាលពីមុនជាមនុស្សអាក្រក់ឃោឃៅយង់ឃ្នងខ្លាំងថ្នាក់ណា គេដឹងច្បាស់បំផុតថាខ្លួនគ្មានមនសិការនោះទេ នៅពេលដែលខឹងខ្លាំងម្តងៗមានអារម្មណ៍ឆាប់ខឹងឆេវឆាវរករឿងកាចសាហាវខ្លាំងណាស់ ពេលខ្លះក៏យង់ឃ្នងគួរឱ្យខ្លាចបំផុតដែរ ប្រសិនបើដឹងថានៅពេលនោះមានរឿងអ្វីកើតឡើងគេប្រាកដជាហាមឃាត់ខ្លួនឯងមិនឱ្យបង្កហេតុទាំងនោះកើតឡើងឡើយ។
     «បងពិតជាសូមទោសណាថេយ៍..បងគ្មានបំណងដូច្នេះទេ» ជុងហ្គុក ស្ទុះចាប់ទាញ ថេយ៉ុង មកឱបក្រសោបយ៉ាងណែន ហើយថើបលើថ្ងាសស្រឡូនមួយដង្ហើម លើកដៃអង្អែលឈ្លីត្រដុសលើផែនខ្នងរាងតូចតាមដោយបេះដូងលោតលឿនញាប់ជ្រួលច្រាលសម្បើមណាស់។
     «បើបងអាចដឹងថាពេលនោះមានរឿងអ្វីកើតឡើង បងប្រហែលជាមិនធ្វើឱ្យអូនឈឺចាប់រង់ទុក្ខដល់ថ្នាក់នេះឡើយ បងពិតជាសូមទោស បងនឹងប៉ះប៉ូវគ្រប់យ៉ាងដើម្បីលុបលាងទោសកំហុសចំពោះអូន!»
     «បង..បងមិនបានខុសអីឯណា បងគ្រាន់តែចងចាំមិនបានតែប៉ុណ្ណោះ បងកុំតូចចិត្តអីរឿងដែលកន្លងហួសទៅហើយ បើទោះបីជារំឭកឬចង់បកក្រោយយ៉ាងណាក៏មិនអាចដូចដើមបានដែរ សំខាន់នៅពេលនេះបងបានជាសះស្បើយហើយអូនសប្បាយចិត្តណាស់ ជុងហ្គុក អូនមានអារម្មណ៍ធូរស្រាល បានឃើញថាបងមានសុខភាពល្អអូនបានអស់ទុក្ខកង្វល់ហើយ» ថេយ៉ុង សម្លឹងមើលមុខរាងក្រាស់ដោយស្នាមញញិមផ្អែមល្ហែមរួចបិទភ្នែកសន្សឹមថើបលើបបូរមាត់ ជុងហ្គុក មួយដង្ហើមវែង។
     «លោកគ្រូពេទ្យ ចាក់ថ្នាំអីឱ្យ ដេតឌី? ម៉េចបានដេតឌី ដឹងខ្លួនឡើងអត់ស្គាល់អូនអ៊ីចឹង!»
     «ជាថ្នាំព្យាបាលដែលមានប្រសិទ្ធិភាពខ្ពស់អ៊ីចឹងហើយ» សំឡេងឈ្លោះប្រកែកគ្នាឮៗឧទានឡើងសឹងតែបែកមន្ទីពេទ្យទាំងមូល ថេយ៉ុង ភ្ញាក់ខ្លួនព្រើតក្រោកដើរចេញទៅបើកទ្វារមើលទើបឃើញ ជេយ៍ហ្សាន់ ឈរឈ្លោះគ្នាជាមួយដុកទ័រ សេម យំហៀរទឹកភ្នែកទឹកសំបោរជ្រាបដាបរហាម។
     «ហ៊ឹកៗ..ដេតឌី អត់ស្គាល់អូនទេ ដេតឌី ឈប់ស្រលាញ់អូនហើយ ហ៊ឹកៗ»
     «ប៉ាអាល្អិតឯងគ្រាន់តែត្រូវការប្រើពេលវេលាយូរដើម្បីស្គាល់ឯងម្តងទៀតតែប៉ុណ្ណោះ!»
     «និយាយអ៊ីចឹងមិនបានទេ ហ៊ឹកៗ..ដេតឌី..ត្រូវតែស្រលាញ់ ជេយ៍ហ្សាន់ ហ៊ឹកៗ ជេយ៍ហ្សាន់ ស្រលាញ់ ដេតឌីណាស់!!»
     «ជេយ៍ហ្សាន់ ម្តេចក៏ហ៊ានធ្វើបែបហ្នឹង សូមទោសផងលោកដុកទ័រគឺ..»
     «មិនអីទេ ខ្ញុំមិនប្រកាន់ទេ គេគួរឱ្យស្រឡាញ់ណាស់» ដុកទ័រ សេម សើចនៅពេលថាចប់ ថេយ៉ុង ឯណេះងក់ក្បាលថ្នមៗ។ ទើបប្តូរទៅចាប់លួងកូនប្រុស ស្រាប់តែ ជេយ៍ហ្សាន់ ឈរគ្រញែងខ្លួនលោតតន្រ្តំជើងយំសស្រាក់សស្រិកទឹកភ្នែកចុះហូរជ្រាបដាបយ៉ាងរហាមក្រហមពេញផ្ទៃមុខមាត់អស់។
     «កុំយំកូន កុំយំ..នេះខឹងដេតឌីដល់ថ្នាក់នេះផងអ្ហេស?» ថេយ៉ុង ចាប់ទាញអាល្អិតមកឱបលើកបាតដៃជូតរវៀសដំណក់ទឹកភ្នែកហូរជ្រាបតក់ៗហូរចុះមកជ្រាបផ្សើមមុខមាត់ទន់ល្មើយគួរឱ្យអាណិត។
     «ហ៊ឹកៗ..ហ៊ឺៗ..ប៉ាតូច ដេតឌី ឈប់ស្រលាញ់កូន..ហុហុ..ហ៊ឹកៗ..ជេយ៍ហ្សាន់ តឹងទ្រូង ជេយ៍ហ្សាន់ ខូចចិត្តអ្ហះ ជេយ៍ហ្សាន់ ពិបាកចិត្ត ស្អិតថ្លើម ជេយ៍ហ្សាន់ ឈឺក្នុងបេះដូង..»
     «ដល់ថ្នាក់នេះផងអ្ហេសកូន» ថេយ៉ុង អាណិតផង ចង់សើចផង និយាយរៀបរាប់បណ្តើរសំដែងធ្វើកាយវិការឆ្កាងដៃឆ្កាងជើង ហូរទឹកភ្នែកតក់ៗរហូតដល់រាងក្រាស់បានបើកទ្វារដើរចេញមកទាំងដែលដៃនៅជាប់សេរ៉ូមដដែល។
     «ជុកៗ..ទីនេះជាមន្ទីពេទ្យ..មកនេះមក ដេតឌី សូមទោសណា!»
     ជុងហ្គុក កាន់ដងសេរ៉ូមអូសដើរចេញមកឈរខាងក្រៅបន្ទប់ រួចសម្លឹងមើលមុខកូនប្រុសដែលឈរយំគគ្រូកអណ្តឺតអណ្តក់ញ័រស្មាទទ្រើក។
     «អត់ទេ..» ក្មេងតូចឆ្លើយតាមដោយសំឡេងញ័រស្អករងំ ពេបមាត់យំច្បែបៗគួរឱ្យអាសូរណាស់។
     «កុំខឹង ដេតឌី អត់ចាំកូន មកពីដេតឌីឈឺ..»
     «អត់ចាំកូនទេ តែចាំប្រពន្ធ ងើបមកហៅអូនៗម៉ែខ្លួនឯងក៏អត់សួរនាំអីមួយម៉ាត់»
     «ឥឡូវឱ្យ ដេតឌី ធ្វើយ៉ាងម៉េច? កូនឯងទៅឈ្លោះជាមួយពេទ្យផ្អើលគេផ្អើលឯងហ្នឹងសមដែរ?» ជុងហ្គុក ចងចិញ្ចឹមចូលគ្នារួចដើរខិតចូលទៅឈរក្បែរនឹងកូនប្រុសដែលទ្រហោយំអណ្តឺតអណ្តក់ញ័រស្មាទទ្រើកដាក់ខ្លួន។
     «គ្រាន់តែទៅសួរតើ!ថាចាក់ថ្នាំអីឱ្យ ដេតឌី បានដេតឌី អត់ចាំកូន? ជេយ៍ហ្សាន់ ស្រលាញ់ ដេតឌី ណាស់ តែដេតឌី អត់ចាំកូនមានន័យអីទៀត?»
     «...»
     «តមាត់មក មើល៍ធ្វើរកនឹកនិយាយជាមួយកូនមើល៍កុំស្ងាត់!»
     ជេយ៍ហ្សាន់ ថារួចឱបដៃចូលគ្នាដាក់លើដើមទ្រូងបែរខ្នងធ្វើមុខខឹងរួចយំទ្រហោទឹកភ្នែកហូរដូចទឹកបាក់ទំនប់យ៉ាងអ៊ីចឹង។
     «ដេតឌី ស្រលាញ់ ជេយ៍ហ្សាន់ ដូចគ្នា ដេតឌី សូមទោស..»
     «ហ៊ឹកៗ!!»
     «ម៉ោះកូនម៉ោះ ដេតឌី ពរ..ឆាប់ឡើង»
     «បងកំពុងតែឈឺដៃនៅជាប់សេរ៉ូមទេ ពរកូនយ៉ាងម៉េច ជេយ៍ហ្សាន់ ជិត ៣០ គីឡូហើយណាកូនមិនមែនស្រាលទេ!» ថេយ៉ុង ប្រកែកតែ ជុងហ្គុក បែរជាលូកដៃម្ខាងចូលទៅចាប់ក្រសោបលើកកូនពរកណ្តៀតជាប់នឹងចង្កេះ។
     «កំលោះស្តូកហើយនៅឱ្យឪពុកពរទៀត?» ដុកទ័រ សេម និយាយញ៉ោះក្មេងល្អិត ខណៈ ជេយ៍ហ្សាន់ ក៏ស្ងាត់មាត់យំលូកដៃទៅចាប់ឱបលើស្មា ជុងហ្គុក យ៉ាងណែន រីឯរាងក្រាស់យើងក៏បែរដើរខ្លួនចូលទៅខាងក្នុងបន្ទប់ជាមួយកូនប្រុសបាត់។
     «គេមិនដែលបែបនេះពីមុនមកនោះទេ ប្រហែលជាអន់ចិត្តខ្លាំងពេក ម្យ៉ាងវិញទៀត ជេយ៍ហ្សាន់ ស្រលាញ់ ជុងហ្គុក ខ្លាំងណាស់!» ថេយ៉ុង លាន់មាត់ស្រដី រីឯដុកទ័រសង្ហាយើងក៏ស្រាប់តែញោចស្នាមញញិម។
     «ប៉ុន្តែគេគួរឱ្យស្រឡាញ់ណាស់ ថែមទាំងពូកែអន់ចិត្តទៀត» អ្នកទាំងពីរគ្រវីក្បាលអស់សំណើចរៀងៗខ្លួន។ កាលបើរាងតូចឯណេះប្រញាប់ប្រញាល់រុញទ្វារដើរចូលទៅខាងក្នុងសម្លឹងមើល ជេយ៍ហ្សាន់ អង្គុយច្រកកៀវលើភ្លៅ ជុងហ្គុក ជាប់ដោយមានឪពុកនៅរង់ចាំឱបថើបខ្លួនលែងស្រែកស្ងាត់មាត់ស្ងាត់កលែងយំលែងរករឿងទៀតហើយ។
     «ដេតឌី..ស្រលាញ់ ជេយ៍ហ្សាន់ អត់?»
     «ស្រលាញ់ណាស់!» ជុងហ្គុក រហ័សឆ្លើយតប ជេយ៍ហ្សាន់ ងើយផ្ទៃមុខតូចច្រម៉ក់ៗឡើង ចំណែកឯ ជុងហ្គុក ក៏ឱនឈ្ងោកទៅថើបលើបបូរមាត់គេមួយដង្ហើមយ៉ាងវែង។
     «យើស ប៉ាតូចថើបមាត់តិចតួចស្រែកយំ ត្រង់ដេតឌី ថើបសំងំនៅយ៉ាងស្ងៀមអាកូនក្បាលខូច»
     «ហ៊ឹកៗ ដេតឌី!»
     «ម្ញិកម្ញក់ណាស់រំអួយឱ្យរលេះរលួយ» ជុងហ្គុក លើកដៃអង្អែលទះកំប៉េះគូទកូនប្រុសថ្នមៗរួចញញិមដោយទឹកមុខគ្រឺតក្នាញ់ សន្សឹមឱនឈ្ងោកទៅចាប់ក្រសោបថើបលើបបូរមាត់កូនប្រុសមួយដង្ហើមទៀត។
     ឈានចូលដល់ថ្ងៃបន្ទាប់មកទៀត..
     ជុងហ្គុក មិនព្រមសម្រាកនៅមន្ទីពេទ្យទៀតទេ ដោយសារតែគេមានអារម្មណ៍ថាអាការៈរបស់ខ្លួនធូរស្បើយបានច្រើនណាស់ នៅទីនេះស្ងប់ស្ងាត់ខ្លាំងពេកគេមិនចូលចិត្តរស់នៅទេ ចេញទៅខាងក្រៅឃើញមានគេមានឯងមានអារម្មណ៍សប្បាយចិត្តភ្លឺភ្នែកខ្លះ។
     «ចៅហ្វាយ!!» ស្ទេវីន ដើរមកចាប់បើកទ្វារឱ្យរាងក្រាស់ ខណៈ ជុងហ្គុក ឯណេះក៏ចូលទៅខាងក្នុងដើម្បីអង្គុយជាមួយនឹងភរិយាព្រមទាំងកូនៗដែរ។
     «ដេតឌី ជាសះស្បើយហើយមែនទេ?» ជុងហ្សុន៍ ចោលសំណួរមិនភ្លេចលើកដៃដាក់លើភ្លៅ ជុងហ្គុក អ្នកជាឪពុកក៏ញញិមដោយកែវភ្នែកស្រទន់ រួចលើកដៃប៉ះអង្អែលលើក្បាលកូនប្រុសដោយថើបថ្ពាល់របស់គេថ្នមៗ។
     «តោះចេញដំណើរហើយ!» ស្ទេវីន ឧទានក្មេងៗក៏នាំគ្នាស្រែកហ៊ោឮសូរចេចចាច។
     «យេបានទៅផ្ទះហើយៗ!!!»
     «ហ៊ឹះៗ..» ថេយ៉ុង ញ័រខ្លួនញោចអាការៈអស់សំណើចសើចកក្អឹកសម្លឹងមើលមុខកូនៗដូចជាសប្បាយចិត្តអើយសែនសប្បាយចិត្ត។
     «អូនសំឡាញ់?» រាងក្រាស់ស្រដីលូកដៃទៅកេះចង្កេះភរិយា។
     «ហ្អឹម?» កាយតូចងាកទៅគ្រហឹម។
     «បងចង់បានកូនទៀត..ចង់បានកូន..»
     «No No អត់ឱ្យយកកូនទៀតទេ ជេយ៍ហ្សាន់ ធ្វើកូនពៅតែម្នាក់គត់ ដេតឌី កុំចង់ជោជាមួយពៅៗ ពៅៗ Say No ហើយ!!» ជេយ៍ហ្សាន់ ស្រែកចាចលោតហត់ឡើងអង្គុយខ្ញាំឱប ជុងហ្គុក យ៉ាងណែន។
     «ហាស់ៗ!» សំឡេងសើចបែរជាលាន់ឡើងកងរំពងពេញរថយន្ត។
    

ONE BLISSFUL NIGHT ᥫ᭡ SS3Dove le storie prendono vita. Scoprilo ora