ភាគទី៣០៖អូនមិនខុសទេ

724 32 0
                                    

    ល្ងាចដដែល
    ណាណា អង្គុយសម្លឹងមើលផែនខ្នងរាងក្រាស់តាមរយៈខ្សែភ្នែកលួចគិតបារម្ភ ជុងហ្គុក នៅដាច់ដោយឡែកពីគេឯងច្រើនថ្ងៃមកហើយនាងក៏ឧស្សាហ៍ឃើញគេមានឈាមហូរតាមច្រមុះច្រើនថ្ងៃដែរ។ ចង់ចូលទៅសួរនាំបារម្ភ តែខ្លាចគេខឹងនិងជំទាស់ព្រោះចិត្តថ្លើមគេខឹងស្អប់ខ្ពើមមុខនាងណាស់ ដ្បិតពេលខ្លះគេមិនបង្ហាញឬបញ្ចេញពីអាការៈអ្វីក៏នាងអាចទាយដឹងថាខូចចិត្តរឿងស្នេហាខ្លាំងប៉ុណ្ណាដែរ។ គេនៅស្ងៀមស្ងាត់មិនសូវនិយាយស្តី ស្ងាត់រហូតសូម្បីតែបងប្អូនប្រុសប៉ុន្មាននាក់ទៀតក៏បាត់បង់ភាពល្អូកល្អឺនជាមួយគ្នាដែរ ចាប់តាំងពីមានរឿងធំកើតឡើងមក ជុងហ្គុក កាន់តែប្លែកជាងមុនឆ្ងាយខ្លាំងណាស់។
    ម៉ោងចរត្រឹម ១០:៥៥ នាទីយប់តាមរយៈនាឡិកាបារាំងរាងកាយមាំទាំដែលបន្លឺសូរសំឡេងឮខ្សឹកខ្សួរនៅតែមិនព្រមចូលគេងទៀត ស្របពេលដែលស្រីតូចយើងប្រមែប្រមូលអារម្មណ៍នៃភាពក្លាហានទាំងស្រុងដើរចូលទៅឈរក្រោយខ្នងនាយព្រោះតែយល់ថាស្ថានភាពកាន់តែមិនស្រួលខ្លាំងទៅៗហើយ។
    «ចាត់ទុកថាខ្ញុំសុំអង្វរទៅចុះណាបង បងទៅពេទ្យទៅ មើលទៅឈាមបងចុះហូរច្រើនខ្លាំងណាស់!» ជុងហ្គុក ងើបមុខសម្លឹងមើលផ្ទៃមុខ ណាណា កាន់តែមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងលើលដើម ហេតុអ្វីសុខៗក៏អូសទាញនាងឱ្យមកពិបាកម្នាក់ដែរ ហេតុអីនាំនាងមកចួបជីវិតដ៏ស្មុគស្មាញយ៉ាងនេះទៅវិញ?
    «នាងត្រូវមើលថែកូនឱ្យបានល្អ ទោះយើងមិនបាននៅបំពេញតួនាទីជាឪពុករបស់ក្មេងបន្តទៅមុខក៏ដោយក្តី!» ណាណា ភាំងនឹងសម្តីគេដល់ថ្នាក់ទឹកភ្នែកនាងហូរបុកមកច្រោកមួយទំហឹងចុះមកគេកំពុងតែនិយាយពីអ្វីសម្តីសម្តៅរបស់គេកាន់តែប្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃទៀតហើយ។
    «អត់ទេបង..បងកុំនិយាយបែបនេះអី បងមិនអីទេណា!»
    «យើងនាំនាងឱ្យមកពិបាកជាមួយគ្នាច្រើនគ្រប់គ្រាន់ហើយ រស់នៅជាមួយគ្រួសារនេះធ្វើឱ្យពួកគេមិនពេញចិត្តនាង យល់ថាយើងអាក្រក់សាមាន្យខ្លាំងណាស់!» ណាណា បានត្រឹមតែលើកខ្នងដៃជូតកៀសទឹកភ្នែក នឹកស្តាប់សម្តីគេចប់នាងក៏អួលដើមកមិនស្ទើរដែរ ព្រោះរៀងរាល់ថ្ងៃនេះសំងំរស់នៅក្នុងភូមិគ្រឹះមួយនេះត្រូវគេមើលលើមើលក្រោមប្រើខ្សែភ្នែកខឹងស្អប់ដាក់នាងគ្រប់ៗគ្នា វាក៏ពិបាកដែលតម្រូវឱ្យនាងត្រូវមកតស៊ូប្រឹងប្រែងអត់ធ្មត់ក្នុងបរិយាកាសទាំងអស់នេះដែរ តែដោយសារកូនទើបនាងខិតខំព្យាយាមជម្នះទៅពេលខាងមុខបន្តទៀតទៅ។
    «រឿងប៉ុណ្ណឹងអូនចេះតែទ្រាំបានហើយ ព្រោះកូន..» ជុងហ្គុក ឮនាងនិយាយអំពីកូន គេមានអារម្មណ៍តប់ប្រមល់ណាស់ សឹមលើកដៃកៀសជូតឈាមចេញ ឱ្យតែពេលដែលគេគិតច្រើនឈាមតែងតែហូរស្រក់ចុះមករហាមជានិច្ច នៅពេលពិបាកចិត្តក៏តែងតែលួចផឹកស្រា ហើយគេងមិនលក់ អារម្មណ៍ក៏ហេងហាង មានអាការៈឈឺចុករោយពេញទាំងខ្លួនប្រាណរៀងរាល់ថ្ងៃ។
    «រឿងអាការៈជំងឺបងនោះប្រហែលជាវាចាប់ផ្តើមធ្ងន់ធ្ងរខ្លាំងឡើងៗហើយ បងកុំបណ្តោយវាពេកអីបានទេ?» ណាណា កាន់តែជួយដាស់តឿននាយ ចំណែកឯ ជុងហ្គុក ក៏រឹងមានៈខ្លាំងណាស់ទៀត។
    «យើងរស់នៅដើម្បីអីទៀត?» នាងឆួលចុងច្រមុះភ្លាមៗហើយចុកអួលណែនពេញដើមទ្រូងកាលបើបានឮសូរសំណួរនាយពោលសួរយ៉ាងដូច្នេះ។
    «ដើម្បីកូនណាបង..ហ៊ឹកៗ!!» ជុងហ្គុក គ្រវីក្បាល គេក៏អាណិតនាង អាណិតក្មេង តែគេក៏អាណិតខ្លួនឯងច្រើនជាងអាណិតនរណាៗទាំងអស់ដែរ។
    «ដុកទ័រថាយើងរស់នៅមិនបានមួយខែទៀតផង..» ណាណា ភ្ញាក់ខ្លួនអង្គុយធ្មឹងដូចរូបចម្លាក់ ទឹកភ្នែកនាងហូរលែងដឹងខ្លួនទៀតហើយ។
    «បងថាយ៉ាងម៉េច?» នាងសួរដោយបបូរមាត់ញ័រទទ្រើក។
    ជុងហ្គុក លាក្រដាសត្រួតពិនិត្យមើលសុខភាពហុចទៅឱ្យ ណាណា បានមើល។ នាងតក់ស្លុត ញ័រដៃ ញ័រជើង ឃើញលិខិតបញ្ជាក់ជំងឺពីខាងមន្ទីពេទ្យរួច បេះដូងនាងលោតត្របោកបុកញាប់ស្អេកស្ទើរតែរបូតជ្រុះធ្លាក់ដល់ភ្នែកគោល។
    «ជំងឺមហារីកខួរឆ្អឹងខ្នង?» ជំងមហារីកខួរឆ្អឹងខ្នង ជាជំងឺមួយដ៏កាចសាហាវជម្ងឺមហារីកខួរឆ្អឹងមានអត្រាកើតប្រហែលមួយម៉ឺនភាគពីរ ត្រូវបានគេចាត់ទុកជាមហារីកប្រភេទកាចលំដាប់ទី2ដែលគេរកឃើញច្រើនជាងគេ។ ខណៈស្ថានភាពខួរឆ្អឹងខ្នងអាចមានអាការៈដូចជា ឈឺឆ្អឹង ដុះដុំសាច់នៅផ្នែកខ្លះ ពុកឆ្អឹង ឬ អាចឈានទៅដល់ការពិការទៀតផង។
    «បងហេតុអ្វី? អត់ទេណា..អត់ទេបង..បងប្រញាប់ទៅពេទ្យទៅ ទៅទទួលយកការព្យាបាលពីដុកទ័រ ឱ្យតែបងខិតខំព្យាយាមតែបន្តិច បងប្រាកដជាឆាប់ជាសះស្បើយណា!» ណាណា ដាច់ចិត្តលើកដៃសំពះអង្វរករនាយ រួចយំទ្រហោព្រោះនាងមិនចង់បាត់បង់គេទៅដោយមធ្យោបាយទាំងអស់នេះទេទោះបីជាគេមិនបានស្រលាញ់នាង មិនបានខ្វាយខ្វល់ពីនាងក្នុងពេលកន្លងមក តែនាងនៅយោគយល់ដល់កូន ចង់ឱ្យកូននៅឃើញមុខឪពុករបស់គេម្នាក់ដែរ។
    «យើងមិនទៅទេ!» ជុងហ្គុក ប្រកែកហើយបែរទៅទម្លាក់ខ្លួនដេក ស្របពេលខួរក្បាលក៏នឹកឃើញរឿងអតីតដែលខ្លួនធ្លាប់បានធ្វើ÷

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now