ភាគទី២៣៖ឈឺក្បាលណាស់

694 35 0
                                    

    ថាសទម្រចានបាយដែលបានលើកចូលមកមុននេះបន្តិចត្រូវបានគេធាក់ទម្លាក់ចោលខ្ទេចខ្ទីគ្មានសល់ដោយគ្មានការសោកស្តាយ គិតថាការយកបាយទឹកមកបញ្ចុកដល់មាត់គេអាចធ្វើឱ្យកំហឹងទល់នឹងកំហល់ក្នុងដើមទ្រូងនៅពេលនេះរលត់បាត់ប្រៀបដូចជាភ្លើងដែលត្រូវទឹកតើមែនទេ?អារម្មណ៍របស់គេមិនមែនងាយស្រួលបន្សាបលឿនដល់ថ្នាក់នេះឡើយមិនអាចសូម្បីតែគិតបានផងថាគេនឹងត្រូវឈប់ខឹងពីត្រង់ណាទៅមុននោះ។
    «ពេស្យា..សាមាន្យ!» ខ្សែភ្នែកខឹងស្អប់សម្លឹងមើលចំផ្ទៃមុខតូចស្រឡូនដោយគ្មានសេចក្តីអាណិតមេត្តាបន្តិចណានោះសោះ ដឹងថាពាក្យជេររបស់គេជាពាក្យបូកផ្សំនឹងកំហឹងទោសៈតែវាឈឺមុតស្រួចជាជាងអាវុធចាក់ទម្លុះបេះដូងមួយនេះទៅទៀត។
    «ហ៊ឹកៗ..គ្រាន់តែអូនបារម្ភពីបងក៏អូនខុសដែរ!» ថេយ៉ុង ដាច់ចិត្តស្រែកដាក់នាយទាំងសំឡេងយំខ្លាំងៗឮៗមុនពេលបែរមុខចេញទៅប្រមែប្រមូលសម្ភារៈជ្រុះធ្លាក់រតាត់រតាយតាមដោយសំឡេងយំឮសូរអណ្តឺតអណ្តក់ស្ទើរស្លាប់ស្ទើររស់។ តាមពិតគេគួរតែមិនចូលមករកនាយ តាមពិតគេត្រូវនៅស្ងៀុមមួយនឹងកន្លែង មិនចាំបាច់បារម្ភ មិនចាំបាច់គិតគូរខ្លាំងយ៉ាងនេះនោះទេ ព្រោះនាយក៏មិនអាចបើកភ្នែកមើលឃើញពីតម្លៃរបស់ខ្លួនបានដដែល។ ចូលមកហើយឈឺចាប់តែខ្លួនឯង ទទួលរង់សម្ពាធតែម្នាក់ឯង គេមិនខ្ចីទាំងឈឺ មិនខ្ចីទាំងរវល់ផង ថាបេះដូងខ្លួនចុករោយឈឺផ្សារពិបាកទ្រាំខ្លាំងប៉ុណ្ណានោះ។
    «ឆាប់ចេញទៅ!» គេនិយាយជាលើកចុងក្រោយ ដោយចាប់ផ្តើមដេញឱ្យរាងតូចចេញទៅពីទីនេះម្តងទៀត ថេយ៉ុង ចាប់ងាកបែរទៅសន្សឹមៗសម្លឹងមើលមុខបុរសឃោឃៅកាចសាហាវជាមួយកែវភ្នែកដ៏សោកសង្រេងយ៉ាងកម្សត់។
    «អូនខុសអី? ហេតុអីក៏បងស្អប់អូនខ្លាំងយ៉ាងនេះ?» សំណួរទាំងនេះចាក់ដោតទ្រូងខាងឆ្វេងនាយកំលោះយ៉ាងចម្លែក គេក៏ឆ្ងល់ខ្លួនឯងណាស់ដែរ ហេតុអ្វីស្អប់ខ្ពើមចំពោះ ថេយ៉ុង ទាំងដែលគេគ្មានកំហុសអ្វីផង។
     «អូនយកចិត្តទុកដាក់ចំពោះបង ព្រោះខ្លាចបងឈឺ អូនគ្រាន់តែចង់លួងលោមបងពេលបងពិបាកចិត្ត អូនគ្មានបំណងលើសពីនេះទៀតទេហ៊ឹកៗ..អូនគ្រាន់តែស្រលាញ់បងខ្លាំងតែប៉ុណ្ណោះ ជុងហ្គុក!» ថេយ៉ុង យំគគ្រូកដើរតាំងៗទៅចាប់លូកដៃចូលទៅឱបចង្កេះនាយយ៉ាងណែន ទោះបីជាត្រូវគេដេញដូចជាឆ្កែឆ្មាក៏មិនខ្ចីស្ញើបចិត្តឈឺដែរ។
    «ហ៊ឹកៗ..បង..ហ៊ឹកៗ..ហេតុអ្វីស្អប់អូនខ្លាំងយ៉ាងនេះ?» ជុងហ្គុក ឈរនៅស្ងៀមមិននិយាយ ពេលឮសូរសម្តី ថេយ៉ុង សួរនាំគេយ៉ាងដូច្នេះ គេគួរទៅជីកកកាយរកចម្លើយពីត្រង់ណាមកក្រៅប្រើពាក្យថាស្អប់ជំនួសមុខឱ្យពាក្យពិតគ្រប់យ៉ាងក្នុងចិត្ត គេខឹង គេប្រចណ្ឌ មានពេលខ្លះទៀតក៏ហួងហែងជ្រុល មិនចង់ឱ្យ ថេយ៉ុង ទៅទាក់ទងនឹងអ្នកណា ជាពិសេសគឺ ជីមីន ប៉ុន្តែឥឡូវនេះស្រាប់តែម្តាយរបស់គេបានធ្វើរឿងគួរឱ្យស្អប់ឡើងមកគេពិតជាខឹងខ្លាំងណាស់។
     «មកពីយើងស្អប់..ស្អប់ពួកសន្តានពេស្យា ស្រេកឃ្លាន តណ្ហា មុខក្រាស់ គ្មានកេរ្តិ៍ខ្មាស អាក្រក់ទាំងសំបកកាយ ខាងក្រៅ ខាងក្នុង ថោកទាប គ្មានតម្លៃ ទាំងស្អុយ ទាំងអសោច គួរឱ្យឆ្អើម ឆ្លងកាត់ប្រុសមករាប់ភ្លេច មិនចេះស្កប់ស្កល់ ថែមទាំងពូកែមាយាសំដែងធ្វើពុតជាមនុស្សទន់ជ្រាយទាំងដែលការពិតលួចមានមហិច្ឆិតាធំធេងខ្លាំងណាស់ ថោកទាប..ថោកទាបខ្លាំងបំផុត!»
     «ហ៊ឹកៗ..អូនមិនមែន..» ថេយ៉ុង និយាយលែងចេញបានត្រឹមយំរហាមឈឺនឹងពាក្យដែលគេជេរស្តីមើលងាយកិត្តិយសខ្លួនប្រៀបដូចជាសំរាម គឺថោកទាបជាងសំរាមទៅទៀត មួយម៉ាត់ណាក៏ស្អប់ មួយម៉ាតណាក៏ខ្ពើម មើលមកគេជាលាមកគួរឱ្យឆ្អើមខ្លាំងដល់ថ្នាក់នេះផងមែនទេ ទាំងដែលគេគ្មានបំណងអ្វីក្រៅពីស្រលាញ់នាយតែម្យ៉ាងគត់។
     «បានឮហើយ ឆាប់ចេញទៅ កុំនៅនាំឱ្យទើសមុខ!» ជុងហ្គុក ចាប់ច្រានស្មាតូចស្រឡូនចាប់បង្វែរខ្លួនងាកទៅក្រសោបយកសោរឡានមកកាន់ជាប់នឹងដៃ។
     «ហ៊ឹកៗ..បងទៅណាយប់ព្រលប់ហើយ កុំទៅអីណា ខ្លួនស្រវឹងផង អត់បានញ៉ាំបាយទឹកទៀតនៅខាងក្រៅមិនល្អសម្រាប់បងទេ!»
     «ប្រាប់ហើយកុំឱ្យចេះដឹង!»
     ព្រូស!!!
     «អ្ហាយ! ហ៊ឹកៗ..» ដោយត្រូវកម្លាំងរុញស្ទើរភ្លាត់បាក់ចង្កេះ ថេយ៉ុង បានត្រឹមតែទ្រហោយំហាមឃាត់គេទាំងសំឡេងឮសូរគ្រលួច ខ្លាចណាស់ ភ័យណាស់ ខ្លាចពេលគេចេញទៅ ចួបមានបញ្ហាគ្រោះថ្នាក់នៅឯខាងក្រៅដោយមើលមិនឃើញប្រការណាមួយណាស់។
     «បើបងចង់ទៅ អូនទៅដែរ..យ៉ាងណាក៏មានគ្នា តាមទៅជាមួយបងក៏ល្អដែរណា ហ៊ឹកៗ..ហ៊ឺៗ..អូនទៅជាមួយនឹងបងដែរ ជុងហ្គុក!»
     «ពិតជាគួរឱ្យរំខានមែន!» នាយពោលពាក្យទាំងសង្កៀតជើងធ្មេញឮក្រតៗព្រមទាំងបោះជំហ៊ានដើរចេញទៅបាត់ ស្របពេលកាយតូចសឹងតែគ្មានលំនឹងក៏ព្យាយាមរត់ដេញតាមនាយទាំងទឹកមុខស្លេកគាំងផងដែរ។
     ក្រាក!!
     ថេយ៉ុង តាមមកបើកទ្វារឡានទំនើបរបស់ ជុងហ្គុក រួចស្ទុះឡើងទៅអង្គុយខាងក្នុងភ្លាម នាយដឹងថាទោះបីជាស្រែកជេរស្តីបន្ទោសបណ្តេញយ៉ាងណាក៏គ្មានបានការដែរ ទើបប្រញាប់ប្រញាល់ឡើងឡានបើកចេញទៅទាំងសភាពស្រវឹងស្រាជោកខ្លួនងិល។

ONE BLISSFUL NIGHT ᥫ᭡ SS3Donde viven las historias. Descúbrelo ahora