ភាគទី០៨៖អនាគតភរិយា

949 62 0
                                    

    ភូមិគ្រឹះ វេសតុន៍
    នៅខាងក្នុងភូមិគ្រឹះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតក្រោមការបញ្ជាពីលោកស្រី ព្រីភៀរ៍ នៃភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយខ្នងនេះ។ គាត់បានប្រកាសប្រាប់ឱ្យក្មេងៗចម្អិនអាហារឆ្ងាញ់ៗនិងបានតុបតែងលម្អខាងក្នុងផ្ទះឱ្យបានស្អាតបាត ព្រោះមិនយូរអ្វីប៉ុន្មាននោះទេ ពេលវេលាល្អៗនិងហុចផលចូលមកដល់ហើយដូច្នេះគាត់ត្រូវតែរៀបចំប្រិតប្រៀងទុកដាក់សណ្តាប់ធ្នាប់ក្នុងគ្រួសារឱ្យបានយ៉ាងល្អដ្បិតទៅពេលខាងមុខទៅឈាមជ័រនៃវង្សត្រកូលវេសតុន៍ស្ថិតក្នុងចំណោមកូនប្រុសទាំង ៦ នាក់ច្បាស់ជាអាចមានម្នាក់ដែលអាចរកមុខកូនប្រសារម្នាក់ យកមកចួបគាត់ជាក់ជាមិនខានឡើយទើបបានជាគាត់ខំប្រឹងខ្នះខ្នែងដឹងរឿងក្តៅត្រជាក់ស៊ីជម្រៅយ៉ាងនេះនោះ។
    «មើលរៀបចំបោសជូតសម្អាតឱ្យបានស្អាតៗកុំឱ្យមានធូលីដីកាន់ជាប់គ្រឿងសង្ហារឹម ផ្កាដាក់ក្នុងថូរ ត្រូវតែយកផ្កាស្រស់ៗ ចំណែកឯផ្លែឈើក៏ដូចគ្នាដែរ មើលរកទិញរបស់ធម្មជាតិៗមកទុកដាក់ក្នុងទូរទឹកកកឱ្យបានត្រឹមត្រូវផង រឿងហូបផ្លែនេះផ្តែផ្តាំឱ្យរយមាត់រាល់តែថ្ងៃ!»
    «រអ៊ូអ្វីហ្នឹងម៉ាក់!» លោកស្រី ព្រីភៀរ៍ ងាកទៅសម្លឹងម្ចាស់សម្តីដ៏ស្រទន់ភ្លាមៗរួចញញិមលើបបូរមាត់ក្រពុំរបស់គាត់យ៉ាងស្រស់បវរ។
    «ថ្ងៃនេះមានភ្ញៀវពិសេសអញ្ជើញមកលេងម៉ាក់..ទើបម៉ាក់ដេញដោលឱ្យក្មេងៗរហ័សរហួនរូតរះរៀបចំផ្ទះសំបែង!» ជីន ស្តាប់ឮគាត់ពោលពាក្យដូច្នេះខ្លួនឯណេះក៏រៀងភ្ញាក់ក្នុងចិត្តចង់ដឹងចង់ឮរឿងភ្ញៀវចំណូលថ្មីម្នាក់នោះដែរ។
    «ភ្ញៀវអញ្ជើញមកពីខាងណាដែរទៅអ្នកម៉ាក់?»
    «ម៉ាក់មិនទាន់ហ៊ានថាទេខ្លាចតែគេមិនមក ចាំពេលមកដល់ឃើញហើយកូន!»
    «ល-លោកស្រីធំ..អ្នកប្រុស ជុងហ្គុក អញ្ជើញមកដល់ហើយចាស៎!»
    «អ្ហា-អ្ហា ឆាប់ទៅរៀបចំចានក្បានឆាប់បានស្រុះស្រូបបាយទឹកជុំគ្នា!» គាត់តឿនម្តងទៀត ខណៈកូនប្រុសកំលោះៗផ្សេងៗក៏ចាប់ចុះមកដល់តុបាយល្មមដែរ ប្លែកតែអ្នកដែលមកដល់ក្រោយគេមានជាប់ដៃគូបណ្តើរគ្នាយ៉ាងស្អិតរមួតមកជាមួយគ្នាទៀត។
    «អ្នកម៉ាក់!» ជុងហ្គុក ពោលទៅកាន់ស្ត្រីចំណាស់ដោយសើចញឹមៗចាប់ទាញដៃ ថេយ៉ុង ឯណេះកេះវឹងៗរាងតូចឈរមិងមាំងៗ ធ្វើមិនសូវដឹងរឿងព្រោះរវល់តែភ័យបុកពោះខ្លាំងពេកស្ទើរតែភ្លេចពីរបៀបគោរពចាស់ទុំ។
    «ជ-ជម្រាបសួរលោកស្រី!»
    «ចាស៎ក្មួយ!ម្នាក់នេះមែនឬកូន?» លោកស្រី ព្រីភៀរ៍ បង្វែរសំណួរទៅរក ជុងហ្គុក នាយស្រាប់តែសើចហើយងក់ក្បាលផ្ងក់ៗបន្ថែម។
    «បាទអ្នកម៉ាក់!» ថេយ៉ុង ឃើញឫកពាម្តាយកូនទាំងពីរនាក់បែរជាមានអារម្មណ៍រៀងច្របូកច្របស់បន្តិច ពេលបានចូលមកដល់ខាងក្នុងភូមិគ្រឹះរបស់គេទៀត កាន់តែជួយរុញច្រានអាការៈញ័រភ័យមកឱ្យគេឱបក្រសោបមួយបំណែកធំទៅទៀត មើលចុះមនុស្សខាងក្នុងភូមិគ្រឹះនេះសម្លឹងមើលមកកាន់គេគ្រប់គ្នាជាមួយខ្សែភ្នែកមិនគួរឱ្យចង់សម្លឹងតបតវិញ អារម្មណ៍របស់គេពិតជាពិបាកទទួលយកស្ថានការណ៍នៅពេលនេះខ្លាំងណាស់មានពេលខ្លះគេភ័យខ្លាំងពេកសឹងតែហាមាត់និយាយពាក្យអ្វីមិនរួចទៀតផង។
    «តោះក្មួយអញ្ជើញមកញ៉ាំអាហារពេលព្រឹកជុំគ្នា!»
    «មិនកើតទេដឹងលោកស្រី ខ្ញុំក្រែងចិត្តណាស់!» ថេយ៉ុង រហ័សស្កាត់សម្តីគាត់និយាយធ្វើទឹកមុខល្ងិតល្ងង់ ព្រោះវាមិនសមទំនងពិតមែន សុខៗក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមតុអាហារជាមួយគ្រួសារថ្លៃថ្នូរដ៏ល្បីល្បាញថែមទាំងមិនបានដឹងថាមកទីនេះក្នុងនាមជាអ្វីទៀត។
    «មិនអីទេ ឆាប់ឡើងមកបាយម្ហូបត្រជាក់អស់ហើយ!» គាត់តឿនចប់ដើរទៅរកតុអាហារមុន ជុងហ្គុក ឥតអែរអង់យូរប្រញាប់ចាប់អូសដៃ ថេយ៉ុង ទៅរកជំនួបគ្រួសារខ្លួនរួចបង្គាប់ឱ្យរាងតូចអង្គុយចុះក្មេងៗក៏ចាប់ដួសបាយដាក់ចានថ្មីសម្រាប់ភ្ញៀវពិសេសម្នាក់នេះយ៉ាងគាប់ចិត្តផងដែរ។
    «អរគុណច្រើនណាស់លោកស្រី!» ថេយ៉ុង អៀនគាត់ណាស់ ឃើញគាត់ដួសអាហារដាក់ចានឱ្យខ្លួនយកចិត្តទុកដាក់ដូចម្តាយក្មេកនិងកូនប្រសារអ៊ីចឹង មានអារម្មណ៍ថាគាត់ហាក់បីដូចជាចាប់អារម្មណ៍ពីគេដល់ថ្នាក់យកអាសាររឿងបាយទឹកផ្គាប់ផ្គួរដល់ថ្នាក់នេះធ្វើឱ្យខ្លួនហាក់បីដូចជាមានចិត្តជ្រួលជ្រាបចម្លែក។
    «ញ៉ាំទៅក្មួយកុំខ្មាសអៀនអីសុទ្ធតែជាគ្រួសារតែមួយនោះទេ!» ជីមីន ឮសូរម្តាយខ្លួនថាដូច្នេះក្រឡេកទៅកេះដៃ ហូស៊ុក ភ្លាមៗមិនភ្លេចសើចញឹមៗដាក់គ្នា។
    «ខ្ញុំថាម៉ែដូចពេញចិត្ត?»
    «អញថាម៉ែគិតចឹងដែរ!» អ្នកកំលោះទាំងពីរកើតចិត្តអស់សំណើចកក្អឹកមុននឹងរូតរះញ៉ាំអាហារ។
    «ថ្ងៃនេះអារម្មណ៍ល្អអីដាច់ចិត្តនាំសង្សាមកចួបប៉ាម៉ាក់?» ជីន ជាអ្នកផ្តោតសំណួរទៅកាន់ ជុងហ្គុក ស្របពេលប្រុសកំលោះហៀបនឹងហាមាត់ញាត់អាហារចូលទៅហើយ។
    «មកពីម៉ាក់ចង់ចួបហ្នឹងណាបង!»
    «សម្រេចថាយល់ព្រមហើយដែលហ៊ានប្រកាសប្រាប់ថា ថេយ៉ុង ជាសង្សារបស់ឯងនោះ? សង្សាខុសពីគូកំណាន់ចិត្តណា!» ណាមជុន ដេញដោលសួរដូចចង់ជាន់កែង ជុងហ្គុក នាំឱ្យ ថេយ៉ុង ខាងណោះអង្គុយឥតសុខខ្លួនសោះ។
    «ហើយប្រាប់ថាយ៉ាងម៉េចទើបស័ក្តិសមទៅបង?» នាយកំលោះសួរបកត្រលប់បីដូចជាមិនសូវមានអារម្មណ៍មូលសោះ ព្រោះពួកគេម្នាក់ៗបានតាំងចិត្តនិយាយញ៉ញ៉េះញ៉ញ៉ោះឱ្យគេឃ្នើសចិត្តភ្លាមៗ ហើយថែមទាំងបានប្រើខ្សែភ្នែកសម្លឹងមុខនាយជាមួយឫកពាចម្អកទៀត។
    «គ្រាន់តែចង់ដឹងថាក្នុងចិត្តឯងច្បាស់លាស់ក្នុងទំនាក់ទំនងមួយនេះហើយឬនៅតែប៉ុណ្ណោះកុំឆ្លើយធ្វើដូចតឹងតែងខ្លាំងពេក ណាមួយបងៗក៏ចង់ដឹងដូចគ្នាដែរ!» ជីន និយាយចប់ត្រឹមតែប៉ុណ្ណេះរហ័សចាប់លើកកែវទឹកមកក្រេបផឹកខណៈ ជុងហ្គុក ក៏មិនបានតបតនិងនាយណាមួយដូចជាឃ្លានអាហារណាស់ដែរ ទើបគិតតែពីញ៉ាំមិនព្រមឈប់សោះ។
    «និយាយអ៊ីចឹងក្មួយខាងណេះឈ្មោះអ្វីដែរ?» លោកស្រី ព្រីភៀរ៍ ទើបតែចាប់នឹកសួររឿងឈ្មោះពី ថេយ៉ុង ព្រោះចួបគ្មាទើបតែបានម្តងគាត់មិនទាន់បានស្គាល់ឈ្មោះរាងតូចឡើយ។
    «ខ្ញុំឈ្មោះ ថេយ៉ុង មីរ៉ាន់ដា លោកស្រី!» ថេយ៉ុង ឆ្លើយដោយការញញិមយ៉ាងស្រស់ធ្វើឱ្យគាត់ពេញចិត្តណាស់ មុខមាត់របស់គេស្អាត ចរិតឫកពាក៏មិនសូវឆ្មើងឆ្មៃ ហើយមិនពូកែមាត់.កច្រើនទៀត មានរបៀបរបបក្នុងការញ៉ាំអាហារ ចេះចុះសម្រុងក្នុងគ្រួសាររបស់គាត់ ហើយថែមទាំងមិនរឹងរូសនៅពេលដែល ជុងហ្គុក ប្រាប់ឱ្យធ្វើអ្វីទៀត ទោះបីចួបគ្នាបានម្តង តែគាត់ហាក់បីដូចជាពេញចិត្តចំពោះ ថេយ៉ុង ខ្លាំងណាស់។
    «ឈ្មោះពិរោះណាស់តើស ជាតារាថ្មីថ្មោងបែបនេះ ទើបខ្ញុំមិនសូវបានចាប់អារម្មណ៍ព្រោះមិនសូវឃើញក្មួយលេចមុខក្នុងបណ្តាញសង្គមអីនធើណេតតាមរយៈសារបង្ហោះអ្វីប៉ុន្មាន!»
    «ខ្ញុំមិនឱ្យចេញមុខព្រោះឥឡូវកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកមីង កាលីដា!» ស្ត្រីចំណាស់ស្រាប់តែចងចិញ្ចើមឡើងខ្វង់។
    «កូនណែនាំ ថេយ៉ុង ឱ្យចូលទៅបម្រើការងារនៅខាងក្នុងស្ថាប័ន កាលីដា ឬ?» ជុងហ្គុក ឯណេះរហ័សរហួនងាកសម្លឹងមុខម្តាយភ្លាម។
    «បាទ!»
    «ល្អដែរ?»
    «ខ្ញុំថាមិនអីទេអ្នកម៉ាក់ ព្រោះខ្ញុំជាអ្នកនាំចូល បើកើតមានបញ្ហាក៏ខ្ញុំជាអ្នកទទួលខុសត្រូវដដែលហ្នឹង ម៉ាក់កុំគិតច្រើនអី គ្មានបញ្ហាអ្វីនោះទេ!»
    «ថេយ៉ុង ពេញចិត្តស្ថាប័នមួយនោះដែរឬ?» ឮគាត់សួរចប់ ថេយ៉ុង បានត្រឹមញញិមតបតដោយការងក់ក្បាលតិចៗ ដ្បិតបានគិតថានេះជាទង្វើកុហក ប៉ុន្តែគេគ្មានផ្លូវជ្រើសរើសដើម្បីឆ្លើយតបនិងគាត់ចំពោះចម្លើយណាមួយឡើយ។
    «ការងារនៅទីនោះខ្ញុំអាចពុះពារធ្វើបានមិនថ្វីទេលោកស្រី!»
    «មិនតានតឹងល្អហើយណា!» ពេលស្តាប់សម្តីគាត់ទៅ ដូចមានន័យអ្វីលាក់បាំងអ៊ីចឹង ថេយ៉ុង នៅស្ងៀមដោយឡែកមិនហ៊ានសួរនាំច្រើនទេ ព្រោះគេក៏ដឹងថាខាងក្នុងនោះស្អុយរលួយប៉ុណ្ណាដែរ គ្រាន់តែចង់នៅធ្វើជាតួល្ងង់សិន ណាមួយក៏មិនទាន់ដល់ពេលចាត់ការដែរ បើវាយប្រហារនៅពេលនេះខ្លាចតែថ្លោះធ្លោយកើតមានរឿងធំ ស្របពេលកំពុងជិតក្លាយទៅជាមនុស្សជិតដិតគ្រួសារត្រកូលវេសតុន៍ទៀត។
    ចប់ម៉ោងបាយគ្រប់គ្នាក៏បំបែកផ្លូវទៅរកការងារធ្វើរៀងៗខ្លួនអស់ចំណែកឯ ថេយ៉ុង លោកស្រី ព្រីភៀរ៍ ក៏បានឃាត់ឃាំងគេឱ្យនៅសម្រាកទីនេះមួយថ្ងៃជាមួយពួកគាត់ ព្រោះចង់ពិភាក្សារឿងខ្លះត្រូវសួរនាំគ្នាបន្ថែមទៀត។
    «ម៉ាក់ហេតុអីត្រូវឃាត់គេឱ្យនៅទីនេះដែរ?» ជុងហ្គុក ដេញដោលតាមសួរម្តាយដល់ជាន់ខាងក្រោមក្នុងបន្ទប់ទទួលភ្ញៀវបន្ទាប់ពីត្រូវបានណែនាំ ថេយ៉ុង ឱ្យទៅខាងក្នុងបន្ទប់សម្រាករួចមកហើយ។
    «ម៉ាក់រៀបចំបន្ទប់ឱ្យកូនរួចហើយ យប់នេះនៅគេងជាមួយប្រពន្ធក្នុងផ្ទះយើងល្អហើយ!»
    «ម៉ាក់..ប្រពន្ធអីរបស់ម៉ាក់?»
    «ក៏ម៉ាក់ពេញចិត្តម្នាក់នេះ សូមផ្តាំផ្ញើប្រាប់ឱ្យហើយណា បើខុសពីម្នាក់នេះម៉ាក់មិនយកធ្វើជាកូនប្រសារនោះទេ!»
    «ម៉ាក់ស្ម័គ្រចិត្តធ្វើខ្នងឱ្យគេផ្អែកឬ? បើជាប់សិទ្ធជាប្រពន្ធខ្ញុំ ខ្ញុំលែងបានដើរហើយ!»
    «យកគេចងជើងឯងហ្នឹងអាកូនកំហូច! ណាមួយគេស្អាតដែរ បើឯងហ៊ានតែភ្លើយើងដណ្តឹងទុកឱ្យបងៗឯងជាក់ជាមិនខាន!»
    «ម៉ាក់!!!!»
    «យកប្រពន្ធទៅ កុំនៅពាលទៀត!» អ្នកកំលោះធ្វើមុខហួសចិត្តអស់មួយទំហឹង បន្ទាប់ពីបានតឹងសរសៃកជាមួយម្តាយរួច រឿងដែលគេនឹកស្មានមិនដល់នោះគឺគាត់ពេញចិត្ត ថេយ៉ុង ថែមទាំងបានបើកដៃយល់ព្រមទទួលយកគេមកធ្វើជាអនាគតកូនប្រសារទៀត។
    «ម៉ាក់មិនទាន់បានស្គាល់គេច្បាស់ឯណា ហេតុអី្វទើបម៉ាក់ហ៊ានសម្រេចចិត្តភ្លាមៗដូច្នេះ?» ជុងហ្គុក ជ្រងចិញ្ចើមឡើងតាមសួរគាត់មិនព្រមនៅស្ងៀមសុខៗគាត់ក៏ដាក់បញ្ជាឱ្យគេយកប្រពន្ធទាំងវ័យនៅខ្ចីជាងបងៗរបស់គេទៅទៀត។
    «រឿងហ្នឹងម៉ាក់ចេះគិតគូររួចទៅហើយឱ្យតែឯងព្រមកែប្រែខ្លួនឈប់ភ្លើតភ្លើន រឿងរៀបការម៉ាក់រៀបចំឱ្យបានទាំងអស់គ្មានបញ្ហានោះទេ!»
    «ពុទ្ធោអើយម៉ាក់ ដល់ថ្នាក់នេះផងហ្អ៎? ខ្ញុំមិននឹកស្មានថាម៉ាក់អាចមានខ្សែភ្នែកមុតស្រួចសម្លឹងមើលឃើញចិត្តមនុស្សយ៉ាងជ្រៅបែបនេះឡើយ ម៉ាក់មានដឹងទេ ថាពួកខ្ញុំមិនបានស្រលា-»
    «មិនបានស្រលាញ់វាយ៉ាងម៉េច ក្មេងៗសម័យឥឡូវដឹងតែស្គាល់គ្នាហើយចង់ដេកស៊ីគ្នានៅលើគ្រែចោលគ្នាទទេៗមិនបានទេ? ឯងនេះអាយុដល់ពេលរៀបការហើយកុំនៅភ្លើៗរឿងលើគ្រែទៀត ល្មមចេះគិតចេះគូរឈប់ធ្វើខ្លួនអាវ៉ាសែបែបនេះបន្តទៅទៀត!» ជុងហ្គុក សម្លឹងមើលទឹកមុខគាត់និយាយជាមួយគេលើកនេះ ដូចហ្មត់ចត់សម្បើមណាស់ បែបគាត់និយាយមែន មិននិយាយលេងទេ ណាមួយគាត់ដូចជា ពេញចិត្ត ពេញថ្លើមចំពោះ ថេយ៉ុង ខ្លាំងណាស់ទៀត ព្រោះគេបានដឹងច្បាស់ណាស់ថាម្តាយរបស់គេមិនងាយយល់ព្រមបើកដៃផ្តល់ឱកាសឱ្យនរណាម្នាក់បានងាយៗស្រួលៗនោះទេ។
    «ខ្ញុំមិនទាន់បានគិតអំពីរឿងទាំងនេះទេអ្នកម៉ាក់!»
    «កុំមកប្រកែក!»
    «ម៉ាក់ហ្អ៎!»
    «ស្ងាត់មាត់ទៅ!»
   
    រាត្រីនេះ
    ម៉ោង ៩:៣២ នាទី..
    ក្រាក!!
    សូរទ្វារបើកឡើងបង្ហាញរាងកាយខ្ពស់ស្រឡះក្នុងដំណើរមួយៗចាប់ដើរចូលទៅឈរកណ្តាលបន្ទប់សម្លឹងមើលផែនខ្នងតូចស្រឡូនដែលអង្គុយចោលផ្ទៃមុខស្រស់ស្អាតសម្លឹងមើលមាត់បង្អួច ខណៈផ្កាយរះយ៉ាងភ្លឺចិញ្ចាចពាសពេញផ្ទៃមេឃដ៏ខ្មៅងងឹតខ្មួរខ្មាញ។
    «សឺត!»
    «លោក!» ថេយ៉ុង ភ្ញាក់ព្រើត កាលបើត្រូវ ជុងហ្គុក ចាប់សង្គ្រប់ថើបថ្ពាល់ពីខាងក្រោយមិនឱ្យដំណឹងមុនសោះ។
    «ជិតក្លាយទៅជាអនាគតកូនប្រសារលោកស្រី ព្រីភៀរ៍ ហើយមិនសប្បាយចិត្តខ្លះទេឬ?»
    «លោកនិយាយពីអ្វីហ្នឹង? ខ្ញុំមិនយល់ទេ!» ថេយ៉ុង ចងចិញ្ចើមឡើង កំលោះសង្ហា ជុងហ្គុក ស្រាប់តែញោចញញិមចុងមាត់។
    «អាទិត្យក្រោយម៉ាក់ខ្ញុំគិតគូររឿងរៀបការរបស់ពួកយើងហើយ..»
    «ហះ?» រាងតូចភ្ញាក់កញ្ជ្រោលដូចត្រូវគេជះទឹកក្តៅដាក់កណ្តាលមុខសុខៗគេមកប្រាប់ពីដំណឹងបែបនេះហើយក្នុងចិត្តជ្រួយច្របល់មិនរសាយមួយគ្រាណានោះសោះ។
    «លោកប៉ុន្តែពួកយើងមិនបាន..»
    «ហេតុអីមិនបាន?» ជុងហ្គុក ចាប់សួរដល់ចំណុចនេះ ថេយ៉ុង បែរជាខាំបបូរមាត់សម្លឹងកែវភ្នែកនាយជាមួយទឹកមុខស្ងៀមស្ងាត់។
    «ខ្ញុំមិនល្អត្រង់ណា? ឬមិនអាចមានអារម្មណ៍អី សម្រាប់ស្រលាញ់ខ្ញុំខ្លះសោះតើមែនទេ រយៈពេលដែលយើងដេកនៅជាមួយគ្នាជាច្រើនដង ថេយ៍ ហាក់គ្មានអារម្មណ៍អ្វីនិងខ្ញុំសោះ?»
    «ព្រោះខ្ញុំមិនហ៊ានគិត ដឹងច្បាស់ថាលោក គ្មានអារម្មណ៍ គ្មានចិត្ត មកគិតគូររឿងបែបនេះជាមួយខ្ញុំនោះទេ!» ថេយ៉ុង ឆ្លើយតបទាំងក្នុងកែវភ្នែករលីងរលោង ហាក់ដូចជាចាប់មានមនោសញ្ចេតនាចំពោះគ្នាកើតឡើងដែរហើយ។
    «ម្តេចបានមិនហ៊ានគិត?»
    «លោកសួរខ្ញុំដូច្នេះឱ្យខ្ញុំទៅសួរនរណាទៀត? មកពីខ្ញុំបានត្រឹមគិតថា ខ្ញុំជាមនុស្សកំដរសិចសម្រាប់លោក ទើបខ្ញុំមិនហ៊ានលួចមានអារម្មណ៍ លើសពីនេះបន្តទៅទៀតទេ!» ជុងហ្គុក ញញិមលូកដៃទៅចាប់ក្រសោបចុងចង្កា ថេយ៉ុង ផ្ងើយផ្ទៃមុខស្រស់ស្អាតឡើងរួចឱនទៅថើបបឺតជញ្ជក់បបូរមាត់ដ៏ទន់ល្មើយមួយខ្សឺត។
    «ចុះពេលនេះហេតុអីពួកយើងមិនសាកមើលចិត្តគ្នាសិនទៅ?»
    «ជុងហ្គុក!» ថេយ៉ុង សម្លឹងមុខគេធ្វើភ្នែកស្លើឡើង ជុងហ្គុក ញញិមចាប់ច្រានរាងតូចច្រឡឹងទៅលើពូកទន់ល្មើយថ្នមៗ។
    «សឺត!!»
    «លោកទីនេះជាផ្ទះ..»
    «ផ្ទះនរណា? គ្មានបញ្ហាទេ! សឺត!!»
    «លោកកុំអី!!!»
    «ស្ងៀម!!»
    «ចាំទៅផេនហោសន៍វិញណា!»
    «ចង់ធ្វើនៅទីនេះ!»
    «លោក!»
    «បងស្រលាញ់អូន!»
    «ជុប៎!!!!»
    «ហ្អឹម!!»
   
   
   
  
  
  
  

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now