ភាគទី១១៖ឱ្យអូនសូមទោស

1.2K 86 0
                                    

    ប្រាវ!!
    «មិនលើកទូរស័ព្ទបងផងមែនទេ? កុំឱ្យបងរកអូនឃើញឱ្យសោះ ថេយ៉ុង ខាសៀល!» ជុងហ្គុក គ្រវែងស្មាតហ្វូនទំនើបចោលឥតសោកស្តាយនៅពេលនេះគេគិតអីមិនចេញក្រៅពីចង់ឃើញមុខ ថេយ៉ុង ខ្លាំងណាស់ ចង់ចួបខ្លាំងដល់ថ្នាក់ខ្លួនរបស់គេដេកដើរឈរអង្គុយក៏នៅមិនសុខក្នុងខ្លួនប្រាណប៉ុន្មានដែរ។
    «ចៅហ្វាយ!» ដេវីត កំលោះកម្ពស់ខ្ពស់ស្រឡះបន្លឺស្រដីឡើង ជុងហ្គុក ដែលឈរមួម៉ៅរហ័សបែរត្រលប់មកសម្លឹងផ្ទៃមុខកូនចៅដោយខ្សែភ្នែកដ៏មុតស្រួច។
    «បានការយ៉ាងណាហើយ?» ជុងហ្គុក ចោលសំណួរទាំងចិត្តអន្ទៈសារ។
    «បានដំណឹងមកហើយចៅហ្វាយអ្នកប្រុស ថេយ៉ុង និងចាកចេញទៅប្រលានយន្តហោះនៅថ្ងៃស្អែកតាមជើងហោះហើរពេលរសៀល!» ភ្នាក់ងារខាងស៊ើបអង្កេតរបស់គេពិតជារហ័សរហួនមានថ្វីដៃល្អខ្លាំងណាស់ទាំងស៊ើបការណ៍មកបានយ៉ាងឆាប់រហ័សហើយអាចតាមទាន់ក្រញាំជើង ថេយ៉ុង បានគ្រប់ទីកន្លែងទៅទៀត ដូច្នេះហើយទើបបានជា ជេស និង ហ្វេចទ័រ តែងតែដាស់តឿន ថេយ៉ុង ថា ជុងហ្គុក វេសតុន៍ មិនមែនជាមនុស្សធម្មតាដែលអាចងាយស្រួលក្នុងការបង្ក្រាបបាននោះទេ គេមានគំនិតវៃឆ្លាតខ្លាំងណាស់ ហើយថែមទាំងអាចដឹងបានគ្រប់រឿងដែលរាងតូចព្យាយាមលួចលាក់ពួនសំងំធ្វើពីក្រោយខ្នងបានយ៉ាងងាយថែមទៀតផង។
    «ស្អែកនេះយើងទៅផែចាត់មនុស្សឱ្យរៀបចំកប៉ាល់ធំផង!» ជុងហ្គុក និយាយដោយមុខងាប់ប្រាប់ដំណឹងឱ្យ ដេវីត បានដឹងចប់ក៏ប្រញាប់ដើរចាកចេញទៅលឿនស្លេវទាំងក្នុងចិត្តក្តៅក្រហាយប្រៀបដូចជាភ្លើងដែលកំពុងតែឆាបឆេះខ្លាំងយ៉ាងសន្ធោសន្ធៅ។
    ទឺត~
    «ស្ទេវីន..ស្អែកនេះមានការងារថ្មីឱ្យធ្វើត្រៀមបញ្ចូនឯកសារសំខាន់មកផង!»
    (យល់ហើយ!)
    ដេវីត ចុចបិទទូរស័ព្ទ តាមទៅឈរសម្លឹងមើលរថយន្តទំនើបដែលទើបនិងចាប់បរចាកចេញទៅពីសាបទីធ្លាអាគារក្រុមហ៊ុនដ៏ខ្ពស់សន្លឹមតាមរយៈខ្សែភ្នែកមិនអស់ចិត្ត។

    ថ្ងៃបន្ទាប់..
    នៅតាមផ្លូវ..
    ស្ថានភាពកាន់តែរញ៉េរញ៉ៃខ្លាំងឡើងៗស្របពេល ថេយ៉ុង ក៏បានរៀបចំធ្វើដំណើរចាកចេញទៅកាន់ប្រលានយន្តហោះនាពេលរសៀល ប៉ុន្តែគេបែរជាមានអារម្មណ៍ថាស្ទាក់ស្ទើរ ព្រោះតែបានដឹងថា ជុងហ្គុក និងមិនព្រមដោះលែងគេដោយងាយៗស្រួលនោះឡើយ។ គិតហើយកាយទន់ល្អូកបានត្រឹមតែអង្គុយស្ងៀមស្ងាត់នៅកៅអីបាំងខាងក្រោយ ស្របពេលនឹងកំពុងតែបានធ្វើដំណើរចាកចេញទៅកាន់ប្រលានយន្តហោះតាមដងវិថីដ៏មមាញឹកនាពេលនេះ។ រថយន្តបានបរចេញទៅកាន់តែឆ្ងាយដាច់កន្ទុយភ្នែក ខណៈរថយន្តមួយគ្រឿងពណ៌ខ្មៅរលោងបានបើកប្រដេញតាមឡានពួកគេពីខាងក្រោយតាមទៅដូចគ្នាដែរ។
    «តាមឡានមួយគ្រឿងនោះឱ្យលឿនទៅ!» ជុងហ្គុក បញ្ជា ដេវីត ដែលកំពុងបញ្ជាចង្កូតឡាន អ្នកកំលោះយល់ការណ៍ប្រញាប់ជាន់ហ្គាសបន្ថែមល្បឿនដេញតាមរថយន្តដែល ថេយ៉ុង កំពុងតែជិះនោះជាប់លាប់មិនដាច់ពីក្រសែភ្នែក រហូតទៅដល់ផ្លូវបំបែកឆ្ពោះទៅកាន់ប្រលានយន្តហោះមិនបានប៉ុន្មាននាទីក៏ត្រូវឆ្លងកាត់ផ្លូវក្រោមដីបន្ថែមមួយដំណាក់កាលទៀត។
    «ហ្វេចទ័រ បើកឱ្យលឿនជាងនេះទៀតបានទេ?» ថេយ៉ុង កាន់តែក្នុងមិនស្រួលក្នុងចិត្តរន្ថាន់និយាយបង្ខំជំនិតការខ្លួនឱ្យបន្ទាន់ល្បឿនរថយន្តប្រញាប់ឡើង។
    «ខ្ញុំកំពុងតែបន្ថែមល្បឿនហើយ ថេយ៍!» ហ្វេចទ័រ ឆ្លើយតបចប់រួចរហ័សជាន់ហ្គាសបន្ថែម។
    ង៉ឺត~
    ផាំង!!!
    «អ្ហាយ!!!!» ទាំងអស់គ្នាស្ថិតខាងក្នុងរថយន្តដ៏ទំនើបក៏ស្រាប់តែនាំគ្នាលាន់មាត់ស្រែកយ៉ាងកងរំពង។
    «ឡានបែកកង់ហើយ!» ជេស ស្រែកងាកទៅសម្លឹងឃើញឡានជាច្រើនគ្រឿងតាមមកពីខាងក្រោយកាក់ឡានរបស់ពួកគេជាប់ហាក់គ្មានសល់ផ្លូវដែលអាចជិះរត់គេចខ្លួនទៅបាននោះទេ។
    «អ្នកប្រុស ជុងហ្គុក វេសតុន៍!» Agency ទាំងពីរបានត្រឹមបើកគ្រាប់ភ្នែកយ៉ាងធំៗក្រឡោតឡើងសស្គូស កាលបើឃើញថាវត្តមាន ជុងហ្គុក ស្រាប់តែបានបង្ហាញខ្លួនឡើងក្នុងទឹកមុខមាំទាំនិងកែវភ្នែកដ៏សែនមុតស្រួចខ្លាំងបំផុត។
    «កើតរឿងធំហើយ!» ហ្វេចទ័រ បានត្រឹមអង្គុយងេមងាម ជុងហ្គុក ស្ទុះស្ទារដើរចូលមកព្រមទាំងដកកាំភ្លើងខ្លីមួយដើមពណ៌ខ្មៅរលោងស្រិលលើកភ្ជង់ចំពោះមុខឡានរបស់ពួកគេដោយគ្មានចិត្តខ្លាចរអារបន្តិចណានោះសោះ។
    «អ្ហាយ!!!»
    «អូនឆាប់ចេញមក!» បុរសមានទឹកមុខពេញប្រៀបទៅដោយកំហឹងទោសៈ ពោលពាក្យទាំងឫកពាខឹងច្រឡោតប្រៀបដូចជាត្រូវកម្រោលចូល ថេយ៉ុង អង្គុយស្ងៀមសម្លឹងមុខ ជុងហ្គុក ពីខាងក្នុងឡានតាមទៅដោយខ្សែភ្នែកឥតខ្លាចញញើតញញើមបន្តិចណានោះសោះឡើយ។
    ផាំង!!
    «អ្ហាយ..»
    «ថាឱ្យចេញភ្លាមមក!» ជុងហ្គុក ក្តាប់ដៃយ៉ាងណែនដាល់កញ្ចក់ទ្វារឡានមួយទំហឹង ប៉ុន្តែពួកគេនៅតែបន្តអង្គុយភ័យខ្លាចរហូតស្ពឹកខួរក្បាលមិនគិតព្រមបើកទ្វារឡានទៀត។
    «មិនចេញមែនទេ? ពួកឯងវាយកម្ទេចឡាននេះចោលទៅ!»
    «ពួកគេចង់ធ្វើអ្វីមិនបានទេ..» ជេស និង ហ្វេចទ័រ នាំគ្នាភ័យឆ្លេឆ្លា ចំណែកឯ ថេយ៉ុង ស្រាប់តែចាប់ទាញគន្លឹះទ្វារឡានបើកចុះចេញមកឈរចំពោះមុខ ជុងហ្គុក ដោយសេចក្តីក្លាហានបំផុត។
    «ថេយ៍!»
    ផាច់!
    «រឿងលោកនិងខ្ញុំចប់គ្នាហើយ..លោកតាមមកធ្វើស្អីទៀត?» ថេយ៉ុង ទម្លាក់ដៃដែលទះលើកំផ្លៀង ជុងហ្គុក ចុះទាំងដែលមិនបានដឹងថាថ្ពាល់របស់គេនេះមិនដែលមាននរណាម្នាក់ហ៊ានលើកដៃប៉ះពាល់វាសូម្បីតែមួយចុងក្រចកណាឡើយ ទិដ្ឋភាពទាំងនេះបានត្រឹមតែធ្វើឱ្យកូនចៅរបស់នាយទាំងអស់ស្វាងគ្រាប់ភ្នែកចែសតែម្តង។
    «តែបងនៅមិនទាន់ចង់ចប់!» ជុងហ្គុក ប្រកែកចាប់ក្រសោបលើកលីខ្លួនប្រាណ ថេយ៉ុង ដាក់មកលើស្មាមុននឹងបង្វែរខ្លួនដើរចេញទៅរករថយន្តសេរីទំនើបរបស់ខ្លួនវិញ។
    «លោកចង់ធ្វើអ្វីលែង..»
    ក្រឹក!!!
    «ពួកឯងចេញឡានទៅ!»
    «បាទចៅហ្វាយ!» និយាយចប់រថយន្តក៏បានបរចាកចេញទៅលឿនស្លេវដែលជាហេតុធ្វើឱ្យទឹកមុខ ហ្វេចទ័រ និង ជេស នៅតែបន្តភិតភ័យស្លន់ស្លោដដែលសំណាងហើយដែល ជុងហ្គុក មិនបញ្ជាឱ្យមនុស្សរបស់ខ្លួនមកសម្លាប់ពួកគេទាំងពីរនាក់ចោលនោះ។
   
    សមុទ្រ
    នៅលើកប៉ាល់
    ព្រូស!!!
    «មនុស្សឆ្កួតលែង!» ថេយ៉ុង ស្រែកឮខ្លាំងៗ កាលបើត្រូវរាងក្រាស់ចាប់ខ្លួនបោះអស់មួយទំហឹងកម្លាំងទៅខាងលើពូកសឹងតែបាក់ចង្កេះ។
    ជុងហ្គុក មិនស្តាប់តាមទៅចាប់ប្រអប់ដៃរាងតូចក្តោបយ៉ាងណែនជាប់សង្កត់ស្ទើរតែបាក់ម្រាមដៃទៅលើពូកកម្រាលពណ៌.ស រួចឱនទៅថើបឈ្មុសឈ្មុលលើថ្ពាល់ទទឹកទឹកភ្នែកជោករហេមរហាមខ្លាំងៗ ឥតប្រណី សន្សឹមបឺតជញ្ជក់គល់.កស្រឡូន.សខ្ចីលិឍមិនអស់ចិត្តនៅបឺតបន្សល់ស្នាមជាំជាច្រើនកន្លែងទៀត។
    «អ្ហឹកៗៗ..អ្ហាយ..លែង!» ថេយ៉ុង ប្រើរើបម្រះនៅពេលដែលរាងក្រាស់បំពានរាងកាយរបស់ស្ទើរតែគ្មានខ្វះចន្លោះប្រហោងណានោះសោះ ជុងហ្គុក រហ័សប្តូរមកចាប់ហែកសម្លៀកបំពាក់ដែលបិទបាំងជិតលើខ្លួនប្រាណតូចស្តើងគ្មានសេសសល់ មុននឹងចាប់កន្ទ្រាក់ទាញបោចដូចបោចស្មៅដោយទាំងឫសសម្រាតចេញម្តងមួយៗទម្លាក់បោះចោលដោយគ្មានភាពសោកស្តាយ។
    «អ្ហាយ ជុងហ្គុក..អ្ហា..ហ៊ឹកៗៗ..ឈប់ទៅ..អ៊ុប!!» ធុញនិងសម្តីស្រែកតវ៉ាគ្មានបានការខ្លាំងពេកនាយកំលោះស្ទុះបឺតជញ្ជក់បបូរមាត់ញ័រតតាត់ខ្លាំងៗ លូកដៃទៅចាប់ទាញចង្កេះខោទ្រនាប់ ថេយ៉ុង បោចសម្រាតចោលហើយលូកម្រាមដៃដ៏រស់រវើកចូលទៅអង្អែលកាន់ត្រដុសឈ្លីគល់ភ្លៅស្រឡូនសខ្ចីស្ទាបច្របាច់ៗមិនឱ្យខកខាន។
    «អ្ហឹកៗៗ..» សំឡេងយំបន្លឺខ្សាវៗក្បែរត្រចៀកបុរសកាចឃោឃៅយង់ឃ្នងទឹកភ្នែកថ្លាយ៉ង់ហូរស្រក់ចំពោះមុខនាយជាច្រើនដំណក់ជ្រាបស្រោចយ៉ាងរហាម។
    «អូនក្បត់បង?» ជុងហ្គុក ចាប់ក្រសោបច្របាច់ចង្ការាងតូចថ្នមៗដៃបំផុត ថេយ៉ុង ងាកសម្លឹងកែវភ្នែកនាយដោយគ្មានវាចា ខណៈទឹកភ្នែកក៏ចេះតែហូរស្រក់ស្រោចរហាមរលាក់ចុះមកឥតគ្មានពេលបញ្ឈប់។
    «ឮបងសួរទេ? អូនមិនស្រលាញ់បងទេមែនទេ?» គេស្រែកគំហកកាន់តែខ្លាំងចាប់អង្រួនស្មា ថេយ៉ុង ញក់ញីសឹងតែដាច់ជ្រុះក្បាលពីស្មារាងតូច។
    «ឈឺ!»
    «ឈឺហ្នឹងហើយ ទើបបងធ្វើបែបនេះចំពោះអូន ម្តេចមិនព្រមឆ្លើយនិងបងមក? ឬមួយអូនចង់ឱ្យប្រើធម៌ក្តៅជាងនេះទៀត?» ម្តងនេះ ជុងហ្គុក សម្លុតខ្លាំងៗទាល់តែ ថេយ៉ុង ដកដង្ហើមញាប់ដង្ហក់ក្រោមដើមទ្រូងនាយ។
    «ព្រោះវាជាតួនាទី បើលោកដឹងហើយ លោកសួរខ្ញុំធ្វើអីទៀត?» ថេយ៉ុង ឆ្លើយតបទាំងកែវភ្នែកធ្មេចញាប់ស្អេកឃាត់សំណើមទឹកភ្នែកទាំងក្នុងដើមទ្រូងចុកស្ទើរធ្លុះធ្លាយបែក។
    «ហ៊ានក្បត់សូម្បីតែមនុស្សប្រុសដែលស្រលាញ់អូនពិតប្រាកដ?» ក្នុងចិត្តរបស់គេចាប់ផ្តើមប៉ះទង្គិចពេលបានដឹងថា ថេយ៉ុង ហ៊ានធ្វើខ្លួនស្មោគគ្រោកដូច្នេះមិនគិតពីដែនអារម្មណ៍ដ៏ជ្រាលជ្រៅដែលនាយកំពុងមានចំពោះគេវាធំធេងខ្លាំងប៉ុណ្ណាឡើយ។
    «លោកមកស្រលាញ់ខ្ញុំធ្វើអី ក្រែងលោកចង់បានខ្ញុំគ្រាន់តែជាតួសិចកំដរលោកនៅលើគ្រែតែប៉ុណ្ណោះមិនអ៊ីចឹងអ្ហេះ មែន..ខ្ញុំក្បត់លោក ព្រោះខ្ញុំត្រូវការបំផ្លិចបំផ្លាញស្ថាប័នមីងរបស់លោក ខ្ញុំអាក្រក់ ខ្ញុំមិនល្អ មិនសមធ្វើឱ្យលោកមកស្រលាញ់មនុស្សគម្រក់ដូចជាខ្ញុំនោះទេ..ពេលនេះលោកបានដឹងការពិតហើយ..លោកគួរតែឈប់ទៅ!»
    «សឺត..បងមិនខឹងនិងអូនទេ..បងមិនខ្វល់ពីអ្វីដែលអូនបានធ្វើនោះទេ!» ជុងហ្គុក ឱនទៅថើបបបូរមាត់ ថេយ៉ុង មួយខ្សឺត រួចលើកដៃទាំងទ្វេមកកាន់អង្អែលក្បាលរាងតូចថ្នមៗមុននឹងចាប់ក្រសោបទាញផ្ទៃមុខស្រឡូនមកជិតផ្ទៃមុខរបស់ខ្លួនបន្ថែម។
    «ជុងហ្គុក!!» ថេយ៉ុង យំបង្ហូរជោកទឹកភ្នែកពេញផែនថ្ពាល់រហាមនៅពេលដឹងថា ជុងហ្គុក មិនអាចសូម្បីតែខឹង ចំពោះកំហុសដែលគេបានធ្វើកន្លងមក ព្រោះនាយបានដឹងគ្រប់យ៉ាងចាប់តាំងពីបានចួបគ្នាលើកដំបូងមកម្ល៉េះ គ្រាន់តែចង់ ធ្វើគ ធ្វើថ្លង់ ធ្វើល្ងង់ មិនចង់រករឿង មិនចង់សាងបញ្ហា ខ្ជិលសូម្បីតែខឹង ខ្ជិលសូម្បីតែដាក់ការតាមដានទៀត។
    «សឺត..ជុប៎!» ជុងហ្គុក ថើបបបូរមាត់ ថេយ៉ុង សារជាថ្មីម្តងទៀត ថើបថ្នមៗ ឱបថ្នមៗ រហូតបង្អូសបបូរមាត់សម្រូតមកថើបបឺតជញ្ជក់គល់.កស្រឡូន សន្សឹមក្រសោបថើបច្របាច់ដើមទ្រូងដ៏ស្រស់ស្អាតទាំងគូ រួចជញ្ជក់បឺតខាំគ្រញិចលើចុងសុដន់ពណ៌ស៊ីជម្ពូទាំងសងខាងលិឍជញ្ជក់ក្រេបរសជាតិមិនមានអារម្មណ៍ជិនណាយបន្តិចឡើយ។ ដៃក្រាស់អង្អែលស្ទាបច្របាច់ក្តោបត្រគាកមូលណែនក្លំពីលើដល់ក្រោមជាច្រើនដង។ បន្ទាប់មកនាយក៏ក្រោកឡើងអង្គុយលុតជង្គង់ចំប្រឡោះជើងរាងតូច ហើយដោលចង្កេះរុញស៊កភាពរឹងមាំបញ្ចូលទៅក្នុងភាពទន់ជ្រាយយឺតៗ ទើបចាប់ផ្តើមកម្រើកចង្កេះតាមជាក្រោយដោយចាប់កន្ធែកជើងទាំងគូលើកមកកេវលើចង្កេះរបស់ខ្លួនយ៉ាងណែន។
    «អ្ហាស-អ្ហា!!» ថេយ៉ុង ពើតពើងត្រគាកទទួលយកភាពរឹងមាំរាងក្រាស់ដែលកំពុងតែបោកបុកសម្រុកផ្ទប់ត្រគាកខ្លួនញាប់ស្អេក។
    ជុងហ្គុក ញញិមលើកដៃប៉ះច្របាច់លើថ្ពាល់រាងតូចថ្នមៗប្រឹងដោលបុកខ្លាំងៗក្នុងភាពទន់ជ្រាយរាងតូចទាល់តែខ្ជាក់សំណើមជ្រាបចេញមកមុននឹងលើកក្រឡាស់ឱ្យ ថេយ៉ុង អង្គុយអុករែងចលនាចង្កេះគ្រវីកកិតភាពរឹងមាំរបស់ខ្លួនពីខាងលើម្តង។ ម្រាមដៃវែងស្រួចដូចបន្លាក្រូចលើកចាប់កាន់ស្មាដ៏ធំរីកក្រអាញបើកយ៉ាងសន្ធឹងបង្ហាញរាងកាយដ៏ស្វាហាប់ញ៉ាំងឱ្យត្រគាកទន់ភ្លន់ល្វត់ល្វន់បន្តអុកពីខាងលើកាន់តែញាប់ស្អេករកថាមិនត្រូវ។
    «អ្ហា-អ្ហាសៗៗ..» ថេយ៉ុង ងើយក្បាលឡើងទាមទារសេចក្តីសុខឱ្យខ្លួនឯងពុះពោកញ្ជ្រោលរោលរាលខ្លាំងៗរហូតដល់ញ័រស្មាទទ្រើក។
    «សឺត..ប្រពន្ធសំឡាញ់..បងស្រលាញ់អូនខ្លាំងណាស់!» ជុងហ្គុក ពោលពាក្យបណ្តើរនិងទទួលយកអារម្មណ៍សុខស្រួលខ្លាំងឡើងៗបណ្តើរ សន្សឹមចាប់ឱបក្រសោបចង្កេះតូចអង្ក្រងថើបលើឆ្អឹងដងកាំបិតរបស់កាយតូចពោពេញទៅដោយចិត្តគ្រឺតក្នាញ់។
    «អាស..អា..សឺត!!» ថេយ៉ុង ត្រូវបាននាយផ្តួលឱ្យគេងរង់ចាំទទួលយកសេចក្តីសុខវិញម្តង ជុងហ្គុក ប្រើល្បឿនចង្កេះបុកផ្ទប់ញាប់ស្អេកជាច្រើនទឹក មុនពេលដកភាពរឹងមាំចេញខ្ជាក់សំណើមសថ្លាលើក្បាលពោះរាបស្មើគ្មានខ្លាញ់ក្តៅឧណ្ហៗធ្វើឱ្យរាងតូចគេងញ៉ាក់ខ្លួនទទ្រើក។
    «ជុងហ្គុក!» ម្រាមដៃទាំងគូលូកទៅចាប់ឱបចង្កេះរាងក្រាស់យ៉ាងណែនសន្សឹមក្រោកអង្គុយលើភ្លៅនាយមុននឹងសម្លឹងកែវភ្នែកខ្មៅនិលដោយអារម្មណ៍ច្របូកច្របស់។
    «ឱ្យអូនសូមទោស!» ជុងហ្គុក ញញិមលើកដៃឱបលើខ្នងតូច រួចងក់ក្បាលតិចៗ។
    «បងមិនខឹងនិងអូនទេ បើអូនធ្វើត្រូវបងក៏មិនដេញដោលច្រើនដែរ!»
    «ហ៊ឹកៗ..អូនគ្មានជម្រើសទេ..អូនមិនចង់ធ្វើវានោះទេ!» ថេយ៉ុង និយាយប្រាប់នាយទាំងគ្រវីក្បាលញ័រតតាត់ តាមពិតតាំងតែពីដំបូងបើគង់តែយល់ថាអាណិតដល់ ឆាលី ក៏គេមិនព្រមលូកដៃចូលមកក្នុងរឿងទាំងអស់នេះដែរម្យ៉ាងវិញទៀតគេចង់បានស្ថាប័នដែលជាញើសឈាមសេសសល់ពីការខិតខំប្រឹងប្រែងរបស់ម្តាយខ្លួនពីម្តាយចុងមកវិញ ទើបគេតស៊ូហ៊ានជម្នះធ្វើវាទាំងប្រថុយប្រថានដោយមិនខ្វល់ពីសេចក្តីអន្តរាយណាមួយឡើយ ចុងក្រោយក្លាយទៅជាបែបណាគេក៏សុខចិត្តទទួលយកឱ្យតែអាចធ្វើឱ្យម្តាយចុងរបស់ខ្លួនឈឺចាប់ខ្លាំងលើសដើម ពីអ្វីដែលម្តាយរបស់ខ្លួនធ្លាប់បានចួបរឿងរ៉ាវអួលណែនក្នុងដើមទ្រូងកន្លងមកទ្វេដងក៏គេសុខចិត្តលះបង់ជីវិតរបស់ខ្លួនឯងដែរ។
    «បងនិងជួយអូន!»
    «ហ្អឺ?» ថេយ៉ុង ភ្ញាក់ព្រើតសម្លឹងមុខ ជុងហ្គុក ភ្លាម រួចបន្ទរសម្តីឡើង÷
    «បងថាយ៉ាងម៉េច?»
    «បងនិងជួយអូនក្នុងកិច្ចការមួយនេះ!»
    «បង?» ជុងហ្គុក លើកម្រាមដៃជូតទឹកភ្នែក ថេយ៉ុង ចេញពីថ្ពាល់ថ្នមៗ។
    «អូនកុំបារម្ភទៀតអី!» សម្តីដ៏ធ្ងន់កណ្តុកធ្វើឱ្យបេះដូងទន់ជ្រាយអម្បាញ់មិញចាប់មានកម្តៅភាពរឹងមាំឡើងវិញមួយរំពេច។
    «អូនស្រលាញ់បង ជុងហ្គុក!» ថេយ៉ុង ចាប់ថើបថ្ពាល់នាយមួយដង្ហើម រួចរុញច្រានរាងក្រាស់ឱ្យគេងទៅលើពូក មុននឹងឡើងអង្គុយសោយរាជ្យលើកូននាគរាជកំណាចមួយនោះ ចាប់ផ្ដើមលើកដាក់ចង្កេះអុកខ្លាំងៗបម្រើឱ្យរាងក្រាស់មានសេចក្តីសុខខ្លាំងអនេក។
   
    យប់ដដែល
    ភ្លើងរាត្រីបើកបញ្ឆេះឡើងផ្លុងៗលើកប៉ាល់ដ៏ធំជាន់ខាងលើធ្វើឱ្យខ្យល់ធ្លាក់ចុះមកត្រសៀករងារព្រួចពេញរាងកាយក្រាស់ឃ្មឹក ដែលឈរដោះអាវមួយល្វែងលើស្លៀកត្រឹមខោជើងខ្លីលើក្បាលជង្គង់បន្តិចតែប៉ុណ្ណោះ។
    «ចៅហ្វាយ!» ស្ទេវីន ដើរឡើងមកដល់ជាន់ខាងលើបន្លឺសំឡេងទៅកាន់អ្នកប្រុសកំលោះសង្ហាដែលឈរជក់បារីកាត់សាញស្ងប់ស្ងាត់តែម្នាក់ឯងនៅលើកប៉ាល់គ្មានសំឡេងជជែក។
    «យ៉ាងម៉េច?» នាយងាកមករកជំនិតដោយទឹកមុខមាំស្មើ។
    «ខ្ញុំមកសួរចៅហ្វាយទាក់ទងនិងរឿងអ្នកប្រុស ថេយ៉ុង ថ្មីៗនេះខ្ញុំទទួលបានដំណឹងមកថា ឆាលី កំពុងតែមានបញ្ហាធំ នៅឯភូមិគ្រឹះ ខាសៀល ដោយសារតែឪពុករបស់អ្នកប្រុស ថេយ៉ុង គម្រាមសម្លាប់គេ ប្រសិនបើការផ្តួលរំលំក្រុមហ៊ុនរបស់លោកស្រី កាលីដា នៅតែមិនទាន់បានសម្រេចទៀត បញ្ហាយ៉ាងអាក្រក់និងអាចកើតឡើងមកបានដោយងាយ!» ស្ទេវីន មានអារម្មណ៍មិនល្អក៏ដោយសារតែខ្លួននឹកគិតអាណិតដល់ ឆាលី ដែលជាដៃគូស្នេហ៍ខ្លាំងពេកតាមពិតគេក៏មិនចង់ក្បត់និងមិត្តប្រុសខ្លួនដែរ ប៉ុន្តែអាយុជីវិត ឆាលី ក៏សំខាន់សម្រាប់គេខ្លាំងណាស់បើសិនគេមិនឈឺឆ្អាលនិងពឹងពាក់ខ្ចីដៃចៅហ្វាយឱ្យជួយផងនោះ ទៅថ្ងៃក្រោយទៅគេពិតជាមិនអាចស្រោយស្រង់អ្វីមកបានវិញឡើយ។
    «រំដោះ ឆាលី ចេញពីទីនោះទៅចប់រឿងហើយ!»
    «ចៅហ្វាយ!» ស្ទេវីន ងើបសម្លឹងមើលមុខ ជុងហ្គុក ដោយកែវភ្នែកស្លន់ស្លោ។
    «ព្រោះបើទុកគេឱ្យនៅទីនោះទៀត ច្បាស់ជាមានបញ្ហាជាន់កគ្នាមិនព្រមឈប់នោះទេគេយក ឆាលី មកសម្អាងធ្វើជាខែល រឿងដែលអាចធ្វើទៅរួចបានគឺប្រើប្រាស់ជីវិតរបស់ ឆាលី មកចង្អុលធ្វើជាកូនអុកដែលចំណាត់ខ្មាំងអាចគិតមានគំនិត មានឱកាសគំរាម ថេយ៉ុង បានគ្រប់យ៉ាង កុំរៀនល្ងង់ខ្លាំងពេក រកកន្លែងណាមានសុវត្ថិភាពបំផុត នាំគេរត់គេចខ្លួនចេញមកទៅស្រេចបាច់អស់ទៅហើយ!» ជុងហ្គុក លើកកន្ទុយបារីមកជក់បន្ត ស្ទេវីន យល់សាច់ការណ៍ ទើបលែងនឹកសួររំខានបន្តទៅទៀត តាមពិតគំនិតរបស់ ជុងហ្គុក ក៏ត្រឹមត្រូវម្យ៉ាងដែរនាយនិយាយចេញមកសមហេតុផលច្រើន មិនថាមានរឿងអ្វីកើតឡើងនោះទេ ស្ទេរីស និងមិនព្រមទុុកឱ្យ ឆាលី ឯកោតែម្នាក់ឯងឡើយ។
   

   
  

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now