ភាគទី២៨៖ព្រោះបងចង់ដឹងចិត្តអូន

1.1K 68 1
                                    

    ម៉ោង ១០:២០ នាទី
    ថេយ៉ុង គេងមិនលក់ទេ ទើបក្រោកដើរចេញទៅរកបន្ទប់ទទួលភ្ញៀវដើម្បីអង្គុយសំកុកម្នាក់ឯងនៅទីនោះជាការបន្ធូរអារម្មណ៍តានតឹងដែលខ្លួនបានចួបប្រទះនាពេលកន្លងមក គេគិតម្តងហើយគិតម្តងទៀតរឿងរៀបការដែលជាការសម្រេចចិត្តដ៏ប្រថុចញុចបំផុត។ គេមិនគួរណាមកចួបរឿងដ៏អាក្រក់បែបនេះសោះ តាំងតែពីដំបូងមកគេមិនគួរដើរចូលមកក្នុងជីវិត ជុងហ្គុក វេសតុន៍ ទេ មានបេះដូងស្មោះត្រង់ទុកសម្រាប់ប្រគល់ជូនគេបែរជាក្លាយទៅជារឿងឥតប្រយោជន៍ត្រូវបានគេម៉ាកងាយ មើលស្រាលខ្លួន ជាន់ឈ្លីស្នេហាដ៏បរិសុទ្ធនេះឱ្យធ្លាក់ក្នុងសភាពកខ្វក់ គេបានធ្វើខុសណាស់ណាទៅ គ្រាន់តែបានស្រលាញ់ចាប់ចិត្តមនុស្សប្រុសដែលគ្មានចិត្តគ្មានបេះដូងម្នាក់នោះខ្លាំងយ៉ាងនេះ។ ចុងក្រោយបង្អស់ត្រូវមកស្តាប់ពាក្យគេជេរដៀលត្មិះ ដៀមដាម ផ្លែផ្កា មុសារ សព្វគ្រប់បែបយ៉ាង ទាំងអន់ ថោកទាបខ្លាំងជាងសម្រាមទៅទៀត។
    «ជាតិមុនខ្ញុំជាប់ជំពាក់កម្មអីលោកទៅ? ហេតុអីជាតិនេះលោកចងកម្មពៀរនឹងខ្ញុំខ្លាំងម្លេ៉ះ ធ្វើល្អក៏ខុស មិនធ្វើអ្វីសោះក៏ខុសដែរ លោកស្អប់ខ្ពើមរអើមខ្ញុំខ្លាំងយ៉ាងនេះផងតើមែនទេ បេះដូងខ្ញុំខ្ទេចខ្ទីប្រេះស្រាំដោយសារតែលោកម្នាក់ វាអាចរីកមាឌពេលនៅជាមួយលោក ហើយក៏អាចឈឺចាប់ខ្លាំងក៏ដោយសារតែលោកម្នាក់ដែរ ជុងហ្គុក!» ថេយ៉ុង ពោលនិយាយទាំងក្នុងដើមទ្រូងដកដង្ហក់ញាប់ស្អេក។ ចំណែកឯទឹកភ្នែកក៏ហូរស្រក់ចុះមករហេមរហាមដាបដាលលើផែនថ្ពាល់ជោករលាក់។ គិតច្រើនពេលណា យំខ្លាំងពេលនោះ គេរឹងមាំ ព្រោះអារម្មណ៍ចង់ឈ្នះ តែគេទន់ជ្រាយបំផុត ពេលនឹកដល់ស្នាមស្នេហ៍ដែលធ្លាប់បានលួងលោមប្រលោមជាមួយគ្នា នឹកគ្រាផ្អែមល្ហែម នឹកដៃដែលធ្លាប់ឱបថ្នាក់ថ្នម ថែបំពេរ នឹកពេលថើប ស្នាមថើបដ៏សែនទន់ភ្លន់នឹងបបូរមាត់ទន់ល្មើយ ប៉ុន្តែពេលនេះអ្វីៗបានកែប្រែរួចរាល់អស់ទៅហើយ បុរសដែលធ្លាប់មានទឹកមុខស្រទន់ ប្រែជាកំណាច កែវភ្នែកធ្លាប់បានសម្លឹងមើលដោយភាពត្រជាក់ស្រេង ឥឡូវនេះក៏សម្លឹងមើលមកដោយភាពក្តៅគគុក ចងកំហឹង ទាំងពេបជ្រាយជម្រេញ ភាពស្អប់ខ្ពើមនៅក្នុងចក្ខុមួយនោះ ធ្វើឱ្យគេសម្លឹងមើលឃើញហើយចុកផ្សារបេះដូងដូចគេមួលក្តិចវាយបំបែកជាបំណែក។ មានពេលខ្លះទៀត ចង់ឱ្យគេមើលថែថួនខ្លួន ប្រាប់ថាស្រលាញ់ដូចពីមុន ប្រាប់ថានឹកគ្រប់វិនាទី រួចក៏បារម្ភគ្រប់ពេលវេលា មិនមែនស្ងៀមស្ងាត់ហើយតោះតើយសោះអង្គើយពិបាកសូម្បីតែសម្លឹងមើលមុខគ្នាឱ្យចំផងអ៊ីចឹងនោះទេ។ 
     «អ៊ួក!» សំឡេងក្អួតចង្អោរបានបន្លឺឡើង រាងតូចក្នុងទឹកមុខស្លេកគាំង ញើសហូរជោកដូចទឹកក៏រហ័សក្រោករត់ស្ទុះវឹងចូលទៅក្នុងបន្ទប់ដើម្បីក្អួតព្រោះអារម្មណ៍ញ័រសាច់ធីងធោងស្ទើរតែវង្វេងស្មារតីងងឹតមុខដួលសន្លប់។
     «អ៊ួក-អ៊ួ...អ៊ួក!!!» ថេយ៉ុង លើកដៃរឹតរួតលើដើមទ្រូងខ្លួនខ្លាំងៗខំប្រឹងក្អួតទាល់តែសំណល់អាហារដែលញ៉ាំទៅទាំងអម្បាល់ម៉ានបានខ្ជាក់ចេញមកស្ទើរតែអស់ពីពោះពីពុងគ្មានសេសសល់។
     «ឈឺក្បាុលណាស់!» រាងតូចបើកទឹកបង្ហូរលុបលាងមុខឱ្យស្រឡះអារម្មណ៍ជាងមុន ទើបដើរចេញមកវិញ ក្រឡេកទៅសម្លឹងមើលឃើញវត្តមាន ជុងហ្គុក ដែលអង្គុយលួចអកស្រាកាត់យប់ព្រលប់ទៀតហើយ ទំនងគិតថាគ្មាននរណាដឹង គ្រប់គ្នាបានចូលគេងលុងលក់អស់ ទើបគេលួចចេញមកផឹកស្រាស្ងាត់ៗតែម្នាក់ឯង។
     ថេយ៉ុង ឈានជើងចាប់ដើរចេញទៅ សំដែងឫកពាមិនចាប់អារម្មណ៍ ជុងហ្គុក ឯណោះក៏មិនបាននឹកខ្វាយខ្វល់ ព្រោះស្រវឹងស្រាងិល យ៉ាងណាក៏មិនចាប់អារម្មណ៍ថាជាវត្តមាន ថេយ៉ុង ដែរព្រោះភ្នែកគេស្រវាំងណាស់ មើលមិនសូវឃើញច្បាស់ គិតបានតែត្រឹមថាប្រហែលជាអ្នកបម្រើនៅក្នុងភូមិគ្រឹះនេះតែប៉ុណ្ណោះ។
     «បងស្រលាញ់អូន ថេយ៍..បងស្រលាញ់អូនខ្លាំងណាស់!» អ្នកដែលស្រវឹងងងឹតងងុលនិយាយស្តីមិនដឹងរឿង ស្រាប់តែបង្ហើបពាក្យទាំងនេះចេញមកបន្ទរឡើង ធ្វើឱ្យរាងតូចត្រូវទច់ដំណើរឈប់នៅនឹងមួយកន្លែងដោយសារតែប្រយោគប៉ុន្មានម៉ាត់នោះ។
     «ព្រោះបងប្រចណ្ឌនឹងអូន បងមិនចូលចិត្តឱ្យអូននៅក្បែរប្រុសផ្សេងក្រៅពីបងទេ!» ថេយ៉ុង ស្តាប់ដឹងពាក្យគ្រប់ម៉ាត់ទាំងអស់ងាកបែរខ្នងទៅសម្លឹងមើលអ្នកដែលអង្គុយផ្អែកខ្នងទល់នឹងបង្អែកសាឡុង ស្រវឹងស្រាអាចថាគេឆ្កួតនឹងសុរាទើបធ្លោយមាត់និយាយផ្តេសផ្តាស់ទៅ បើគេច្បាស់លាស់ថាស្រលាញ់ខ្លួនពិត គេមិនមែនទៅជ្រុលជ្រួសជាមួយស្រីក្រៅ ដល់ថ្នាក់ធ្វើឱ្យនាងមានផ្ទៃពោះអ៊ីចឹងនោះទេ។
      «ឆ្កួតនឹងស្រា ឆ្កួតនឹងស្រី ជីវិតលោកមានតែប៉ុណ្ណឹងទេ លោកគ្មានថ្ងៃអាចចេះកែប្រែឡើយ ខួរក្បាលរបស់លោកបានភ្លេចខ្ញុំអស់ទៅហើយ សូម្បីតែបេះដូងលោកក៏លែងមានវត្តមានរបស់ខ្ញុំអស់ពេលជាយូរមកហើយដែរ!» ថេយ៉ុង និយាយក្នុងចិត្តចប់ទឹកភ្នែកក៏ស្រាប់តែហូរចុះមកស្រោចថ្ពាល់ច្រោក សន្សឹមរូតរះរត់ឡើងទៅខាងលើបន្ទប់សម្រាកវិញ។
      ក្រឹក!!
      ទ្វារបន្ទប់បាត់បិទជិតស្លុប រាងតូចលើកដៃជូតប៉ាតសំណើមទឹកភ្នែកចេញស្អាត រួចដើរទៅរកគ្រែសម្រាកដើម្បីគេង។
     ផាច់~ផាច់!!
     ស្នូរទះដៃបន្លឺឡើងតិចៗឆក់យកញាណរាងតូចឱ្យភ្ញាក់កន្ទ្រាក់ឡើង។
     ថេយ៉ុង ស្ទុះស្ទារក្រោកអង្គុយឡើងវឹងសម្លឹងមើលស្រមោលស្ទង់ៗមួយដែលលេចចេញមកពីកន្លៀតជញ្ជាំងក្បែរវាំងននពណ៌.សខាងក្នុងបន្ទប់ ខ្សែភ្នែកដ៏ញាប់ញ័របែរជាចាប់សម្លឹងប្រទះឃើញស្រមោលចម្លែកមួយដែលចាប់ផ្តើមរំលេចចេញជារូបរាងមនុស្សដែលមានសណ្ឋានប្រហាក់ប្រហែលនឹងរាងកាយរបស់គេសឹងតែបេះដាក់ ខណៈទម្រង់ផ្ទៃមុខក៏បានបង្ហាញឡើងព្រាលៗម្តងបន្តិចៗទាល់តែអាចមើលឃើញច្បាស់ថានោះជានរណា..
     «គឺខ្ញុំ!» ថេយ៉ុង វិះតែនឹងហាមាត់បញ្ជាសម្រែកស្រែកដោយទឹកមុខតក់ស្លុតគ្រានោះរាងកាយដែលហោះឡើងគ្មានជើងលើឥដ្ឋ ស្រាប់តែស្ទុះវឹងចូលក្បែរខ្លួនយ៉ាងកៀកស្និទ្ធ។
     «ស៊ូច..កុំស្រែក!»
     «ឯ-ឯងជាអ្នកណាជួយ..»
     «ប្រាប់ថាកុំស្រែក តិចយើងវាយបំបាក់កស្លាប់!» ដួងព្រលឹង ថេយ៉ុង ខាសៀល គ្រហឹមឮសូរគ្រលួចអាចធ្វើឱ្យរាងកាយដែលញ័រញ៉ាក់ចំប្រប់នោះ រឹតតែកញ្ជ្រោលខ្លាំងឡើងៗ ប៉ុន្តែបានត្រឹមតែនៅស្ងៀមមិនហ៊ានតបតប្រឆាំងនឹងស្រមោលអតីតកាលមួយនោះឡើយ។
      «យើងនេះជាអតីតកាលរបស់ឯង ដែលទ្វារឋានសួគ៌បានផ្តល់ឱកាសឱ្យយើងមកជួយត្រួសត្រាយផ្លូវជីវិតថ្មីរបស់ឯងក្នុងរយៈពេលដ៏ខ្លី..» 
      «បានន័យថាយ៉ាងម៉េច?» ថេយ៉ុង សំដែងភាពស្រពិចស្រពិល ដួងព្រលឹងដែលគេបានប្រទះឃើញនោះគឺជាខ្លួនគេដែលបានស្លាប់ទៅកាលពីអតីតជាតិ។
      «បានន័យថាយើងជាអ្នកចូលខ្លួនមកចង្អុលបង្្ហាញប្រាប់ឯងថារឿងអ្វីដែលគួរធ្វើនឹងរឿងអ្វីដែលមិនគួរធ្វើ! តទៅនេះមានរឿងជាច្រើនដែលឯងត្រូវដឹងឬស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ថាឯងជាមនុស្សពូកែ ហើយមកពីកន្លែងណា នឹងចង់បានគោលបំណងអ្វីសម្រាប់ខ្លួនឯងយ៉ាងពិតប្រាកដ!»
     «ខ្ញុំនេះអ្ហេះ?» ថេយ៉ុង ចាប់ផ្តើមរលីងរលោងហូរទឹកភ្នែកសស្រាក់ និយាយពីខ្លួនឯងនៅពេលនេះគេពិតជាតូចចិត្តហើយខកចិត្តចំពោះខ្លួនឯងខ្លាំងណាស់។ 
     «គ្រប់គ្នាដែលកើតមកនេះសុទ្ធសឹងតែមានជីវិតនិងជោគវាសនាដែលព្រហ្មលិខិតបានកំណត់មករៀងៗខ្លួនរួចជាស្រេចបាច់អស់ទៅហើយ ប៉ុន្តែសម្រាប់ឯង នៅមានរឿងជាច្រើនទៀតណាស់ ដែលឯងគួរតែត្រូវធ្វើបន្តទៅទៀត!»
     «....»
     «ឯងជាអនាគតកាល ចំណែកយើងជាអតីតកាល តែឯងត្រូវចាំណាថា ថេយ៉ុង ខាសៀល គ្មានថ្ងៃយល់ព្រមចុះចាញ់នរណាម្នាក់ទេ បើឯងកំសាកបានន័យថាឯងរស់នៅកំដរថ្ងៃស្លាប់ តែបើឯងក្លាហ៊ានតស៊ូជម្នះចំពោះរឿងគ្រប់យ៉ាងនៅក្នុងជីវិតបាន ឯងជាមនុស្សអស្ចារ្យជាងគេបំផុត..»
     «ខ្ញុំ...? ឯងជាខ្ញុំមែនទេ?» ថេយ៉ុង
     «ដណ្តើមយក Modeling Kacea ឱ្យបាន រួចឈរលើវេទិការដែលឯងចង់ឈរចង្អុលបង្ហាញប្រាប់គ្រប់គ្នាថាឯងគឺជាអ្នកឈ្នះថេយ៉ុង ខាសៀល!»
     តុៗៗ!!!
     «អេ-ប៉ុន្តែឈប់សិន..» ថេយ៉ុង ហៀបនឹងហាមាត់និយាយបន្ត ទ្វារបន្ទប់បានរបើកឡើង ស្រមោលភ្លឺសចិញ្ចាចអម្បាញ់មិញក៏បាត់រសាត់ផាត់ទៅបាត់សូន្យឈឹង។
     ក្រាក!!
     «ថេយ៍!» ជីមីន ឈានជើងដើរចូលមកខាងក្នុងរហូតដល់រាងតូចត្រូវបញ្ជាខ្លួនក្រោកឡើងឈរតទល់នឹងមុខនាយ។
     «បងចូលមកមានការអី?»
     «បងយកទឹកដោះគោស្រស់មកឱ្យព្រោះឃើញម៉ែដោះនៅឈររារេខាងមុខមាត់ទ្វារបន្ទប់គិតស្មានថាអូនគេងលក់ទើបបងចូលមកទៅ!»
     «អរ-អរគុណបងច្រើនណាស់!» ថេយ៉ុង លូកដៃទៅចាប់យកកែវទឹកដោះគោសម្លឹងមើលខាងក្នុងបន្ទប់ធ្វើភ្នែកឡិងឡង់ៗហាក់ដូចជាមានឫកពាចម្លែកទើបធ្វើឱ្យ ជីមីន ចាប់អារម្មណ៍ពីភាពឥតស្រណុកក្នុងខ្លួនរបស់គេភ្លាមៗ។
     «អូនមានបញ្ហាអីអ្ហេស?» គ្រាន់តែឮគេសួរដូច្នេះរាងតូចក៏ប្រញាប់គ្រវីក្បាលញ័រតតាត់។
     «គ្មានអ្វីបងគ្រាន់តែងងុយគេងបន្តិចតែប៉ុណ្ណោះ!»
     «អ៊ីចឹងអូនឆាប់ចូលគេងចុះបងលែងរំខានហើយ!» ជីមីន លែងរំខានប្រញាប់ដេញដោលឱ្យ ថេយ៉ុង ចូលគេង ហើយគេក៏ប្រញាប់ចាកចេញទៅវិញបាត់ រាងតូចឯណេះឆ្លេឆ្លាដូចជាមាន់រកពង តែទីបំផុតក៏មិនអាចឃើញដួងព្រលឹងរបស់គេបានដដែល។ រាងតូចព្រលែងដង្ហើមដកធំៗមុននឹងបែរទៅរកគ្រែដើម្បីទម្រេតខ្នងគេងសម្រាក។
     «ប្រហែលមកពីអារម្មណ៍រវើរវាយរបស់ខ្ញុំហើយ!» ថេយ៉ុង បញ្ឈប់គំនិតឈប់គិត សំងំគេងបិទភ្នែកធ្មេចៗយូរទៅក៏គេងលក់ស្ងាត់បាត់សូរសំឡេងសូន្យឈឹង។

ONE BLISSFUL NIGHT ᥫ᭡ SS3Onde histórias criam vida. Descubra agora