ភាគទី៤០៖ជុងហ្គុក មិនទាន់ស្លាប់?

908 42 1
                                    

    «ប៉ុន្តែ ហេតុអ្វីទើបម៉ាក់មិនភ្ញាក់ផ្អើលនៅពេលដែលឃើញ ជុងហ្គុក ដូច្នេះ?» លោកស្រី ខាសៀល ស្រាប់តែនឹកឡើងអស់សំណើចឡើង មុនពេល ជុងហ្គុក ទៅរក ថេយ៉ុង គេបានមករកគាត់នៅឯភូមិគ្រឹះនេះរួចទៅហើយ តែមិនបានចួប ថេយ៉ុង ទើបគាត់ប្រាប់នាយថា ថេយ៉ុង បានទៅឯផេនហោសន៍បាត់ទៅហើយទើបនាយតាមទៅរកដល់ទីនោះភ្លាមៗតែម្តង។
    «ម៉ាក់ភ្ញាក់ឱ្យញ័រស្មានតែខ្មោច ភ័យឡើងសភ្នែកចង់ឆ្កួត សំណាងហើយដែលម៉ាក់នៅមានស្មារតីនឹងថឹងកុំអីដួលសន្លប់បាត់ទៅហើយ មើលចៅអត់ងងុយដេកផងស្រាប់តែចេញមកស្រស់ៗវិះតែលស់ព្រលឹងស្លាប់ម៉ាក់អស់ទៅហើយ!» ថេយ៉ុង ឈរហែកបបូរមាត់សើចកក្អឹកឃើញម្តាយនិយាយផងសំដែងកាយវិការផង គេអស់សំណើចទាល់តែហៀរទឹកភ្នែកអស់ទៅហើយ។
    «ចុះគេបានចួបកូនទេម៉ាក់?»
    «ចួបអីគ្រាន់តែម៉ាក់ប្រាប់ថាកូនឯងនៅឯផេនហោសន៍ភ្លាម គេក៏ប្រញាប់ប្រញាល់តាមទៅរកកូនឯងបាត់ឈឹង តែមុខកូនវាបន្តិចមិនមើលផង ណាមួយក្មេងៗវាសំងំដេកលក់អស់ទើបតែភ្ញាក់មុនពេលកូនមកដល់នោះទេ» គាត់ថាបណ្តើរសើចបណ្តើរលើកដៃជូតសំណើមសន្សើមទឹកភ្នែកដែលហូរហៀរព្រោះអស់សំណើចខ្លាំងពេក។
    «អាប្រុសឆ្កួត» ថេយ៉ុង លួចជេរប្រទេចមកពញ្ញាក់ម៉ែកូនគេឱ្យភ្ញាក់បះដៃបះជើងស្ទើរតែលស់ព្រលឹងស្លាប់ទាំងពីរនាក់។
    @ខាងក្នុងបន្ទប់
    «ហ៊ឹកៗ..»
    «អា-អ្ហាកុំយំៗកូន ដេតឌី ងូតទឹកឱ្យហើយកុំយំ» ជុងហ្គុក ថ្នាក់ថ្នមកូនតូចៗងូតទឹកឱ្យពួកគេម្នាក់ម្តង មុនពេលលើកអាល្អិតទាំងពីរដាក់ទៅលើគ្រែហើយត្រៀមជូតសម្អាតខ្លួនឱ្យស្អាតលាបម្សៅនឹងស្លៀកពាក់ឱ្យពួកគេបន្ថែម។
    «កុំរើកូនក្បាលខូច នៅឱ្យស្ងៀមកូន»
    «ហ៊ឹកៗ..ដេតឌី»
    «ឈឹងកូនឈឹង..ជុក..ជុក..កុំយំកូន»
    «ធ្លាប់តែពាលាអាវាសែឥឡូវចេះមើលកូនចំណាប់ទៀត» រាងតូចឧទានពេលកំពុងឈរផ្អែកត្រគាកពិតជាប់នឹងទូរសម្អាងឱបដៃសម្លឹងមើលរាងសង្ហាមើលថែកូនដោយខ្សែភ្នែកចាប់មានពន្លឺ។
    «ដៀលមុខ ដៀលក្រោយ ឯងបោកកន្ទបកូនហត់ចង់ងាប់» ជុងហ្គុក ងាកទៅតបឆ្លើយនឹង ថេយ៉ុង បន្តិចរួចបែរមកចាប់លើកពរកូនប្រុសឡើងបញ្ចុកបំបៅទឹកដោះគោដល់កូនម្តងទៀត។
    «ចុះមុនពេលបានវាមកម្តេចមិនដែលរអ៊ូថាហត់?» ថេយ៉ុង ពេបលើមាត់ធ្វើដូចជាជ្រេញនឹងសម្តីស្វាមីណាស់។
    «អាពេលហ្នុងពិបាកមុនស្រួលក្រោយរអ៊ូធ្វើអី?»
    «ឡប់..ហាហា!!» ទ្រាំទៀតលែងបាន ថេយ៉ុង ស្រាប់តែឈរសើចក្អាកក្អាយដើរចូលទៅចាប់ក្រសោបផ្ទៃមុខ ជុងហ្គុក ឡើងឱនទៅថើបថ្ងាសនាយមួយខ្សឺតដោយការក្នាញ់។
    «ទះងាប់ឥឡូវហ្នឹង»
    «ឃើញបងខ្លាំងអ្ហេស? រំលោភអូនឯងទាល់តែបានកូនពីរអ៊ីចឹងហះ»
    «ឡូយសម្បើមណាស់ ថ្ងៃក្រោយត្រៀមកន្ត្រៃកាត់សាច់មួយដុំហ្នឹងចោលហើយព្រោះត្រូវពន្យាពេលយកកូនទៀត»
    «កាត់ទៅអូនឯងបានអីលេង?»
    «អូហ៍..រាល់ថ្ងៃស្មានថាខ្ញុំចូលចិត្តលេងពងលោកណាស់?»
    «ក្រែងថាលើកមុនស្រែកថាអត់ចង់លេងម្រាមដៃខ្លួនឯងនោះអី?»
    ផាច់
    «អូយ!»
    «ទះវាចថ្គាមឥឡូវ» ជុងហ្គុក ស្ញូញមុខឈឺកុំតែដៃជាប់កូនទេ កុំអីបានប្រដៅភរិយាឱ្យស្គាល់ថ្នាំខ្លាំងម្តងហើយ។
    «អ្ហា..បៅរួចហើយ..គេងកូនគេង!» នាយដាក់អាល្អិតទាំងពីរទៅលើពូកថ្នមៗសឹមឱនទៅចាប់ថើបថ្ពាល់ទន់ល្មើយម្នាក់មួយខ្សឺត។
    «ដេកទៅអាដូច!» គេសើចលើមាត់តិចៗចាប់ទាញភួយមកដណ្តប់ត្រឹមលើដើមទ្រូងកូន រួចងាកបែរទៅចាប់ក្រសោបភរិយាដែលអង្គុយតែងខ្លួនលម្អកាយយ៉ាងមមាញឹកឯណោះព្រមទាំងថើបថ្នមៗលើស្មាតូចស្រឡូនបន្ថែម។
    «កូនលោកមិនមែនមានតែពីរនាក់ទេ លោកមិនគួរភ្លេចកូនម្នាក់ទៀតទេ» និយាយដល់ត្រឹមណេះទើប ជុងហ្គុក ចាប់នឹកដល់កូនប្រុសម្នាក់ទៀតដែលគេបានជ្រុលជ្រួសជាមួយនឹង ណាណា មិនគួរណាភ្លេចសោះ។
    «អ្ហឹម ចាំបងទៅមើលគេ»
    «គេធំប្រហាក់ប្រហែលនឹង ជេយ៍ដេន ជេយ៍ហ្សាន់ ដែរ រាល់ថ្ងៃនៅជាមួយម៉ាក់លោកជាអ្នកមើលថែគេ ចំណែកឯ ណាណា នាងលែងរស់នៅទីនោះទៀតហើយ!» ឮសូរ ថេយ៉ុង ពោលពាក្យដូច្នេះ ជុងហ្គុក នឹកអាណិតដល់កូនច្បងនោះភ្លាមៗអត់ម្តាយពិបាកយ៉ាងណាទៅរាល់ថ្ងៃក៏នៅជាមួយនឹងដូនចាស់ទៀត។
    «បងចង់យកគេមកចិញ្ចឹម អូនជំទាស់ទេ?»
    «ខ្ញុំមិនមែនជាមនុស្សគ្មានចិត្តទេ» ថេយ៉ុង គ្រាន់តែថាបានប៉ុណ្ណឹង ទើប ជុងហ្គុក អាចដឹងថា ថេយ៉ុង មិនមែនជាមនុស្សចិត្តចង្អៀតឡើយ។
    «បងអាណិតកូន..ខុសមកពីបងខ្លួនឯង»
    «រឿងហួសហើយលោកកុំរំឭកទៀតអី» គេហាមមិនឱ្យនាយរំឭកមិនមែនគេយល់ព្រមលើកទោសឱ្យនាយងាយៗឡើយ គ្រាន់តែមិនចង់វិលត្រលប់ទៅគិតរឿងចាស់ៗដែលនាំឱ្យឈឺចាប់នឹងមានអារម្មណ៍មិនល្អតែប៉ុណ្ណោះ។
    «បងមិននិយាយទៀតទេ» ជុងហ្គុក សន្យាចប់ចាប់ ថេយ៉ុង ឱបយ៉ាងណែនហើយក៏ដាក់ក្បាលលើខ្នងស្រឡូនថ្នមៗ។
    «បងសូមទោសអូន..» ថេយ៉ុង នៅស្ងៀមមិនមាត់ ជុងហ្គុក ក៏បន្ទរសម្តីឡើងថែមទៀត÷
    «សូមទោសដែលបងចូលចិត្តធ្វើឱ្យអូនយំ ធ្វើឱ្យអូនខូចចិត្តដោយសារតែបងកន្លងមក បងពិតជាសូមទោសដែលធ្វើឱ្យអូនញញិមតិចជាងចួបការសោកសៅ បងសូមទោសប្រពន្ធសំឡាញ់» ម្រាមដៃក្តៅគគុកលូកចូលទៅស្ទាបអង្អែលសើរៗស្នាមវះលើក្បាលពោះរាបស្មើថ្នមៗព្រមទាំងឈ្មុសឈ្មុលថើបកស្រឡូនមួយដង្ហើម។
    «អូនប្រាកដជាឈឺខ្លាំងណាស់ហើយ» ទឹកភ្នែកមួយដំណក់ស្រាប់តែស្រក់ហូរចុះមកច្រោក ថេយ៉ុង មិនមែនឈឺត្រឹមមុខរបួសតែប៉ុណ្ណឹងនោះទេ តែគេឈឺច្រើនមុខណាស់ ឈឺទាំងចិត្ត ទាំងកាយ ពេលខ្លះក៏យំ ថ្ងៃខ្លះក៏គេងមិនលក់ បាយទឹកក៏លេបទៅមិនឆ្ងាញ់ក្នុងមាត់ដែរ។
    «បានហើយ..» ប្រអប់ដៃដ៏ស្រឡូនស្រាប់តែចាប់ដកដៃនាយចេញ។
    «ថេយ៍» ជុងហ្គុក ស្ទុះក្រោកឈរតាមរាងតូចសម្លឹងមើលទឹកភ្នែកដែលកំពុងតែហូរស្រក់ចុះមកម៉ាត់ៗ។
    «ដឹងថាពេលគ្មានលោកខ្ញុំលំបាកយ៉ាងណាទេ? ដឹងទេថាខ្ញុំបានចួបអ្វីខ្លះ?»
    «បងដឹង..»
    «ហ៊ឹកៗ..បើដឹងហើយលោកចាំបាច់ធ្វើវាធ្វើអី ហ៊ឹកៗ..ទឹកភ្នែកខ្ញុំហូរជាក្តីសុខរបស់លោកណាស់តើមែនទេ ទើបលោកពេញចិត្ត?»
    «ថេយ៍..បងពិតជាចង់លុបលាងទោសកំហុសទាំងអស់នេះខ្លាំងណាស់»
    «ខ្ញុំចិញ្ចឹមកូនតែម្នាក់ឯង រត់គេចពីសេចក្តីស្លាប់ទៀត បើជាលោក លោកត្រូវរស់នៅបែបណាទៅ?» ថេយ៉ុង ក្តាប់ដៃយ៉ាងណែនស្ទុះវឹងទៅគក់ដើមទ្រូងនាយខ្លាំងៗដោយអារម្មណ៍ខឹងផងឈឺចិត្តផង នឹកឃើញដល់គ្រានោះគេយំគ្មានពេលធូរស្បើយ បេះដូងឈឺចុកចាប់ប្រៀបដូចជាត្រូវគេចាប់ខ្វេះទាំងរស់ គ្មាននរណាអាចទទួលបានអារម្មណ៍ឈឺចាប់ដូចជាគេឡើយ គេឈឺហួសថ្លែង ឈឺស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ។
    «បងក៏មិនចង់ធ្វើបែបនោះដែរ រឿងរ៉ាវទាំងអស់បងមិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះទេ ថេយ៍» យល់ថាគេបាត់បង់ការចងចាំទើបចេះតែប្រើចរិតចាស់មកនិយាយស្តីជាមួយខ្លួនគ្មានក្បាលគ្មានកន្ទុយបែបនេះ កាលបើគេនៅចងចាំកាលណោះគេទន់ភ្លន់ហើយសែនផ្អែមល្ហែមណាស់ គេមិនឆោឡោ ឆេវឆាវ និយាយស្តីបូករួមទាំងការគិតតែងតែមានហេតុផលជានិច្ច។
    «តែថ្ងៃនេះបងមកសូមទោសអូនពិតមែនបងដឹងខុសហើយ លើកលែងទោសឱ្យបងផងបានទេ បងពិតជាចង់រស់នៅជួបជុំអូនវិញណាស់ បងចង់នៅមើលថែអូន បងស្រលាញ់អូនណាស់ ថេយ៉ុង» ទីបំផុតគេភ្ញាក់រំឭកពីភាពអាត្មានិយមខ្លួនឯងហើយ គេពិតជាបានដឹងខុស ហើយមិនចង់បន្តរស់នៅបែកបាក់គ្នាបែបនេះទៀតនោះទេ។
    «បងនឹកអូន..បងឈឺចាប់ក៏មិនចាញ់នឹងអូនដែរ ថេយ៍ ទុកឱកាសឱ្យបងម្តងផងណា សឺត..» ជុងហ្គុក ស្ទុះវឹងដើរទៅចាប់ក្រសោបឱបថើប ថេយ៉ុង យ៉ាងណែនលើកដៃជូតទឹកភ្នែករាងតូចចេញសឹមឱនទៅថើបមាត់ញ័រទទ្រើកជាច្រើនដង។
    «បងសូមទោសណាអូនណា..»
    «បីឆ្នាំទៀតចាំខ្ញុំលើកលែងទោសឱ្យលោក»
    «យូរណាស់ ទម្រាំអូនលើកទោសឱ្យបងកូនយើងធំអស់ហើយហ្នឹង?»
    «ធំហ្នឹងហើយល្អឱ្យវាដឹងថាឪវាអាក្រក់ហើយមុខក្រាស់ខ្លាំងប៉ុណ្ណា គួរឱ្យស្អប់..» ថេយ៉ុង ច្រានដើមទ្រូងនាយច្រឡឺមចេញវឹបបែរមុខចេញទាំងកែវភ្នែកនៅបន្តរលីងរលោងដដែល។
    «ហ្អឹម..កុំខឹង..តោះបងជូនអូនទៅ Shopping!» ឮសូរថាបានទៅ Shopping ថេយ៉ុង អររំភើបរំជួលចិត្តឱ្យញាប់ញ័រក្នុងទ្រូង កាលបើម្សៅក្រែមគ្រឿងសម្អាងផ្សេងៗគេប្រើប្រាស់វាអស់ទៅហើយ។
    «មិនបាច់មកតាមយកចិត្តទេ» ថេយ៉ុង ងរង៉ក់ក្នក់ក្នាញ់គួរឱ្យស្រឡាញ់ណាស់ ខណៈរាងក្រាស់ក៏លូកដៃចូលទៅចាប់ក្តោបលើចង្កេះតូចអង្ក្រងទាញបង្វិលឱ្យបែរមុខមករកខ្លួន។
    «ទិញប៉ុន្មានក៏បងឱ្យដែរ..លឿនឡើង»
    «ទិញឱ្យមែនហី?»
    «ទៅកុហកប្រពន្ធបងធ្វើអី បងថាម៉ាត់ណាគឺម៉ាត់ហ្នឹងហើយ»
    «ចុះ..បើកុហកនោះ?» ថេយ៉ុង លើកម្រាមដៃចង្អុលមុខ ជុងហ្គុក។
    «ទៅ..បងមិនកុហកអូនទេម៉ោះ!» និយាយត្រូវរូវគ្នារួចពួកគេក៏បណ្តើរគ្នាចាកចេញទៅខាងក្រៅទុកកូនឱ្យអ្នកម្តាយមើលថែទៀតហើយតែគាប់ជួនក្មេងៗក៏បានគេងលក់អស់ដែរទើបអាចមានឱកាសដើរហើរដូចកំលោះក្រមុំបានងាយស្រួលយ៉ាងនេះ។
   
    ផ្សារទំនើប
    វត្តមាន ជុងហ្គុក លេចមុខកណ្តាលទីសាធារណៈធ្វើឱ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែមិនគួរឱ្យជឿ ព្រោះកាលពីឆ្នាំមុនធ្លាប់មានព័ត៌មានបានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេងពេញផ្ទៃប្រទេសអំពីដំណឹងមរណៈភាពរបស់គេមិនទាន់សាបរលាបទៅវិញនៅឡើយផង ឥឡូវនេះគេស្រាប់តែលេចមុខមាត់ឡើងសារជាថ្មីហើយបានបណ្តើរ ថេយ៉ុង កៀកកើយគ្នាយ៉ាងស្អិតរមួតទៀត។
    «ស្រលាញ់អីទិញហ្នឹងទៅ» ម្ចាស់កាតខ្មៅផ្តល់ឱកាសឱ្យរាងតូចចាយវាយកាតរបស់ខ្លួនយ៉ាងធូររលុងឥតជំទាស់ ខណៈ ថេយ៉ុង ឯណេះញញិមយ៉ាងមានក្តីសុខ ទើបបែរទៅកុម្មង់ទិញរបស់ថែរក្សាសម្រស់ខ្លួននឹងសម្លៀកបំពាក់របស់ប្រើប្រាស់ផ្សេងៗទៀត បូករួមទាំងកាបូបស្បែកជើងយ៉ាងសប្បាយដៃ។
    «ម៉េចក៏អ៊ីចឹង? ក្រែងលោក ជុង ស្លាប់ហើយតើសហី?»
    «មិនអាចទៅរួចទេ ចុះពិធីបុណ្យសពនរណាកាលពីឆ្នាំមុននោះ?»
    «មិនដឹងទេៗវិលវល់អស់ហើយ»
    «ជញ្ជូនយកទៅដាក់ឡានរបស់ខ្ញុំ» ជុងហ្គុក ប្រាប់បុគ្គលិកហាងក្នុងឫកពាដ៏ឡូយហ៊ឺហាេរបស់ខ្លួន រួចចាប់ឱបចង្កេះបណ្តើរចេញទៅរកហាងលក់ទំនិញផ្សេងៗទៀត។ ព័ត៌មានចែកចាយនៅពេលនេះកំពុងផ្ទុះកក្រើកឡើងល្បីពាសពេញផ្ទៃប្រទេសម្តងទៀតហើយ សូម្បីតែសមាជិកគ្រួសារ ជុងហ្គុក ទាំងមូលក៏ទទួលបាននូវអារម្មណ៍ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនចាញ់នរណាៗដែរ។
   
    @ភូមិគ្រឹះវេសតុន៍
    «ស្អី?» ជីន ស្ទុះស្ទាក្រោកឈរត្រង់ខ្លួនភ្លឹងបង្ហាញទឹកមុខងឿងឆ្ងល់មួយទំហឹងងាកទៅសម្លឹងមើលមុខបងប្អូនគេគ្រប់ៗគ្នាដែលបង្ហាញទឹកមុខមិនយល់សាច់ការណ៍ដូចៗគ្នា។
    «ជុងហ្គុក មិនទាន់ស្លាប់?» ស៊ូហ្គា បានត្រឹមហើបមាត់ម្ហបៗនិយាយកែវភ្នែកម្នាក់ៗបានត្រឹមតែបើកក្រឡោតធំៗឡើងតែប៉ុណ្ណោះ។
    «ខ្ញុំគិតរួចហើយថាវាមិនងាយដូច្នេះទេ!» ជីមីន ជាសមាជិកតែម្នាក់ដែលមិនមានការភ្ញាក់ផ្អើលខ្លាំងចំពោះការស្លាប់របស់ ជុងហ្គុក ឡើយព្រោះគេអាចដឹងថានាយមិនអាចបាត់បង់ជីវិតងាយៗផុយស្រួយទៅទទេៗនោះទេ។ កាលបើ ជុងហ្គុក ជាមនុស្សដែលមានសមាសភាពពិសេសខ្លាំងណាស់ ហើយគេឆ្លាតនឹងដឹងទុកជាមុនបានសឹងតែគ្រប់រឿងទាំងអស់ មិនថានរណាមានបំណងប៉ុនប៉ងឬចង់ធ្វើបាបមានផែនការអាក្រក់យ៉ាងណាក៏គេអាចដឹងទុកជាមុនបានដែរ។
    «ឯងគិតថា ជុងហ្គុក សំដែងធ្វើជាស្លាប់ឬ?» ហូស៊ុក ងាកទៅនិយាយជាមួយនឹង ជីមីន។
    «មិនអ៊ីចឹងទេបង គ្រាន់តែខ្ញុំមិនសូវជឿជាក់ថាគេបានស្លាប់តែប៉ុណ្ណោះ» ជីមីន តបរួចក៏អង្គុយធ្វើខ្លួនដូចធម្មតាខណៈលោកស្រី ព្រីភៀរ៍ ទើបនឹងចាប់ដើរចុះមកដោយក្នុងដៃមានចាប់ក្រសោបពរអាល្អិត ជុងហ្សុន៍ ជាកូនរបស់ ជុងហ្គុក កណ្តៀតជាប់មិនដាក់ចុះពីដៃសោះ។
    «ឡាននរណា?» ស្ត្រីចំណាស់ពោលពាក្យឡើង ទឹកមុខគាត់ក្រៀមក្រំរាល់ថ្ងៃ បន្ទាប់ពីបានបាត់បង់ ជុងហ្គុក ទៅគាត់តែងតែទឹកភ្នែករលីងរលោងហាក់ធ្វើចិត្តបំភ្លេចមិនបានសោះ។
    ក្រាក!!
    «អ្ហះ?» លោកស្រី ព្រីភៀរ៍ អ្ហះមួយដង្ហើមធំសម្លឹងមើលទៅកាន់ម្ចាស់វត្តមានធ្វើឱ្យទឹកភ្នែកគាត់ហូរចុះសស្រាក់។
    «អាជុង កូនម្តាយ!!!» គាត់ស្រែកយំខ្លាំងៗសឹងតែមិនជឿជាក់នឹងកែវភ្នែកសុខៗ ជុងហ្គុក បានលេចវត្តមាននៅចំពោះមុខគាត់ធ្វើឱ្យគាត់ទ្រហោយំអស់ៗពីខ្លួនប្រាណ។ រាងក្រាស់ស្ទុះដើរចូលវឹងទៅចាប់ក្រសោបម្តាយឱបយ៉ាងណែនរង្វង់ដៃ ចំណែកឯលោកស្រី ព្រីភៀរ៍ ក៏រហ័សចាប់លើកដៃអង្អែលលើថ្ពាល់នាយក្នុងសភាពញញីញ័រដែរ។
     «ជុងហ្គុក មែនទេកូន? ហ៊ឹកៗ..អា ជុង ពិតមែនទេ?» គាត់ស្ទាបហើយស្ទាបទៀតយំទ្រហោរអឹកដាក់កូនប្រុសទាល់តែគេប្រញាប់ប្រញាល់លើកដៃជូតដំណក់ទឹកភ្នែកគាត់ចេញនឹងចាប់ទាញគាត់មកឱបជាប់ដើមទ្រូងយ៉ាងណែនជាថ្មីម្តងទៀត។
     «គឺខ្ញុំពិតមែនណាម៉ាក់..» ជុងហ្គុក ឆ្លើយបញ្ជាក់ហើយញញិមឱ្យគាត់បានឃើញ ស្ត្រីចំណាស់យំគគ្រូកដូចកូនក្មេងចាប់ទាញក្រសោបកូនមកថើបដោយក្តីនឹករំឭកស្ទើរតែប្រេះដើមទ្រូងទៅហើយ។ នាយកំលោះដកខ្លួនចេញបន្តិច លើកដៃជូតសម្អាតទឹកភ្នែកឱ្យម្តាយចេញយ៉ាងស្អាត។
     «ម៉ាក់នឹកកូនណាស់ ម៉ាក់នឹកណាស់ ជុងហ្គុក..ហ៊ឹកៗ..»
     «កូនក៏នឹកម៉ាក់ដែរ!» ជុងហ្គុក រលីងរលោងនៅចំពោះមុខគាត់ ខណៈ ជីន ឯណេះរហ័សស្ទុះស្ទាវឹងទៅចាប់ទាញ ជុងហ្គុក មកឱបក្រសោបជាប់ដើមទ្រូងលើកដៃអង្អែលក្តោបលើក្បាលប្អូនប្រុសក្នុងទ្រូងចាប់ផ្តើមអួលដើមកធ្វើឱ្យអ្នកជាប្អូនចាប់ផ្តើមទទួលបានភាពខ្វាយខ្វល់នឹងការយកចិត្តទុកដាក់ព្រមទាំងភាពកក់ក្តៅម្តងទៀតហើយ។
     «ស្វាគមន៍មកកាន់ទីនេះម្តងទៀតណា ជុងហ្គុក»
     «បាទបង» ការឱបក្រសោបក៏ចាប់ព្រលែងចេញបន្តិច រាងក្រាស់ងាកទៅឃើញកូនប្រុសតូចមុននឹងចាប់ពរទាញមកឱបក្រសោបជាប់ដើមទ្រូងហើយឈ្មុសឈ្មុលថើបថ្ពាល់កូនដ៏គួរឱ្យអាណិតជាច្រើនខ្សឺត។
     «ជម្រាបសួរម៉ាក់ក្មេក» ថេយ៉ុង សំដែងការគួរសមចំពោះលោកស្រី ព្រីភៀរ៍ ស្ត្រីចំណាស់ញញិមផងយំផងងក់ក្បាលតិចៗមើលទៅគាត់ចុះយំអណ្តឺតអណ្តក់ឱ្យដូចកូនក្មេងទៅហើយ។
     «ប៉ាមកយកកូនទៅចិញ្ចឹមហើយ..» ជុងហ្គុក លើកដៃត្រដុសលើខ្នង ជុងហ្សុន៍ ព្រមទាំងសម្លឹងមើលមុខក្មេងភ្នែកខ្មៅឡិងឡង់ៗ គួរឱ្យអាណិតទាំងដែលក្នុងដើមទ្រូងនៅពេលនេះកំពុងតែអួលដើមកជាខ្លាំង។

     
 
   
   
   
   
   
   

   
   
 

ONE BLISSFUL NIGHT ᥫ᭡ SS3Où les histoires vivent. Découvrez maintenant