ភាគទី៤៤៖ការចងចាំវិលត្រលប់មកវិញហើយ

781 36 0
                                    

    ថ្ងៃបន្ទាប់
    អាហារពេលព្រឹកត្រូវបានចម្អិនហើយរួចរាល់ រាងក្រាស់ក្នុងឈុតគ្រ័ហ្សេធំដដែលប្រញាប់ប្រញាល់ដើរចុះមកដល់ជាន់ខាងក្រោមដោយទឹកមុខស្រស់ញញិមសម្លឹងមើលទៅកាន់ក្មេងតូចៗដែលកំពុងតែអង្គុយស្រុះស្រូបអាហារពេលព្រឹកល្មម។
    «មកពីលេងម៉ាក់សប្បាយចិត្តទេកូន?» ជុងហ្គុក ចាប់ទាញ ជុងហ្សុន៍ មកឱបក្រសោបហើយឱនថើបលើថ្ពាល់អាល្អិតតូចមួយដង្ហើម។
    «បាទសប្បាយចិត្តណាស់ ដេតឌី» គ្រាន់តែឮសូរគេឆ្លើយអ៊ីចឹងភ្លាម ថេយ៉ុង ឯណេះក៏ញោចស្នាមញញិមដោយទឹកមុខស្រស់ប៉ប្រិមដែរ។
    «ម៉ាក់ម៉ាក់ជូនកូនដើរលេងទៅបានច្រើនកន្លែងណាស់ ម៉ាក់ម៉ាក់ទិញរបស់លេងទិញខោអាវថ្មីៗឱ្យកូនថែមទៀតផងណា ដេតឌី!»
    «អ៊ីចឹងតើសទើបបានជា ជុងហ្សុន៍ សប្បាយចិត្តណាស់» ជុងហ្គុក សើចញឹមៗរួចដាក់ខ្លួនអង្គុយចុះញ៉ាំអាហារពេលព្រឹកជុំគ្នាជាមួយកូនៗដោយទឹកមុខញញិមស្រស់បស់។ ថ្ងៃនេះមានអាហារច្រើនមុខណាស់ដោយសារតែបាន ថេយ៉ុង បានចូលចម្អិនអាហារធ្វើវាដោយខ្លួនឯងហើយក៏នឹកឃើញរឿងស្វាមីមានសុខភាពមិនសូវល្អកាលពីយប់មិញទៀត ទើបឆ្លៀតចម្អិនអាហារប៉ូវដល់សុខភាពរបស់នាយឱ្យបានច្រើនក្រែងអាចជួយធ្វើឱ្យនាយមានសុខភាពល្អប្រសើរបានច្រើនជាងមុនខ្លះ។
    «ញ៉ាំឱ្យបានច្រើនៗណា ស៊ុបនេះប៉ូវសុខភាព ឧស្សាហ៍ញ៉ាំបន្លែឱ្យបានច្រើនផង» រាងតូចល្វត់ល្វន់ធ្វើជាចាប់ដួសស៊ុបដាក់ចានឱ្យស្វាមី ខណៈរាងក្រាស់ឯណេះញញិមញញែមលើបបូរមាត់អត់មិនចាប់ថើបភរិយានៅចំពោះមុខកូនៗមិនបាន។
    «សឺត..ប្រពន្ធបងល្អណាស់»
    «បានប្តីថើបអ៊ីចឹងអាញឹមខ្ជឹប» ជេយ៍ហ្សាន់ បន្ទរសម្តីឡើងលូកដៃទៅចាប់ទាញថ្ពាល់ ថេយ៉ុង ច្បិចមួយទំហឹង។
    «អូយ..ទះប្រកាច់ទាំងព្រឹកឥឡូវហ្នឹង»
    «ស្រលាញ់ហ្នឹងហាបានកូនច្បិចថ្ពាល់» ថេយ៉ុង ដៀងក្រសែភ្នែកសម្លក់មុខកូនប្រុសថ្មែតាមដោយអារម្មណ៍មួម៉ៅ ហៀបនឹងវាយអាល្អិតកំហូចទៅហើយតែពេលឮសូរកូនស្រដីអ៊ីចឹងក៏ឈប់វាយវិញមុននឹងឱនចាប់ថើបបបូរមាត់ ជេយ៍ហ្សាន់ ទាល់តែត្រដរខ្យល់។
    «អ្ហាយ!» ជេយ៍ហ្សាន់ ស្រែកកាលបើ ថេយ៉ុង ផ្លុំខ្យល់ចូលមាត់ខ្លួន។
    «ថើបស្រលាញ់តើស..»
    «ដេតឌី ជេយ៍ហ្សាន់ ចង់ក្អួត» ជុងហ្គុក ឯណេះងាកវឹងទៅចាប់ទាញកូនមកដាក់លើភ្លៅ សើចផង បារម្ភផង មើលចុះអង្គុយចង្អោរទាល់តែសគ្រាប់ភ្នែកអស់។
    «មាត់យើងវាស្អុយដល់ថ្នាក់ចង់ក្អួតផងអ្ហេស?» ថេយ៉ុង ឯណេះឈរច្រត់ចង្កេះនិយាយម៉ាំងៗខណៈ ជេយ៍ហ្សាន់ ក៏ចង្អោរម្តងហើយម្តងទៀត។
    «ប៉ាតូចស្អុយមាត់ហា..មាត់ឡើងស្អុយហ៊ឺៗ..»
    «ដេតឌី បឺតមាត់ប៉ាតូចរាល់ថ្ងៃមិនដែលរអ៊ូថាស្អុយផង?» ជុងហ្គុក និយាយ។
    ផាច់!!
    «អូយ!» រាងក្រាស់កញ្ជ្រោលកាលបើត្រូវកូនកំផ្លៀងមួយដៃ។
    «ចេះតែលេបចូលដែរ ជេយ៍ហ្សាន់ ស្អុយចង់កើតអូទីហ្សឹម!» អារម្មណ៍ដែលខឹងកូនទះតប់មុខអម្បាញ់មិញប្រែមកជាអស់សំណើច រួចក៏សើចហាស់ៗមិនភ្លេចលើកដៃញីសក់ក្បាលអាល្អិតពូកែនិយាយដោយចិត្តគ្រឺតក្នាញ់បំផុត។
    «សម្តីចាក់ទឹកមិនលិចថ្ងៃនេះយកទៅចុះឈ្មោះចូលរៀនហើយបើសម្តីខ្លាំងម្លឹងៗនោះ» ថេយ៉ុង លើកចានអាហារចុងក្រោយមកដាក់ខាងលើតុរួចដាក់បង្គុយចុះលើកៅអីក្បែរនឹង ជេយ៍ដេន។ ពួកគេនាំគ្នាបន្តញ៉ាំអាហារបានយ៉ាងរីករាយទៅមុខបន្តឥតឈប់ឈរ។ ប៉ុន្តែភាពសប្បាយរីករាយទាំងអស់នេះមិនមែនចេះតែបន្តមានទៅមុខរហូតនោះទេ។
    «ដេតឌី!!» ជេយ៍ដេន កញ្ជ្រោលស្រែកភ្ញាក់អស់គ្រប់គ្នា។
    «បង..» រាងតូចចាប់ផ្តើមភ័យស្លេកស្លាំងបបូរមាត់ ញ័រដៃញ័រជើង ចាប់នេះខុស ចាប់នោះខុស ស្រែកទាំងទឹកមុខស្លន់ស្លោមុននឹងចាប់ទូរស័ព្ទលើកឡើងខលហៅជំនួយដោយទឹកភ្នែកហូរស្រក់តក់ៗ។
    ទឺត!!
    «ហេឡូ! ស្ទេវីន..មកផ្ទះខ្ញុំជាបន្ទាន់..»
    (បាទអ្នកប្រុសតូច!)
    «ដេតឌី កើតអី ប៉ាតូច ហ៊ឹកៗ..ដេតឌី ហូរឈាម» សំឡេងក្មេងៗស្រែកលាន់ឮយ៉ាងទ្រហឹងពេញផ្ទះ ជុងហ្គុក ចាប់ផ្តើមហឹងត្រចៀក ងងឹតមុខស្លុបៗ សឹងតែមើលអ្វីក៏មិនឃើញច្បាស់ ខណៈជើងទាំងគូចាប់ផ្តើមទន់ល្អូកគ្មានកម្លាំង ព្យាយាមងើបចេញពីកៅអី ស្រាប់តែដួលបោកខ្លួនព្រូសទៅលើឥដ្ឋ។
    «អ្ហាយ..បង..បងកុំកើតអីឱ្យសោះណា ហ៊ឹកៗ..បង!» ថេយ៉ុង ស្រែកចាចចាប់លើកត្រកងក្បាលស្វាមីឡើងដាក់លើភ្លៅខ្លួន លូកដៃទៅចាប់ក្រណាត់ស្អាតមកជូតឃាត់ឈាមច្រមុះឱ្យរាងក្រាស់ខំប្រឹងរឹតចលនាដើមទ្រូងនាយផង ស្រែកហៅនាយផង ទឹកភ្នែកឯណេះហូរស្រក់រហេមរហាម កូនៗពួកគេម្នាក់ៗភ័យបារម្ភស្រែកយំមិនបាត់។
    ងឺត!!
    រថយន្តសេរីទំនើបបានមកដល់និងឈប់ចតភ្លាម។ ស្ទេវីន ស្ទុះស្ទាវឹងមកជួយគ្រាហ៍ ជុងហ្គុក ដាក់ចូលក្នុងឡានអមដោយ ថេយ៉ុង ក៏តាមទៅជាមួយដែរ។
    នៅតាមផ្លូវឮសូរតែសំឡេងខ្សឹកខ្សួរដែលរាងតូចយំបន្លឺមិនដាច់សូរសោះ ហេតុអ្វីជំងឺដ៏កាចសាហាវទាំងអស់នេះនៅតែមិនព្រមចាកឆ្ងាយពីនាយទៀត។
    ថេយ៉ុង មានស្រងេះស្រងោចអារម្មណ៍អាណិត ជុងហ្គុក រហូតដល់ទឹកភ្នែកខ្លួនកាន់តែហូរស្រក់ជ្រាបយ៉ាងរហាមដដែល។ តើពេលណាថ្ងៃណាទើបពួកគេអាចរួមរស់ជាមួយគ្នាដោយគ្មានការភិតភ័យខ្លាចបន្តទៀតទៅ គេពិតជាស្អប់ពេលវេលាទាំងអស់នេះខ្លាំងណាស់ គេស្អប់ជំងឺម្យ៉ាងនេះដែលតែងតែតាមលងបន្លាចយីយាជីវិតស្វាមីរបស់គេបំផុត។
    «អ្នកប្រុស ថេយ៉ុង តាំងស្មារតីឱ្យបានល្អបំផុតណា បន្តិចទៀតទៅដល់មន្ទីពេទ្យហើយ!» ស្ទេវីន ខំព្យាយាមនិយាយលួងលោម ថេយ៉ុង បន្ថែមមុននឹងបញ្ជាល្បឿនរថយន្តឱ្យបានលឿនជាងមុនទ្វេដង បន្ទាប់មកក៏បានដល់មន្ទីពេទ្យ។ បុគ្គលិកមន្ទីពេទ្យរូតរះជួយលើក ជុងហ្គុក ដាក់លើគ្រែរទេះពហុជំនាញមុនពេលបញ្ចូនគេទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ឱ្យបានឆាប់រហ័សជាទីបំផុត។ ឥឡូវនេះគេកំពុងតែស្ថិតក្នុងស្ថានភាពព្យាបាលយ៉ាងហ្មត់ចត់ណាស់ ព្រោះឈាមហូរបុកច្រាលចេញមកច្រើនខ្លាំងពេករហូតដល់បានធ្វើឱ្យដុកទ័រយើងរូតរះខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពមែនទេនតាមអ្វីដែលធ្វើទៅបាន។
    «សម្ពាធឈាមប្រព័ន្ធប្រសាទចុះខ្សោយណាស់ ប្រហែលជាមួយរយៈនេះព្យាយាមចងចាំរឿងកន្លងមកខ្លាំងពេក..» សម្តី ដុកទ័រ សេម ដែលបានដឹងយ៉ាងច្បាស់ថា ជុងហ្គុក ប្រាកដជាអាចនឹងមានលទ្ធភាពច្រើនជាងតិចចងចាំឡើងវិញបានក្នុងពេលឆាប់ៗនេះ ទើបបានជាគេមានអាការៈរៀងមានបញ្ហាសម្ពាធធ្ងន់ធ្ងរដែលគួរឱ្យបារម្ភខ្លាំងណាស់ដែរ។ ប៉ុន្តែបើទោះបីជាបញ្ហាសារនេះអាចនឹងមានផលវិបាកក្នុងការព្យាបាលបន្តិចមែន ពួកគេក៏មិនបោះបង់ក្នុងការជួយសង្គ្រោះឱ្យនាយឆាប់មានស្មារតីដឹងខ្លួនមកវិញដែរ។
    «ហ៊ឹកៗ..ក្រែងថាគេជាសះស្បើយពីជំងឺនេះអ្ហេស? ហេតុអ្វីទើប ជំងឺដ៏កាចសាហាវមួយនោះចេះតែតាមមករំខានយីយាជីវិតរបស់គេទៀត?» ថេយ៉ុង គ្រវីក្បាលមិនយល់ទេ តើពេលណាទើបអាចធ្វើឱ្យពួកគេរស់នៅមានក្តីសុខបានទៅ? គេពិតជាធុញទ្រាន់ណាស់ វាដូចជាការយប់សប្តិអាក្រក់រៀងរាល់រាត្រីយ៉ាងដូច្នេះ។
    «ខ្ញុំមិនដឹងទេ..ប្រហែលជាត្រូវរង់ចាំរហូតដល់ពេលដុកទ័រចេញលទ្ធផលបញ្ជាក់ម្តងទៀត!» ស្ទេវីន គ្រវីក្បាលតិចៗចំណែកឯ ថេយ៉ុង បានត្រឹមតែដកដង្ហើមធំសែនពិបាកក្នុងខ្លួនតែប៉ុណ្ណោះ។
    ៣០ នាទីក្រោយ..
    ក្រាក!!
    ទ្វារដែលពួកគេទន្ទឹងរង់ចាំមើលឱ្យមានការរបើកឡើង ពេលនេះបានបើកហើយ ពួកគេទន្ទឹងរង់ចាំមើលទាំងទឹកមុខព្រួយបារម្ភមិនព្រមបញ្ឈប់សោះ។
    «លោកដុកទ័រ..» ថេយ៉ុង ឈានជើងដើរចូលទៅឈរជិត ដុកទ័រ សេម តាមដោយកែវភ្នែកស្រក់ទឹកភ្នែក។
    «អ្នកជំងឺឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ហើយ ប៉ុន្តែគេមិនព្រមញ៉ាំថ្នាំញឹកញាប់ជាប្រចាំសោះអ៊ីចឹងតើសទើបបានជាជំងឺរើឡើងភ្លាមៗយ៉ាងដូច្នេះ!»
    «សូមទោសផងលោកដុកទ័រ ថ្ងៃក្រោយខ្ញុំនឹងតាមដានគេឱ្យបានល្អិតល្អន់បំផុត»
    «បាទ!រឿងនេះទាល់តែព្យាយាមណាស់ទើបអាចជាសះស្បើយបាន»
    «អរគុណច្រើនណាស់លោកដុកទ័រ» ថេយ៉ុង លើកខ្នងដៃជូតរវៀសទឹកភ្នែកចេញ នៅពេលបានដឹងថា ជុងហ្គុក មិនបានកើតអីធ្ងន់ធ្ងរគេសប្បាយចិត្តវិញបានច្រើនហើយ។
    នៅក្នុងបន្ទប់សម្រាកព្យាបាលជំងឺទូទៅដ៏ត្រជាក់ល្ហឹមរាងកាយមាំទាំគេងលក់ស្តូកស្តឹងដោយទឹកមុខស្លេកស្លាំងនៅឡើយ កាយតូចឯណេះចូលមកអង្គុយជិតក្បែរ មិនភ្លេចលូកដៃចូលទៅស្ទាបអង្អែលផ្ទៃមុខត្រជាក់ល្អូកដោយអារម្មណ៍នៅតែកង្វល់មិនទាន់ធូរស្បើយនោះទេ។
    «ឆាប់ដឹងខ្លួនឡើងណា..អូននៅរង់ចាំបងនៅត្រង់នេះ ជុងហ្គុក» រាងកាយអត់ងងុយអង្គុយចាប់កាន់ក្រសោបប្រអប់ដៃនាយយ៉ាងជាប់សម្លឹងមើលរាងក្រាស់គេងលក់ដោយកែវភ្នែកសោកសៅ។
    «អ្នកប្រុស ថេយ៉ុង» ស្ទេវីន ដើរចូលមកខាងក្នុងបន្ទប់នេះមិនភ្លេចយួរស្បោងដាក់កញ្ចប់អាហារមកជាមួយដែរឃើញ ថេយ៉ុង មកអង្គុយកំដរ ជុងហ្គុក អត់ងងុយ គេងក៏មិនបានលក់ឆ្អែតគ្រប់គ្រាន់ ទើបគេឆ្លៀតទៅរកទិញអាហារយកមកឱ្យរាងតូចញ៉ាំបន្ថែម។
    «អ្នកប្រុសតូចកុំភ្លេចញ៉ាំអាហារផងណា ខ្ញុំខ្លាចអ្នកប្រុសបាក់កម្លាំងទៅម្នាក់ទៀត!»
    «អរគុណច្រើនណាស់ ស្ទេវីន!»
    «ចៅហ្វាយជាមនុស្សពូកែខ្លាំងណាស់ គាត់ប្រាកដជា ជាសះស្បើយ សូមអ្នកប្រុស ថេយ៉ុង កុំបារម្ភអី»
    «ខ្ញុំភ័យខ្លាចខ្លាំងណាស់ ស្ទេវីន ភ័យខ្លាចថាគេអាចនឹងចាកចោលខ្ញុំទៅជារៀងរាល់រហូត..ហ៊ឹកៗ..គេបុរសទីមួយដែលធ្វើឱ្យជីវិតរបស់ខ្ញុំបានចួបអ្វីៗគ្រប់យ៉ាង មិនថាសើចឬយំ សប្បាយឬកើតទុក្ខ ខ្ញុំចួបមកឆ្អែតឆ្អន់អស់ទៅហើយ។ ខ្ញុំមិនចង់បាត់បង់គេទៅម្នាក់ទៀតនោះទេ បេះដូងរបស់ខ្ញុំពិបាកនឹងបំភ្លេចគេណាស់..ហ៊ឹកៗ..គេជាមនុស្សដែលខ្ញុំស្រលាញ់ខ្លាំងជាទីបំផុត!» ថេយ៉ុង គ្រវីក្បាលញ័រតតាត់លូកដៃចាប់ក្រសោបប្រអប់ដៃ ជុងហ្គុក ដោយសូរសំឡេងបន្លឺថ្ងួចថ្ងូរយំយ៉ាងគ្រលួចរហឹមៗ។ ដូចជាពាក្យដែលគេបានថាអ៊ីចឹង ជុងហ្គុក ជាមនុស្សប្រុសតែម្នាក់គត់ដែលបានផ្តល់គ្រប់យ៉ាងឱ្យគេជួបសឹងតែគ្រប់រឿងទាំងអស់ ធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមនឹងគ្នា ធ្លាប់មានមនោសញ្ចេតនាច្រើនរាប់មកមិនអស់ ទោះបីជាធ្លាប់មានរឿងប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែ ថេយ៉ុង នៅតែគ្មានចិត្តគិតចង់វេចវេរទៅណាចោលគេនោះទេ។
    «ខ្ញុំយល់អារម្មណ៍អ្នកប្រុសច្បាស់ណាស់..ប៉ុន្តែរឿងហេតុគ្រប់យ៉ាងវាកើតឡើងដោយអចេតនា ចៅហ្វាយបាត់បង់ការចងចាំ បើសិនជាគាត់ គាត់ក៏មិនចង់ធ្វើរឿងបែបនេះដាក់អ្នកប្រុសតូចដែរ គាត់គ្រាន់តែអាចរស់នៅអតីតកាលកាចសាហាវព្រៃផ្សៃ វាគ្រាន់តែជាចរិតវ័យជំទង់របស់គាត់តែប៉ុណ្ណោះ ប៉ុន្តែពេលនេះគាត់យល់ដឹងច្រើនណាស់ គាត់យល់ដឹងថាខ្លួនបេះដូងខ្លួនឯងត្រូវការអ្នកប្រុសខ្លាំងប៉ុណ្ណា មានអារម្មណ៍ជ្រាលជ្រៅចំពោះអ្នកប្រុសខ្លាំងយ៉ាងណា ខ្ញុំគ្រាន់តែអាចដឹងថាចៅហ្វាយស្រលាញ់អ្នកប្រុសខ្លាំងណាស់..» ស្ទេវីន ឱនឈ្ងោកមុខចុះមុននឹងដើរចេញទៅវឹងបាត់ ខណៈលោកស្រី ព្រីភៀរ៍ ឯណេះគ្រាន់តែដឹងដំណឹងកូនប្រុសភ្លាមគាត់ប្រញាប់ប្រញាល់មកជាមួយនឹង អ្នកកំលោះ ជីន ភ្លែត។
    «ជុងហ្គុក យ៉ាងម៉េចទៅហើយកូន?» លោកស្រី ព្រីភៀរ៍ ឧទានដោយទឹកមុខបារម្ភណាស់។
    «គាត់មិនអីទេម៉ាក់ក្មេកគ្រាន់តែគាត់មិនសូវញ៉ាំថ្នាំទៀងទាត់ពេលវេលាទើបធ្វើឱ្យជំងឺរបស់គាត់រើឡើងបន្តិចបន្តួច!»
    «យ៉ាប់មែនអាកូននេះ..» ស្ត្រីចំណាស់បារម្ភណាស់ស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយមុននឹងលូកដៃចូលទៅចាប់ស្ទាបច្របាច់មុខមាត់ ជុងហ្គុក ថ្នមៗ សម្លឹងមើលផ្ទៃមុខស្លេកស្លាំងរបស់គេមានអារម្មណ៍អាណិតកូនណាស់ មិនគួរណាចួបរឿងទុក្ខធំយ៉ាងនេះសោះ។
    «ឆាប់ជាសះស្បើយណាកូន ម៉ាក់ស្រលាញ់កូនណាស់..» ប្រអប់ដៃដ៏ចំណាស់លូកស្ទាបអង្អែលលើក្បាលកូនប្រុសសើរៗ បើសិនជាអាចពេលវេលាវិលត្រលប់ថយក្រោយបានគាត់ចង់មើលថែ ជុងហ្គុក ឱ្យបានល្អជាងនេះណាស់។
   
    #លុះដល់ពេលព្រឹកឡើង
    សំឡេចចេចចាចកូនក្មេងដើរបណ្តើរកាន់ដៃគ្នាតាំងៗចូលមកខាងក្នុងមន្ទីពេទ្យដោយមានស្ត្រីចំណាស់ ខាសៀល ជាអ្នកជូនដំណើរមកជាមួយពួកគេដែរ។
    «លោកយាយ ដេតឌី គេងនៅបន្ទប់ណា?» ជេយ៍ដេន ធ្វើជាលាន់មាត់សួរឡើង។
    «បុគ្គលិកប្រាប់ថានៅបន្ទប់លេខ ១៩ ចៅ!»
    «នេះៗដល់បន្ទប់លេខ ១៩ ហើយលោកយាយ» ជុងហ្សុន៍ លាន់មាត់និយាយរួចរុញទ្វារដើរចូលទៅខាងក្នុង។
    «ម៉ាក់..» ថេយ៉ុង ងាកក្រឡេកមកសម្លឹងមើលមុខម្តាយបង្កើតខ្លួន លោកស្រី ខាសៀល ងក់ក្បាលបន្តិចសន្សឹមងាកទៅញញិមញញែមរាក់ទាក់ចំពោះដន្លងរបស់គាត់។
    «សួស្តី!លោកស្រី ព្រីភៀរ៍ សុខសប្បាយទេ?»
    «ខ្ញុំសុខទុក្ខមិនសូវល្អជាទេ ព្រោះបារម្ភពីកូនអាពៅនេះឈឺមិនជាសោះ!» លោកស្រី ព្រីភៀរ៍ សំដែងទឹកមុខសោកសៅចំណែកឯ ជុងហ្សុន៍ ក៏រត់ចូលទៅឱបលោកយាយបង្កើតខ្លួនដោយទឹកមុខញញិមញញែម។
    «នឹកយាយទេចៅ?»
    «នឹកណាស់លោកយាយ!» ជុងហ្សុន៍ ញញិមខណៈស្ត្រីចំណាស់ក៏ឱនឈ្ងោកទៅថើបថ្ងាសគេមួយខ្សឺតដោយសេចក្តីនឹករំឭក។
    «ដេតឌី..» ជេយ៍ហ្សាន់ ដើរតាំងៗចូលទៅឈរជិត ជុងហ្គុក ដែលគេងលុងលក់មិនទាន់ដឹងខ្លួននៅឡើយដោយសំដែងការយំយែកហូរស្រក់ទឹករហាម សំឡេងយំរបស់គេឮសូរគ្រលួច ឮរហូតដល់ធ្វើឱ្យត្រចៀករាងក្រាស់ចាប់បានសម្រែកទាំងអស់នោះរហូតទាល់តែបានដឹងខ្លួននឹងបានបើកភ្នែកស្លឹបៗសម្លឹងមើលពិដានសក្បុសក្នុងបន្ទប់សម្រាកនេះដោយក្បាលឈឺងឿង។
    «អូយ!»
    «ជេយ៍ហ្សាន់ ឃើញទេភ្ញាក់ប៉ាហើយ» ថេយ៉ុង ដើរទៅចាប់ដៃអាល្អិត ជុងហ្គុក ឯណេះបើកភ្នែកភ្លឺស្រឡះចែសរួចសម្លឹងមើលមុខរាងតូចដោយកែវភ្នែកបារម្ភ។
    «អូនមិនអីពិតមែនទេ? ថេយ៍» នៅពេលដែលឮគេសួរបែបនេះ រាងតូចបែរជាចងចិញ្ចើមឡើងដោយសេចក្តីងឿងឆ្ងល់។
    «បង..បងមិនអីទេអ្ហេស?» ថេយ៉ុង ឱនឈ្ងោកខ្លួនចូលទៅអង្អែលផ្ទៃមុខ ជុងហ្គុក ថ្នមៗ។
    «ដេតឌី!!» ក្មេងទាំងបីនិយាយព្រមគ្នា ជុងហ្គុក ស្រាប់តែបង្ហាញទឹកមុខងឿងឆ្ងល់ដោយអារម្មណ៍ស្រពិចស្រពិល។
    «ក្មេងមកពីណាច្រើនម្ល៉េះអូន?»
    «អ្ហឺ? គឺកូនយើងហ្នឹងណាបង» ថេយ៉ុង ធ្វើមុខមិងមាំងដោយឮសូរ ជុងហ្គុក សួរខ្លួនបែបនេះ។
    «កូន?» នាយចងចិញ្ចើមងាកទៅសម្លឹងមុខ ជេយ៍ហ្សាន់ ដែលយំហៀរសំបោរកក្លាក់។
    «ត្រូវហើយគឺកូនពួកយើង..»
    «ប៉ុន្តែក្រែងអូនត្រូវគេលបបាញ់នោះអី?»
    «បង..»
    «អូនមិនអីទេពិតទេ?»
    «បងយ៉ាងម៉េចហ្នឹង ជុងហ្គុក?»
    «បងចាំអីមិនបានសោះ!» ជុងហ្គុក គ្រវីក្បាលញ័រតតាត់ងាកទៅសម្លឹងមើលមុខគ្រប់គ្នាមុននឹងក្រោកអង្គុយឡើង។
    «បងចងចាំវិញហើយមែនទេ?» ថេយ៉ុង ញញឹមទាំងសប្បាយចិត្ត។
    «បងចាំបានថាមានគេលបបាញ់អូន!» នាយឆ្លើយដូច្នេះដោយលើកដៃអែសក្បាលខ្លួនតិចៗ។
    «អ៊ីចឹង ដេតឌី ភ្លេចកូនដែរមែន?» ជេយ៍ដេន ធ្វើជាសួរដោយទឹកមុខស្ងួតក្រៀមក្រំកែវភ្នែកក៏លួចរលីងរលោង។
    «កូនអ្នកណាគេ?»
    «បែកម៉េចអ្ហេស?» ជេយ៍ហ្សាន់ និយាយចប់ឈរគាំងទ្រឹង។
    «ចាំអូនពន្យល់បងណា គឺអូនត្រូវបានគេលបបាញ់ ហើយបងក៏រង់គ្រាប់ជំនួសអូន បន្ទាប់មកអូនក៏បញ្ចូនមកបងចូលសង្គ្រោះបន្ទាន់ ពេលដឹងខ្លួនបងក៏បាត់បង់ការចងចាំ ហើយពួកគេបីនាក់ជាកូនរបស់ពួកយើង ជុងហ្សុន៍ ជាកូនច្បង ជេយ៍ដេន ជាកូនកណ្តាល ចំណែកឯ ជេយ៍ហ្សាន់ ជាកូនពៅ..» ជុងហ្គុក សម្លឹងមើលមុខកូនៗរួចសឹមក្រឡេកទៅសម្លឹងមើលកូនប្រុសពៅដែលឈរយំសសឹកអណ្តឺតអណ្តកនោះ។
    «មកនេះមក ដេតឌី ឱបបន្តិច..»
    «អត់អ្ហេស» ជេយ៍ហ្សាន់ ធ្វើចរិតខ្មើតបែរខ្លួនដើរចេញទ្រុយ ស្របពេល ជីន ឯណេះលាន់មាត់សើចយ៉ាងកក្អឹក។
    «កូនពៅងរត្រង់កន្ទុយឆ្កឺត» ជីន ថាចប់រត់ចេញទៅតាមអាល្អិតដើរធ្វើឫកពាតក់មក់ទុយមុយព្រោះខឹងនិងឪពុកដែលដឹងខ្លួនមកមិនបានស្គាល់គេ។

 

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now