ភាគទី០៤៖គ្រាន់តែជារបស់ក្រៅខ្លួន

1.2K 69 0
                                    

    (តួនាទី ថេយ៍ ត្រឹមជាគ្រាប់អុកពេលខ្ញុំយកមកលេងកំដរភាពអផ្សុកតែប៉ុណ្ណោះ ខ្ញុំបង្គាប់ឱ្យធ្វើអ្វី ធ្វើហ្នឹងទៅកុំចេះប្រហើនតវ៉ាក្រែងយកផ្លូវភេទមកដោះដូរនិងការងារមិនអ៊ីចឹង បើធ្វើឱ្យខ្ញុំមិនអាចស្រួលបាន កុំសង្ឃឹមថាទទួលបានការងារនោះទាល់តែសោះ)
    ប្រយោគទាំងអស់នេះលោតញាប់រណ្តំពេញខួរក្បាលរាងតូចឱ្យមានអារម្មណ៍មិនសប្បាយចិត្តរហូតមក ហេតុអ្វីគេអាចមកដល់ចំណុចមួយនេះបាន ហេតុអ្វីសុខៗក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនឯងហាក់បីគ្មានតម្លៃអ្វីបន្តិចទាល់តែសោះបែបនេះ គិតៗទៅលះបង់ខ្លួនប្រាណដើម្បីផលប្រយោជន៍ មកដេកពពាក់ពពួនជាមនុស្សប្រុសដែលសប្បាយហ៊ឺហារ ឡូយឆាយ តែរឿងលើគ្រែ មិនបានផ្តល់ទាំងតម្លៃឱ្យគេអ្វីបន្តិចផង ម្តេចក៏សុខចិត្តអាចបើកដៃឱ្យគេប៉ះពាល់គ្រប់យ៉ាងបានយ៉ាងនេះទៅវិញ ទាំងដែលគេក៏មាន កេរ្តិ៍ឈ្មោះ កិត្តិយស មុខមាត់ រៀនសូត្រ បានជ្រៅជ្រះ មិនមែនជាមនុស្សប្រុសរកស៊ីផ្លូវភេទ គ្មានតម្លៃដល់ថ្នាក់នេះនោះទេ។
    «ទ្រាំណា ថេយ៍!» ថេយ៉ុង លើកប្រអប់ដៃជូតដំណក់ទឹកភ្នែកចេញ ប្រញាប់បើកទឹកលុបលាងមុខមាត់ ព្រោះតែមិនចង់ឱ្យអ្នកខាងណោះមើលឃើញពីអារម្មណ៍ដ៏សោកសៅនិងការឈឺចាប់របស់ខ្លួនឡើយ។
    ក្រាក!!
    ប្រអប់ជើងដ៏ស្រឡូនឈានដើរចេញមកវិញ ក្នុងឫកពាស្មឿគៗ ជុងហ្គុក ដែលអង្គុយពាក់អាវឃ្លុំលើសាឡុងឯណេះប្រញាប់ងាកទៅសម្លឹងមើលកាយរាងតូចដែលមានទឹកមុខស្ងួតស្រពោន ទើបគេចាប់នឹកដល់សម្តីរបស់ខ្លួនដែលបាននិយាយម៉ាកងាយវាយតម្លៃរាងតូចខ្លាំងៗប៉ុណ្ណាដែរ ដូច្នេះហើយនេះជាមូលហេតុដែលនាំឱ្យ ថេយ៉ុង ក្លាយខ្លួនទៅជាមនុស្សស្ងប់ស្ងាត់ខ្លាំងយ៉ាងនេះ។
    «មកណេះ!» ជុងហ្គុក ទះភ្លៅរបស់ខ្លួនឯងតិចៗ ថេយ៉ុង ប្រញាប់ប្រញាល់ប្រមែប្រមូលចិត្តច្របូកច្របល់អម្បាញ់មិញឱ្យមានសភាពរៀបរយជាងមុន ទើបរន្ថាន់បោះជំហ៊ានជើងដើរសំដៅទៅរកនាយ។
    «មិនស្រួលខ្លួនមែនទេ?» នាយចាប់ក.ដៃតូចអូសគេមកជិត រួចក្រសោបប្រាណតូចឱបយ៉ាងណែនដាក់ឱ្យអង្គុយលើភ្លៅខ្លួន ឫកពារបស់គេល្ងាចនេះប្លែកខ្លាំងណាស់ ទាំងដែលមុននេះឃោឃៅព្រៃផ្សៃប្រៀបដូចជាបិសាចចូលសណ្ឋិតយ៉ាងដូច្នេះ។
    «តិចតួច!» ថេយ៉ុង ឆ្លើយដោយសំឡេងអួលៗដើម.ក ជុងហ្គុក ឯណេះឈ្ងោកទៅថើបបបូរមាត់ក្លែបក្រូចមួយខ្សឺត។
    «ទៅស្លៀកពាក់ទៅ ពួកយើងចេញទៅញ៉ាំអីនៅឯខាងក្រៅជាមួយគ្នារួចចាំខ្ញុំនាំ ថេយ៍ ទៅពិនិត្យមើលសុខភាព!»
    «តែបន្តិចទៀតជាហើយ!» រាងតូចព្យាយាមគ្រវីក្បាលប្រកែក។
    «ខ្ញុំនាំ ថេយ៍ ទៅដើរលេងមើលអីខាងក្រៅខ្លះ បើសំងំនៅតែក្នុងបន្ទប់អផ្សុកស្លាប់ហើយ!» ឮសូរដល់ការតឿនច្រើនដងពេក ថេយ៉ុង ក៏លែងប្រកែកនិងនាយដែរ ទើបប្រញាប់ប្រញាល់រូតរះក្រោកទៅរៀបចំស្លៀកសម្លៀកបំពាក់តុបតែងខ្លួនប្រាណឱ្យបានស្អាតបាត។
    «គង់តែមានថ្ងៃណាមួយខ្ញុំចាប់ដកចង្កូមរបស់លោកឱ្យបាត់ស្រមោលទេចាំតែមើលចុះ!» ថេយ៉ុង ពោលតិចៗញ័របបូរមាត់ទទ្រើក អារម្មណ៍ខឹងផង គុំគួនផង ចង់សម្លាប់មនុស្សទាំងកណ្តាលយប់។
   
    #ខាងក្រៅ
    Restaurants
    ជុងហ្គុក បណ្តើរ ថេយ៉ុង មិនខ្លាចនរណាចាប់បានចុះព័ត៌មានអំពីទិដ្ឋភាពរបស់ពួកគេទាំងពីរនាក់នោះទេ។ នាយថែមទាំងបានឱបកៀកកើយចង្កេះរាងតូចដូចទៅនឹងគូសង្សាទៀត បើសកម្មភាពស្និទ្ធស្នាលដល់ថ្នាក់នេះទៅហើយ មិនមែនជាសង្សាក៏ពិបាកនិងជឿដែរ។ ក្រោយពេលបានកុម្មង់មុខម្ហូបអាហារមកញ៉ាំរួច បុគ្គលិករូតរះ ដុតដៃ ដុតជើង លើកយកម្ហូបនីមួយៗដើរសំដៅមករកតុពួកគេដែលអង្គុយរង់ចាំស្រាប់ មានស៊ុបបង្គា និង អាហារដែលចម្អិនឡើងមានរសជាតិឆ្ងាញ់ពិសារពិសេសៗជាច្រើនមុខទៀតផង។
    «ញ៉ាំទៅ!» ជុងហ្គុក ចាប់អាហារដាក់ចានឱ្យ ថេយ៉ុង រួចសម្លឹងមើលមុខរាងតូចដែលមិនសូវមានចំណង់អាហារ។
    «ម្តេចមិនញ៉ាំ?» គេសួរម្តងទៀត។
    «ព្រោះខ្ញុំស្រាប់តែឆ្អែត ទើបតែបានញ៉ាំអាហារមកពីផេនហោសន៍រួច!»
    «ញ៉ាំតិចៗទៅជ្រុលជាបានកុម្មង់មកហើយ មិនញ៉ាំម្តេចនិងបាន!»
    ថេយ៉ុង យល់ដល់មុខមាត់គេទើបបង្ខំចិត្តញ៉ាំអាហារទាំងអស់នេះមួយម៉ាត់ពីរម៉ាត់ទៅ។
    «ប្រឡាក់មាត់ហើយ!» ជុងហ្គុក ចាប់កន្សែងទៅជូតកាកសំណល់អាហារលើគែមបបូរមាត់ ថេយ៉ុង ប្រុសស្អីម្តងល្វីងម្តងផ្អែម ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅពិតមែន គួរឱ្យស្អប់ខ្លាំងណាស់។
    «ញ៉ាំឱ្យបានច្រើនៗទៅកុំឱ្យបាក់កម្លាំងក្រែងឈឺឬមិនអ៊ីចឹង?»
    «លោកកុំបារម្ភពីខ្ញុំពេកអី ខ្ញុំមិនអីទេ បន្តិចទៀតជាហើយ គ្រាន់តែឈឺក្បាលរោគសញ្ញាទូទៅបន្តិចបន្តួចតែប៉ុណ្ណោះឯង!» ថេយ៉ុង មានអារម្មណ៍ជ្រេញក្នុងចិត្ត រួចក៏បង្វែររឿងនិយាយប្រាប់នាយធ្វើដូចជាខ្លួនឯងមិនបានឈឺកើតស្អីធ្ងន់ធ្ងរឃើញគេធ្វើខ្លួនដូចបារម្ភខ្វល់ខ្វាយជ្រុលចង់តែក្អួតឱ្យបែកប្រមាត់ស្លាប់ឆាប់ៗនេះនោះទេ។
    «កុំចេះតមាត់ ខ្ញុំប្រាប់ឱ្យធ្វើអី ធ្វើហ្នឹងទៅ!» ឃើញទេឥឡូវនេះប្រើសម្តីគម្រក់មកគម្រាមកំហែងគេម្តងទៀតហើយ ទើបតែបានធ្វើខ្លួនគួរឱ្យស្រលាញ់មុននេះបន្តិចសោះឥឡូវមកប្រើប្រាស់ស្នៀតមនុស្សប្រុសថោកទាប ឈាមខ្មៅងងឹត ចូលចិត្តយកអំណាចមកបាំងមុខបញ្ហាតែរហូត។
    «........» ថេយ៉ុង ស្ងាត់មិននិយាយពើតញ៉ាំអាហារពីបីម៉ាត់ទៀត ក្រោយមកក៏ឈប់សល់អាហារមួយចំនួនទៀត ជុងហ្គុក ក៏បានប្រាប់ឱ្យបុគ្គលិកវេចខ្ចប់យកទៅចោល តែគេក៏បានឱ្យលុយពេញថ្លៃ និងបានកុម្មង់អាហារថ្មីៗមកទៀត ចែកជូនដល់អ្នកក្រក្សត់ដូចជាជនអនាថាខ្វះទីជម្រក គិតទៅមនុស្សគេនេះអាក្រក់ក៏អាក្រក់ពេក ចិត្តល្អក៏ល្អពេក ជេរផង សរសើរខ្លះផង ថេយ៉ុង ចង់តែក្បាប់ដៃលើកខោកក្បាលខ្លួនឯងឱ្យប្រេះលលាដ៏បែកម្តងម្កាល់ទេ។
    «នេះលោកថ្នាំ!» មុននេះបន្តិច ជុងហ្គុក ក៏បានពឹងពាក់ឱ្យបុគ្គលិកប្រុសម្នាក់ចេញទៅផ្សំថ្នាំឱ្យ ថេយ៉ុង នៅឯ Pharmacy ដែរ។
    «អរគុណប្អូន!» លុយទៀតហើយ គេដកលុយឱ្យបុគ្គលិកប្រុសម្នាក់នោះជាថ្លៃឈ្នួលភ្លាមៗ ចាយវាយលុយកាក់ ប្រៀបដូចជាបាចក្រដាសទទេស្អាតតាមផ្លូវអ៊ីចឹងធ្វើឱ្យ ថេយ៉ុង សម្លឹងឃើញហើយក្នាញ់ចរិត បើបាននាយមកធ្វើជាប្តីអាចសំណាងដែរ មានលុយចាយ មិនចាំបាច់ចេញរកស៊ីនាំតែហត់ តែបើគិតៗទៅក៏ពិបាក ព្រោះមនុស្សប្រុសដូចជាគេនេះព្រាននារីស្រីប្រុសកៀរជើង ហើយបើវិភាគដល់រឿងជំនាញលើគ្រែវិញ ព្រៃផ្សៃយង់ឃ្នងដូចពួកជនអន្ធពាលចាប់រំលោភសម្លាប់យ៉ាងអ៊ីចឹងសំណាងហើយដែលពេល រួមរក្ស រួមជ្រៅ គេនៅមានវិចារណញ្ញាណក្នុងខ្លួនខ្លះ មិនដូច្នេះបិទភ្នែកសំងំឱ្យគេសោយសុខសុខៗនាយស្រាប់តែចាប់ទាញកាំបិតមកចាក់សម្លាប់មិនដឹងថាពេលនោះយោងអាត្មាខ្លួនរួចឬក៏អត់ទេ។
    «បងគេជាអ្នកណា?» ថេយ៉ុង ភ្ញាក់ខ្លួនព្រើតឮសូរសំឡេងស្រែក ដ៏ស្រួយស្រែសពីខាងស្តាំដៃរួចឆាប់ក្រឡេកទៅសម្លឹងមើលក៏ឃើញថាជាមនុស្សស្រីដែលលាបក្រែមម្សៅក្រាស់ៗឃ្មឹក។
    «ហ្វេនហ្ស៊ី!!!» សំឡេងរឹងមាំឧទានបញ្ជាក់ពីអារម្មណ៍មិនពេញចិត្ត។
    ឆាច់!
    «អ្ហះ!» ថេយ៉ុង ស្ទុះក្រោកឈរវឹង កាលបើត្រូវនាងជើងល្អស្រាប់តែជះទឹកសាចពេញខ្លួនប្រាណគេជោក។
    «ហ្វេនហ្ស៊ី!» ជុងហ្គុក កាន់តែតឹងសរសៃ.កឡើង បង្ហាញពីទឹកមុខខឹងកញ្ជ្រោលទាំងដែលកន្លងមកគេពុំធ្លាប់សាងឫកពាបែបនេះចំពោះនាងម្តងណាឡើយ។
    «បង...»
    «ដ្បិតនាងជាស្រីកំណាន់ តែនាងគ្មានសិទ្ធប្រើទង្វើអាវាសែចំពោះមនុស្សរបស់យើងទេ ហ្វេនហ្ស៊ី លុតជង្គង់សូមទោសគេឥឡូវនេះ!» កំហិតបញ្ជារបស់នាយជាហេតុដែលធ្វើឱ្យនាងក្រមុំអាម៉ាស់មុខយ៉ាងខ្លាំង នៅពេលដែលគ្មានសូម្បីតែការទទួលបាន ការលួងលោមចិត្តពីអ្នកកំលោះផងនោះ។
    «បង..» ហ្វេនហ្ស៊ី ឧទានជាមួយនិងកែវភ្នែករលីងលោង។
    «លុតជង្គង់សូមទោស ថេយ៉ុង ឥឡូវនេះ..» ជុងហ្គុក គ្រាន់តែបាននិយាយដល់ប៉ុណ្ណេះ ថេយ៉ុង ក៏មានអារម្មណ៍ប្រៀបដូចជាត្រូវបានគេ បំពាក់ស្លាបឱ្យត្រដាងភាពមហស្ចារ្យយ៉ាងដូច្នេះដែរ។
    «ហ៊ឹកៗ..»
    «ឆាប់ឡើង!» នាយស្រែកទម្រុឌយ៉ាងខ្លាំង ខ្សែភ្នែកមនុស្សដទៃទៀតបានចាប់សម្លឹងមើលពោពេញទៅដោយភាពភ្ញាក់ផ្អើលគ្រប់ៗគ្នា។
    ហ្វេនហ្ស៊ី ដាច់ចិត្តលុតជង្គង់ចុះងើយសម្លឹងមុខ ថេយ៉ុង ជាមួយការសង្កៀតជើងធ្មេញ ហាក់បីដូចជាបានឃើញសត្រូវសពូជចាប់តាំងតែពីពេលណាមកអ៊ីចឹង។
    «សូមទោស!» ថេយ៉ុង សម្លឹងមុខនាងជាមួយកែវភ្នែករាបស្មើធេង ដោយមិនមានការឆ្លើយតបនិងទទួលយកពាក្យសូមទោសពីនាងឡើយ ខណៈ ជុងហ្គុក ក៏រហ័សចាប់អូសដៃ ថេយ៉ុង ដើរចេញទៅពីទីនេះទៅជាមួយនិងឫកពាក្តៅក្រហល់ក្រហាយប្រៀបដូចជាត្រូវភ្លើងឆេះរាងកាយ។
    «លោក!» ថេយ៉ុង បង្អាក់ដំណើរនាយកំលោះភ្លាម ជុងហ្គុក ងាកវឹងមកសម្លឹងផ្ទៃមុខរាងតូចដោយខ្សែភ្នែកងឿងឆ្ងល់។
    «យ៉ាងម៉េច?»
    «ខ្ញុំស្រាប់តែឈឺពោះ..ចង់ចូលបន្ទប់ទឹក!»
    «ទៅចុះ..ខ្ញុំទៅរង់ចាំនៅឯក្នុងឡានមុន!» ជុងហ្គុក ប្រាប់រួចប្រញាប់ដើរចេញទៅមុនបាត់ ថេយ៉ុង ឯណេះស្ងាត់ស្ងៀមមិនមាត់បែរដើរចូលទៅខាងក្នុងហាងអាហារវិញ រួចសំដៅដើរតាំងៗទៅរកនាងជើងល្អ ដែលប្រហើនហ៊ានជះទឹកដាក់កណ្តាលមុខគេ មិនស្គាល់ថាគេជានរណានោះ។
    #ខាងក្នុងបន្ទប់ទឹក
    «អ្ហាយ..ហេតុអីគាត់ធ្វើបែបនេះដាក់ខ្ញុំទៅរួចដែរ?» ហ្វេនហ្ស៊ី បានត្រឹមតែស្រែកបញ្ចេញកំហឹងដូចស្រីឆ្កួតក្នុងបន្ទប់ទឹកយ៉ាងគ្មានបានការតែម្នាក់ឯងសុខៗក៏ត្រូវគេបញ្ជាឱ្យលុតជង្គង់សូមទោសមនុស្សដែលខ្លួនកំពុងតែចង់រករឿងនឹកឡើងគិតថានិងបានចំណាប់អារម្មណ៍ពី ជុងហ្គុក ប៉ុន្តែវាបែរជាគ្មានបានការស្អីបន្តិចណាសោះ ផ្ទុយទៅវិញនាងបែរជាមកទទួលបានភាពអាម៉ាស់ខ្មាសគេពេញក្នុងហាងអាហារទៀត។
    «នាង!!»
    ផាច់!!
    «អ្ហាយ!»
    «ស្រីចង្រៃ!» ម្រាមដៃស្រឡូនចាប់ច្បាមបោចកន្ទ្រាក់សរសៃសក់នាងជើងល្អមួយក្រញាំធំមុននឹងទាញបោចបញ្ច្រាស់រុញក្បាលនាង ហ្វេនហ្ស៊ី បន្ទាបអស់មួយទំហឹងកម្លាំងដៃជ្រមុចចូលទៅក្នុងអាងទឹកមិនបន្ធូរកម្លាំង។
    «ខិខិ..ជួយ..អ្ហា!!»
    «ស្រីចង្រៃនាងឯងប្រហើនណាស់!»
    «អ្ហាយ!!!»
    ផាច់ៗៗ!!
    «អាយ!!»
    ផាច់!!
    «អូយឈឺណាស់ អាខ្ទើយចង្រៃ!»
    «មីស្រីកម្ចាយអារម្មណ៍ដូចនាងគ្មានសិទ្ធមកស្រែកជេរតវ៉ាប្រហើនជាមួយនិងយើងទេ នាងឯងចង់សាកល្បងជាមួយយើងផងមែនទេ? ចង់ឃើញលទ្ធផលណាស់មែនទេ?» ថេយ៉ុង ដំឡើងសរសៃ.ក ក្របួចសក់ក្បាលនាងអូសទីងណាត់ទីងណែង ទៅរកជញ្ជាំងរួចចាប់បោកផាំងៗស្ទើរតែក្រឡុកខួរក្បាលនាងស្លាប់។
    «អាយ..ឈឺ..អ្ហា!!»
    «នាងឯងចង់សាកជាមួយយើងផងមែនទេ ផាច់..ស្រីចង្រៃ!»
    «អាយ ជួយផង!»
    ទាំង!ទាំង!
    «អ្ហា!!!»
    «ថ្វើយ!!» ថេយ៉ុង ស្តោះទឹកមាត់ដាក់កណ្តាលមុខនាង រួចលែងដៃចេញពីសក់ក្បាលនាងក្រមុំ ធ្វើឱ្យ ហ្វេនហ្ស៊ី ចាប់ផ្តើមខ្លាចរអារយ៉ាងខ្លាំងហើយយំយ៉ាងគគ្រូកសម្លឹងមើលឃើញពីភាពកាចសាហាវឆ្នាស់ឆ្នើមរបស់ ថេយ៉ុង ជាមួយអារម្មណ៍ដ៏ភិតភ័យញ័រតក់ស្លុតជាខ្លាំង។
    «ចង់ខ្លាំងផងអ្ហេស?»
    «អត់ទេ ខ្ញុំខ្លាចហើយ..ហ៊ឹកៗ..ខ្លាចហើយ..»
    «ស្រីលក់ខ្លួន..គ្មានតម្លៃ..ថ្វើយ!»
    «អាស!»
    «ថ្ងៃក្រោយកុំឱ្យយើងមុខចួបទៀត!» ថេយ៉ុង បើកទឹកលាងសម្អាតដៃ រួចបែរខ្លួនដើរចេញទៅវឹងបាត់ ចំណែកឯ ហ្វេនហ្ស៊ី ខាងណេះខឹងមួម៉ៅលើកខ្នងដៃជូតដំណក់ទឹកភ្នែក លួចមានអារម្មណ៍ខ្ពើមទឹកមាត់ដែល ថេយ៉ុង ខាកស្តោះៗដាក់មុខមាត់នាងទៀត។
    ក្រាក!!
    «តោះលោក!» ថេយ៉ុង បើកទ្វារឡើងចូលមកអង្គុយខាងក្នុងឡានដ៏ទំនើបវិញ នៅសំដែងទឹកមុខស្ងួតក្រៀមក្រំហាក់ដូចជាពិបាកចិត្ត ធ្វើឱ្យ ជុងហ្គុក បានគិតថារាងតូចយើងប្រហែលជាមានអារម្មណ៍នៅតក់ជាប់ជាមួយទិដ្ឋភាពដែល ហ្វេនហ្ស៊ី បានបង្កឡើងគិតរួចហើយធ្វើឱ្យគេកាន់តែខឹងមួម៉ៅនិងនាងឆើតឆាយម្នាក់នោះទៀតណាស់។ 
    «ចូលទៅបានចួបនិងនាងទៀតឬ?»
    «ហ្អឹម!!»
    «នាងធ្វើអ្វីដាក់?»
    «នាងទះកំផ្លៀងខ្ញុំ រករឿងខ្ញុំរហូត ខ្ញុំខ្មាសគេខ្លាំងណាស់!»
    «ដល់ថ្នាក់នេះផង? ស្រីម្នាក់នេះពិតជាហ៊ានពិតមែន!» ជុងហ្គុក ស្តាប់ចប់ក្តៅងុំក្នុងស្លឹកត្រចៀកងាំង មានអារម្មណ៍ថាដូចត្រូវបានគេជះទឹកក្តៅដាក់កណ្តាលមុខយ៉ាងដូច្នេះ ហេតុអីសុខៗស្រាប់តែមានអារម្មណ៍ចង់ឈឺឆ្អាលរឿង ថេយ៉ុង ជាងដៃគូផ្សេងៗទៀតអ៊ីចឹង ដឹងថានាងនោះហ៊ានប្រហើនធ្វើដល់ថ្នាក់នេះគេប្រហែលជាមិនផ្តល់មេរៀនឱ្យនាងត្រឹមតែការលុតជង្គង់សូមទោសតែប៉ុណ្ណឹងនោះទេ។
    «ប៉ុន្តែលោកមិនចាំបាច់ទៅរករឿងគេនោះទេ ខុសមកពីខ្ញុំដែលចូលមកជំនួសកន្លែងរបស់នាង!»
    «កុំយកខ្លួនទៅប្រដូចនិងស្រីគ្មានបានការដូចជានាងទៀតអី នាងគ្មានស្អីសំខាន់សម្រាប់ខ្ញុំទេ!» ជុងហ្គុក និយាយដូចជាខឹងមួម៉ៅណាស់ នៅពេលដឹងថា ថេយ៉ុង បន្ទាបតម្លៃខ្លួនយកទៅប្រៀបខ្លួននឹងស្រីរ៉ាយរង់ម្នាក់នោះគេបីដូចជាមិនសប្បាយចិត្តទាល់តែសោះ។
    «ថ្ងៃក្រោយខ្ញុំឈប់យកខ្លួន ទៅប្រៀបជាមួយនាងទៀតហើយ!» ថេយ៉ុង អររំភើបក្នុងចិត្តប្លែកណាស់ នៅពេលដឹងថា ជុងហ្គុក ខ្នះខ្នែងគិតពីគេខ្វល់ពីគេយ៉ាងនេះធ្វើឱ្យគេមានអារម្មណ៍ថាកក់ក្តៅណាស់ មិនដូចជាពេលមុននេះបន្តិច មានអារម្មណ៍ខូចចិត្តចំពោះគេ ឈឺចិត្តផង ខឹងគេផង អារម្មណ៍ខ្លួននាពេលនោះច្របូកច្របល់ខ្លាំងណាស់។
    «ខ្ញុំនាំ ថេយ៍ ទៅមើលរបស់មួយ!»
    «របស់អ្វីទៅលោក?»
    «ពេលទៅដល់គង់តែនិងដឹងទេ!» ជុងហ្គុក បញ្ឆេះម៉ាស៊ីនឡានបើកបរចេញទៅវឹង បណ្តាលឱ្យចិត្តថ្លើមរាងតូចពុះកញ្ជ្រោលចង់ដឹងអំពីរឿងលាក់បាំងដែល ជុងហ្គុក បានដុកឱ្យផ្លូវអារម្មណ៍ជ្រើមជ្រួលអនេក។

    ឃ្លាំងរថយន្ត
    សំឡេងម៉ាស៊ីនរថយន្តចាប់ពន្លត់ទៅវិញស្ងាត់បាត់ឈឹង អ្នកទាំងពីរចាប់ដើរចុះចេញ សំដៅទៅខាងក្នុងឃ្លាំងដាក់រថយន្តមួយនោះ ពេលចូលទៅដល់ខាងក្នុងភ្លាម បុគ្គលិកនិងជាងជួសជុលឡានជាច្រើននាក់ បានងាកមកសម្លឹងមើលវត្តមានភ្ញៀវចំណូលថ្មី ដែលទើបនិងចាប់បានបណ្តើរគ្នាជាមួយលោកប្រធាននៅក្នុងទឹកមុខភ្ញាក់ផ្អើល ឯអ្នកខ្លះទៀត កេះកៀរគ្នា ខ្សឹបខ្សេវ ចង់ដឹង ចង់ឮណាស់ ព្រោះ ថេយ៉ុង ទើប ជុងហ្គុក ហ៊ានចាប់សម្រេចចិត្តងាយៗ ប្រគល់រថយន្តដ៏ទំនើប ដែលទើបតែបានធ្វើហើយរួចរាល់ទៅឱ្យគេងាយៗដោយគ្មានចិត្តអលឯកបន្តិចណានោះសោះ។
    «ពួកយើងមកទីនេះធ្វើអ្វីទៅលោក?» ថេយ៉ុង ឱបដើមដៃ ជុងហ្គុក ចងចិញ្ចើមឡើងងឿងឆ្ងល់ ជុងហ្គុក ងាកទៅសម្លឹងមើលរថយន្តមួយគ្រឿងនោះដែលមានគ្របបាំងក្រណាត់ពណ៌ក្រហមឆើត ខណៈរាងតូចក៏ប្រញាប់ងាករេខ្សែភ្នែកទៅសម្លឹងមើលតាមដោយទឹកមុខកាន់តែងឿងឆ្ងល់ជាងមុន ១០០០ ដងទៅទៀត។
    «រថយន្តមួយគ្រឿងនោះ!»
    «បានន័យថាយ៉ាងម៉េចទៅលោក?» ថេយ៉ុង ធ្វើទឹកមុខឆ្លេឆ្លាសួរនាយដោយកែវភ្នែកសក្បុស។
    «ខ្ញុំឱ្យ ថេយ៍!»
    «ហះ? លោកថាយ៉ាងម៉េច? លោកឱ្យរថយន្តមួយគ្រឿងនោះមកខ្ញុំ?»
    «ត្រូវហើយ!» ជុងហ្គុក ឆ្លើយតបធ្វើដូចជាធម្មតាខ្លាំងបំផុត រួចអូសក.ដៃរាងតូចទៅឈរក្បែរកន្លែងដាក់ឡាននោះភ្លាមៗ ជុងហ្គុក ក៏បានបង្គាប់ប្រាប់ឱ្យបុគ្គលិករៀបចំទាញក្រណាត់បាំងក្របឡាននោះចេញ។
    «បើកទៅ!»
    «បាទលោក!»
    ខ្វោក!!!
    «រថយន្តដែលទើបតែចាប់បើកសម្ភោពជាផ្លូវការក្នុងឆ្នាំ 2026!»
    ថេយ៉ុង នឹកស្មានមិនដល់ក្រឡេកទៅសម្លឹងមើលមុខ ជុងហ្គុក ទាំងមិនដែលគិតថានាយនិងលះបង់សម្ភារៈនិយមព្រមទាំងកន្លែងស្នាក់នៅ និងលុយកាក់ជាច្រើនទៀតមកដល់ខ្លួនច្រើនដល់ម្លឹងឡើយ គេគ្រាន់តែសុំរឿងចង់ធ្វើជាតារាបង្ហាញម៉ូដដ៏ល្បីម្នាក់មិនដែលគិតចង់សុំនាយឱ្យលើសលួសដល់ថ្នាក់នេះទេគិតហើយមានតែអារម្មណ៍ខុសឆ្គង និងមានអារម្មណ៍គិតថាខ្លួនឯងដូចជាលោភលន់និងប្រើការនាយលើសពីអ្វីដែលខ្លួនចង់បានទៅទៀត។ 
    «លោកវាច្រើនសម្បើមណាស់សម្រាប់ខ្ញុំ!»
    «ខ្ញុំមិនដែលគិត..ព្រោះវាគ្រាន់តែជារបស់ក្រៅខ្លួន!» គេឆ្លើយយ៉ាងឡូយហាក់បីដូចជាបានធ្វើឱ្យ ថេយ៉ុង ជាអ្នកស្តាប់ខាងណេះបានត្រឹមតែស្ងាត់ស្ងៀមមិនហ៊ានជំទាស់និងចិត្តរបស់គេឡើយ។
    «មិនសប្បាយចិត្តទេឬ?» នាយសួរម្តងទៀត ថេយ៉ុង ខាងណេះស្រាប់តែងក់ក្បាល។
    «សប្បាយចិត្តណាស់!» ថេយ៉ុង តបរួចញញិមខិតទៅថើបថ្ពាល់នាយមួយខ្សឺតចាត់ទុកជាការអរគុណដែលនាយបានចំណូលចំណាយគ្រប់យ៉ាងមកលើខ្លួនមិនស្តាយក្រោយ។
   
   
   

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now