ភាគទី១៩៖ថ្នាំសម្រើប

1K 64 3
                                    

     បារកម្សាន្ត
     ទីកន្លែងកម្សាន្តដែលគេតែងតែចូលចិត្តមកលេង នៅតែបន្តមានភាពទាក់ទាញនិងទស្សនីយភាពដែលល្អឥតខ្ចោះក្នុងកែវភ្នែកជានិច្ច។ អ្នកកំលោះដើរចូលមកខាងក្នុងអង្គុយកម្សាន្តជាមួយមិត្តភក្តិបនភឿននិងហៅស្រាមកផឹកកំដរអារម្មណ៍នាំទាំងស្រីស្អាតៗមកអង្គុយសារសងកៀកកើយក្បែរខ្លួនយ៉ាងសប្បាយថែមទៀត មិនបានគិតខ្វាយខ្វល់អំពីអារម្មណ៍អ្នកដែលកំពុងតែទន្ទឹងរង់ចាំផ្លូវនៅឯផ្ទះមានក្តីបារម្ភចំពោះនាយយ៉ាងណានោះទេគេគិតតែពីចាយពេលវេលាឥតប្រយោជន៍ជាមួយស្រីញីបនភឿនគូកនហាក់បីដូចជាមនុស្សគ្មានទុក្ខកង្វល់អ្វីបន្តិចណាសោះ។ សូរតូរ្យតន្ត្រីចាប់ផ្តើមប្រគុំឡើងឮសូរកក្រើកពេញបារមួយនេះសំឡេង Cheer ជល់កែវស្រាក៏បន្លឺអមទៅដោយទិដ្ឋភាពសប្បាយអ៊ូអរគគ្រឹកគគ្រេង។ ពួកគេបន្តផឹកស្រាទាល់តែស្រវឹងធ្លាក់ភ្នែករៀងខ្លួនពេលវេលាមានសិចសប្បាយៗក៏ឈានចូលមកដល់ដូចគ្នា។
     ខាងក្នុងបន្ទប់ VIP
    «អូយបង..តិចៗ..អ្ហាសអា..បងសំឡាញ់!» មនុស្សស្រីអក្រាតកាយបីបួននាក់ស្រែកថ្ងួចថ្ងូរក្នុងសង្គ្រាមតណ្ហារោលរាលពង្វក់ស្មារតីប្រុសកំលោះឱ្យងប់ឈ្លក់វង្វេងក្រោមមន្តស្នេហ៍ជំនាញដ៏ពិសេសរបស់ពួកនាង ប៉ុន្តែគេបែរជាមានអារម្មណ៍ថាមិនពេញចិត្ត ទោះបីជាពួកនាងពូកែខ្លាំងយ៉ាងណា ប៉ិនប្រសប់រឿងលើគ្រែដល់ថ្នាក់ណាក៏មើលទៅហាក់បីគ្មានភាពគ្រឺតក្នាញ់ មិនដូចជាពេលដែលគេបាននៅជាមួយ ថេយ៉ុង ទាំងរោលរាលហើយពិសេស ទាំងសប្បាយ មានក្តីសុខ មិនមានអារម្មណ៍ថាធុញដូចជាពេលសំងំដកដង្ហើមដេកជាមួយពួកនាងៗធ្វើទៅដូចបង្ខំទាំងរស់អ៊ីចឹងនោះទេ។
    «បានហើយ..យកលុយហើយក៏ឆាប់ចេញទៅ!» ជុងហ្គុក ស្រែកដេញខ្លាំងៗងើបក្រោកឡើងទៅចាប់យកអាវមកពាក់មុននឹងដកកាបូបចេញដកលុយគប់គ្រវែងដាក់ពួកនាងធ្វើដូចជាគ្មានអារម្មណ៍ពេញចិត្តនិងសេវាកម្មទាំងអស់នេះសោះ។ គេថាចប់បែរទៅចាប់ទាញសោរឡានដើរចេញទៅបាត់ស្រមោលឈឹងទុកឱ្យពួកនាងចងចិញ្ចើមឡើងខ្វង់ៗដូចមនុស្សល្ងង់មិនដឹងរឿង។
    «គេកើតស្អីសុខៗក៏អ៊ីចឹងទៅ?»
    «មិនដឹងទេ!ខាតតែពេលវេលាមែន!» ពួកនាងគ្រវីក្បាលមិនយល់នាំគ្នាស្លៀកពាក់រួចចេញទៅបំពេញការងារនៅឯខាងក្រៅបាត់។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now