[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](27)

122 2 0
                                        



រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី៣០៖ កូនស្រីកំហូចរបស់សាតាន.....
____________________________

" ហឹក... " លីអុីនដែលប្រុងបើកទ្វារចូលបន្ទប់ឪពុកត្រូវថយក្រោយហ្វឹង ពេលមានអ្នកបើកទ្វារពីខាងក្នុងចេញមក ហើយពិតណាស់ថាបុរសដែលចំណាស់លោកប៉ារបស់នាងម្នាក់នេះ នាងមិនដែលបានឃើញមុខទេ តែវាក៏ប្រហែលតិចៗដែរ ព្រោះនាងជួបជនបរទេសច្រើនគួរសម នាងជាកូនកាត់ការដែលស្គាល់អ្នកធ្វើការជាមួយលោកប៉ាវាជារឿងធម្មតាទេ ហើយគ្រប់គ្នាភាគច្រើនមិនមែនជាជនជាតិតៃវ៉ាន់ឡើយ
" នាងល្អិត ជាអ្នកណាដែរ? " ខេដៀន ឈប់ស្កុបមើលក្មេងស្រីដែល គេទាយក្នុងចិត្តរួចហើយ គ្រាន់តែសួរបញ្ជាក់ប៉ុណ្ណោះ DNA នៅលើមុខច្បាស់ៗបែបនេះ មិនប្រាប់ក៏មើលដឹងថានាងប្រហែលជាលីអុីន កូនស្រីរបស់ខូសៀ
" ចុះអ៊ំជាអ្នកណា ? "
" មនុស្សចាស់សួរមុនត្រូវតែឆ្លើយ "
" ខ្ញុំមិនស្គាល់អ៊ំផង ចុះបើអ៊ំជាមនុស្សអាក្រក់ តើអោយខ្ញុំធ្វើយ៉ាងម៉េចទៅ " ឌាំង! សម្ដីត្រង់ភ្លឹងរបស់នាងតូចធ្វើអោយអ្នកស្ដាប់ចុករកពាក្យតបលែងចេញ គេមិនគិតថាខ្លួនឯងមុខគួរតែដូចចមនុស្សអាក្រក់ដល់ថ្នាក់អោយក្មេងដៀលនោះទេ
" សម្ដីថ្លោស ណាស់នាងល្អិត យ៉ាងណាខ្ញុំក៏អាយុចំណាស់ប៉ានាងដែរ "
" អ៊ំស្គាល់ថាប៉ាខ្ញុំជាអ្នកណាហើយ តើសួរធ្វើអីទៀត "
" លីអុីន!!....  ខេដៀនម៉េចក៏មិនទៅវិញទៀត " ខូសៀ ដែលលឺសម្លេងនិយាយគ្នាមុខបន្ទប់ ក៏ចេញមកមើល គេហៅកូនស្រីពេលឃើញនាងឈរតតាំងជាមួយអ្នកម្ខាងទៀតយ៉ាងហំហាន នាងពិតជាសមជាកូនគេមែន សូម្បីតែមនុស្សប្លែកមុខក៏មិនខ្ចីខ្លាចដែរ
" យើងបម្រុងទៅហើយ តែក៏ជួបក្មួយស្រីគិតថាចង់រាក់ទាក់សិននោះអី "
" មិនចាំបាច់ទេ ទៅវិញទៅ ហើយលីអុីនមករកប៉ាមក "
" ចាស លោកប៉ា " នាងតូចរត់ត្រុយទៅកាន់ដៃឪពុក ដោយខូសៀសម្លក់អ្នកម្ខាងទៀតដោយក្រសែរភ្នែកសុីសាច់ហុតឈាម គេនិយាយត្រង់គេមិនទុកចិត្តខេដៀន ហើយក៏មិនចង់អោយវានៅក្បែរខ្លួនកូនស្រីខ្លួនដែរ
" ហឹសហឹស ស្រឡាញ់គ្រួសារដល់ហើយ ខូសៀ អស់សប្បាយហើយ ជួបគ្នាលើកក្រោយណា ក្មួយស្រី "
" មិនបាច់ទេ ខ្ញុំមិនចង់ជួប "
" អាអុីន... " ឪពុកកាន់ដៃកូនស្រីច្របាច់តិចៗ ហាមនាងតូចនិយាយព្រោះខូសៀដឹងថាកូនស្រីច្រមុះល្អស្រាប់ ខ្លាចនាងក្លាយទៅជាគោលដៅរបស់អ្នកម្ខាងទៀត ព្រោះតែភាពឆ្លាតមិនខ្លាចអ្នកណារបស់លីអុីន
" ឆឹស.... " រាងតូចងាកមុខចេញធ្វើព្រងើយ មុននឹងរាងក្រាស់របស់ខេដៀន ដើរចេញទៅទាំងក្នុងចិត្តឆាបឆួល ខុសពីការបង្ហាញរបស់គេដាច់ស្រឡះ គេប្រឹងយ៉ាងខ្លាំងក្នុងការទប់កំហឹងមិនអោយផ្ទុះចេញក្រៅ ឪពុកគួរអោយស្អប់ ចំណែកកូនស្រីក៏គួរអោយចង់កម្ចាត់ដូចគ្នា ខេដៀនគិតក្នុងចិត្តម្នាក់ឯង មុននឹងចាកចេញទៅកន្លែងរបស់ខ្លួនវិញទាំងលាក់ភាពគុំគួនក្នុងចិត្ត
   
   ខូសៀទាញដៃកូនស្រីចូលបន្ទប់ គេចង់តែវាយកំប៉េះគូទនាងអោយជាំនោះទេ រឿងឌឺដង ស៊កសៀត អ្នកដទៃកូនស្រីគេជំនាញលេខ១តែម្ដង
" ប៉ាសូមហាម ថ្ងៃក្រោយមិនអោយកូននិយាយជាមួយមនុស្សប្លែកមុខទៀតនោះទេ ក៏មិនអោយឌឺដងដាក់គេដែរ"
" ពុទ្ធោ លោកប៉ា មើលក៏ដឹងថាអ៊ំម្នាក់នោះជាមនុស្សអាក្រក់ ហើយកូនក៏មិនមែនជាអ្នកចាប់ផ្ដើមដែរ " រាងតូចធ្វើមុខស្អុយប៉ែ ពេលត្រូវឪពុកដាក់សម្ពាធ នាងខំមានបំណងមកជួយ បែរជាមកខូចអារម្មណ៍អស់លីអុីនគិតក្នុងចិត្ត ខូសៀ ឃើញហើយក៏ចូលទៅអង្អែលក្បាលកូនស្រីថ្នមៗ
" មកពីគេជាមនុស្សអាក្រក់ទើបប៉ាបារម្ភពីកូន "
" ប៉ុន្ដែកូនស្រីប៉ាជាមនុស្សរឹងមាំ ប៉ាក៏ដឹង "
" គេជាមនុស្សអាក្រក់ កូនត្រឹមជាមនុស្សធម្មតាស៊ូជាមួយពួកវាមិនបានទេ " គេដាស់តឿនកូនស្រី នាងជាកែវភ្នែក របស់គេ ហើយហ្ក្រេសជាបេះដូង មិនថាអ្នកណាម្នាក់ដែលមានបញ្ហានោះទេ គេសុទ្ធតែទទួលយកមិនបានទាំងអស់ គេចង់អោយពួកនាងមានសុវត្ថិភាព ទើបមិនអូសអោយមកដឹងលឺរឿងទាំងនេះ
" អញ្ចឹងមានន័យថាដើម្បីតតាំងជាមួយពួកវា ទាល់តែកូនអាក្រក់ដូចពួកវាដែរតើមែនទេ "
" អាអុីន នេះកូនមិនមែនចង់អោយប៉ាគាំងបេះដូងមុនអាយុទេមែនទេ "
" ហិហិ កូននិយាយាលេងទេ " ឃើញឪពុកចងចិញ្ចើមបែបពិតប្រាកដរាងតូចក៏ប្ដូរទឹកមុខយ៉ាងរហ័ស រួចអោបគាត់ដើម្បីយកចិត្តយកថ្លើម បើមិនធ្វើបែបនឹងមានឬដែលនាងរួចខ្លួន
" រឿងខ្លះកុំលេងល្អជាង កូនក៏ដឹងថាវាគ្រោះថ្នាក់ "
" អូខេៗ កូនស្ដាប់តាមលោកប៉ា តែថាអ៊ំនោះមករកប៉ាធ្វើអីទៅ គេមកគំរាមប៉ាឬ " ខូសៀជ្រួញចិញ្ចើម គេនេះឬត្រូវអ្នកដទៃគំរាមបានងាយៗ មើលទៅកូនស្រីដូចជាវាយតម្លៃគេទាបទៅៗហើយ
" មុខប៉ានេះឬសមថាគេមកគម្រាម ប៉ាចាស់ដល់ថ្នាក់នឹងផងឬអាអុីន "
" ហិហិ ប៉ាមិនសមទេ តែប៉ាចាស់នោះជារឿងពិត "
" លីអុីន អាមឺរីន " រាងតូចលើកដៃបិទត្រចៀកថយចេញពីឪពុក ក្នុងថ្ងៃនេះ វាជាលើកទី២ហើយដែលនាងបានលឺឈ្មោះពេញរបស់ខ្លួន ចេញពីមាត់ អ្នកម៉ាក់ និង លោកប៉ា ជាទីគោរពតែមិនគួរអោយស្រឡាញ់ បើចិត្តដូចគ្នាខ្លាំងយ៉ាងនេះមិនព្រមត្រូវគ្នាវិញអោយលឿនៗទៅ អាងនឹងគ្រួសារនាងត្រឡប់មកដូចដើម រាងតូចគិតក្នុងចិត្ត
" ប៉ា និងម៉ាក់នេះពិតជាដូចគ្នាមែន "
" ម៉ាក់? ទាក់ទងអីនឹងហ្ក្រេសដែរ "
" គឺម៉ាក់បារម្ភប៉ា លួចអោយកូនមកមើល តែប៉ាហាមប្រាប់ម៉ាក់ណាថាកូនអ្នកនិយាយប្រាប់ " ខូសៀលឺហើយញញឹមដោយមិនដឹងខ្លួន កូនស្រីលួចជ្រេញ មុននេះនៅគម្រាមនាងសោះ គ្រាន់តែលឺថាប្រពន្ធបារម្ភក៏ញញឹមខ្ជិប ជាតាចាស់វក់ស្នេហ៍ មែនប៉ារបស់នាង
" អញ្ចឹងឬ "
" កូនកុហកប៉ាធ្វើអី ប្រាប់អោយដឹងទៅថានេះជាឱកាសរបស់លោកប៉ាហើយ បើទុកយូរតិចអាពូល្បិចច្រើននោះឆក់ទៅបាត់ នៅមានពូស្ទេវទៀត មេម៉ាយមិនចំមេម៉ាយទេ ចង់បានប្រពន្ធអ្នកដទៃគួរអោយខឹងមែន " នាងតូចរៀបរាប់ឈ្មោះបេក្ខភាពដែលមកតាមញ៉ែរអ្នកម៉ាក់ដ៏ស្រស់ស្អាតរបស់នាងប្រាប់ឪពុក នាងជ្រួញច្រមុះទាំងមិនពេញចិត្តថា ម៉ាក់នាងទៅចិត្តរឹងចុះពូៗអស់នឹង មករកស្អីដែរ មកតាមធ្វើជាឧបសគ្គរបស់ប៉ានាងពិតមែន
" កុំភ័យ ប៉ាមិនអោយអ្នកណាយកម៉ាក់កូនទៅទេ "
" វាមិនសំខាន់ទេរឿងដែលសំខាន់ គឺម៉ាក់យកប៉ាវិញឬអត់ នោះទើបជាបញ្ហា "
" សម្រេចថាកូនមកជួយប៉ាឬមកបញ្ឈឺប៉ា នាងល្អិត " កូនស្រីគេពិតជាកំពូលមនុស្សមែន ម្ដងលើកទឹកចិត្ត ម្ដងបំបាក់ទឹកចិត្ត នេះគេលួចមានសង្ឃឹមខ្លះទៅហើយ ប៉ុន្ដែពាក្យដែលថាហ្ក្រេសយកគេវិញឬអត់លឺហើយដូចត្រូវគេចាក់មួយកាំបិត អញ្ចឹង
" ហូយ៎ កូននិយាយការពិតណាលោកប៉ា សម្រេចថាប៉ារួចដៃឬនៅ យើងទៅរកអ្នកម៉ាក់ជាមួយគ្នា នេះជាឱកាសរបស់ប៉ាហើយ "
" ទៅឥឡូវតែម្ដងក៏បាន "
" យ៉ា... លឺទៅជួបប្រពន្ធលឿនតែម្ដងហើយលោកប៉ា "កូនស្រីបង្អាប់ ពេលឪពុកមានទឹកមុខរីកដូចគ្រាប់ជី ចង់អាណិតគាត់ដែរ ប៉ុន្ដែនាងឈរខាងTeamម្ដាយហើយ ទើបត្រូវកាត់ចិត្ត បើគាត់មិនប្រឹងកែខ្លួននាងក៏ជួយមិនបានដែរ
" មើលទៅខែក្រោយ ប៉ាគួរដកវីសាកូនទុក មិនអោយទៅក្រៅប្រទេសតើល្អទេ "
" ណូ!! អត់ទេ លោកប៉ា កុំធ្វើបែបនេះណា "
" ហឹសហឹស ដល់បែបនឹងធ្វើជាស្រែក នាងល្អិត " ខូសៀចូលទៅញីសក់កូនស្រីលេង គេមិនគិតនឹងធ្វើមែននោះទេ ព្រោះកូនស្រីមានចំណូលចិត្តមួយគឺ ចេញទៅក្រៅមើលពិភពលោក ហើយគេមិនដែលគិតថានឹងកំណាញ់ដែរ ព្រោះទាំងហ្ក្រេសនិងខ្លួនចិញ្ចឹម នាងតូចអោយរស់នៅបែបឯករាជ្យនិងរឹងមាំដោយមានពួកគេតាមមើលពីក្រោយ វាល្អសម្រាប់នាងទៅថ្ងៃខាងមុខពេលលែងមានវត្តមានរបស់ពួកគេទៀត
" លោកប៉ា ធ្វើបាបកូន "
" អត់មានទេ តោះទៅរកម៉ាក់វិញ "
" ឆឹស.. ចាំមើលណា .... " ២នាក់ឪពុកកូនប្រកែកគ្នាបណ្ដើរ សើចបណ្ដើរ ដែលវាជាទម្លាប់សម្រាប់ពួកនាងទៅហើយ មុននឹងពួកគេចេញដំណើរទៅរកម៉ាដាមអាមឺរីន ទោះជានាងលែងលះក៏ដោយតែក្នុងចិត្តលីអុីន និង ខូសៀ ហ្ក្រេសនៅតែជាម៉ាដាមរបស់ត្រកូលមួយនេះ ហើយក៏រហូតទៅដែរ គ្មានអ្នកណាអាចមកជំនួសតំណែងមួយនេះបានឡើយ

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 02, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Donde viven las historias. Descúbrelo ahora