រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២០៖ ទឹកដីរបស់គេ នាងជាចំណាត់ខ្មាំង....
____________________________
ហ្វឹប!!
" អា៎.... ម៉េចក៏ហឹង្សារបែបនេះ " ហ្ក្រេសថាអោយគេទាំងមិនពេញចិត្ត ដែលតាចាស់ ខូសៀ ហ៊ានបោះនាងទៅលើពូកខ្លាំងៗ ទោះពូកថ្លៃក៏វានៅតែធ្វើអោយនាងវិលមុខដដែល
" អូនសាកមើលដៃរបស់ខ្លួនឯងទៅមើល ហ្ក្រេស ថាវាមានសក់បងប៉ុន្មានសរសៃ ហើយ "
" ហើយអ្នកណាអោយមករវល់ជាមួយខ្ញុំ "
" តែនេះជាកន្លែងរបស់បង " ពេលគេធ្វើបាបនាងនាងរាប់ ត្រង់សក់គេឡើងចង់អស់ពីក្បាល ត្រូវនាងបំភ្លេចចោល ប្រពន្ធគេមិនត្រឹមឆ្នាស់ជាងមុនទេ ហើយក៏ឆ្លាតណាស់ដែរ
" ល្អ អញ្ចឹងខ្ញុំទៅវិញ "
" មិនបាន "
" ហេតុអី នេះមិនមែនជាកន្លែងរបស់ខ្ញុំទេ មិនអញ្ចឹង " រាងស្ដើងបញ្ឈឺគេ មុននឹងងាកទៅមើលជុំវិញទាំងប្រុងប្រយ័ត្ន បន្ទប់នេះគ្រាន់តែជាបន្ទប់ដេកធម្មតា ត្រង់ថាវាពិសេស នោះគឺទីនេះជាដីធំទូលាយ ដាច់ឆ្ងាយពីគេឯងសាកសមជាកន្លែងឃោឃៅមិនខុស ដំបូងនាងក៏ខ្លាចដែលចូលមកទីនេះដែរ ប៉ុន្ដែនាងមិនជឿថាគេនឹងធ្វើបាននាងឡើយ
" បើអូនចង់បានបងប្រគល់អោយ "
" មិនយកទេ ជៀសចេញទៅ "
" អូនគិតថាទីនេះជាបង្គន់ សាធារណៈ ចង់ចូលក៏ចូលចង់ចេញក៏ចេញអញ្ចឹងឬ " ប្រុសចាស់ អង្អែលចង្ការ មុននឹងដើរទៅជិតដើម្បីដាក់សម្ពាធរាងស្ដើង កាយវិការតបស់គេដូចមនុស្សរោគចិត្តច្រើនជាង នៅក្នុងក្រសែរភ្នែករបស់ហ្ក្រេស
" កុំមកបន្លាចខ្ញុំ ហើយយកពេលទៅពេទ្យពិនិត្យខួរក្បាលទៅ ខូសៀ មើលទៅបងមានបញ្ហាហើយ "
" មិនបាច់ទៅពេទ្យទេ បើអូនចង់ដឹង អញ្ចឹងយើងមកពិសោធន៍ទៅ ថាបងមានបញ្ហាឬក៏អត់ "
" អេ៎... ហា៎ " និយាយមិនទាន់ផុតពីមាត់ផង រាងស្ដើងក៏ត្រូវគេរុញទៅលើពូក រហូតបង់ជំហរ ដោយមានរាងក្រាស់ជាអ្នកឡើងទ្រោបពីលើ យ៉ាងស្និទ្ធិស្នាល
" តោះ! បងក៏ចង់ដឹងដែរថាខួរក្បាលបង នៅល្អឬអត់ បងដូចជាចាំថាអូនមាន ប្រជ្រុយ លើដើមទ្រូងខាងឆ្វេង២គ្រាប់ ឯណាមើលបងទាយត្រូវឬអត់ ? "
" អា៎ អត់ទេ កុំមកប៉ះខ្ញុំ លែង កុំដោះ.... " រាងស្ដើងខ្ទប់មាត់អាវដែលគេបម្រុងទាញវាចេញ ប៉ុន្ដែដូចដែលដឹងខូសៀ មិនទាន់ចាស់រហូតបាក់កម្លាំងនោះទេ ត្រឹមហ្ក្រេសរើបន្ដិចៗបែបហ្នឹងមានឬថាគេចគេបាន
ខ្វោក!!
" វ៉ាវ មានពិតមែន នេះការចងចាំបងនៅល្អនៅឡើយទេ"
" ហឺ... មនុស្សឆ្កួត ថោកទាបណាស់ លែងទៅ លែង! "
" អូនក៏ដូចជាមានស្នាមតូចមួយនៅក្បែរភ្លៅដែរ បើតាមបងចាំបាន " ក្រៅពីធ្វើជាស្ដាប់មិនលឺនាង ជេរដេញខ្លួនហើយ គេនៅអាចសម្ដែងធ្វើជាចង់ដឹងចង់លឺបានយ៉ាងសម មិនចាញ់កម្លោះៗសម័យបច្ចុប្បន្ននោះទេ ហ្ក្រេស ចង់តែយំអោយលឺៗបន្ទាប់ពីគេធ្វើដូចសម្ដីនាងគឺជាខ្យល់ស្ដាប់មិនលឺ មុខក្រាស់បំផុត ខូសៀពិតជាមុខក្រាស់ពិតមែន រាងតូចស្រែកថាអោយគេក្នុងចិត្ត ព្រោះទោះជាថាអោយគេលឺក៏ខូសៀ ធ្វើជាល្ងង់ដែរនាងជឿ
" មើលទៅ មើលអោយឆ្អែតទៅ ហឹក... បើមុខក្រាស់ណាស់ ក៏ស្រាតអោយខ្ទេចតែម្ដងទៅ "
" អូនអ្នកនិយាយខ្លួនឯងទេ ហ្ក្រេស " ហើយពិតណាស់ថាគេមិនបាននិយាយលេង ដៃមាំទាញសំណល់ខោអាវ របស់នាងគ្មានសល់ ទុកអោយរាងស្ដើងត្រឹមតែខ្លួនទទេរស្អាតប៉ុណ្ណោះ ខូសៀ សម្លឹងមើលរាងកាយដែលខ្លួនធ្លាប់ណែបនិត្យ ដោយក្រសែរភ្នែកឈ្លក់វង្វេង ព្រោះហ្ក្រេស មានសាច់មានឈាមជាងមុនទៅទៀត គេហាមចិត្តខ្លួនឯងលែងបានទៀតហើយ
" ហឺៗ.... បែកគ្នាហើយ នៅតែមកតាមយាយីអ្នកដទៃមិនឈប់ "
" អេ៎ ឈប់សិន អូនមករកបងដោយខ្លួនឯងទេ បងមិនបានចាប់អូនមកទីនេះ "
" តែមិនមែនមានន័យថាខ្ញុំមកអោយបងរំលោភនោះទេ ហឹក" មនុស្សដែលគ្មានខោអាវជាប់ខ្លួនស្រែកតវ៉ា បើនាងដឹងថាមកសួរចម្លើយអាចង្រៃនោះ ហើយត្រូវវេទនាខ្លួនឯងបែបនេះ នាងសុខចិត្តជះលុយ រកមើលខ្លួនឯងវិញ
" យើងមានកូនមួយហើយ បងរំលោភអូនត្រង់ណា "
" តែយើងមិនមែនប្ដីប្រពន្ធទៀតទេ ធ្វើបែបនេះមិនបាន ហឺ "
" អញ្ចឹងយើងធ្វើជាប្ដីប្រពន្ធម្ដងទៀតទេ ល្អទេ "
" អត់ទេ មិនធ្វើ " គេមិនទាន់បានដកដង្ហើមផង នាងក៏ប្រកែកបានទាន់ចិត្តមែនទែន ខូសៀចង់សើចបន្ដិច ខឹងបន្ដិច បើពីដើមមកហ្ក្រេស ដូចជាពេលនេះ ប្រហែលជាគេសប្បាយនឹងញ៉ោះនាងដល់ថ្នាក់ណាទៅ
" អញ្ចឹងដៃគូរលើគ្រែ "
" ថោកទាប មិនធ្វើទេ "
" អញ្ចឹងជាសង្សារទៅ "
" អានឹងក៏មិនយកដែរ ហឹក " រាងស្ដើងសឹងតែធាក់គេអោយបាក់ចង្កេះនោះទេ គេមិនយល់ទេឬថានាងមិនត្រូវការនៅក្បែរគេ មិនថាក្នុងឋានៈអ្វីក៏ដោយ នាងមិនយកទាំងអស់ ឯខូសៀ វិញគេកំពុងតែគិតថា នេះមិនយក នោះក៏ថោកទាប អញ្ចឹងមានតែ
" ចាត់ទុកថាបងចាប់ពង្រត់អូនទៅចុះ "
" បងនឹងបានដេកគុកសមចិត្ត ខូសៀ អាមឺរីន "
" បើសិនអូនមានឱកាសចេញទៅប្ដឹងប៉ូលីសបាន ហ្ក្រេស " គេនិយាយទាំងញញឹមចុងមាត់ គិតឬថា គេព្រមដោះលែងហ្ក្រេសងាយៗ យ៉ាងហោចណាស់ក៏ឃុំទុក២ បីថ្ងៃ ដើម្បីរកឱកាសស្គាល់នាងអោយបានច្រើនជាងនេះដែរ ចាំគិតតាមក្រោយទៀតបើប៉ូលីសចាប់ ខូសៀ គិតបែបងាយៗ សប្បាយៗ ខុសពីហ្ក្រេស ដែលធុញថប់សឹងតែស្លាប់ទៅហើយ
" ខ្ញុំនឹងចាំមើលបង ជាប់គុក "
" បើដល់ពេលនោះ ទៅលេងបងផង "
" អត់ទេ មិនទៅ អាយយយយ..... កុំចាប់ "រាងតូចស្រែកទាំងមិនពេញចិត្ត ពេលគេខ្ញាំដើមទ្រូងនាងពេញដៃ ហើយថែមទាំងច្របាច់វាលេង ដូចភ្នំទាំងគូររបស់នាងជាប្រដាប់លេងរបស់គេអញ្ចឹង
" បងចាប់វាឡើងស៊ាំហើយ តែ សុំចាប់បន្ដិចទៀត ព្រោះបែកគ្នាយូរនឹក "
" ឡប់ណាស់ ដកដៃៗ ចេញ "
" វ៉ាវ វាទន់ជាងមុន ជុប! " ខ្សឺត!! គេធ្វើជាបើកភ្នែកធំៗ មុននឹងអោបទៅថើបទួលភ្នំទាំងគូររបស់នាងមួុយខ្សឺតធំ បែបរំខានប្រសាទរបស់ហ្ក្រេសថែមទៀត
" ហឺ.... លេងបែបនឹងមែនទេ ខូសៀ បាន " ក្រឹប!!
" អុស!..... អូយ៎ ហ្ក្រេស ឈឺ " ត្រចៀកស្ដាំរបស់ខូសៀ ត្រូវហ្ក្រេសងើបទៅខាំមួយហ្វឹប រហូតដល់ប្រុសចាស់ស្រែកយកតែម្ដង ព្រោះវាឈឺណាស់ នាងមានចេតនាសងសឹកគេវិញច្បាស់ណាស់ គេដឹង
" យ៉ាងម៉េច ចូលចិត្តឬអត់? "
" បើបងខាំវិញ ហាមជេរថាបងអាក្រក់អោយសោះហ្ក្រេស "
" ហ្ហា.... ខូសៀ ឈឺៗ... " ប្រុសដូចខូសៀនិយាយពិតធ្វើពិត គេអោនទៅខាំស្មាសខ្ចីរបស់ហ្ក្រេស ៣ បួនកន្លែងរហូតជាប់ស្នាមធ្មេញ ដោយវាមិនបានធ្វើអោយនាងឈឺខ្លាំងគ្រាន់តែព្រឺសម្បុរ និង ស្រៀវ ខ្លាំងណាស់ ម៉េចក៏គេលេងធ្វើដូចពួករោគចិត្តបែបនេះ រាងស្ដើងគក់គេផង គិតក្នុងចិត្តផង
" យ៉ាងម៉េចដែរ សប្បាយឬអត់ "
" ឆ្កែឆ្កួត ... បង "ផាច់!
" បុិនរកពាក្យជេរប្ដីដល់ហើយ ហ្ក្រេស សុទ្ធតែជាពាក្យកម្រតែម្ដងនេះ "
" ឡប់សតិ... ងើបចេញ មុននឹងខ្ញុំទ្រាំលែងបានតទៅទៀត ខូសៀ " រាងតូចប្រាប់គេទាំងមុខមាំ តែខូសៀ បែរជាអស់សំណើច នៅទីនេះ នាងជាចំណាត់ខ្មាំង ឯគេជាស្ដេច ហេតុអ្វីគេត្រូវស្ដាប់នាងនោះ រាងក្រាស់ចាប់បង្វិលខ្លួនហ្ក្រេសដូចជាខ្នើយអោប មុននឹងឡើងលើគ្រែហើយដាក់ខ្លួនពីក្រោយនាង នឹងថែមទាំងគងនាងពីក្រោយជាប់ទៀតផង
" ងងុយ ហើយ បងស្ដាប់មិនយល់ទេ "
" ឆ្កួតមែន ខ្ញុំមិនមែនជាខ្នើយអោបទេ លែងទៅ "
" តិចជាប់មាត់នឹងពាក្យថាលែង បងថាអូនគួរតែប្ដូរពាក្យផ្សេងហ្ក្រេស ដូចជាអោបអូន ឬថើបអូន បែបនេះក៏បាន " ហ្ក្រេសចង់តែក្អួត និងសើចជាភាសាអេស្ប៉ាញនោះទេ សម្ដីនោះហៅថាបារម្ភឬ អត់ទេគេ មិនបានបារម្ភ តែបញ្ឈឺនាងទៅវិញទេ ប្រុសម្នាក់នេះមិនត្រឹមចិត្តរឹង បេះដូងរឹងទេ តែនៅក្បាលរឹងមួយមុខទៀត ចំណុចនេះហ្ក្រេសទើបតែរកឃើញនៅថ្ងៃនេះឯង
" ខូសៀ !! "
" បាទ... "
" ខ្ញុំស្អប់បងបំផុត លឺទេ... "
" ប៉ុន្ដែបងស្រឡាញ់អូនបំផុត ប៉ុណ្ណឹងចប់ទេ " មើលទៅថ្ងៃនេះហ្ក្រេសហត់អត់ប្រយោជន៍ហើយ ព្រោះគេបិទភ្នែកធ្វើជាមិនដឹងមិនលឺពាក្យតវ៉ារបស់នាងទាល់តែសោះ ខូសៀ ពិតជាបុិនអត់ធ្មត់ពិតមែន នេះអាចថាមកពីស្រីម្នាក់នោះជាហ្ក្រេសក៏ថាបាន
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)