ភាគទី៣៖ អវត្តមានរបស់នាង......
____________________________
កន្លងទៅមួយសប្ដាហ៍ហើយ សមាជិកទាំងគ្រួសារសុទ្ធតែបារម្ភពីការបាត់ដំណឹងរបស់ ហ្រ្កេស តាំងពីថ្ងៃដែលនាងទៅរកស្វាមីជាមួយនឹងកូននោះមកគ្មាននរណាម្នាក់បានជួបនាងទៀតឡើយ ពេលនេះខូសៀ កំពុងតែអង្គុយមិនសុខ ចាំព៌ត័មានពីអ្នកស៊ើបរបស់ខ្លួន ដែលបានជួលទៅរកមើលថាហ្រ្កេសទៅនៅទីណា
" លោកប៉ា... ហឹកហឹក អ្នកម៉ាក់រត់ចោលពួកយើងហើយតើមែនទេ ហឺៗ " លីអុីន មានភ្នែកហើម ទោះមិនប្រាប់ក៏ដឹងថាក្មេងស្រីម្នាក់នេះយំនឹកម្ដាយ និងបារម្ភពីម្ដាយ នាងស្ដាយក្រោយដែលថ្ងៃនោះមិនសូម្បីតែបានប៉ះម្ដាយ ព្រោះតែអន់ចិត្តនឹងគាត់រហូតដល់ពេលនេះទើបនាងចង់ប៉ះគាត់ណាស់ប៉ុន្ដែគាត់លែងនៅទៀតហើយ គាត់ទៅដល់ទីណាក៏មិនដឹង ទាំងដែលរបស់ប្រើប្រាស់នៅក្នុងភូមិគ្រឹះនេះទាំងអស់
" មិនពិតទេ ម៉ាក់កូននាងនឹងត្រឡប់មកវិញ ព្រោះប៉ាកំពុងតែអោយគេតាមរកហើយ ម៉ាក់កូនចង់លែងលះប៉ុណ្ណាកូនក៏ដឹង នាងនឹងត្រឡប់មករកពួកយើងវិញ " ខូសៀលួងលោមកូនស្រីក៏ដូចជាលួងលោមខ្លួនឯងដូចគ្នា ពេលនេះគេលែងច្បាស់ហើយថាភរិយាដ៏ស្រស់ស្អាតរបស់ខ្លួនទៅដល់ទីណា ព្រោះតែសូម្បីមនុស្សប្រុសដែលខ្លួនបានឃើញកាលពីមួយអាទិត្យមុនក៏រកមិនឃើញស្រមោលដូចគ្នា
" ចុះ ហឺៗ ចុះបើគាត់មិនមកវិញ ហឹកហឹក ប៉ា.... តើធ្វើយ៉ាងម៉េច ធ្វើយ៉ាងម៉េចទៅ "
" ម៉ាក់ត្រូវតែត្រឡប់មកវិញ នាងត្រូវតែមករកពួកយើងវិញ លីអុីន ជឿប៉ា Sweetheart You have me, I'll be there for you ( កូនសម្លាញ់កូននៅមានប៉ា ប៉ានឹងនៅទីនេះជាមួយកូន ) " ខូសៀប្រាប់កូនស្រីជាភាសារបស់ខ្លួន គេមិនដែលត្រៀមចិត្តសម្រាប់ទទួលរឿងមួយនេះឡើយ ពេលនេះទោះជាចង់ទាក់ទងទៅរកគ្រួសាររបស់ហ្រ្កេស ក៏មិនមានលទ្ធផល ព្រោះប៉ាម៉ាក់ក្មេករបស់គេ ចែកឋានទៅយូរដែរហើយ ប្អូនស្រីតែម្នាក់របស់ហ្ក្រេស ក៏មិនបាននៅក្នុងប្រទេសដែរ ពេលពិចារណាអោយសព្វគ្រប់ទើបគេដឹងថា តាមពិតកន្លងមកភរិយារបស់ខ្លួនត្រឹមជាស្រីខ្លួនមួយដែលពឹងពាក់លើគេក្នុងនាមជាមេគ្រួសារ នាងមិនសល់ចាស់ទុំឬជំនួយពីសាច់ញាតិណាឡើយ ក្រៅពីកូននិងខូសៀ ហើយចុះពេលនេះនាងនៅឯណា ប្រុសចាស់សួរខ្លួនឯងទាំងទារុណចិត្តមិនតិចជាងកូនស្រីនោះទេ
" ប៉ុន្ដែកូននឹកម៉ាក់ ហឹកហឹក កូនមិនធ្លាប់បែកម៉ាក់យូរបែបនេះទេប៉ា កូនចង់ជួបម៉ាក់ ហឺៗ "
" ប៉ាដឹង ប៉ានឹងខំប្រឹងរកម៉ាក់មកវិញ អាអុីន "
" ប៉ាសន្យាហើយ ប៉ាត្រូវតែយកម៉ាក់មកវិញ ហឹកហឹក " រាងតូចលើកកូនដៃទាមទារសន្យាពីឪពុក ដោយខូសៀ អាណិតកូនស្រីជាខ្លាំងគេថ្ពក់ដៃជាមួយនាងតូច មុននឹងអោបក្រសោបកូនស្រីលួងលោមនាង ទម្រាំរកវត្តមានរបស់ម្ដាយឃើញវិញ លើកនេះគេនឹងស្ដាប់ ហ្រ្កេស ស្ដាប់រឿងក្នុងចិត្តរបស់នាង គេសន្យាថាបើមានឱកាសម្ដងទៀតគេនឹងសិក្សារពីនាង បើពេលនោះនាងព្រមបើកចិត្តទទួលយកវត្តមានរបស់គេម្ដងទៀត នេះជាពាក្យដែលខូសៀបន់ស្រន់ក្នុងចិត្ត
VOCÊ ESTÁ LENDO
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)