ភាគទី៥៖ ការពិតដែលគ្រប់គ្នាមិនធ្លាប់ដឹង....
____________________________
លីអុីនអង្គុយសម្លឹងមើលរូបថតគ្រួសាររបស់នាង ទឹកមុខក្មេងស្រីប្រែទៅជាស្លក់ សូម្បីតែសាលារៀនក៏នាងមិនទៅដែរ មកដល់ពេលនេះនាងនៅតែមិនយល់ពីម្ដាយទាល់តែសោះ ពីដើមមកអ្នកម៉ាក់តែងតែញញឹម កក់ក្ដៅមកកាន់នាង មិនថាមានបញ្ហាធំប៉ុណ្ណាគាត់មិនដែលនិយាយប្រកែកឬហាមាត់សុំលែងលះអ្វីទាំងអស់ចំពោះឪពុក នាងតែងតែយល់ថាខ្លួនឯងសំណាងបំផុត ព្រោះមានម្ដាយដែលល្អគ្រប់យ៉ាង សូម្បីតែរឿងតូចតាចពាក់ព័ន្ធនឹងនាងក៏គាត់តែងតែយកចិត្តទុកដាក់គ្មានចន្លោះឡើយ
" អ្នកនាង ញ៊ាំទឹកក្រូចបន្ដិចទៅ " ម៉ែដោះដែលស្និទ្ធិស្នាលជាងគេជាមួយម្ដាយ លើកទឹកក្រូចអោយក្មេងស្រីដោយទឹកមុខអាណិតអាសូរ គាត់តាមមើលថែរអ្នកស្រីហ្ក្រេសតាំងពីនាងរៀបការចូលមកក្នុងគ្រួសារមួយនេះដំបូង គាត់គឺជាអ្នកដែលស្គាល់ស្ថានភាពហ្ក្រេសជាងអ្នកណាទាំងអស់ បើសួរអារម្មណ៍ពិត គាត់សប្បាយចិត្តដែលហ្ក្រេសព្រមដើរចេញពីច្រវ៉ាក់មួយនេះហើយដោះលែងខ្លួនឯងអោយមានសេរីភាព
" ម៉ែដោះ មិនបារម្ភពីម៉ាក់ខ្លះទេឬ ហឹក? "
" អ្នកស្រីមិនអីទេ អ្នកនាងកុំគិតច្រើនអី "
" ម៉ែដោះដឹងបានយ៉ាងម៉េច ថាម៉ាក់មិនអី ហឺ " រាងតូចរលីងរលោងទឹកភ្នែកទៀតហើយ វាប្រៀបបានដូចជាយល់សប្ដិ សុខៗគ្រួសារនាងក៏ប្រែទៅជាបែបនេះ គ្រួសារដែលធ្លាប់តែរស់នៅជុំគ្នា ពេលនេះងាកទៅទីណាក៏មានតែស្រមោលរបស់ម្ដាយ ម្ហូបដែលធ្លាប់តែឆ្ងាញ់ ក្លាយទៅជាសាបលែងដឹងរសជាតិអស់ ទោះជាចុងភៅលំដាប់ផ្កាយ៥ នៅតែមិនអាចស៊ូជាមួយម្ហូបរបស់ម្ដាយបានដែរ
" អ្នកនាង អ្នកម៉ាក់របស់អ្នកនាងជាមនុស្សស្រីដែលរឹងមាំបំផុតជឿម៉ែដោះទៅ "
" បែបនេះទើបម៉ាក់ចាកចេញទៅតើមែនទេ "
" តាមពិតមានរឿងជាច្រើនដែលរៀបរាប់បន្ដិចបន្ដួច មិនអាចអោយគ្រប់គ្នាយល់ពីអ្នកស្រីបានទេ ខ្ញុំបានតែសង្ឃឹមថាទៅថ្ងៃអនាគត អ្នកនាងនឹងមិនមានខ្សែរជីវិតដូចអ្នកស្រីទៅចុះ" លីអុីនកាន់តែស្ដាប់គឺកាន់តែមិនយល់ នាងតូចចាប់ផ្ដើមដាក់សញ្ញាសួរលើក្បាលខ្លួនឯងថា តើម្ដាយជួបរឿងអ្វីខ្លះ ឬមានអ្វីដែលគាត់លាក់បាំងពីនាង ក្នុងរយៈពេល១០ឆ្នាំជាងមកនេះ
" ម៉ែដោះ ប្រាប់ខ្ញុំបន្ដិចបានទេ ហឹកហឹក បើសិនជាខ្ញុំដឹងខ្ញុំអាចនឹងយល់ពីម៉ាក់ជាងនេះ ខ្ញុំចង់អោយម៉ាក់ត្រឡប់មកវិញ ខ្ញុំនឹកម៉ាក់ខ្លាំងណាស់ "
" ទោះអ្នកនាងដឹងក៏មិនប្រាកដថាអ្នកនាងយល់ដែរ ប៉ុន្ដែបើអ្នកនាងពិតជាចង់ដឹងពីជីវិតម៉ាក់របស់អ្នកនាងមែន ចូលទៅក្នុងបន្ទប់ធំរបស់លោកម្ចាសនិងអ្នកស្រី នៅទូរខាងស្ដាំមានសៀវភៅស្បែកព៌ណខ្មៅមួយ នោះជាសៀវភៅកំណត់ហេតុរបស់អ្នកស្រី អ្នកនាងអាចអានវាបាន " ស្រ្ដីចំណាស់ប្រាប់ទៅអ្នកនាងតូចរបស់ខ្លួន ទោះគ្មានបញ្ជាពីចៅហ្វាយស្រីក៏ដោយ ប៉ុន្ដែគាត់ចង់ទាមទារយុត្តិធ៌មបន្ដិចបន្ដួច អោយមនុស្សស្រីដ៏សែនរឹងមាំម្នាក់នោះ ចាត់ទុកថាជាកាដូចុងក្រោយសម្រាប់ អ្នកស្រីរបស់ខ្លួន ព្រោះគាត់ដឹងថាការសម្រេចចិត្តរបស់ហ្រ្កេសលើកនេះ មិនមែនប្រើអារម្មណ៍នោះទេ វាជាការសម្រេចចិត្តដែលហ្ក្រេសគិតវាមិនជាយូរហើយ
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)