[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](14)

25 0 0
                                        

រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី១៤៖ ឆ្លងចូលតំបន់ហាមឃាត់...........
____________________________

ខូសៀ មិនអាចដេកបិទភ្នែកលក់បានទេ រាងក្រាស់ងាកទៅមើលនាឡិកា នេះវាចូលម៉ោង២ព្រឹកហើយ នៅមិនប៉ុន្មានម៉ោងទៀត គេត្រូវងើបទៅធ្វើការ ប៉ុន្ដែពេលនេះគេមិនអាចឈប់គិតពីហ្ក្រេស បានទាល់តែសោះ
" ចង្រៃយ៍ កុំអោយយើងជួបមុខឯងអោយសោះ " ប្រុសចាស់គុំគួនអ្នកម្ខាងទៀតក្នុងចិត្ត នេះមិនដល់១ខែផង គេវេទនាចិត្តដល់ថ្នាក់នេះផងឬ ខូសៀ សួរខ្លួនឯងទោះដឹងចម្លើយរួចហើយក៏ដោយ គេលូកដៃទៅអង្អែល ពូកដែលធ្លាប់មានវត្តមានរបស់ភរិយា ក្លិនរបស់នាងនៅជាប់ពូកនៅឡើយ
" បងត្រូវតែយកអូនមកវិញអោយបាន ហ្ក្រេស " ខូសៀ និយាយម្នាក់ឯង ទោះដឹងថាសម្ដីរបស់ខ្លួនមិនអាចអោយនាងត្រឡប់មកក្នុងរង្វង់ដៃរបស់គេម្ដងទៀតក៏ដោយ
" បើកន្លងមក អូនត្រូវការក្ដីស្រឡាញ់ បងនឹងប្រើក្ដីស្រឡាញ់ធ្វើអោយអូនចិត្តទន់អោយបាន " ទោះមិនដឹងថាហ្ក្រេស នៅត្រូវការវាទៀតឬអត់ក៏ដោយ ប៉ុន្ដែខូសៀ តាំងចិត្តហើយថា នឹងមិនព្រមចុះចាញ់ងាយៗទេ យ៉ាងណាក៏គេមានកូនស្រីម្នាក់ជាមួយនាងដែរ បើសិនជានាងនៅតែមិនព្រមចិត្តទន់ វិធី ចុងក្រោយគឺមានតែបង្កើតកូនថែមម្នាក់ទៀត យ៉ាងណាហ្ក្រេស ក៏នៅក្មេង ទោះមាន២នាក់ទៀតក៏គ្មានបញ្ហាដែរ
" វិធីនេះគួរអោយចាប់អារម្មណ៍ ហឹសហឹស ចាំមើលបើយើងមានកូនជាមួយគ្នាម្នាក់ទៀត អូននឹងធ្វើមុខបែបណា ហ្ក្រេស " គំនិតអាក្រក់ ហូរចូលពេញខួរក្បាល ខូសៀអស់ទៅហើយ គេញញឹម បែបពិសពុល មុននឹងងើបឡើង ដើរទៅរករបស់ម្យ៉ាងក្នុងថតតុ របស់ខ្លួន វាជាដបថ្នាំ មែនហើយមិនខុសទេ គេស្គាល់មនុស្សក្នុងសង្គមច្រើន ថ្នាំបែបនេះ វាសឹងតែមិនពិបាករកសម្រាប់មនុស្សដូចជា ខូសៀ
" មិនល្អទេ ហ្ក្រេស អាចនឹងស្អប់យើងលើសដើម បញ្ច្រកស្រានាងវិញល្អជាង " ប្រុសចាស់គ្រវីក្បាលនឹងគំនិតមុននេះ រួចបោះដបថ្នាំនោះទុកវិញ មើលទៅហ្ក្រេស ស្អប់គេស្រាប់បើលេងដាក់ថ្នាំនាងបែបនេះទៀត មួយជាតិនេះគេនឹងក្លាយទៅជាឆ្កែដំបៅក្បាលមិនខាន
" ហ៊ើយ.... ជូបមុខក៏ស្ដី ជួបមុខក៏ដៀមដាម បញ្ឈឺ បើអញ្ចឹងរហូតតើ អោយយើងញ៉ែរតាមវិធីណាទៅ វើយ " រាងក្រាស់ដាក់ខ្លួនដេកវិញ ដោយលើកដៃគងថ្ងាស គិតយ៉ាងស្មុគស្មាញម្នាក់ឯង បើអាចបកក្រោយបាន ខូសៀ ប្រហែលជាសុំអោយខ្លួនឯងដឹងពីបេះដូងខ្លួនឯង អោយលឿនជាងនេះ មិនគួរណាមើលរំលងអារម្មណ៍ស្មោះត្រង់របស់ហ្ក្រេសសោះ គេនេះពិតជាល្ងង់នឹងរឿងស្នេហា ដល់កម្រិតពិត មែន ខូសៀ ជេរខ្លួនឯងជារឿយៗ ទម្រាំដេកលក់ ប្រុសចាស់ត្រូវរាប់១ ដល់១០០ រួចហើយក៏១សារដើម មិនអោយខ្លួនឯងនឹកដល់ហ្ក្រេសខ្លាំងពេក

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Onde histórias criam vida. Descubra agora