[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](17)

26 0 0
                                        

រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី១៧៖ មនុស្សស្រីដែលគេមិនធ្លាប់ស្គាល់......
____________________________

ហ្ក្រេសដើរចូលការិយាល័យរបស់ខ្លួនទាំងអារម្មណ៍វិលវល់ នាងមិនបានសង្កេតនោះទេថាគ្រប់គ្នាកំពុងតែសម្លឹងមកកាន់នាងដោយក្រសែរភ្នែកចង់ដឹងចង់លឺ រហូតដល់ចូលក្នុងបន្ទប់ ទើប អុីនយៀក ប្រញ៉ាប់ចូលទៅតាម ហ្ក្រេស
" អ្នកនាង អ្នកនាងបានឃើញព័ត៌មានឬនៅ "
" ព័ត៌មាន? ព័ត៌មានអីទៅ អាយៀក "
" គឺនេះ " រាងស្ដើងហុចអាយផេត របស់ខ្លួនទៅអោយ ហ្ក្រេស ដែលនៅលើនោះមានព័ត៌មានដែលដាក់ចំណងជើងធំៗថា " មហាសេដ្ឋីវ័យ៥០ឆ្នាំ ខូសៀ អាមឺរីន បានលែងលះជាមួយភរិយាជាផ្លូវការ ដោយមានអ្នកបង្ហើបថាតាមពិតពួកគេរៀបការកន្លងមកជាការបង្ខំចិត្តព្រោះតួនាទី រៀងខ្លួន ទាំង២នាក់មិនបានស្រឡាញ់គ្នានោះទេ " ហ្ក្រេសក្ដាប់អាយផេត ឡើងណែនដៃ នាងមិនបានខឹងរឿងដែលគេចុះផ្សាយ ប៉ុន្ដែរឿងមួយដែលដុតចិត្តនាងយ៉ាងខ្លាំងនោះគឺ នាងបារម្ភថាលីអុីននឹងត្រូវប្រឈមមុខនឹងសាលារៀនរួមទាំងមិត្តរួមថ្នាក់បែបណា ព្រោះព័ត៌មានមួយនេះកំពុងល្បីលើគេហទំព័រធំៗក្នុងប្រទេសតៃវ៉ាន់ ហើយ
" នាងជួយរកប្រភពអ្នកផ្សាយព័ត៌មានមួយនេះអោយខ្ញុំអាយៀក "
" ចាស បានអ្នកនាង "
" រកអោយលឿនបំផុតយល់ទេ " រាងស្ដើងមានអារម្មណ៍ថារអា នាងមិនធ្លាប់ឃើញហ្ក្រេសខឹងឡើងក្រហមមុខបែបនេះពីមុនមកទេ ពេលនេះឯង ដែលនាងដឹងថាកុំលេងជាមួយខ្លាញីចាស់ម្នាក់នេះ ហ្ក្រេសមិនបានជាស្រីទន់ភ្លន់ ចិត្តល្អគ្រប់ពេលនោះទេ
ទឺតៗ ទឺតៗ
" បងបានឃើញព័ត៌មានហើយតើមែនទេ "
( ហ្ក្រេសបងមិនបានបញ្ចេញព័ត៌មាននេះទេ អូនជឿបងឬអត់? ) ខូសៀបកស្រាយយ៉ាងលឿន គេខលមកនាងភ្លាមគ្រាន់តែកូនចៅរាយការណ៍មកអោយខ្លួន ទាំងដែលគេដាក់បម្រាមហើយថាអោយជួយចាត់ការកុំអោយមានរឿងចេញទៅខាងក្រៅ នៅតែមានអាចង្រៃណាមិនដឹង ហ៊ានលេងជាមួយគេបែបនេះទៀត វារកកន្លែងងាប់ឃើញហើយ ខូសៀ គុំក្នុងចិត្ត
" កុំខ្វល់ពីខ្ញុំ ពេលនេះអ្វីដែលយើងត្រូវខ្វល់គឺកូន មិនដឹងថាលីអុីន យ៉ាងម៉េចទៅហើយទេ "
(" បងអោយមនុស្សទៅចាត់កាត់ការហើយ អូនកុំបារម្ភអី ចំណែកកូន បងនឹងទៅរកនាងឥឡូវនេះ " ) ហ្ក្រេសដឹងថាខូសៀ ខ្វល់ពីកូនស្រីមិនចាញ់នាងឡើយ រាងស្ដើងអរគុណគេក្នុងចិត្តយ៉ាងហោចណាស់ក៏គេមិនទុកអោយនាងប្រឈមនឹងរឿងមួយនេះតែឯងដែរ
" អរគុណហើយ "
(កុំនិយាយបែបនេះ គ្រប់យ៉ាងគឺកំហុសបង ទុកអោយបងរ៉ាប់រងវាដោយខ្លួនឯង )
" បើបងរកឃើញមុខអ្នកដែលបញ្ចេញ ព័ត៌មាន បងជួយធ្វើរឿងមួយអោយខ្ញុំបានទេ " រាងស្ដើងសម្លឹងមើលទៅខាងក្រៅដោយទឹកមុខមាំ នាងដឹងថាវាមិនលើសពីសមត្ថភាពរបស់ខូសៀ នោះទេ
( អូននិយាយមក បងនឹងធ្វើវាអោយអូន )
" បំបាក់ដៃម្នាក់នោះអោយខ្ញុំ យកបែបដែលប្រើការលែងបានអស់មួយជីវិត " ឌាំង!! ខូសៀសឹងតែមិនជឿនឹងត្រចៀកថាបានលឺប្រយោគបែបនេះពីអតីតភរិយា គេស្ដាប់ច្រឡំទេដឹង នេះជាហ្ក្រេសពិតប្រាកដមែនទេ ម៉េចក៏គេយល់ថានាងសាហាវម្ល៉េះនៅពេលនេះ
( អូនចង់បានបែបនោះពិតមែន )
" យ៉ាងម៉េចបងប្លែកចិត្តឬ ថាបងមិនហ៊ាន "
( ពីដើមមកបងមិនធ្លាប់ជាមនុស្សល្អស្រាប់ហើយ អូនក៏ដឹងដែរ ប៉ុន្ដែអូនគឺខុសគ្នា ) នាងតែងតែចិត្តធ្ងន់ មិនសូម្បីតែតបតជាមួយមនុស្សដែលស្អប់នាង ចុះពេលនេះ តើហ្ក្រេសកើតអ្វី នាងនិយាយដូចការបំបាក់ដៃអ្នកដទៃជារឿងធម្មតា ទាំងដែលវាមិនមែនធម្មតា
" ម៉េចក៏បងដឹងថា ខ្ញុំខុសគ្នា បើបងមិនស្គាល់ខ្ញុំច្បាស់ផង សម្រេចថាបងធ្វើវា ឬអោយខ្ញុំធ្វើខ្លួនឯង "
( បងសុំហេតុផលបានទេ? )
" វាធ្វើអោយលីអុីន ពិបាកប្រឈមមុខនឹងសង្គម តាមពិតវាគួរតែបាត់វត្តមានពីផែនដីនេះតែម្ដងទើបសាកសមនឹងអ្វីដែលវាបានធ្វើ " ហ្ក្រេសនិយាយដោយសម្លេងមាំពីដើមមកទោះជាអ្នកណាប៉ះនាង ថាអោយនាងរឺ ព្យាយាមជាន់នាងអោយកប់នឹងដី ក៏នាងមិនតបតដែរ មិនមែននាងខ្លាច តែនាងមិនចង់អោយមនុស្សទាំងនោះដឹងពីធាតុពិតរបស់នាងឡើយ ប៉ុន្ដែរឿងម្យ៉ាងដែលនាងទទួលយកមិនបានជាដាច់ខាត នោះគឺអ្នកណាដែលហ៊ានប៉ះកូនស្រីរបស់នាង នាងនឹងកំចាត់ពួកវាចោល ដោយមិនគិតច្រើននោះទេ
( បងយល់ហើយ បងនឹងធ្វើវាដោយខ្លួនឯង អូនកុំធ្វើអ្វីផ្ដេសផ្ដាសអោយសោះ )
" អរគុណហើយ ខូសៀ ចាត់ទុកថានេះជាអ្វីដែលបងជំពាក់ខ្ញុំទៅចុះ "
( អូនធ្វើអោយបង ច្របូកច្របល់ ហ្ក្រេស បងមិនដឹងថាគួរបារម្ភពីអូនឬខ្លួនឯងអោយប្រាកដទេ ) រាងក្រាស់និយាយដូចរវើរវាយ គេមកដល់ក្រុមហ៊ុននិងដឹងរឿងភ្លាម គេប្រញាប់ខលទៅរកនាង ព្រោះបារម្ភថានាងនឹងមានបញ្ហាជាពិសេសគឺការប្រឈមមុខនឹងបុគ្គលិក ប៉ុន្ដែវាខុសពីការគិតរបស់គេទាំងស្រុង ហ្ក្រេស មិនបានទន់ខ្សោយនឹងត្រូវការលួងលោមឡើយ ប៉ុន្ដែនាងត្រូវការកាំបិតសម្រាប់សម្លាប់មនុស្សច្រើនជាង ហើយគេក៏ស្ម័គ្រចិត្តធ្វើជាកាំបិត មួយដើមនោះ អោយនាងប្រើប្រាស់ មិនមែនព្រោះអារម្មណ៍ជំពាក់ឬតួនាទី ប៉ុន្ដែគេមិនអាចឈរមើលដៃស្អាតនិងរូបភាពកន្លងមករបស់នាងរលាយទៅតាមកំហឹងមួយពេលទៅវិញទេ
" បងត្រូវមើលខ្ញុំអោយយូរជាងនេះទៀត ខូសៀ "
( បងសង្ឃឹមថាអូនផ្ដល់ឱកាស )
" បានហើយ ខ្ញុំរវល់ បើរៀបរយហើយ ផ្ញើររូបអោយខ្ញុំមើលផង " ពេលគេនិយាយដល់ប្រធានបទដែលនាងមិនចង់លឺ ហ្ក្រេស ក៏យកលេស ដាក់ចុះ ដោយមិនចាំការឆ្លើយតប ពីខូសៀឡើយ គេប្រាប់ថាចង់បានឱកាស នាងនឹងធ្វើអោយគេឃើញថាឱកាសដែលគេចង់បានគឺជាភាពសោកស្ដាយ ព្រោះគេនឹងឃើញរូបភាពជាច្រើនពីនាង ដែលគេមិនធ្លាប់រំពឹងថានឹងឃើញ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now